αžšαžΏαž„ 🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœ...

By Haw_kimyung

9.2K 1.1K 253

αžšαžΏαž„ 🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœαŸ€!!🌺 (αžœαž‚αŸ’αž‚αŸ’) αž€αžΆαžšαžšαž„αž…αžΆαŸ†αž‘αžΆαŸ†αž„αž‚αŸ’αž˜αžΆαž“αž€αŸ’αžŠαžΈαžŸαž„αŸ’αžƒαžΉαž˜αž’αžŸαŸ‹αž‡αžΆαž…αŸ’αžšαžΎαž“αž†αŸ’αž“αžΆαŸ† αž”αŸ‰αž»αž“αŸ’αžαŸ‚αž“αŸ„αŸ‡αž€αŸαž˜αž€αž–αžΈαž–αžΆαž€αŸ’αž™αž˜αž½... More

🌼!!αž€αž˜αŸ’αž›αŸ„αŸ‡αžαžΌαž…αž’αž—αž·αž‡αž“αž‘αžΊαž€αžΊ!!🌼 (αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ‘ ; αž•αŸ’αžŠαžΎαž˜αžšαžΏαž„!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ’ ; αž•αžΆαž€ αž‡αžΈαž˜αžΈαž“!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ£ ; αž™αŸ‰αžΌαž“αž αŸ’αž‚αžΈ αž˜αžΈαž“αž‚αŸ’αžšαžΈαžŸαŸαžŸαŸ’αžαžΆαž›αŸ‹!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ€ ; αž‚αŸαž‡αžΆαž˜αž·αžαŸ’αžαžαŸ’αž‰αž»αŸ†!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ₯ ; GameαžŸαŸ’αž›αžΆαž”αŸ‹αžšαžŸαŸ‹?
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ¦ ; αž…αžΆαžαŸ‹αž€αžΆαžšαž™αŸ‰αžΆαž„αž˜αŸ‰αŸαž…?
(αžœαž‚αŸ’αž‚αŸ‘αž…αž”αŸ‹) αž—αžΆαž‚αŸ§ ; αž™αžΎαž„αžŸαŸ’αžšαž‘αžΆαž‰αŸ‹αž’αŸ‚αž„!
αžŸαŸ†αžŽαž½αžš?βœοΈπŸ’―
αžŠαŸ†αžŽαžΉαž„πŸ—žοΈβœοΈ
🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœαŸ€!!🌺 (αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘ ; αž•αŸ’αžŠαžΎαž˜αžšαžΏαž„!
αžŸαžΆαžšαžŠαž›αŸ‹αž˜αž·αžαŸ’αžαž’αŸ’αž“αž€αž’αžΆαž“πŸ₯€πŸ’―
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ’ ; αž‚αŸαž‡αžΆαž’αŸ’αž“αž€αžŽαžΆαž˜αŸ‰αžΆαž€αŸ‹?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ£ ; αžŸαž˜αŸ’αžŠαŸ‚αž„αžŸαŸ€αž€?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ€ ; αž˜αžΈαž“! αžαžΎαž‡αžΆαž˜αžΈαž“αž˜αŸ‚αž“αž‘αŸ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ₯ ; αž‚αŸαž‡αžΆαž€αžΌαž“αž”αŸ’αžšαž»αžŸαž–αŸ…αžšαž”αžŸαŸ‹αž–αžΌ!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ¦ ; αž–αžΌαž‡αžœαž„αŸ’αžŸαžŸαž˜αŸ’αž–αŸαž“αŸ’αž’αž”αž€αŸ’αžŸαž₯αž“αŸ’αžšαŸ’αž‘αžΈ!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ¨ ; αžαžΎαž‡αžΆαžŸαŸ’αž“αžΆαž˜αž’αŸ’αžœαžΈαž›αŸ„αž€αž”αŸ‰αžΆ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ© ; αž αžΎαž™αž”αž“αŸ’αž‘αžΆαž”αŸ‹αž˜αž€αž‘αŸ€αž!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ  ; αž–αž½αž€αž―αž„αž‚αžΊαž‡αžΆαž’αŸ’αž“αž€αžŽαžΆ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ‘ ; αžαžΆαž˜αž·αž…αž›αŸ„αžαž‡αŸ’αžšαŸ„αŸ‡!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ’ ; GPS?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ£ ; αž”αžΆαžαŸ‹αž€αžΆαžšαž…αž„αž…αžΆαŸ†!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ€ ; αž”αŸ’αžšαž»αžŸαžŸαŸ’αž’αžΈαž…αŸαŸ‡αžšαŸ†αž’αž½αž™!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ₯ ; αž–αžΆαž€αŸ’αž™αžŸαŸ’αž›αŸ„αž€!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ¦ ; αžŸαŸ’αžŠαžΆαž”αŸ‹αž”αž„αŸ’αž‚αžΆαž”αŸ‹!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ§ ; αž˜αž“αž»αžŸαŸ’αžŸαžŸαž˜αŸ’αž’αž»αž™!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ¨ ; αž‚αŸαž“αŸ…αžαŸ‚αžŠαžΌαž…αžŠαžΎαž˜!

(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ§ ; αž€αžΌαž“αž—αŸ’αž›αŸ„αŸ‡!

288 35 3
By Haw_kimyung

ដល់ពេលហើយដែលកូនប្រុសច្បងទាំងពីរនៃត្រកូលផាកហ្គោលដិនជាកូនប្រុសលោកម្ចាស់ហានគូ ពួកគេត្រូវដឹងនៅការពិតដែលគាត់បានលាក់បាំងរហូតមកគិតចាប់តាំងពី២១ឆ្នាំមុនមកម្ល៉េះ។ តើគាត់បានលាក់បាំងអ្វីខ្លះជាមួយកូនប្រុសទៅ? បើចង់ដឹងតោះទៅអានសាច់រឿងទាំងអស់គ្នា។

ក្រោយពីដើរចូលមកដល់ខាងក្នុងបន្ទប់អាល្អិតគូមីនក៏ទម្លាក់ខ្លួនមួយទំហឹងទៅលើពូកទន់ៗរបស់ខ្លួនទាំងបន្លឺសម្លេងខ្សាវៗនិយាយម្នាក់ឯង÷

"ហ្ហើយ...! យប់នេះគួរទៅបំផ្លាញឃ្លាំងទំនិញពួកអ្នករកស៉ីជំនួញជួញដូរខុសច្បាប់អត់ហ្ន៎?" ជាស្អី? ស្ដាប់ច្រឡំតែដឹងនេះ?

"ហ្អា..! ភ្លេចអោយឈឹងទៅ បងជីដូនមួយគាត់ប្រាកដជាមកទទួលខ្ញុំ!" គូមីន គ្រាន់តែរំលឹកពីអ្នកម្ខាងទៀតគេញញឹមយ៉ាងស្រស់បែបមនុស្សមានស្នេហាលើកដំបូង តែកុំច្រឡំវាមិនដូចការគិតរបស់ខ្ញុំទេណាសូមប្រាប់។

"ហឹ្ហម.! គេងយកកម្លាំងវិញប្រសើរជាង!" ថារួចគូមីនក៏ទាញខ្នើយមកអោបបិទភ្នែកសង្ងំគេងយ៉ាងមានសេចក្ដីសុខជាមួយបន្ទប់របស់គេ។

++++

កាត់មកមើលអ្នកនៅខាងក្រោមឯណេះវិញ ម្នាក់ស្ទើរប្រេះទ្រូងម្នាក់ទៀតស្ទើរស្ទះបេះដូងដោយសារតែរឿងមួយចំនួនក្នុងពេលនេះ។

"លោកពូ! សូមប្រាប់ខ្ញុំតាមត្រង់មក គេគឺជាជីមីនមែនទេ?" ណាមជូន បន្លឺជជីកសួរទៅកាន់អ្នកជាលោកពូបង្កើត។

"ហ្ហើយ..! ណាស់ហើយមុននឹងក្រោយពួកក្មួយគង់តែដឹងដដែល! ត្រូវហើយគូមីនជាជីមីន!" អស់ជម្រើសមានតែប្រាប់តើត្រូវទេ? លោកកាងជុងធ្វើអ្វីមិនកើតក្រៅពីប្រាប់តាមការពិតដែលលាក់អស់ជាយូរឆ្នាំមក ប៉ុន្តែពេលនេះក៏ត្រូវមកបែកធ្លាយទៅវិញនោះក៏មកពីវាជាប់ពាក់ព័ន្ធនឹងក្មួយទាំងពីររបស់គាត់។

"ពិតមែនឬលោកពូ គេពិតជាប្អូនរបស់ខ្ញុំមែនឬ? ហឹសៗ..! ទីបំផុតអាល្អិតគេមករកខ្ញុំវិញហើយ!" ហូស៊ុក សប្បាយអរទាំងបម្រុងងើបពីកន្លែងអង្គុយឈានជើងទៅរកប្អូនប្រុសរបស់ខ្លួនតែក៏ត្រូវបង្អាក់មកវិញភ្លេមៗក្រោយពី÷

"ប៉ុន្តែ..ហេតុអីគេមករស់នៅទីនេះ? ចុះសាកសព្វក្មេងកាលពី៥ឆ្នាំមុននោះជាអ្នកណា?" ណាមជូន ចងចិញ្ចើមសួរទាំងមានការងើយឆ្ងល់។ មែនហើយបើអាល្អិតជីមីននៅរស់ចុះសាកសព្វដែលស្លាប់នោះគឺជាអ្នកណា?

ស្របពេលនោះសម្លេងគ្រល័រមួយបានហោះមកកាត់ធ្វើអោយអ្នកនៅទីនេះងាកទៅចាប់អារម្មណ៍គ្រប់គ្នាដោយការចង់ដឹង÷

"ជាប្អូនប្រុសម្នាក់ទៀតរបស់កូន" កាយមាំបុរសវ័យពាក់កណ្ដាលបោះជំហានចូលមកខាងក្នុងផ្ទះទើបបង្ហាញអោយឃើញយ៉ាងច្បាស់ថាគាត់គឺជាអ្នកណានៅចំពោះមុខអ្នកគ្រប់គ្នា។

"លោកប៉ា.? / លោកពូ..?" ការដង្ហើយហៅដោយភាពភ្ញាក់ផ្អើលរបស់អ្នកជាកូនប្រុសនិងអ្នកជាក្មួយ។

"អាល្អិតគូមីនជាឈ្មោះរបស់គេ ត្រូវជាបងប្អូនភ្លោះជាមួយអាល្អិតជីមីនហើយត្រូវជាកូនប្រុសទី៣នៅក្នុងគ្រួសារពួកយើង" ដើរចូលមកដល់បន្ទប់ទទួលភ្ញៀវនៅចំពោះមុខកូនប្រុសទាំងពីរគាត់ក៏ស្រដីប្រាប់បន្ថែមតាមអ្វីដែលកូនប្រុសចង់ដឹងនៅការពិតដែលគាត់បានលាក់វាជាមួយពួកគេរហូតមក។

ហានគូ ផាកហ្គោលដិន អាយុ៤៥ឆ្នាំត្រូវជាប៉ាណាមជូននិងហូស៊ុក នាយកម្លោះសង្ហារទាំងពីរដែលស្គាល់ថាជាម៉ាហ្វៀមាត់ឆៅមាត់ចង្រៃយ៍។

"កូនភ្លោះ! បានន័យថាម៉េចលោកប៉ា គូមីនជាប្អូនប្រុសម្នាក់ទៀតរបស់ពួកកូនអ៊ីចឹងឬ?" ចិញ្ចើមណាមជូនត្រូវក្រួចចូលគ្នាដោយម្ចាស់ខំប្រឹងសួរទៅលោកប៉ាបញ្ជាក់។

"កូនស្ដាប់មិនច្រឡំឡើយ! កាលម៉ាក់កូនពរពោះបាន៤ខែពោះម៉ាក់របស់កូនធំខុសពីធម្មតាកាលពីពេលដែលមានពួកកូន ប៉ានិងម៉ាក់កូនក៏មានការងើយឆ្ងល់យ៉ាងខ្លាំង ប៉ាក៏បាននាំម៉ាក់កូនទៅពិនិត្យផ្ទៃពោះនិងអូសអេកូរមើលក្នុងរយៈពេលដែលអាចមើលឃើញក្មេងនៅក្នុងផ្ទៃបាន! ទើបដឹងថាម៉ាក់របស់កូននាងមានកូនភ្លោះដល់តែពីរនាក់សុទ្ធតែជាប្រុស!" ហានគូ ស្រដីប្រាប់កូនប្រុសជាមួយស្នាមញញឹមតិចៗពេលដែលនឹកដល់គ្រាមួយនោះពេលដែលភរិយាពពោះបានកូនប្រុសភ្លោះ។

"កាលនោះកូនចាំបាន ម៉ាក់ពោះធំស្ទើរមើលមេជើងមិនឃើញ! ប៉ុន្តែហេតុអីប៉ានិងម៉ាក់មិនប្រាប់កូនថាម៉ាក់មានប្អូនប្រុសខ្ញុំដល់ទៅពីរនាក់នៅក្នុងផ្ទៃ?" ការសួរដោយភាពចង់ដឹងរបស់ណាមជូន វាជាសំណួរមួយបែបអ្នកឆ្ងល់តែសម្រាប់អ្នកដឹងពិតជាឈឺចាប់ហួសថ្លែង។

"ហ្អឹម...! ម៉ាក់កូនចាំប្រាប់ពួកកូននៅពេលប្អូនកូនគេកើតមក!" ញញឹមស្រាលប្រាប់ទៅកាន់កូនប្រុស។ ត្រូវហើយវាជាកាពិតកាលនោះភរិយាមានគម្រោងចង់បង្ករអោយមានភាពភ្ញាក់ផ្អើលចំពោះកូនប្រុសច្បង។

ប៉ុន្តែមិននឹកស្មានថាពេលដែលពួកគេទាំងពីរកើតមកភ្លេមអ្វីក៏ត្រូវរលាយអស់រលីងបន្ទាប់ពីបញ្ហាមួយរត់មករកនោះគឺវាសនារបស់កូនប្រុស។

"ចុះម្ដេចពេលប្អូនគេកើតមក ខ្ញុំឃើញតែប្អូនម្នាក់អ៊ីចឹង ហើយចុះប្អូនខ្ញុំម្នាក់ទៀតពេលនោះគេនៅឯណាប៉ា?" ហូស៊ុក ជាអ្នកសួរ។

"កូននៅចាំទេនៅថ្ងៃដែលម៉ាក់របស់កូននាងឈឺពោះដល់វេលាគ្រប់ខែ?" ផ្ទុយនឹងការឆ្លើយលោកម្ចាស់ហានគូក៏ជំនួសអោយជាសំណួរទៅកាន់កូនប្រុសជាមុន។

"ថ្ងៃនោះមានសម្លេងផ្គររន្ទះប៉ះទង្គិចគ្នាទាំងដែលផ្ទៃមេឃស្រឡះពពកខ្មៅស្រអាប់គ្មានភ្លៀងមួយគ្រាប់!" នឹកគិតបន្ដិចហូស៊ុកក៏និយាយតាមអ្វីដែលបានកើតឡើងនៅពេលនោះក្នុងថ្ងៃដែលអ្នកម៉ាក់របស់នាយចាប់ផ្ដើមឈឺពោះ។

"ហ្ហឹម..! កាលនោះក្រោយពីម៉ាក់របស់កូនបង្កើតបានកូនភ្លោះពីរនាក់រួចមក សុខៗក៏លេចនៅវត្តមានបុរសចំណាស់ម្នាក់ដោយគាត់បាននិយាយមកកាន់ប៉ានិងម៉ាក់កូនភ្ជាប់ជាមួយនឹងទឹកមុខមានការភ័យខ្លាច" ហានគូ ក៏ឆ្លើយនឹងសំណួរកូនប្រុស នឹកស្រមៃដល់កាលពីថ្ងៃដែលភរិយាសម្រាលកូនភ្លោះអោយខ្លួន គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់តែភាពសប្បាយវាមិននៅជាប់នឹងគាត់បានយូរទេ នឹកឃើញពេលណាទឹកភ្នែកចង់តែស្រក់ចុះតែវាមិនអាច។

"លោកប៉ាកំពុងប្រាប់ខ្ញុំថា--!" តើកូនប្រុសនឹងយល់ពីអ្វីដែលប៉ាចង់និយាយទេ? តែវានឹងមិនអាចនោះទេកូនប្រុសគាត់ពួកគេប្រហែលជាមិនយល់ឡើយ។ ពួកគេអាចនឹងគិតយល់ន័យអ្វីផ្សេងក៏អាចថាបាន។

"គាត់បាននិយាយមកកាន់ម៉ាក់និងប៉ាថាក្មេងទាំងពីរនាក់នេះនឹងត្រូវមានម្នាក់បាត់បង់ជីវិត ប្រសិនជាពួកគេនៅជាមួយគ្នា!" ចម្លើយមួយនេះ តើពួកគេនឹងជឿខ្លួនឬអត់? ប្រហែលជាអត់ទេព្រោះខ្លួនក៏មិនធ្លាប់ជឿសម្ដីលោកអ៊ុំម្នាក់នោះពីដំបូងដែរ ថែមទាំងគិតអវិជ្ជមានចំពោះរូបគាត់ទៀត។ តើត្រឹមពាក្យសម្ដីប៉ុណ្ណឹងធ្វើម៉េចបានកូនប្រុសទាំងពីរជឿខ្លួនបាននោះ?

"ដូច្នេះលោកប៉ាក៏ជឿគាត់!" ភាពភ្ញាក់ផ្អើលរបស់ណាមជូនកាន់តែធ្វើអោយលោកម្ចាស់ហានគូនឹកឃើញពីពេលដំបូងដែលខ្លួនមិនជឿទៅលើលោកអ៊ុំចំណាស់ម្នាក់នោះ។ គេពិតជាដូចខ្លួនខ្លាំងគប្បីបេះដាក់ក្នុងពុម្ពតែមួយ អ្វីនិយាយតែសម្ដីមិនជឿទេទាល់តែបានឃើញផ្ទាល់ភ្នែកទើបព្រមជឿ។

"ហ្អឹម..! មុនដំបូងប៉ាក៏មិនបានជឿនឹងសម្ដីរបស់គាត់ដែរ ប៉ានិងម៉ាក់កូនគិតថាគាត់ចាស់ហើយមានការរវើរវាយតាមវ័យគ្រាន់តែនិយាយតាមការនឹកឃើញរបស់គាត់ប៉ុណ្ណោះ!" វាពិតជាគួរអោយអស់សំណើចណាស់មែនទេពេលគាត់ខំប្រាប់ហើយខ្លួនមិនជឿលើគាត់? តែនេះក៏មិនអាចហាមឃាត់បានដែរ ជឿមិនជឿវាអាស្រ័យទៅតាមពេលវេលាប៉ុណ្ណោះក្នុងការបង្ហាញការពិតភាពជាក់ស្ដែងអោយយើងឃើញ។

"......?" ណាមជូន ហូស៊ុក ស្ងាត់ដោឡេកនាយកំពុងឈរសម្លឹងមើលអ្នកជាឪពុកដោយភាពមិនស្ដីអ្វីទាំងអស់ក្រៅពីម្យ៉ាងគឺកំពុងគិត។

"តែអ្វីដែលប៉ាមានភាពភ្ញាក់ផ្អើលបំផុតប្អូនប្រុសទាំងពីររបស់កូន ពួកគេត្រូវស្ថិតក្នុងស្ថានភាពមួយដ៏គ្រោះថ្នាក់ចាំបាច់ក្នុងការជួយសង្គ្រោះជាបន្ទាន់ពីសំណាក់លោកគ្រូពេទ្យទាំងដែលពួកគេទើបនឹងបើកភ្នែកមើលឃើញពន្លឺត្រឹមបានប៉ុន្មាននាទី ម៉ាក់និងប៉ាភ័យណាស់ក្នុងពេលនោះបានត្រឹមសម្លឹងមើលពួកគេទាំងពីរនាក់បន់ស្រន់ព្រះអោយជួយដល់ពួកគេពីចម្ងាយប៉ុណ្ណោះ" ហានគូ ស្រដីទាំងសម្លឹងមើលកែវភ្នែកកូនប្រុសទាំងពីរចំៗ គាត់ចង់អោយពួកគេជឿទុកចិត្ត មិនមែនស្ដាប់ហើយថាខ្លួននិយាយកុហកពួកគេនោះទេទាំងនេះវាសុទ្ធជាការពិត។

"តើមានអ្វីកើតឡើងចំពោះពួកគេ?" បន្ទាប់ពីឈរស្ងាត់អស់ជាយូរហូស៊ុកក៏បោះប្រយោគមួយឃ្លាចោទសួរដោយភាពស្រពិចស្រពិល អារម្មណ៍មួយរហ្ហរហ្ហេវ មួយទៀតប្រាប់ខ្លួនឯងថាវាមិនមែនជាការពិតទេប៉ារបស់នាយគាត់កំពុងតែនិយាយកុហក។

"ពួកគេចាប់ផ្ដើមដង្ហក់ខ្យល់ចង្វាក់បេះដូងលោតខុសពីក្មេងធម្មតាទូទៅហើយត្រូវបានបញ្ជូនដាក់នៅក្នុងកែវដាច់ដោយឡែកពីក្មេងដទៃ ដើម្បីធ្វើការព្យាបាលនិងដាក់បំពង់អុកស៉ីសែនសម្រួលដល់ផ្លូវដង្ហើមអោយពួកគេ!" ទោះដឹងថាវាភ្លេមៗពេកសម្រាប់កូនប្រុសក្នុងការទទួលយកនូវការពិត តែថ្ងៃនេះដល់ពេលល្មមសមគួរអោយពួកគេបានដឹងហើយគាត់ក៏មិនចង់លាក់វាបន្ដដូចគ្នា។ គាត់ចង់យកការឈឺចាប់ទាំងអស់នេះចេញពីក្នុងទ្រូងបានខ្លះ ចង់អោយវាបានធូរស្បើយខ្លះនឹងយល់ថាគ្មានបន្ទុកផ្ទុករបស់ដ៏ធ្ងន់ប្រៀបបីដូចទៅនឹងភ្នំទៀត។

"....!" គ្មានអ្នកម្នាក់កម្រើកបបូរមាត់ក្នុងការនិយាយអ្វីនោះទេ ម្នាក់ៗជាប់ឆ្កឹងសូម្បីឈរក៏មិនចង់នឹងផង។ នេះឬទើបធ្វើអោយពួកគេបែកពីប្អូនប្រុសម្នាក់ ចំណែកឯប្អូនប្រុសម្នាក់ទៀតត្រូវរស់នៅឆ្ងាយពីគ្រួសារពីខ្លួនតាំងពីតូចនៅពេលគេមានអាយុប្រាំពីរឆ្នាំក៏ត្រូវឃ្លាតឆ្ងាយទៅរស់នៅក្រៅប្រទេស។

"ប៉ុន្តែអស់ពេលជាច្រើននាទីហើយពេទ្យស្ទើរតែគ្មានសង្ឃឹមក្នុងការជួយសង្គ្រោះពួកគេ ខណៈម្នាក់មានអាការៈដង្ហក់ផ្លូវដង្ហើមកាន់តែយ៉ាប់យ៉ឺនជាងមុនទ្វេដង...!" ហានគូ និយាយបន្ដប្រាប់ទៅកាន់អ្នកចំពោះមុខដែលជាកូនប្រុសទាំងពីរទើបនឹកស្រមៃបង្ហាញពេលវេលាកាលពីម្ភៃមួយឆ្នាំមុនបន្ទាប់ពីរកូនប្រុសទាំងពីរស្ថិតក្នុងស្ថានភាពមួយដ៏គ្រោះថ្នាក់÷

+២១ឆ្នាំមុន!!

នៅក្នុងបន្ទប់មួយជាបន្ទប់សង្គ្រោះបន្ទាន់ចំពោះកូនង៉ាដែលទើបនឹងកូនបានប្រហែលជា១០នាទីជាង ប៉ុន្តែពេលនេះត្រូវចូលបន្ទប់ព្យាបាលយ៉ាងទាន់ហន់។

"លោកគ្រូពេទ្យ កូនខ្ញុំពួកគេយ៉ាងម៉េចទៅហើយ ហេតុអីសុខៗពួកគេទៅជាបែបនេះ?" ហានគូ សួរទៅកាន់ដុកទ័រក្រោយពីគាត់ចេញពីបន្ទប់ព្យាបាលកូនប្រុសភ្លោះទាំងពីរ។

"ហ្ហឹម...! អាការៈក្មេងបែបនេះពួកយើងមិនដែលធ្លាប់ជួបប្រទះពីមុនមកទេ យ៉ាងណាម្នាក់ខ្ញុំអាចត្រឹមសង្ឃឹមជួយសង្គ្រោះគេបាន តែចំណែកម្នាក់ទៀតខ្ញុំមិនប្រាកដថាអាចជួយក្មេងបានទេលោក!" ដុកទ័រ និយាយដោយការទម្លាក់ទឹកមុខចុះ ប្រភេទជំងឺក្មេងបែបនេះពីមុនមិនធ្លាប់បានជួបនេះគឺជាលើកដំបូង ទើបមិនចង់ផ្ដល់ក្ដីសង្ឃឹមអោយអ្នកជាឪពុកក្មេងច្រើនលើសពីសមត្ថភាពរបស់ខ្លួនដែលមាន។

"លោកគ្រូពេទ្យ បេះដូងក្មេងកាន់តែចុះខ្សោយហើយគិតយ៉ាងម៉េចទៅ ក្មេងដង្ហក់ខ្យល់ណាស់!" សម្លេងពេទ្យស្រីម្នាក់បានចេញមកប្រាប់លោកដុកទ័រទាំងមានការភិតភ័យនិងអាយុជីវិតរបស់ក្មេង។

"ប្រញាប់ត្រៀមឧបករណ៍ដែលចាំបាច់ទៅ លោកសូមធ្វើចិត្តអោយនឹងនរ!" ងាកទៅប្រាប់ពេទ្យស្រីរួច ទើបបែរមកប្រាប់អ្នកជាឪពុកក្មេងដោយទទួលបានការងក់ក្បាលពីអ្នកម្ខាងគាត់ក៏ប្រញាប់ដើរចូលទៅខាងក្នុងដើម្បីមើលអការៈក្មេងក្នុងការព្យាបាល។

"បើចង់អោយពួកគេមានជីវិតរស់ទាំងពីរនាក់មានវិធីម្យ៉ាងដែលអាចជួយបាន!" ខណៈពេលអារម្មណ៍កំពុងច្របូកច្របល់ព្រោះបារម្ភកូនប្រុសទាំងពីរ ស្រាប់តែសម្លេងលោកអ៊ុំវ័យចំណាស់ម្នាក់បានបន្លឺឡើងពីក្រោយខ្នងលោកម្ចាស់ហានគូអោយគាត់ងាកទៅមើលភ្លេម។

"លោកអ៊ុំ..?" ហានគូ អាចចាំលោកអ៊ុំម្នាក់នេះបាន គាត់នេះហើយដែលបានប្រាប់ខ្លួននិងភរិយាកាលនៅក្នុងបន្ទប់សម្រាកក្រោយពីភរិយាបានសម្រាលកូនរួច។

"បំបែកពួកគេអោយរស់នៅឆ្ងាយពីគ្នាអោយបានឆ្ងាយបំផុត នោះជីវិតពួកគេច្បាស់ជាថ្លៃ!" ទឹកមុខប្រាកដប្រជានៅលើផ្ទៃមុខរបស់លោកអ៊ុំព្រមទាំងនិយាយដោយសម្លេងមាំប្រាប់ទៅកាន់លោកម្ចាស់ហានគូគ្មានភាពលេងសើច។

++++

"ពេលនោះប៉ាក៏បានសម្រេចចិត្តបញ្ជូនគូមីនទៅរស់នៅជាមួយលោកតាកូនភ្លេមៗ ចំណែកអាល្អិតជីមីនប៉ាបានទុកគេនៅទីនេះដោយអោយពូក្មួយជាអ្នកយកមកចិញ្ចឹមបីបាច់រហូតគេមានអាយុ៧ឆ្នាំទើបប៉ាប្ដូរអោយអាល្អិតជីមីនទៅរស់នៅជាមួយលោកតាលោកយាយកូនវិញម្ដងដោយអោយគូមីនមករស់នៅទីនេះជាមួយពូក្មួយ!" ហានគូ រៀបរាប់រឿងរ៉ាវទាក់ទងទៅនឹងកូនប្រុសភ្លោះប្រាប់ទៅកាន់កូនប្រុសច្បងទាំងពីរអោយពួកគេបានដឹងដោយខ្លួនមិនចង់លាក់វាតទៅទៀតនោះទេ។ ពេលខ្លះរាល់ពេលដែលឃើញកូនប្រុសច្បងលួចយំនឹកប្អូនម្ដងៗគាត់ជាឪពុកគេម្នាក់ពិតជាមិនអាចទ្រាំនិងការឈឺចាប់របស់កូនបានឡើយ។

"ហេតុនេះទើបពេលពួកកូនទៅដល់មន្ទីរពេទ្យឃើញតែអាល្អិតជីមីន?" ណាមជូន និយាយលាយឡំនឹងសម្លេងរាំងធំបន្ដិចបែបកំពុងខឹង។

"ហ្ហឹម...!" ជំនួសអោយការឆ្លើយតបលោកម្ចាស់ហានគូបានត្រឹមតែងក់ក្បាលប៉ុណ្ណោះ។ ព្រោះតែនិយាយអ្វីមិនចេញមើលតែទឹកមុខកូនប្រុសក៏ដឹងថាគេកំពុងខឹងនិងខ្លួនប៉ុណ្ណា។

To be Continued ✍️💯

Continue Reading

You'll Also Like

69.8K 3.9K 81
When shrivi goes home after a long time. Who doesn't have her parents' love and family's love for some reason. She had support from her grandmother...
81.9K 3.5K 80
❀️
95.9K 2.5K 35
A little AU where Lucifer and Alastor secretly loves eachother and doesn't tell anyone about it, and also Alastor has a secret identity no one else k...
5.3M 46.3K 57
Welcome to The Wattpad HQ Community Happenings story! We are so glad you're part of our global community. This is the place for readers and writers...