សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]

By LilJuu_1992

141K 7.5K 316

Trailler Jk(Top) / Tae(Btt) Taehyung! ===== ផ្ដើមសរសេរ: 09.06.23🤍 សរសេរបញ្ជាក់: 12.11.23🌸 Write :... More

Episode 01
Episode02:ចាប់ដោះរបស់ឯង
Episode03:រោគចិត្ត
Episode04:ត្រង់ណាថាយើងថើប
Episode05:យកឯងទៅរំលោភ
Episode 06: ស្នាមថើប
Episode07:ត្រជាក់បេះដូង
Episode08:ថេយ៍ធ្លាប់មានសង្សារឺអត់?
Episode09:មកញ៉ែគ្នាក៏មករាវខ្យង
Episode10: រងគុន><
Episode11:កុំហៅខ្លួនឯងថាបង
Episode12:អនាគតចង់ឡើងTop
Episode13:បងឆ្កួតព្រោះស្រឡាញ់អូន
Episode14:បងយល់ហើយ!
Episode15:មកជួបម៉ាក់ក្មេក><
Episode16:មិនមែនចោរទេ..គឺទន្សាយ
Episode17:គេត្រឡប់មកវិញហើយ
Episode18:មិនទាន់ត្រៀមខ្លួន
Episode21:call me daddy🔞
Episode20:ឈ្លោះគ្នាដូចឆ្កែឆ្មា
Episode 19: សង្ឃឹម!
📌ជូនដំណឹង!
Episode22:ថេយ៍!?
Episode23:បកស្រាយ!
Episode24:ថោកទាប
Episode25:ធ្វើជាម្ចាស់ជីវិត
Episode26:ខ្លាចគេខឹង
Episode27:ចរឹកមេមាន់
Episode28:Alima
Episode29: ក្លិនទឹកអប់?
Episode31 :Jung soorang
Episode32:លួចមានស្រី
Episode34: សត្វក្អែក
Episode33: ក្បាលខូច
Episode35:កំដរ
Episode36: លែងលះ
Episode37: ដេកក្រៅបន្ទប់
Episode 38:សាច់អាំង
Episode39:សាហាយ
Episode40:នៅផ្ទះយើងហើយ
Episode41:ចំណីដល់មាត់ខ្លា
Episode42:ទៅគិតអីប្រពន្ធ?
Episode43:វិដេអូ
Episode 44: គណនីអាថ៍កំបាំង
Episode45:អន់ចិត្ត
Episode 46
Episode47:បងឯងចង់ទៅណា៌?
Episode48:សោះកក្រោះ
Episode 49:ខ្ញុំមិនស្អាតទេ
Episode50:អូនស្អប់បងឯង~
Episode51:ព្រោះអូនជាមនុស្សរំអួយដូចសម្ដីបង
Episode52:ហើយបងនឹងពេទ្យ?
Episode53:កុំទៅណាចោលអូន
Episode 54:កុហក
Next episode
Episode55:ម្ដេចក៏ស្លេកមុខហើយ?
Episode56:លែងលះ
Episode57+58:ចិញ្ចៀនរៀបការ
Episode59:ឆ្កែតែឆ្កួតខាំហើយ><
Episode59: បិទច្រមុះរត់?
Episode60:មកយឺតមួយជំហាន
Episode61+62: Gukkie
Episode63:ទៅវង្វេងប្រពន្ធកូនមកពីណា៌?
Episode 64:រន្ទះបាញ់Daddy
Episode65:ចម្លើយ
❗About admin
Episode66:លោកកូន
About ❗
Episode67:មេអំបៅ🔞
The end :សំណាញ់ស្នេហ៍

Episode 30:បងសន្យា

1.4K 65 0
By LilJuu_1992

<ស្នាមក្រេម?..ហ្ហឹកៗ!~> ប្រទាញប្រទង់សុខៗកែវភ្នែកទាំងគូប្រទាក់ឆ្វាច់នៅចន្លោះក្បែរ.កអាវ ជាមួយនឹងស្នាមក្រែមឡើងក្រហមដូចកុលាបស្រស់, បណ្ដាលឲសាច់ដុំលោតកន្ត្រាក់ទាញការឈឺចាប់ជ្រាបចូលក្នុងទ្រូងឆ្លងដល់ខួរក្បាលមួយរំពេច! នេះទៅតែមួយស្របក់ ស្វាមីរបស់គេដោយក្លិននារីផ្សេង នឹងស្នាមក្រែមជាប់មកជាមួយផងរឺ?

<ថេយ៍!~..ថេយ៍អូនស្ដាប់បងសិន*..> ជុងហ្គុកចាប់ភ័យស្លរភ្នែកនាពេលដែលឃើញហេតុទៅជាបែបនេះ!

<បិទមាត់ទៅ!~..ពួកយើងទៅផ្ទះទៅ..ហ្ហឹកៗ!~> ថេយ៉ុងកាត់សម្ដីរបស់នាយត្រឡប់មកជាខ្សាវៗវិញ គេជូតវាសទឹកភ្នែកចេញយ៉ាងស្អាត, ដឹងថីបានជាគេនិយាយបែបនេះទេ? តាមពិតជាចង់សួរឲដឹងរឿងណាស់ តែ..តែទីនេះជាសាធារណៈ។

<ថេយ៍!..បងអាចបកស្រាយបានវាមិ*..>
<ប្រាប់ឲឈប់និយាយទៅ!~..ហ្ហឹកៗ!..មិនចេះស្ដាប់ទេយ៉ាងមិច?>

<បាទៗ!..បងឈប់និយាយហើយ អូនកុំយំអីណាបងសូមទោសៗ> ឃើញរាងតូចយំនាយរហ័សសូមទោសញ៉ាប់មាត់ ស្ដាប់តាមអ្វីដែលគេប្រាប់។
   .....
   ក្រឹប!~~ សម្លេងបិទទ្វារបន្ទប់

<ថេ--ថេយ៍ស្ដាប់បង វាមិនដូចអូនគិតទេបងអាចបកស្រាយបាន> គ្រាន់តែចូលមកដល់ក្នុងភ្លាមនាយរហ័សចូលខ្លួនទៅពន្យល់បកស្រាយ, ហេតុថារាងតូចយំរហូតតាំងពីនៅក្នុងឡានមកដល់អីឡូវ។

<ហ្ហឹក-អ្ហឹកៗ!..កុំប៉ះអូន..បងឯងអាក្រក់ណាស់~> រាងតូចរុញនាយចេញមួយទំហឹងពីខ្លួន គេយំឡើងដង្ហក់ព្រោះគិតថានាយបានទៅធ្វើអ្វីដែលក្បត់ចិត្តគេ។

<ថេយ៍អូនស្ដាប់បងសិនណាអូនណា៎!~..បងពន្យល់បានបងអត់បានទៅធ្វើអីក្បត់ចិត្តប្រពន្ធបងនោះទេ> រាងក្រាស់ប្រឹងប្រែងប្រើសម្ដីទន់ភ្លន់ដើម្បីលួងលោមចិត្តរបស់គេ, នាយនៅមិនសុខឡើយពេលឃើញរាងតូចយំឡើងសសឹកបែបនេះ។

<ហ្ហឹកៗ!..ចុះក្លិនជាប់ខ្លួនបងជាក្លិនរបស់អ្នកណា..អ្ហឹកៗ!..ហើយនៅក្រេមក្រហមលើ.កអាវរបស់បង..ហ្ហឹក!..មិចបងធ្វើបែបនឹងដាក់អូន?~> សួរថាចិត្តរបស់អ្នកណាមិនឈឺ អ្នកណាមិនគិតខុស? ដឹងទេពេលក្លិនដ៏ប្លែកនោះហោះចូលក្នុងច្រមុះរបស់គេ វាធ្វើឲគេប្រហោងពោះរំគួសទ្រូងមួយតង់ហើយ, ត្បិតដល់ឃើញស្នាមក្រែម ទន់ជង្គង់សឹងលុតដល់ដី។

<នឹងហើយបងកំពុងពន្យល់អូន..អូនស្ដាប់បងសិនណា៎!..កុំយំអីបងសូមអង្វរបងមិនចង់ឃើញទឹកភ្នែកអូនស្រក់ទេ> បន្ទាប់ពីនិយាយ ឃើញដូចជារាងតូចស្ងាត់មាត់ នេះក៏មានន័យថាគេព្រមស្ដាប់ពាក្យបកស្រាយ។

<ពេលបងទៅទិញទឹកឲអូន...*បងពិតជាមិនបានធ្វើអីពិតមែន បងគ្រាន់តែត្រូវគេបុកហើយក្រឡាត់.កជើងដួលលើបងប៉ុណ្ណោះ!~> ត្រូវហើយនៅពេលដែលAlimaហៅនាយ មានមនុស្សមួយក្រុមមកបុកនាងទើបធ្វើឲក្រឡាត់ជើងដួលលើនាយបែបនេះ។

<ហ្ហឹកៗ!~> ថេយ៉ុងមិនមាត់គេគិតតែពីយំសម្លឹងមុខនាយ ព្រោះមិនដឹងថាធ្វើបែបមិចបន្ត, គេជ្រើសជឿនាយព្រោះក្រសែរភ្នែករបស់នាយសម្លឹងមកកាន់គេពោរពេញដោយសេចក្ដីពិត មិនវៀតវេរ, ប៉ុន្តែគេគ្រាន់តែមានអារម្មណ៍ថាភ័យខ្លាច..ខ្លាចថ្ងៃណាមួយវាមិនបានបែបនេះទៀត ខ្លាចថ្ងៃក្រោយមិនមែនត្រឹមជាការយល់ច្រលំ កាន់តែគិតគេកាន់តែរអា។

<បងស្បត់បាន..បងអត់បានក្បត់អូននោះទេ បងមិនបានទៅធ្វើរឿងឆ្កួតៗអស់ទាំងនោះទៀតឡើយ..ប្រពន្ធបងមានតែម្នាក់ នៅចំពោះមុខបង..បងស្រឡាញ់តែថេយ៍នោះទេ..អូនត្រូវជឿបងណាថេយ៉ុងណា៎!~ បងសូមទោសៗ..ប្រពន្ធបងឲបងសូមទោស~> នៅពេលនេះនាយអាចចូលទៅចាប់កាន់ប្រអប់ដៃរបស់គេបានហើយវាមិនដូចដំបូងនោះទេ, ជុងហ្គុកពោលពាក្យសូមទោសរត់មាត់ដូចម៉ាសុីនដេរ, សូមទោសដែលនាយធ្វើឲគេយំហើយក៏ធ្វើឲគេមានអារម្មណ៍មិនស្រណុកចិត្ត។

<ហ្ហឹកៗ!..អូនខ្លាចបងទៅមានអ្នកថ្មី!..អ្ហឹកៗ!> រាងតូចទប់សម្លេងយំអណ្ដឺតអណ្ដក់លែងជាប់ ផ្ងើយមុខសម្លឹងនាយយំហ៊ូដូចកូនរកបៅ, គេពិតជាខ្លាចមែន, ខ្លាចថាត្រូវដើរលើគន្លងចាស់, ខ្លាចថាស្វាមីម្នាក់នេះលែងស្រឡាញ់ ត្បិតនាយឥតខ្ចោះណាស់ សង្ហារក៏សង្ហារមានក៏មានចំណេះជំនាញពេញខ្លួន សួរថាស្រីណាមិនប៉ង?

<ទេ!..បងមិនមានអ្នកណាទាំងអស់ បងមានតែប្រពន្ធបងម្នាក់គត់ មានតែអូនហើយក៏អូនរហូត..បងគ្មានអ្នកណាឡើយ កុំយំអីៗ..ស្ដាប់បង្គាប់កុំយំអី> ជុងហ្គុកចាប់ប្រាណតូចច្រលឹងយកមកអោបក្រសោបក្នុងទ្រូង លើកដៃអង្អែលសក់រលោងទៅមកតិចៗ។

<ហ្ហឹក!..សន្យាមកថាបងមានតែអូនម្នាក់ ថាបងស្រឡាញ់តែអូនរហូត..ស្រឡាញ់អូនមើលថែអូនកុំបោះបង់អូនចោល~> ថេយ៉ុងលែងចេញពីការអោប លើកកូនដៃចង់បញ្ជាក់ន័យសន្យា!

<បាទ! បងសន្យា..សន្យាថាស្រឡាញ់តែអូនម្នាក់ មើលថែរអូនមិនបោះបង់អូន~> កូនដៃទាំងពីរក៏បានថ្ពួកឡើងសរបង្ហាញពីការសន្យារវាងគ្នានឹងគ្នា គួបផ្សំក្រសែរភ្នែកថ្លាឆ្វង់ពីរគូបាញ់រកគ្នា, ស្របពេលជាមួយគ្នានោះយើងក៏បានឃើញនៅខ្សែរអំបោះក្រហមភ្ជាប់នៅកូនដៃរវាងអ្នកទាំងពីរលេចឡើងមក  ដោយគ្មានអ្នកណាអាចមើលឃើញក្រៅពីម្ចាស់ព្រំលិខិតឡើយ។

    ដំបូងវាឡើងមកមិនទាន់ច្បាស់ ព្រោះមិនដឹងថាគេជាគូរឲប្រាកដ តែពេលនេះវាច្បាស់ហើយ បើសិនជាពួកគេក្បត់សន្យានោះ ក៏បានន័យថាខ្សែរអំបោះក្រហមនេះនឹងដាច់ដូចគ្នា ដោយហេតុថាវាជាខ្សែរនិស្ស័យ...

  TO BE CONTINUED
BY: Ju jinny 🧸

Continue Reading

You'll Also Like

95.7K 4.8K 37
مرحبًا بكم في المملكة لا لا، يجب أن أحذرك أولًا من يدخل المملكة لا يخرج حيًا. يمكنك المغادرة الآن.. سأترك لك بعض الوقت للتفكير. حسنًا .. قررت؟ هل ه...
19.2K 779 24
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...
737K 34.3K 85
Champion City, one of the greatest hotspots for superheroes and supervillains ever since thirty years ago, when super-powered individuals started to...
13.1K 315 18
"Yᴏᴜᴠᴇ ʙᴇᴇɴ ᴍɪɴᴇs"