CEO ម្ចាស់ស្នេហ៍ [-ចប់-]

By MoonieMoly

4.6K 189 12

"បងមិនខ្វល់ថាថ្ងៃក្រោយអូនមានជម្ងឺឈឺស្កាត់យ៉ាងណាក៏បងព្រមនៅក្បែរថែរក្សាអូនហើយនិងមើលថែអូន ទុកអូនឲ្យដូចជាព្រះនាងម... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 33
Episode 34
Episode 35
Episode 36
Episode 37

Episode 32

73 1 0
By MoonieMoly

បន្ទាប់ពីត្រលប់មកពីក្រុមហ៊ុនវិញជីមីនក៏មកវីឡាហើយក៏ដើរតម្រង់មកបន្ទប់របស់ខ្លួនយ៉ាងស្ងៀមស្ងាត់ជាទីបំផុត... សម្លេងបិទទ្វាក៏បានបន្លឺឡើង... អ្នកកម្លោះជីមីនដែលបានដើរចូលមកមុននេះស្រាប់តែសម្លឹងមើលជុំវិញបន្ទប់ប្រៀបដូចជាកំពុងរកអ្វីម្យ៉ាងដែលបានបាត់... សម្លេងសត្វយំនៅខាងក្រៅបូករួមជាមួយក្លិនក្រអូបរបស់ទៀនក្រអូបក៏បានធ្វើឲ្យជីមីនដែលចូលមកមុននេះគេងលង់លក់នៅលើគ្រែយ៉ាងកំសត់ជាមួយនិងដៃឱបរូបថតរបស់ភរិយាខ្លួន... ណាមជុនដែលទើបត្រលប់មកផ្ទះវិញក៏ចូលមកមើលឃើញប្អូមប្រុសខ្លួនគេងយ៉ាងកំសត់បែបនេះក៏មិនហ៊ានរំខានបានត្រឹមតែដណ្ដប់ភួយនិងរៀបចំបិទទ្វារានហាលរួចក៏ដើរចេញមកវិញទាំងទឹកមុនរាបស្មើ...

---------------

#ម៉ោង០៧:០៩នាទីយប់

"គ្រឿងសមុទ្ររបស់ខ្ញុំ" ជុងគុករត់ចូលមកខាងក្នុងមុនគេបន្ទាប់ពីចុះពីលើឡានភ្លាម

"ណាមជុន... ឯងមកផ្ទះវិញតាំងពីពេលណា???" ជីន

"គឺថ្ងៃមិញ..." ណាមជុន

"មេកាសាន់ឆាប់ទៅហៅជីមីនមកពួកយើងចង់ញុាំអាហារហើយ" ជេហូប

"គេគេងលក់ហើយ... កុំដាស់អី... មើលទៅគេហត់ហើយ" ណាមជុន

"គេងលក់ហើយ???" ជីន

"ចុះអាហាររបស់ពួកយើងវិញ???" ជុងគុក

"ញុាំទៅ... ប្រហែលគេមិនក្រោកមករកអាហារទេ" ណាមជុន

"ហុឹម..."

--------------

[•••ប្រុសចាស់របស់អូន... សូមស្វាគមន៍មកកាន់ទីក្រុង Seoul... •••]

[•••លីលី... អូនមកលេងបងទៀតហើយមែនទេ??? មកនេះមកឲ្យបងសុំអោបអូនបន្តិចមកណា...•••] ជីមីន

[•••ឱបមក... ឱបឲ្យបាត់នឹកណា... ហើយត្រូវខិតខំធ្វើការ... ម្យ៉ាងបំភ្លេចអូនទៅ... បងក៏អាចរកអ្នកថ្មីមកជំនួសអូនដែរ, អូនមិនប្រកាន់ទេ...•••]

"អ្នកប្រុស... អ្នកប្រុសឆាប់ក្រោកឡើងដល់ពេលញុាំថ្នាំពេលព្រឹកហើយ" សម្លេងរបស់ជីសុីនក៏បានដាស់អ្នកកម្លោះឲ្យភ្ញាក់ពីសុបិន្តមុននេះទៅ...

"ម៉ោងប៉ុន្មានហើយជីសុីន???"

"ម៉ោង៧ជាងហើយ... អ្នកប្រុសចង់ទៅក្រុមហ៊ុនថ្ងៃនេះមែនទេ???" ជីសុីន

"មែនហើយ... ឆាប់រៀបចំឡានទៅបន្តិចទៀតយើងចេញទៅ" ជីមីន

"បាទអ្នកប្រុស..." ជីសុីន

---------

#The king of technology

*តុក... តុក... តុក...*

"កាហ្វេរបស់ឯង" ជីន

"អរគុណបងប្រុស... បងមកមានការអីមែនទេ???" ជីមីន

"យើងលឺថាបន្តិចទៀតមាន project ធំមួយមែនទេ???" ជីន

"ប្រហែលមិនធំដុំអីណាស់ណាទេ... ខ្ញុំបានមើលពីតម្រូវការរបស់ភ្ញៀវរួចហើយ... បងកុំភ័យអី... វាមិនធំពេកទេ" ជីមីន

"គេមិនទាន់ទាក់ទងមកផងមិចក៏ឯងដឹងថាគេត្រូវការអ្វីខ្លះ???" ជីន

"គេទាក់ទងទៅខ្ញុំតាំងពី២សប្ដាហ៍មុនមកម្លេះ... ខ្ញុំក៏បានរៀបចំវាបានខ្លះៗហើយបងកុំភ័យ" ជីមីន

"អញ្ចឹងបងអស់បារម្ភបន្តិច" ជីន

"អរ... នេះជាឯកសារទិញឡាននោះ... ខ្ញុំបានទិញវារួចរាល់ហើយ... បងយកឲ្យគេទៅ... ហើយប្រាប់គេថាបងចេញដែរទៅកុំឲ្យគេធ្វើបាបបង" ជីមីនហុចឯកសារដែលដកចេញពីថតតុរបស់ខ្លួនឲ្យទៅបងធំខ្លួន

"ឯងទិញវាពីពេលណា???" ជីន

"មុនពេលមក Seoul វិញខ្ញុំបានទិញវារួចហើយ..." ជីមីន

"ឯងនេះល្អពេកហើយ" ជីន

"ខ្ញុំតែងតែល្អបែបនេះ" ជីមីន

"អញ្ចឹងបងទៅវិញហើយ" ជីន

"បាទ... អរគុណសម្រាប់កាហ្វេរបស់បងមួយនេះផង" ជីមីន

"មិនអីទេ" ជីន

បន្ទាប់ពីអ្នកកម្លោះជីនដើរចេញពី office របស់អ្នកកម្លោះជីមីនមិនបានប៉ុន្មានផងក៏ស្រាប់តែបងធំរូបនេះក៏បានទៅបុកជាមួយអ្នកសំអាតម្នាក់យ៉ាងខ្លាំង

"ឲ្យខ្ញុំសុំទោសផងលោក... សុំទោសផង.." អ្នកសំអាត

"មិនអីទេ... ខ្ញុំមិនប្រកាន់ទេ..." ជីន

"លោក... លោកប្រុសធំ... តើមានត្រូវត្រង់ណាទេ???" មេផ្នែកសំអាត

"មិនអីទេ... គ្រាន់តែប្រលាក់ត្រង់នេះបន្តិច... ប៉ុន្តែមិនជាអ្វីទេ..." ជីន

"ឆាប់សុំទោសលោកប្រុសទៅ" មេផ្នែកសំអាត

"មិនអីទេ... នាងបានសុំទោសរួចហើយ..." ជីននិយាយចប់ក៏ដើរចេញទៅបាត់ទៅ ឯនារីម្នាក់ដែលបុកត្រូវជីនមុននេះក៏បានស្ដីបន្ទោសជាខ្លាំងបន្ទាប់ពីជីនចេញទៅផុត...

------------

ម៉ោង ០២:១០នាទីរសៀល

*តុក... តុក... តុក...*

"លោកអគ្គនាយក" លេខា

"មានការអ្វីអ្នកនាងលេខា..." ជីមីន

"មានគេយកអាហារមកជូនលោក... " លេខា

"ខ្ញុំមិនបានកម្មង់អាហារឯណា!!!" ជីមីន

"អ្នកផ្ញើមកថាអាហារនេះមកពីវីឡា... " លេខា

"មិនអីទេ... ទុកទៅនេះចុះ, អ្នកនាងអាចចេញទៅបាន" ជីមីន

"ចាស..."

៣ម៉ោងក្រោយមក~~~

"អូរ... អាហាររបស់ខ្ញុំ... នេះមិនមែនជាអាហារពេលរសៀលទេវាប្រែជាអាហារពេលល្ងាចហើយ... យ៉ាប់ណាស់ខ្ញុំ..." ជីមីនរអ៊ូបណ្ដើរបើកប្រអប់អាហារបណ្ដើរ... ប៉ុន្តែនៅពេលឃើញអាហារអ្នកកម្លោះជីមីនក៏ស្រាប់តែអួលដើមកនិយាយអ្វីមិនចេញដោយសារនេះជាម្ហូបដែលភរិយាសំណព្វចិត្តរបស់ខ្លួនធ្លាប់ធ្វើឲ្យខ្លួនញុាំសូម្បីរស់ជាតិក៏ជារស់ជាតិតែមួយផងដែរ ដែលនេះកាន់តែធ្វើឲ្យអ្នកកម្លោះសង្ស័យក៏ប្រញាប់ចេញពីក្រុមហ៊ុនត្រលប់មកវិឡាវិញទាំងតក់ក្រហល់...

-------------

#វីឡា

គ្រាន់តែឡានឈប់មិនទាន់ស្រួលបួលផងអ្នកកម្លោះផាកក៏ប្រញាប់ប្រញាល់រត់ចូលមកក្នុងវិឡាតម្រង់ទៅរកបន្ទប់ខ្លួនភ្លាមៗតែមិនយូរប៉ុន្មានអ្នកកម្លោះក៏បានរត់ចេញមកសាលធំរួចក៏ស្រែកឡើងមកដែលនេះជាលើកទី១ហើយដែលអ្នកកម្លោះប្រើសម្លេងខ្លាំងៗបែបនេះនៅក្នុងវីឡា

"លីលី... អូនឆាប់ចេញមក... លីលី... កុំលេងបិទពួនទៀតអី... បងនឹកអូនណាស់... គឹមលីលី..."

"ឯងកើតអី???" ជេហូប

"ក្រែងលីលីបាត់ខ្លួនរាប់ខែហើយមែនទេ???" ជីន

"ឈប់លេងសើចទៅ... ខ្ញុំដឹងថាលីលីមកវិញហើយ... ឈប់ prank ចង់ឲ្យខ្ញុំ surprise ទៅ... ពេលនេះខ្ញុំដឹងមុនហើយ... Game អ្នករាល់គ្នា over ហើយ... ឲ្យនាងចេញមក..." ជីមីននិយាយទាំងទឹកភ្នែកកំពុងហូរកាត់ថ្ពាល់

"Prank surprise Game Over ស្អីឯង!!! គឹមលីលីនាងបាត់ខ្លួនយូរហើយ ឈប់ឆ្កួតទៅផាកជីមីន!!! " ជីន

"ក្រែងនាងមកវិញហើយមែនទេ???" ជីមីន

"នាងមកតាំងពីពេលណា???" ជីន

"នាងបានធ្វើម្ហូបដែលនាងតែងតែធ្វើឲ្យខ្ញុំនោះ... ហើយសូម្បីតែរស់ជាតិ... រូបរាង... ក៏តែមួយ... មិនត្រឹមតែប៉ុណ្ណោះទេ... លេខារបស់ខ្ញុំបានប្រាប់ថាអាហារនេះគឺខាងវីឡាយកទៅឲ្យទៀតផង" ជីមីន

"ម្នាក់នោះជានាងពិតមែនហ៎??? ឬនាងនៅរស់ទេ!!!" ជេហូប

"នាង... ម្នាក់នោះគឺនាង..." ជីមីន

តើម្នាក់នោះជានាងពិតមែនឬ??? ហើយអាហារមួយឈុតនោះបានមកពីណាដែរ??? ជួបគ្នាភាគបន្ទាប់....

~~~~To be continued ~~~~

Continue Reading

You'll Also Like

88.1K 3.5K 88
ភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ
427K 23.8K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
46.1K 1.6K 57
ស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមក...
55.7K 2.2K 77
ជារដូវកាលទី 6 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) ❤️💐 ដែលនិយាយពីកម្លោះពាណិជ្ជករដែលមានជំនឿជឿជាក់លើមន្តរបស់...