CEO ម្ចាស់ស្នេហ៍ [-ចប់-]

By MoonieMoly

4.6K 189 12

"បងមិនខ្វល់ថាថ្ងៃក្រោយអូនមានជម្ងឺឈឺស្កាត់យ៉ាងណាក៏បងព្រមនៅក្បែរថែរក្សាអូនហើយនិងមើលថែអូន ទុកអូនឲ្យដូចជាព្រះនាងម... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 36
Episode 37

Episode 35

86 5 2
By MoonieMoly

"អូនកុំបារម្ភ... បងមិនមែនជាបងកាលពីមុនទេ... អូនជានារីតែម្នាក់គត់ដែលអាចឲ្យបងផ្លាស់ប្ដូរទម្លាប់នោះចេញបាន... បងដឹងថានៅលើផ្ទៃមុខរបស់អូនមានបញ្ហាអី... បងគ្រាន់តែចង់ឃើញវាប៉ុណ្ណោះ" ជីមីននិយាយចប់ក៏យកដៃទៅដោះម៉ាស់ដែលភរិយាខ្លួនកំពុងតែពាក់នោះចេញស្រាប់តែបានឃើញស្នាមសន្លាកយ៉ាងវែងមួយនៅលើផ្ទៃមុខផ្នែកខាងឆ្វេងដែលធ្វើឲ្យលីលីស្រក់ទឹកភ្នែកមកជាបន្តបន្ទាប់រួចក៏បិទភ្នែកជិតទៅ.... ជីមីនឃើញបែបនេះក៏បន្តសំណួរមួយទៅកាន់ភរិយារបស់ខ្លួនទាំងអារម្មណ៍ឈឺចាប់ជាខ្លាំង

"អ្នកណាបន្សល់ស្នាមនេះឲ្យអូន??? ឬវាជាស្នាមបន្សល់ពីគ្រោះថ្នាក់នោះ???" សំណួរនេះបានបញ្ចប់បាត់ទៅហើយតែចម្លើយបែរជាមិនមានទៅវិញ... អ្នកកម្លោះស្វាមីផាកក៏បន្តប្រយោគមួយដើម្បីលួងលោមទៅកាន់ភរិយាសំណព្វចិត្តខ្លួនទៀតថា

"កុំបារម្ភ... ចាំបងជូនអូនទៅកែសម្ផស្សបំបាត់ស្នាកស្នាមមួយនេះ... ឈប់យំទៅ... បើអូននៅតែយំទៀតបេះដូងបងនឹងប្រេះស្រាំស្លាប់ហើយ..." លោកប្រុសសកវាមីក៏បានទាញក្បាលភរិយារបស់ខ្លួនមកផ្អឹបនិងដើមទ្រូងដ៏សែនកក់ក្ដៅមួយរួចលីលីក៏បានបន្លឺសម្លេងមកថា

"ទីនេះនៅតែធំទូលា... ហើយទីនេះនៅតែកក់ក្ដៅដូចជាកាលពីមុនដដែល... វាមិនមែនជាសុបិន្តរបស់អូនទៀតទេមែនទេ???" សម្ដីប៉ុន្មានម៉ាត់នេះធ្វើឲ្យលោកប្រុសស្វាមីដែលកំពុងអង្អែលក្បាលភរិយាខ្លួនញញឹមបិទមាត់មិនជិតរួចបន្លឺសម្លេងយ៉ាងស្រទន់មកកាន់លីលី

"នេះមិនមែនជាសុបិន្តនោះទេព្រះនាងម្ចាស់របស់បង... ឆាប់ទៅងូតទឹកចេញទៅអាងទៅញុាំអាហារជាមួយបង..."

---------------

ព្រឹកថ្ងៃថ្មីក៏បានមកដល់... លោកប្រុសស្វាមីផាកកំពុងគេងសម្លឹងទៅមើលមុខភរិយាជាទីស្រលាញ់របស់ខ្លួនដែលបានបាត់អស់រយៈពេលជាយូរបន្ទាប់មកក៏យកដៃទៅអង្អែលលើស្នាមផ្លែលើមុខរបស់ភរិយាខ្លួនទាំងឈឺចាប់...

"នេះបងកើតអី??? មិចក៏មានទឹកមុខបែបនេះ???" លីលី

"អូនឈឺទេ???" ជីមីន

"វាកន្លងផុតទៅយូរហើយ... ដូច្នេះបងកុំរំលឹកអី" លីលីនិយាយចប់ក៏រំកិលខ្លួនទៅរកលោកប្រុសស្វាមីរួចក៏អោបដោយផ្អឹបក្បាលទៅនិងទ្រូងដ៏សែនកក់ក្ដៅមួយនោះ

----------

#Living room

"ថ្ងៃនេះខ្ញុំមិនបានទៅក្រុមហ៊ុនទេ" ជីមីនដើរចូលមកបន្ទប់ទទួលភ្ញៀវទាំងទឹកមុខស្រស់បោះអមជាមួយលីលីដែលកំពុងដើរទទឹមខ្លួន

"បងថ្លៃ... " ជុងគុក

"សួស្តី... បងប្រុស..." លីលី

"ថ្ងៃនេះឯងជូនលីលីទៅពេទ្យមែនទេ???" ជីន

"បាទ... ខ្ញុំមិនចង់ឲ្យភរិយារបស់ខ្ញុំមានការឈឺចាប់ជាមួយស្នាមនេះទៀតទេ... សូម្បីតែខ្ញុំមើលឃើញស្នាមនេះក៏ខ្ញុំឈឺចាប់ណាស់ដែរ" ជីមីន

"នេះបងចង់បានន័យថាបងលែងស្រលាញ់អូនហើយមែនទេ???" លីលីនិយាយទាំងទឹកមុខស្រពោនបន្តិច

"បងមិនមែនបានន័យបែបនោះទេ... បង..." ជីមីន

"អូនយល់... តែ..." លីលី

"តោះផាកជីមីន... មែនហើយលីលី... អូនឯងកុំបារម្ភ, បងស្គាល់ពេទ្យកែសម្ភស្សល្អៗច្រើនណាស់ដូច្នេះកុំបារម្ភអី... អូនឯងនិងអាចជាដូចដើមវិញ" ថេយ៉ុង

"មែនហើយរឿងសម្រស់ទុកចិត្តលើគេចុះ" ជីន

"ពេលខ្លះគាត់មកពីថតម៉ោង ២-៣ភ្លឺទៅហើយក៏គាត់បិទម៉ាស់ដែរ" ជុងគុក

"ន៎ែ!!!! យើងជាតារាណា... តារាត្រូវតែមានសម្រស់និងសមត្ថភាពមិនមែនមានតែសមត្ថភាពតែមួយមុខបានទេ!" ថេយ៉ុង

"បានហើយៗ... ពួកយើងប្រញាប់ផងកុំរវល់តែឈ្លោះគ្នានោះ" ជីមីន

------------

#ពេទ្យកែសម្ភស្ស

"សួស្ដីលោកគ្រូពេទ្យគីម" ថេយ៉ុងដើរចូលមកទាំងមានបិទបាំងមុខជិតដែលជាទម្លាប់របស់តារា

"បាទសួស្ដីលោកគីម លោកផាកនិងអ្នកស្រី... សូមអញ្ជើញអង្គុយចុះមក" លោកគ្រូពេទ្យកែសម្ភស្សគីម

"ពួកយើងមកគឺដើម្បីចង់ព្យាបាលមុខរបស់បងថ្លៃខ្ញុំនេះ... នាងមានស្នាកស្នាមនៅលើផ្ទៃមុខ" ថេយ៉ុង

"អរ... អញ្ចឹងសូមលោកស្រីអញ្ជើញចូលទៅក្នុងបន្ទប់នោះជាមួយខ្ញុំបន្តិចទៅដើម្បីខ្ញុំពិនិត្យមើលពីសភាពស្បែកមុខរបស់អ្នកស្រីបន្តិច..." លោកគ្រូពេទ្យកែសម្ភស្សគីម

"តើខ្ញុំអាចទៅជាមួយភរិយារបស់ខ្ញុំដែរបានទេ" ជីមីន

"ឯងទៅធ្វើអី???? នេះគ្រូពេទ្យគ្រាន់តែពិនិត្យមើលស្បែកមុខទេមិនមែនចាប់ជំរិតលីលីរបស់ឯងទេ..." ថេយ៉ុង

"បងកុំបារម្ភអី... អូនចូលទៅតែមួយភ្លែតទេ" លីលីនិយាយរួចក៏ដើរចូលទៅបន្ទប់នោះជាមួយគ្រូពេទ្យបាត់ទៅ

~~~~To be continued ~~~~

Continue Reading

You'll Also Like

1.6M 97.7K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
424K 23.7K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
1.8K 141 14
━━━ WAR OF HEARTS ❛ Don't you understand? I'm not loveable, and I will never be. ❜ ⠀⠀⠀⠀⠀⠀⠀⠀⠀⠀PETER PAN (OUAT)⠀⠀⠀⠀⠀⠀⠀⠀⠀⠀ ⠀⠀⠀⠀⠀⠀⠀⠀⠀⠀ ©fIowerfieId ❨...
46.1K 1.6K 57
ស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមក...