សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]

By LilJuu_1992

141K 7.5K 316

Trailler Jk(Top) / Tae(Btt) Taehyung! ===== ផ្ដើមសរសេរ: 09.06.23🤍 សរសេរបញ្ជាក់: 12.11.23🌸 Write :... More

Episode 01
Episode02:ចាប់ដោះរបស់ឯង
Episode03:រោគចិត្ត
Episode04:ត្រង់ណាថាយើងថើប
Episode05:យកឯងទៅរំលោភ
Episode 06: ស្នាមថើប
Episode07:ត្រជាក់បេះដូង
Episode08:ថេយ៍ធ្លាប់មានសង្សារឺអត់?
Episode10: រងគុន><
Episode11:កុំហៅខ្លួនឯងថាបង
Episode12:អនាគតចង់ឡើងTop
Episode13:បងឆ្កួតព្រោះស្រឡាញ់អូន
Episode14:បងយល់ហើយ!
Episode15:មកជួបម៉ាក់ក្មេក><
Episode16:មិនមែនចោរទេ..គឺទន្សាយ
Episode17:គេត្រឡប់មកវិញហើយ
Episode18:មិនទាន់ត្រៀមខ្លួន
Episode21:call me daddy🔞
Episode20:ឈ្លោះគ្នាដូចឆ្កែឆ្មា
Episode 19: សង្ឃឹម!
📌ជូនដំណឹង!
Episode22:ថេយ៍!?
Episode23:បកស្រាយ!
Episode24:ថោកទាប
Episode25:ធ្វើជាម្ចាស់ជីវិត
Episode26:ខ្លាចគេខឹង
Episode27:ចរឹកមេមាន់
Episode28:Alima
Episode29: ក្លិនទឹកអប់?
Episode 30:បងសន្យា
Episode31 :Jung soorang
Episode32:លួចមានស្រី
Episode34: សត្វក្អែក
Episode33: ក្បាលខូច
Episode35:កំដរ
Episode36: លែងលះ
Episode37: ដេកក្រៅបន្ទប់
Episode 38:សាច់អាំង
Episode39:សាហាយ
Episode40:នៅផ្ទះយើងហើយ
Episode41:ចំណីដល់មាត់ខ្លា
Episode42:ទៅគិតអីប្រពន្ធ?
Episode43:វិដេអូ
Episode 44: គណនីអាថ៍កំបាំង
Episode45:អន់ចិត្ត
Episode 46
Episode47:បងឯងចង់ទៅណា៌?
Episode48:សោះកក្រោះ
Episode 49:ខ្ញុំមិនស្អាតទេ
Episode50:អូនស្អប់បងឯង~
Episode51:ព្រោះអូនជាមនុស្សរំអួយដូចសម្ដីបង
Episode52:ហើយបងនឹងពេទ្យ?
Episode53:កុំទៅណាចោលអូន
Episode 54:កុហក
Next episode
Episode55:ម្ដេចក៏ស្លេកមុខហើយ?
Episode56:លែងលះ
Episode57+58:ចិញ្ចៀនរៀបការ
Episode59:ឆ្កែតែឆ្កួតខាំហើយ><
Episode59: បិទច្រមុះរត់?
Episode60:មកយឺតមួយជំហាន
Episode61+62: Gukkie
Episode63:ទៅវង្វេងប្រពន្ធកូនមកពីណា៌?
Episode 64:រន្ទះបាញ់Daddy
Episode65:ចម្លើយ
❗About admin
Episode66:លោកកូន
About ❗
Episode67:មេអំបៅ🔞
The end :សំណាញ់ស្នេហ៍

Episode09:មកញ៉ែគ្នាក៏មករាវខ្យង

2.5K 125 0
By LilJuu_1992

<ធ្លាប់!..ហើយក៏ស្រឡាញ់ខ្លាំងទៀតផង!> ចម្លើយរបស់រាងតូចធ្វើឲនាយស្ងាត់បន្តិចមុននឹងសួរបន្តថា÷

<គេមានចំណុចពិសេសខ្លាំងហេ៎ ដែលធ្វើឲថេយ៍និយាយដោយមិនស្ទាក់ស្ទើរ?> ន័យរបស់នាយលើកនេះសម្ដៅដល់ការចេះមើលថែផ្ដល់ភាពកក់ក្ដៅនឹងពេលវេលា។

<..ហឹម! បើនិយាយទៅគេល្អណាស់ គេមិនសង្ហារអ្វីណាស់ណាទេ ប៉ុន្តែគេជាមនុស្សម្នាក់ដែលនៅក្បែរហើយទទួលបានភាពកក់ក្ដៅ!> ថេយ៍មើលទៅមុខនាយបន្តិច មុនញញឹមឡើងនិយាយរៀបរាប់អ្វីដែលគេចង់ដឹង។ តាមថាគេមិនដែលរំលឹករឿងនេះយូរហើយ ទើបតែមាននាយម្នាក់ដែលសួរ ទុកថាជាប្រធានបទជជែកគ្នាលេងចុះ។

<ហើ*..>ចង់សួរពីទំនាក់ទំនងគេបន្ត ប៉ុន្តែដូចជាស្ទាក់ស្ទើរចិត្ត។ ថេយ៍យល់ពីអ្វីដែលនាយគិតរួចស្រដីកាត់ថា÷

<មនុស្សប្រុសល្អ?..លើលោកនេះគ្មានទេមនុស្សប្រុសដែលល្អ! ពួកគេគ្រាន់តែចូលមកក្នុងជីវិតនរណាម្នាក់ដើម្បីតែកំដរពេលវេលា បន្សល់ទុកអនុស្សាវរីយ៍ដែលពិបាកក្នុងការលុបចេញ បន្ទាប់មកអស់ចិត្តក៏ចាកចេញទៅ!> នឹកដល់ឃ្លាដែលត្រូវនិយាយចេញស្រាប់តែទម្លាក់ទឹកមុខចុះមួយរំពិច។ ដូចសម្ដីអនុស្សាវរីយ៍រវាងមនុស្សម្នាក់នឹងមនុស្សម្នាក់ ម្ដេចនឹងអាចលុបចេញងាយៗនោះ? ទោះបីជាពួកគេបាត់ទៅ ការចងចាំទាំងអស់នោះក៏ទៅតាម។

<អាម្នាក់នោះជាអ្នកណាទៅ?> ឃើញថេយ៍ដូចជាអន្លង់អន្លោច អ្នកដែលអង្គុយចាំស្ដាប់ប្រែជាមានកូនចិត្តតូចមួយហាក់ខឹងជំនួស នាយជ្រួញចិញ្ចើមចូលគ្នាហាក់ចង់ដឹងឈ្មោះជាខ្លាំង។

<អាម្នាក់នោះហេ៎?..ហឹស! ស្លាប់បាត់ហើយ!>ថេយ៍សម្លឹងមុខនាយមុននឹងសួរបញ្ជាក់ សើចក្នុងបំពង់.កបន្តិច ផ្ដល់ចម្លើយមួយដែលស្លាប់ហើយពិតជាឆ្ងល់។

<ហឹម!?~~>
<តើមានមនុស្សប្រុសឯណាមកស្រឡាញ់មនុស្សប្រុសដូចគ្នា ហើយស្ម័គ្រស្មោះមួយនឹងមួយនោះ? ដូច្នេះហើយវាក៏គ្មានហេតុផលអ្វីឲគេនៅ ជម្រើសដែលល្អគេក៏ទៅយកមនុស្សម្នាក់ដែលកសាងជីវិតឲគេ!> មិនខុសទេ! ថេយ៉ុងគេធ្លាប់មានសង្សារ! ប៉ុន្តែបែកគ្នាយូរហើយកាន់ឆ្នាំដែរ គ្រាន់តែថាអនុស្សាវរីយ៍ខ្លះៗមិនទាន់រលុប! ដូច្នេះហើយទើបគេស្អប់មនុស្សដែលមានចរឹកព្រាននារី! មួយមិនដឹងមួយចង់ជិះទូកពីរនេះឯង។

<ថោកទាបណាស់!~> មិនដែលទាំងស្គាល់មុខគេផង កុំថាឡើយមុខត្រឹមឈ្មោះក៏មិនស្គាល់ តែនាយនេះក្ដៅជំនួស លេងជេរសុតតែសង្រឺតជើងធ្មេញ។

<ហឹស!..លោកប្រធានជេរខ្លួនឯង?>
<ហឹម?..ជេរអាម្សៀរនោះនឹងហើយ ជេរខ្លួនឯងយ៉ាងមិច? រឺថេយ៍គិតថាយើងចរឹកដូចវា?>

<លោកប្រធានគិតមើលខ្លួនឯងទៅថាដូចរឺអត់?..រឺក៏លោកប្រធានល្អជាង? ក្នុងមនោគតិរបស់លោកប្រធានចរឹកព្រាននារីបែបនេះគឺជាសុភាពបុរស?> នឹកជ្រេញចរឹកលោកប្រធានខ្លួនឯងយូរហើយ ដូច្នេះនិយាយយូរៗចង់ចូលលក្ខណៈលួចដៀល-,-!

<..មិចត្រូវយកយើងទៅប្រៀបនឹងអាម្សៀរ
សង្សារចាស់របស់ថេយ៍?..ចរឹកវាមួយរៀលៗបែបនេះសមឲដៀលហើយ! ត្បិតតែយើងមិនដឹងមួយនឹងមួយមែន ប៉ុន្តែក៏មិនដែលទៅយកប្រុសគ្នាឯងហើយធ្វើបែបនឹងដែរ!> ជុងហ្គុកនាយដោយសម្ដីមានល្បឿន ញ៉ាប់ៗស្ដាប់មិនចង់ទាន់។ ប៉ុន្តែសម្ដីរបស់នាយចុងប្រយោគធ្វើឲថេយ៍គេហាក់មានអារម្មណ៍ខឹង!

<..ខ្ញុំងងុយហើយ!> ថេយ៍ទឹកមុខស្មើរធេងសម្លេងមានលំនឹង ងើបគ្រោសដើរចេញទៅ បើសិនជាអ្នកស្គាល់ចរឹករបស់គេ ចាប់បានច្បាស់ណាថាកំពុងខឹង។

<Shit*..ចរឹកយើងទៅដូចវាត្រង់ណាទៅទើបយកមកប្រៀបគ្នា? បែកគ្នាទៅហើយនិយាយប៉ះពាល់បន្តិចមិនបាន!> ទោះថេយ៍ងើបចេញក៏នាយមិនខ្វល់ នៅយោលជើងចុះឡើងរង៉ូវៗក្នុងមាត់ម្នាក់ឯងទាំងមិនអស់ចិត្ត។
______
//ថ្ងៃថ្មី!
តាំងពីព្រឹករហូតមកទល់ថ្ងៃត្រង់ ថេយ៉ុងគ្មាននិយាយរកជុងហ្គុកសូម្បីមួយម៉ាត់! អ្នកម្ខាងទៀតនោះអង្គុយតែឆ្ងល់ថាខ្លួនឯងបានទៅធ្វើអ្វី!
<ថេយ៍ពេលល្ងាចចង់ញុាំអ្វី?> តាមថាគ្មានអ្វីត្រូវសួរទេ ប៉ុន្តែយល់មនុស្សចង់ឲគេនិយាយរកវិញរឺអត់? តាមធម្មតាចរឹកនាយមិនចេះទ្រ! មិនស្រណុកចិត្តអញ្ចឹងឡើយ! ប៉ុន្តែលើកនេះបែរជាប្លែក។

<លោកអ៊ុំ!!~~> ថេយ៍ងើបគ្រោសមិនតបជាមួយនាយ បែរជាដើរចេញក្រៅ បក់ដៃខ្វៃៗ ព្រោះឃើញកាណូតរបស់លោកអ៊ុំវ៉ូ បើកមកប្រហែលជាឆ្លងកាត់។ ចំណែកឯអ្នកខាងនោះស្ពែ!

<មានអ្វីហេ៎!> គាត់អែបកាណូតចូលខាង សួរទៅកាន់រាងតូច។

<លោកអ៊ុំអញ្ជើញទៅណា?>
<ទៅរាវខ្យង នឹងដាំកូនឈើ!> នេះហើយគឺជាការងារកម្សាន្តរបស់គាត់ប្រចាំថ្ងៃ រាវខ្យងនៅវាភក់ជាមួយអ្នកភូមិ នឹងដាំកូនឈើកោងកាងនៅវាភក់។

<ហិ!..ខ្ញុំសូមទៅដែរលោកអ៊ុំ!> ថេយ៍ញញឹមឡើងហាក់ដូចជាសប្បាយចិត្ត ព្រោះគេនៅផ្ទះធុញមួយថ្ងៃហើយ។

<ទៅណា៎?> ជុងហ្គុកគេដើរមកសួរពីក្រោយ។
<អ្នកក្រុងដូចពួកឯងធ្វើកើតហេ៎? សុតតែភក់ផុងជើងកប់ចង់ដល់ចង្កេះ!>

<កើតលោកអ៊ុំ ខ្ញុំធ្វើបាន!> ថេយ៍ស្រដីរួចក៏ចុះកាណូតយ៉ាងរហ័យអង្គុយប៉ុក គ្មានខ្វល់ពីវត្តមានជុងហ្គុកបន្តិច។

<ខ្ញុំទៅដែរលោកអ៊ុំ ចាំបន្តិច!> ប្រុងឲនៅម្នាក់ឯងយ៉ាងមិច ដូច្នេះមានតែតាមទៅដែរ នាយរត់ចូលក្នុងទៅយកមកត្រម៉ាងបាំងថ្ងៃមួយចេញមក។
.....
រំលងប្រហែលជាមួយម៉ោងទើបដល់គោលដៅ ឃើញមាននៅអ្នកដែលមករាវដែរប្រហែល9ទៅ10នាក់ ទំនងសប្បាយណាស់ម្នាក់ៗភក់កប់សឹងដល់ភ្លៅ។

<ដល់ហើយ មើលចុះឲស្រួលបួលប្រយ័ត្នលងភក់!> ធម្មតាគាត់ទម្លាប់ ដូច្នេះចុះទៅបានយ៉ាងស្រួល។ ចំណែកជុងហ្គុកមិនមានជំនាញនោះទេ ប៉ុន្តែនាយមាំជាងដូច្នេះហើយចាត់ទុកថាធម្មតា។

<បាទលោកអ៊ុំ!> បាទតែមាត់ ប៉ុន្តែរកកន្លែងចុះមិនត្រូវខ្លាចលិចភក់។

<ថេយ៍ចុះកើតរឺអត់? តាមនេះមកវាមិនសូវជ្រៅ!> ជុងហ្គុក នាយចាំតែចម្លើយនោះទេ គេអូខេពេលណា នាយសប្បាយចិត្តនឹងជួយពេលនោះ។ មិនដឹងយ៉ាងមិចដែរ ចេះតែចង់នៅក្បែរៗឲស្និតនឹងក្មេងម្នាក់នេះ។

<អត់កើតទេដឹង!> តតែបែបនឹងទើបដាច់ចិត្តនិយាយរក។ រាងក្រាស់គ្រាន់តែលឺសំនៀងគេហៅរក លោកអឺយ! ប្រែជារីកថ្លើមមួយរំពិច ព្រោះគេអត់ស្ដីជាមួយពាក់កណ្ដាលថ្ងៃហើយ! ចង់ញ៉ោះក៏ញ៉ោះមិនកើត លេងសើចប៉ះពាល់ដូចរាល់ដងក៏មិនកើត។

<មិនអីទេ ខ្ញុំជួយទ្រថេយ៍ពីក្រោមហើយ!> នាងលើកដៃឡើងចាំទប់ចង្កេះថេយ៉ុង សម្រួលឲគេចុះ។ ឃើញទេ បានលោកប្រធានល្អបែបនេះយកចិត្តទុកដាក់ម្លឹងៗទៅរកឯណាបានសួរ? ល្អបុិននឹងហើយ នៅតែគេចមិនផុតពីមាត់ដ៏ឆ្នើមរបស់អ្នកជាលេខា ឲតែមានគ្នានិយាយដើមរហូត><

<អឹម!!~> ថេយ៉ុងក្រហឹមបន្តិចជាការយល់ព្រម បន្ទាប់មកក៏លើកដៃទាំងពីទៅស្រាកលើស្មានាយ។ ជុងហ្គុកក៏លើកគេចុះមកក្រោមនេះឯង ដែលមើលពីចម្ងាយទៅវាដូចជាគេទាំងពីរអោបគ្នា។

<ហិ!..អគុណលោកប្រធានហើយ!> ថេយ៍ញញឹមស្រស់ងើយទៅមើលនាយ ព្រោះគេមានកម្ពស់ត្រឹមស្មា។ ធ្វើឲចិត្តអ្នកជាព្រាននារីនេះបាក់ស្រឹប! ដូចជាឃ្លាថា÷ បងធ្លាក់ក្នុងពន្លង់ស្នេហ៍អូនហើយ><! ប៉ុន្តែមិនបែបនេះទេ ព្រោះមនុស្សនាយឲតែស្អាតឆាប់ស្រឡាញ់ទាំងអស់។

<ថ្ងៃក្ដៅណាស់ ពាក់មួកនេះទៅ!> ខ្លាចថាគេខូចសម្រស់ នាយសុខចិត្តដោះមួកពីក្បាលខ្លួនឯងឲរាងតូចពាក់ ពោលសំនៀងមកយ៉ាងទន់ល្មើយដូចចាហួយ មានទឹកដមដូចសម្លេងតន្រ្តី។

<..អ--អគុណ!!~> វាយវិការបែបនេះ ហាក់ធ្វើឲរាងតូចមានអារម្មណ៍ថាខ្មាស់ៗ ដែលគេហៅថាអៀនៗ ថ្ពាល់ឡើងក្រហមមួយរំពេច អោនមុខគេចមិនសម្លឹងចំផ្ទៃមុខដ៏សង្ហាររបស់លោកប្រធានឡើយ។

<ហេមៗ!..មកញ៉ែគ្នា ក៏មករាវខ្យង!?> ឃើញថាគេទាំងពីរផ្អែមខ្លាំងពេក សម្លឹងមើលអ្នលជិតខាងនាំគ្នាញញឹមមើលមកកាន់គេទាំងពីរពេញនឹង ទើបលោកអ៊ុំវ៉ូគាត់ក្រហេម។

<គ្មា--គ្មានទេ!!~> មនុស្សកំពុងតែក្ដៅមុខផង មកបែបនេះរាងតូចរហ័សប្រកែកញ៉ាប់មាត់ ខិតដើរចេញពីរាងក្រាស់យ៉ាងលឿន។ ជុងហ្គុកនាយមិនមាត់ត្រឹមសម្លឹងពីក្រោយខ្នងថេយ៍ ដោយអារម្មណ៍មួយដែលធ្វើឲនាយសប្បាយចិត្ត ទទួលស្គាល់ថាពេលបាននៅជិតដូចជាខុសប្រក្រតី។

TO BE CONTINUE
BY: Ju jinny 🧸

Continue Reading

You'll Also Like

28.6K 675 11
Izuku Midoriya, formerly known as Yagi experienced hell Ever since he was 4 and was diagnosed as Quirkless his life turn 180 degree School sabotaged...
188K 4.2K 102
*NOT FINISHED* I'm tired of fighting...... AMORA!" My uncle yells while i'm trying to open my eyes. I'm sitting in a the corner of the house with he...
295K 21.8K 49
منذ أن فتح عينيه للحياة وجد نفسه محاطا بذنوب ليس هو بفاعلها فأطلق عليه الجميع لقب الخطيئة و لكنه ليس بشاب يستسلم لقبح قدره بل قرر أن ينتقم لمن كان سب...
77.4K 858 57
🔞#5 BILLIONAIRE Ezekiel Gallagher Sakura Ximenez 09-01-22