αžšαžΏαž„ 🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœ...

By Haw_kimyung

9.1K 1K 253

αžšαžΏαž„ 🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœαŸ€!!🌺 (αžœαž‚αŸ’αž‚αŸ’) αž€αžΆαžšαžšαž„αž…αžΆαŸ†αž‘αžΆαŸ†αž„αž‚αŸ’αž˜αžΆαž“αž€αŸ’αžŠαžΈαžŸαž„αŸ’αžƒαžΉαž˜αž’αžŸαŸ‹αž‡αžΆαž…αŸ’αžšαžΎαž“αž†αŸ’αž“αžΆαŸ† αž”αŸ‰αž»αž“αŸ’αžαŸ‚αž“αŸ„αŸ‡αž€αŸαž˜αž€αž–αžΈαž–αžΆαž€αŸ’αž™αž˜αž½... More

🌼!!αž€αž˜αŸ’αž›αŸ„αŸ‡αžαžΌαž…αž’αž—αž·αž‡αž“αž‘αžΊαž€αžΊ!!🌼 (αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ‘ ; αž•αŸ’αžŠαžΎαž˜αžšαžΏαž„!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ’ ; αž•αžΆαž€ αž‡αžΈαž˜αžΈαž“!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ£ ; αž™αŸ‰αžΌαž“αž αŸ’αž‚αžΈ αž˜αžΈαž“αž‚αŸ’αžšαžΈαžŸαŸαžŸαŸ’αžαžΆαž›αŸ‹!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ€ ; αž‚αŸαž‡αžΆαž˜αž·αžαŸ’αžαžαŸ’αž‰αž»αŸ†!
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ₯ ; GameαžŸαŸ’αž›αžΆαž”αŸ‹αžšαžŸαŸ‹?
(αžœαž‚αŸ’αž‚αŸ‘) αž—αžΆαž‚αŸ¦ ; αž…αžΆαžαŸ‹αž€αžΆαžšαž™αŸ‰αžΆαž„αž˜αŸ‰αŸαž…?
(αžœαž‚αŸ’αž‚αŸ‘αž…αž”αŸ‹) αž—αžΆαž‚αŸ§ ; αž™αžΎαž„αžŸαŸ’αžšαž‘αžΆαž‰αŸ‹αž’αŸ‚αž„!
αžŸαŸ†αžŽαž½αžš?βœοΈπŸ’―
αžŠαŸ†αžŽαžΉαž„πŸ—žοΈβœοΈ
🌺!!αž’αŸ†αžŽαžΆαž…αžŸαŸ’αž“αŸαž αŸαžšαž”αžŸαŸ‹αž˜αŸ‰αžΆαž αŸ’αžœαŸ€!!🌺 (αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘ ; αž•αŸ’αžŠαžΎαž˜αžšαžΏαž„!
αžŸαžΆαžšαžŠαž›αŸ‹αž˜αž·αžαŸ’αžαž’αŸ’αž“αž€αž’αžΆαž“πŸ₯€πŸ’―
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ£ ; αžŸαž˜αŸ’αžŠαŸ‚αž„αžŸαŸ€αž€?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ€ ; αž˜αžΈαž“! αžαžΎαž‡αžΆαž˜αžΈαž“αž˜αŸ‚αž“αž‘αŸ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ₯ ; αž‚αŸαž‡αžΆαž€αžΌαž“αž”αŸ’αžšαž»αžŸαž–αŸ…αžšαž”αžŸαŸ‹αž–αžΌ!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ¦ ; αž–αžΌαž‡αžœαž„αŸ’αžŸαžŸαž˜αŸ’αž–αŸαž“αŸ’αž’αž”αž€αŸ’αžŸαž₯αž“αŸ’αžšαŸ’αž‘αžΈ!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ§ ; αž€αžΌαž“αž—αŸ’αž›αŸ„αŸ‡!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ¨ ; αžαžΎαž‡αžΆαžŸαŸ’αž“αžΆαž˜αž’αŸ’αžœαžΈαž›αŸ„αž€αž”αŸ‰αžΆ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ© ; αž αžΎαž™αž”αž“αŸ’αž‘αžΆαž”αŸ‹αž˜αž€αž‘αŸ€αž!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ  ; αž–αž½αž€αž―αž„αž‚αžΊαž‡αžΆαž’αŸ’αž“αž€αžŽαžΆ?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ‘ ; αžαžΆαž˜αž·αž…αž›αŸ„αžαž‡αŸ’αžšαŸ„αŸ‡!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ’ ; GPS?
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ£ ; αž”αžΆαžαŸ‹αž€αžΆαžšαž…αž„αž…αžΆαŸ†!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ€ ; αž”αŸ’αžšαž»αžŸαžŸαŸ’αž’αžΈαž…αŸαŸ‡αžšαŸ†αž’αž½αž™!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ₯ ; αž–αžΆαž€αŸ’αž™αžŸαŸ’αž›αŸ„αž€!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ¦ ; αžŸαŸ’αžŠαžΆαž”αŸ‹αž”αž„αŸ’αž‚αžΆαž”αŸ‹!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ§ ; αž˜αž“αž»αžŸαŸ’αžŸαžŸαž˜αŸ’αž’αž»αž™!
(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ‘αŸ¨ ; αž‚αŸαž“αŸ…αžαŸ‚αžŠαžΌαž…αžŠαžΎαž˜!

(αžœαž‚αŸ’αž‚αŸ’) αž—αžΆαž‚αŸ’ ; αž‚αŸαž‡αžΆαž’αŸ’αž“αž€αžŽαžΆαž˜αŸ‰αžΆαž€αŸ‹?

294 45 33
By Haw_kimyung

ការចាប់ផ្តើមនៅបរិយាកាសថ្មីទទួលយកអារម្មណ៍គ្រប់យ៉ាងពីមជ្ឈដា្ឋនខាងក្រៅដែលមាននៅជុំវិញខ្លួនរបស់យើង។ ពេលខ្លះអ្វីទាំងនេះអាចជួយដល់យើងនៅរឿងដ៏តូចមួយក្នុងអារម្មណ៍ស្មុគស្មាញជាច្រើនដែលយើងមានមិនអាចនិយាយចេញមកបាន។ ប៉ុន្តែយើងអាចនិយាយរឿងដែលនៅក្នុងចិត្តនោះចេញមកបាននៅក្នុងបរិយាយកាសដ៏ល្អមួយដែលយើងគិតថានឹងបញ្ចេញនៅបញ្ហាទាំងអស់នោះរបស់ខ្លួនចេញមកដើម្បីបន្ធូរអារម្មណ៍រាល់ភាពតានតឹងទាំងឡាយ។

ត្រឡប់មកមើលខាងទីក្រុងSeoulដ៏ធំចំណានជាងគេក្នុងប្រទេសឯណេះវិញ។ រាងក្រាស់យ៉ូនហ្គីក្រោយពីត្រូវឪពុកម្ដាយបង្ខំអោយឈប់សម្រាកពីការងារដោយអនុញ្ញាតអោយនាយទៅដើរលេងរយៈពេលយូរថ្ងៃទាំងចិត្តនាយមិនជាចង់អីបន្ដិចណាសោះនោះ។ ហេតុដូច្នេះនាយក៏ត្រូវបង្ខំចិត្តយល់ព្រមនឹងលោកទាំងពីរដោយខានពុំបានក្នុងការបដិសេដនិងពួកគាត់ទាំងពីរដូចទៅនិងពេលមុនទៀត។

ហើយម៉្យាងនាយក៏លែងចង់ប្រកែកទៀតដែរ ព្រោះថាអោយតែពេលនាយបដិសេដលើកណាអ្នកជាម្ដាយច្បាស់ណាស់ គាត់ប្រាកដជាអង្គុយអន់ចិត្តអត់ថ្លើមរអ៊ូរ៉ាយរ៉ាប់ពីនេះពីនោះបែកខ្ទិះអោយនាយស្ដាប់ពីព្រឹកទល់ព្រលប់មិនឈប់ទេ ទើបនាយសម្រេចចិត្តយល់ព្រមដកឃ្លាសម្រាកពីការងារដើរកម្សាន្ដក្នុងពេលបីថ្ងៃ ប៉ុន្តែនាយសុំត្រឹមមិនដើរលេងឆ្ងាយទៅទីណានោះទេក្រៅពីក្នុងទីក្រុងសេអ៊ូលជិតៗនេះ។

តែអ្នកណាទៅដឹងនាយគ្រាន់តែនិយាយថាព្រមតាមពួកគាត់មិនទាំងទាន់ថានិងទៅពេលណាផង មានអីអ្នកម៉ាក់ណព្វចិត្តចាប់ដាក់បញ្ជាអោយនាយទៅដើរលេងនៅថ្ងៃនេះយកសាច់ការតែម្ដង សំខាន់ប៉ាក៏រហ័សសុទ្ធតែមានកន្លែងចាប់ទីតាំងទុករួចជាស្រេចគ្មានទុកឱកាសអោយនាយបានទៅឃ្លាការងារនៅក្រុមហ៊ុនសិនអីបន្ដិចណាទេ។

ហេតុនេះនាយក៏បានត្រឹមតែសម្របខ្លួនទៅតាមអ្វីដែលពួកគាត់រៀបចំចាត់ចែងអោយប៉ុណ្ណោះ ទោះជានាយខំប្រឹងនិយាយថាចាំរកពេលទំនេរជាងនេះក៏ពួកគាត់មិនទាំងស្ដាប់សម្ដីខ្លួនផងហ្នឹង។

ទើបពេលនេះនាយមានតែត្រូវបង្ខំចិត្តដើរតួជាកូនប្រុសដែលសែនល្អម្នាក់ចេះស្ដាប់បង្គាប់ឪពុកម្ដាយព្រមទៅកន្លែងដែលលោកទាំងពីរបានកំណត់ទុកនៅពេលបន្ដិចទៀតនេះមួយមុខគត់ប៉ុណ្ណោះ។ ព្រោះថាបើប្រកែកនាយខ្លាចក្រែងល៎ពួកគាត់ខឹងនិងខ្លួនដាច់ក្បាលដាច់កន្ទុយមិនស្ដីមិនរកខ្លួន ពិសេសជាងគេគឺអ្នកស្រីឡាបែលនីអ្នកម៉ាក់ដ៏ពូកែឆាប់តូចចិត្តនឹងតែម្ដង។

"ដើរលេងអោយសប្បាយណាកូនប្រុសម៉ាក់!" ស្របនឹងសម្ដីគាត់ទាញខ្លួនយ៉ូនហ្គីមកឱបទាំងញញឹមបិទមាត់មិនជិត។ ម្ដាយណាមិនសប្បាយចិត្តបួនប្រាំឆ្នាំហើយកូនប្រុសគិតតែពីសង្ងំក្នុងផ្ទះងប់ងុលតែពីការងារ ថ្ងៃនេះទម្រាំចាប់បង្ខំអោយគេបានចេញទៅខាងក្រៅនិងទទួលយកអារម្មណ៍ពីបរិយាកាសនៃធម្មជាតិខ្លះ គាត់នេះសែនតឹងទ្រូងសឹងស្លាប់។

"បាទម៉ាក់! កូនដឹងហើយ"

"ប៉ាបានCallប្រាប់មិត្តភក្ដិប៉ារួចហើយ នេះជាអាសីយដ្ឋានផ្ទះរបស់គេ កូនជិះតាមទីតាំងនេះរហូតទៅគឺបានហើយ គេនឹងមកទទួលកូននៅកន្លែងចតរថភ្លើង" មីនជុន ស្រដីប្រាប់កូនប្រុសទាំងហុចក្រដាសអាសីយដ្ឋានក្នុងដៃទៅអោយនាយក្រាស់។

យ៉ូនហ្គីសម្លឹងមើលក្រដាសក្នុងដៃលោកឪពុកបន្ដិច ទើបឈោងដៃទទួលយកមកទុកទាំងទឹកមុខបានត្រឹមញញឹមថើរៗផុសលើផ្ទៃមុខប៉ុណ្ណោះ ទោះបីចង់ឬមិនចង់នាយក៏មិនអាចធ្វើអ្វីបានដដែលហ្នឹង។

"បរិយាកាសទីនោះល្អខ្លាំងណាស់ ពីព្រោះវាជាតំបន់មួយសម្បូរទៅដោយធម្មជាតិដើមឈើក្រាស់ក្រាល ខ្យល់ក៏ល្អបរិសុទ្ធ កូនទៅលេងទីនោះច្បាស់ជាអាចកាត់អារម្មណ៍ស្មុគបានមិនខាន" ឡាបែលនីញញឹមទាំងទឹកមុខបញ្ជាក់ច្បាស់ៗថាគាត់សប្បាយចិត្តប៉ុណ្ណា ទើបស្រដីអួតពីសម្រស់តាមបែបអំណោយផលពីធម្មជាតិនៅទីកន្លែងនោះដល់កូនប្រុសអោយបានដឹងជាមុននៃចំណុចពិសេសមួយចំនួនធំក្នុងតំបន់ប្រចាំទឹកដីទីនោះថាវាមានរសបរិយាកាសល្អយ៉ាងណា។

"បាទ! សង្ឃឹមថាដូចអ្វីដែលអ្នកម៉ាក់និយាយទៅចុះ អ៊ីចឹងកូនសូមជម្រាបលារលោកប៉ាអ្នកម៉ាក់និងម៉ែដោះឈិនសិនហើយ! " យ៉ូនហ្គីញញឹមស្ងួតទៅកាន់អ្នកជាម្ដាយមុនធ្វើការឱនគោរពអ្នកមានគុណទាំងបីរបស់ខ្លួនចាកចេញទៅស្នាក់អាស្រ័យនៅកន្លែងផ្សេងរយៈពេលខ្លី។

ខណៈពេលកំពុងសន្ទនាគ្នានេះដែលមិនទាន់ទាំងបានចប់ចុងចប់ដើមមួយដង្ហើមស្រួលប្រួលផងសម្លេងកង់ឡានប៉ះទង្គិចនិងការ៉ូឡានៃការចាប់ប្រាង្គកំហកបានបន្លឺឡើងមកបីដងផ្ទួនៗគ្នា។ ធ្វើអោយអ្នកនៅទីនេះទាំងអស់រួមទាំងយ៉ូនហ្គីត្រូវងាកកាយបង្វែរក្រសែរភ្នែកចោលទៅក្រឡេកមើលតាមប្រភពអ្នកបង្ករហេតុនោះភ្លេមៗ÷

+ងឺត!~ងឺត!~ងឺត!

រថយន្ដបីគ្រឿងត្រូវបានបញ្ឈប់ទទឹមគ្នាឃ្លាតពីមុខទ្វារភូមិគ្រឹះដោយចតនៅអែបជ្រុងម្ខាងឆ្ងាយពីឡានរបស់យ៉ូនហ្គីបញ្ច្រាសក្បាលគ្នា។ ទើបបង្ហាញអោយឃើញពីម្ចាស់រថយន្ដទាំងបីបានបើកទ្វារចុះពីឡានមកព្រមៗគ្នាយ៉ាងស្រុះដូចទាហានរត់ចូលជួរ។

ឡានស្ព័រពណ៌ខ្មៅអមដោយកម្លោះបីនាក់នារីដ៏ស្រស់ស្អាតម្នាក់។ ឯឡានស្ព័រពីរទៀតដែលជាពណ៌ខៀវនិងពណ៌សក៏ដូចទៅនិងឡានទីមួយដែរ តែជាកម្លោះៗសង្ហារទាំងប្រាំបីដែលជាមិត្តរបស់យ៉ូនហ្គី។

"អ៊ាវ! បងប្រុសទៅណាឬ?" ម្ចាស់កាយតូចកាលបើក្រឡេកឃើញបងប្រុសដូចជាបម្រុងទៅណានាយតូចក៏ប្រញាប់ហាមាត់ចោទសួរភ្លេមមិនចាំយូរ។

ថេយ៉ុង មីនគ្រីស៍ស្ដាល់ ជាប្អូនប្រុសពៅរបស់យ៉ូនហ្គីមានអាយុ២២ឆ្នាំនិងជាសិស្សនិស្សិតឆ្នាំទី៤ហើយក៏ជាគូដណ្ដឹងរបស់ជុងគុកផងដែរ។ ដោយការភ្ជាប់ពាក្យនេះដែលពួកគេទាំងពីរនាក់ជាអ្នកស័្មគ្រចិត្តសងខាងគ្មានចាស់ទុំខាងណាជាអ្នកចាប់បង្ខំពួកគេឡើយអាចនិយាយបានថាមកពីពួកគេស្រឡាញ់គ្នាទើបព្រមបំពាក់ចញ្ចៀនអោយគ្នាទៅវិញទៅមក។

"ទៅណារឿងបង! សួរធ្វើអី?" សម្ដីខ្ជាក់ចេញមកយ៉ាងអត់ជាតិពីមាត់យ៉ូនហ្គីទៅកាន់អ្នកជាប្អូនប្រុស។ ថេយ៉ុងឮហើយបាញ់ក្រសែរភ្នែកសម្លក់ថ្លែរក្នុងចិត្តក្ដៅមិនស្ទើរនិងចរិតបងប្រុសរបស់ខ្លួន។

"ជម្រាបសួរលោកប៉ាអ្នកម៉ាក់"

"ជម្រាបសួរអ្នកមីងលោកពូ"

នាយកម្លោះសង្ហារទាំងប្រាំបីដួងរួមទាំងនាងក្រមុំរូបស្រស់ម្នាក់កាលដើរមកដល់ទល់មុខលោកមីនជុននិងអ្នកស្រីឡាបែលនីពួកគេក៏ធ្វើការឱនគោរពលោកទាំងពីរមុនពោលពាក្យសមប្រកបយ៉ាងស្និតបំផុតជាមួយមនុស្សចាស់ទាំងពីរពពេញទៅដោយស្នាមញញឹម។

ជំនួសអោយការឆ្លើយតបលោកមីនជុនងក់ក្បាលតិចៗទាំងញញឹមដាក់ក្មេងៗមនុស្សគាត់មិនជាសូវចេះនិយាយស្ដីប៉ុន្មានទេស្ងៀមស្ងាត់នោះទើបជាចំណូលចិត្តរបស់គាត់។ ចំណែកឯអ្នកស្រីឡាបែលនីញញឹមតបទាំងមិនបានស្រដីអ្វីព្រោះកំពុងឆ្ងល់និងគិតថាពួកគេជាអ្នកណា ម្ដេចហៅខ្លួនស្និតយ៉ាងនេះ?

គិតយូរបានបន្ដិចសម្លេងបន្លឺយ៉ាងភ្ញាក់ផ្អើលចេញពីបបូរមាត់អ្នកស្រីឡាបែលនី ផ្ទៃមុខជ្រួញមុននេះក៏ចាប់ស្រាយមកវិញពេលចម្ងល់ត្រូវបានដោះស្រាយ÷

"អរ! ក្មួយៗនិងកូនជុងទេហ៎! មីងស្មានថាជាអ្នកណាមកពីណា ឥឡូវចេះលេងស្ទាយខ្លួនសម្បើមណាស់ណ៎! មីងមើលមិនចង់ស្គាល់" ជាធម្មតាជុងគុកនិងមិត្តពួកគេក៏ឧស្សាហ៍មកលេងទីនេះញឹកញាប់ដែរ ប៉ុន្តែថ្ងៃនេះមកលក្ខណៈតែងខ្លួនស្ទាយប្លែកបែបតាមយុវវ័យសម័យឥឡូវទៅទើបគាត់មានភាពភ្ញាក់ផ្អើលបន្ដិចដោយសារធ្លាប់តែឃើញពួកគេស្លៀកពាក់សាមញ្ញៗដល់មកតែងខ្លួនស៉ីវីល័យម្ដងប្លែកពេកគាត់ស្ទើរចំណាំពួកគេមិនបាន។

"ហ្ហឹះៗ! បាទ! ធម្មតាដូចតែរាល់ដងសោះហ្នឹងអ្នកមីង!"

"ចាស៎! ធម្មតាប៉ុណ្ណឹង ចុះទម្រាំមិនធម្មតាទៀតន៎ុះ តើនឹងយ៉ាងណាទៅលោកក្មួយ? ហឹសៗ...!" មើលនិយាយចុះដាក់ខ្លួនសម្បើមណាស់កំពូលក្មួយៗនេះ ធម្មតាតែមិនធម្មតា។

"ម៉ាក់!" កំពុងនាំគ្នាអស់សំណើចសុខៗសម្លេងស្រែកដង្ហើយហៅនាមម្ដាយលឹងហឹងក្រដាសត្រចៀកហោះទម្លុះកាត់ផ្ដាច់មួយរំពេចពីកំពូលលោកកូន។ អោយអ្នកស្រីឡាបែលនីរហ័សយកដៃខ្ទប់ត្រចៀកងាកមុខទៅសម្លក់ក្លែវមុនចោទសួរកូនប្រុសជើងល្អ÷

"យ៉ាងម៉េចហាស់លោកកូន ហៅតិចៗក៏បានម៉ាក់ស្ដាប់ឮតើ ចាំបាច់ជម្ទៀល!"

"ហិហិ! កូនធ្វើលេង ចុះបងប្រុសគាត់ប្រុងទៅណាម៉ាក់?" មិនចង់អោយអ្នកម្ដាយខឹងច្រាលជាងនេះទាន់ថេយ៉ុងក៏រហ័សបង្វែរប្រធាននិយាយ។

"ដើរលេង! យ៉ាងម៉េច? ឃើញមានវ៉ាល់លីវ៉ាល់អីនឹងគិតថាបងឯងគេទៅណា?" គាត់ឆ្លើយទាំងមុខក្រម៉ូវព្រោះនៅខឹងនៅឡើយ។ តែចម្លើយមិញនេះត្រូវធ្វើអោយគាត់រងគ្រោះមិនស្ទើ លើកនេះមិនមែនតែកូនប្រុសគាត់ម្នាក់ទេគឺថាសម្លេងប្រាំបួនទិសមកទាំងព្រមបញ្ជូលគ្នាតែម្ដងឮដូចដាក់បាស÷

"ហាស៎? ម៉ាក់/អ្នកមីង និយាយជាការពិត"

"អើយ...! លោកកូន! លោកក្មួយ! ម្នាក់ៗអីក៏សម្លេងបានម្ល៉េះ?"

ម្ដងនេះបើថាមិនហឹងក៏ក្រដាសត្រចៀករហែកដែរ បើម្នាក់ៗលេងសុទ្ធតែព្រួតជើងគ្នាមកស្រែកអីយ៉ាងនេះនោះ តើគាត់គួរតែទៅពេទ្យអោយដុកទ័រពិនិត្យមើលត្រចៀកអោយដែលឬក៏អត់នេះមើលទៅ?

[S K I P]

"ម៉ាក់! មានអ្វីពិសេសឬ? បានធ្វើម្ហូបច្រើនមុខយ៉ាងហ្នឹង?" សម្លេងរបស់ក្មេងប្រុសជំទង់លាន់ឮស្រួយស្រែសប្រៀបបីដូចសារិការបានបន្លឺចោទសួរទៅកាន់អ្នកជាម្ដាយទាំងជន្តើនជើងដៃច្រត់និងរបាំងកន្លែងដាក់របស់របរធ្វើម្ហូប ប្រឹងបាញ់ក្រសែរភ្នែកមើលសកម្មភាពម្ដាយកំពុងញាប់ដៃក្នុងការឆាបន្លែ។

"ចាស៎! ល្ងាចបន្ដិចមានសមាជិកថ្មីមកស្នាក់នៅទីនេះ ទើបម៉ាក់ត្រូវធ្វើអាហារទទួលពួកគេ" គាត់បែរមើលកូនប្រុសតបដោយស្នាមញញឹមបន្ដិច ទើបងាកទៅចាប់អារម្មណ៍ក្នុងការធ្វើម្ហូបវិញ។

ផាក អាន់យ៉ុល អាយុ៤៦ឆ្នាំជាភរិយារបស់ម្ចាស់ចម្ការដ៏ធំប្រចាំតំបន់ក្នុងទឹកដីជើងភ្នំដែលជាទីកន្លែងជនបទក្បែរជ្រាយក្រុងនេះ។ ស្រស់ស្អាតទោះមានវ័យចូលពាក់កណ្ដាលខ្ទង់ស៊ែរយ៉ាងណាក្ដីតែសម្រស់ដូចកាលនៅក្រមុំយ៉ាងចឹង ពិសេសជាងនេះគាត់មានស្នាដៃជំនាញខាងធ្វើម្ហូបឆ្ងាញ់ខ្លាំងណាស់ ការប៉ិនប្រសប់ក្នុងការច្នៃប្រឌិតមុខម្ហូបនីមួយៗរបស់គាត់ចេញមកមួយមុខណាគឺថាperfectតែម្ដងរសជាតិឆ្ងាញ់ជាប់ចិត្ត។

"គេជាអ្នកណាម៉ាក់? ម្ដេចត្រូវមកស្នាក់នៅផ្ទះរបស់យើង?" កម្លោះតូចសួរបន្ដទាំងការឆ្ងល់លាយនិងការចង់ដឹងដោយត្រចៀកខំផ្ទៀងចាំស្ដាប់រួចជាស្រេច។

"ជាកូនមិត្តភក្ដិប៉ាកូន! បានហើយអាជើងល្អឈប់បន្ដសួរម៉ាក់ទៀត ម៉ាក់គ្មានពេលសម្រាប់មកឈរឆ្លើយសំណួររបស់កូនទេ" អាន់យ៉ុល បែរមកស្រដីឆ្លើយនិងកូនប្រុសទាំងបាញ់ក្រសែរភ្នែកសម្លក់នៅចុងប្រយោគពេលឃើញកូនប្រុសបម្រុងនិងហើបមាត់ចង់សួរអ្វីបន្ដ។ បើគាត់មិនប្រញាប់បញ្ឈប់កូនប្រុសជើងល្អមួយនិងទេ ម្ហូបក្នុងដៃនិងដឹងកាលបានធ្វើរួចដល់កាលឡើយ ស្រួលមិនស្រួលរវល់តែងាកឆ្វេងបែរស្ដាំម្ហូបមិនដឹងថាគាត់បានដាក់អីចូលទៅក្នុងនោះខ្លះឥឡូវនិងក៏ថាបាន។

"អុញ! ឈប់សួរក៏បាន អ៊ីចឹងកូនសុំទៅលេងឯចម្ការក្រូចបានអត់ម៉ាក់?" នាយតូចបានត្រឹមធ្វើទឹកមុខស្អុយខ្ជាប់បបូរមាត់ខាំលេងតិចៗកាលឮអ្នកម្ដាយពោលដូច្នោះ តែក៏មិនថ្វីសំខាន់ថ្ងៃនេះនឹកចង់ទៅលេងនៅចម្ការក្រូចក៏ចាប់បើកមាត់សុំការអនុញ្ញាតពីអ្នកម្ដាយទាំងញញឹមស្ញេញដាក់គាត់មួយរំពេច។

"ហ្ហឹម! ទៅចុះ! ដើរអោយចេះប្រយ័ត្នប្រយែងផង" មិនបានហាមតែគាត់ក៏មិនបណ្ដោយដូចគ្នាដោយភ្ជាប់ជាមួយពាក្យផ្ដាំផ្ញើរបីបួនម៉ាត់ទាំងលើកវែកឆានៅក្នុងដៃមកកម្រាមកំពូលលោកកូនផងដែរ ពីព្រោះថាក្មេងនេះដើរស្លាក់ស្លើកណាស់តែគាត់មិនប្រាប់ទេលោកកំពូលកូនប្រុសនិងដឹងមកវិញបើក្បាលជង្គង់មិនអាលាត់ស្បែកក៏កែងដៃរបកស្បែរដែរ។

"បាទ! ទទួលបញ្ជា! ហិះហិះ" កម្លោះតូចលើកដៃដាក់ត្រង់សៀតផ្កាពោលពាក្យគោរពតាមបញ្ជាអ្នកជាម្ដាយអោយដូចប៉ូលិសគោរពបទវិន័យមុននិងរំលេចនៅស្នាមញញឹមជាមួយសម្លេងសើចខខឹកទៅកាន់ម្ដាយ រួចនាយតូចក៏បង្វែរកាយារត់ត្រុយចេញទៅខាងក្រៅផ្ទះបាត់ទាំងមិនបង្អង់លឿន។

"កូននេះ! ចំមែន" អាន់យ៉ុល ញញឹមសម្លឹងមើលកូនប្រុសដែលរត់ចេញទៅខាងក្រៅនោះទាំងក្រវីក្បាលបែបហួសចិត្ត គិតទៅបានកូនប្រុសម្នាក់ក្បាលខូចនឹងមួយដែលចរិតមិនដូចអាយុសោះ។ ខ្លួនធំពេញវ័យកម្លោះអោយស្ដូកតែកុំមើលចរិតអោយដូចក្មេងអាយុប្រាំមួយប្រាំពីរឆ្នាំយ៉ាងចឹង។

"អ្នកស្រីនេះផ្លែក្រូចឆ្មាចាស៎! ទើបបេះពីចម្ការមកពីដើមថ្មីៗចឹង ប្រហែលជាជូរខ្លាំងបន្ដិចហើយ" វ័យចំណាស់ដែលទើបនិងដើរចូលមកគាត់ក៏ស្រដីស្របពេលលើកកន្ត្រកមានផ្លែក្រូចឆ្នានៅក្នុងនោះដាក់នៅលើតុកន្លែងរបស់របរក្បែរគ្រឿងធ្វើម្ហូប។

"ចាស៎! ម៉ែដោះទុកត្រង់និងសិនទៅ ខ្ញុំឆាបន្លែបង្ហើយបន្ដិចសិន" អាន់យ៉ុល ងាកមើលទៅវ័យចំណាស់ដែលមាននាមជាម៉ែដោះនិងជាមនុស្សចាស់ទុំជាងគេនៅក្នុងផ្ទះបន្តិចព្រមទាំងតបប្រាប់ដោយដៃរវល់នៅក្នុងការចម្អិនម្ហូបអាហារ។

"ហឹម! តើអ្នកប្រុសតូចប្រទាន់ទៅណាមែនទេអ្នកស្រី? ម៉ែដោះឃើញរត់ចេញទៅមិញនេះរកហៅសួរមិនទាន់" ម៉ែដោះ ងក់ក្បាលតិចៗមុននិងស្រដីសួរទៅអាន់យ៉ុលដែលកំពុងមោរម៉ាញឹកនោះ។ ចៃដន្យមិញនេះដើរចូលមកក៏បានប្រទះភ្នែកឃើញកម្លោះតូចដែលរត់ចេញទៅខាងក្រៅគាត់បម្រុងហៅតែនាយតូចរត់លឿនពេកទើបហៅមិនទាន់ មើលទៅអ្នកប្រុសតូចខ្លួនដូចជាប្រញាប់ប្រញាលណាស់បានជារត់លឿនយ៉ាងនិង ពេលនេះនឹកឆ្ងល់ក៏សួរអ្នកមាននាមជាម្ដាយរបស់នាយតូចក្រែងលនាងបានដឹង។

"គឺគេទៅចម្ការផ្លែឈើហ្នឹងណាម៉ែដោះ"

"អរ! ចឹងតើបានរត់លឿនណាស់! អ្នកស្រីមានអ្វីអោយម៉ែដោះជួយឬអត់?" ពេលដឹងចម្លើយដែលគាត់ចង់ដឹងរួចហើយ វ័យចំណាស់ក៏ចាប់ក្រវីក្បាលទៅវិញទៅមកដោយការញញឹមលក្ខណៈហួសចិត្តចំពោះអ្នកប្រុសតូចរបស់ខ្លួនទាំងក្នុងចិត្តគិតថាចរិតអ្នកប្រុសតូចរបស់ខ្លួននៅតែដដែលគឺដូចកាលនាយតូចនៅពីក្មេងនោះអី។ មុនបង្វែរអារម្មណ៍ចោទសួរទៅអាន់យ៉ុលក្រែងលនាងមានអ្វីខ្លះអោយគាត់ជួយ។

"អ៊ីចឹងម៉ែដោះជួយចិតបន្លែទៅចុះ ចាំខ្ញុំជាអ្នកធ្វើទឹកជ្រក់និងទឹកត្រីកោះកុង"

"ចាស៎!"

អាន់យ៉ុល ញញឹមបន្ដិចដាក់វ័យចំណាស់មុនងាករកការងារណាដែលស្រាលល្មមអោយគាត់ជួយ ពីព្រោះនាងគោរពម៉ែដោះម្នាក់នេះណាស់ដូច្នេះហើយជម្រើសដែលល្អមានតែអោយគាត់អង្គុយចិតបន្លែនោះជាការប្រសើរ ម៉្យាងធ្វើបែបនេះក៏មិនអាចអោយគាត់នឹងចុកជើងបានណាមួយកុំអោយគាត់អផ្សុកផង។ វ័យចំណាស់ញញឹមតបទាំងដើរទៅយកបន្លែជាច្រើនមុខដែលបានលាងទឹកសម្អាតរួចរាល់នោះមកអង្គុយចិតនៅតុដែលមាននៅក្នុងចង្ក្រានបាយនេះ។

To be Continued ✍️💯

Continue Reading

You'll Also Like

57.6K 1.1K 95
Continuation of Modesto story who happens to intercourse with friends,mature,classmates,strangers and even family...
40.7K 1K 88
In which Kim Saena is in a groupchat with a bunch of idiots Or In which Bangchan finds himself inside a groupchat with a bunch of delusional fans ~~β˜…...
91.8K 11K 27
"α€žα€°α€€ α€žα€°α€…α€­α€™α€Ία€Έα€™α€Ύ α€™α€Ÿα€―α€α€Ία€α€¬..." "..............." "α€‘α€Ÿα€„α€Ία€Έ..α€„α€šα€Ία€žα€°α€„α€šα€Ία€α€»α€„α€Ία€Έα€œα€­α€―α€·α€•α€Όα€±α€¬α€›α€™α€œα€¬α€Έ..ထတန်းတူတက်ခဲ့ဖူးတဲ့ α€‘α€α€”α€Ία€Έα€–α€±α€¬α€Ία€œα€­α€―α€· α€•α€Όα€±α€¬α€›α€™α€œα€¬α€Έ...α€’α€«α€™α€Ύα€™α€Ÿα€―α€α€Ί..α€›α€”α€Ία€žα€°α€α€½α€±α€œα€­α€―...
63.2K 3.5K 76
When shrivi goes home after a long time. Who doesn't have her parents' love and family's love for some reason. She had support from her grandmother...