CEO ម្ចាស់ស្នេហ៍ [-ចប់-]

By MoonieMoly

4.6K 189 12

"បងមិនខ្វល់ថាថ្ងៃក្រោយអូនមានជម្ងឺឈឺស្កាត់យ៉ាងណាក៏បងព្រមនៅក្បែរថែរក្សាអូនហើយនិងមើលថែអូន ទុកអូនឲ្យដូចជាព្រះនាងម... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37

Episode 30

74 1 0
By MoonieMoly

១សប្ដាហ៍កន្លងផុតទៅ

"ទីបំផុតយើងអាចមកផ្ទះគេងលើគ្រែទន់ៗរបស់យើងហើយ" ជេហូប

"សូម្បីសាឡុងក៏ស្រួលអង្គុយដែរ..." ថេយ៉ុង

"អ្នកទាំង២ដូចជាយ៉ាប់ម្លេះ???" ណាមជុន

"បងឯងអាចឈ្នះក្ដីដ៏ធំមួយបងឯងមិនយល់ពីអារម្មណ៍ដែលពួកយើងធ្វើ project  រួចទេ" ថេយ៉ុង

"យើងធ្វើរឿងក្ដីក៏ពិបាកដែរ... មិនមែនគ្រាន់តែអង្គុយវត្ថុតាងធ្លាក់មកឯណា" ណាមជុន

"មួយរយៈនេះយើងឃើញឯងញឹកញាប់ណាស់... ពិសេសម៉ោងព័ត៌មាន" ជីន

"ខ្ញុំនៅក្នុង TV សង្ហារទេ??? តែប្រហែលមិនសង្ហារទេព្រោះខ្ញុំមិនសូវបានគេងផង... បងឯងមើលនៀកមុខខ្ញុំមានស្នាមមុនមួយគ្រាប់ធំណាស់" ណាមជុន

"ឯណាផាកជីមីន???" យ៉ុងគី

"គេទៅទទួលលីលីមកពីមន្ទីរពេទ្យហើយ" ថេយ៉ុង

"ឯងស្លក់ដល់ហើយនៀក" ជីន

"ខ្ញុំគួរតែបិទម៉ាស់ឲ្យច្រើន... មិនអញ្ចឹងទេខ្ញុំប្រាកដជា..." ថេយ៉ុង

----------------

*ក្រាក... ក្រឹប...*

"អូនសម្លាញ់... ផាកជីមីនរបស់អូនមកដល់ហើយ" ជីមីន

"បងមកហើយ??? ចាំបន្តិច... នៅទីនោះហើយ... អូនលាបក្រេមបន្តិចសិន... មុខអូនស្លេកណាស់" លីលី

"អូនមិនទាន់រៀបចំខ្លួនទេ???" ជីមីន

"គ្រូពេទ្យឲ្យអូននៅមួយរយៈទៀត... តែអូនមិនចង់នៅទេ... បើនៅផ្ទះមានសួនខាងក្រៅមើល" លីលី

"លោកផាក" គ្រូពេទ្យ

"លោកគ្រូពេទ្យ... ហេតុអីបានជាមិនទាន់ឲ្យលីលីចេញទៀត???" ជីមីន

"គឺ... កាលពីយប់មិញនេះក្រពះរបស់អ្នកស្រីធ្វើទុករហូតក្អួតចេញឈាមទើបព្រឹកនេះពួកយើងមិនទាន់អនុញ្ញាតឲ្យអ្នកស្រីចេញពីមន្ទីរពេទ្យបាន" គ្រូពេទ្យ

"អូនក្អួតចេញឈាម??? មិចក៏មិនប្រាប់បងឲ្យបានដឹង??? អូនចង់ឲ្យបងខឹងអូនមែនទេ???" ជីមីន

"ក្រែងព្រឹកមិញបងត្រូវធ្វើបទបង្ហាញមែនទេ??? អូនខ្លាចបងបារម្ភទើបមិនបានប្រាប់... ហើយបើបងខឹងអូនបងអាចដោះលែងអូនបានទេ???" លីលី

"ខ្ញុំគួរតែចេញទៅក្រៅវិញហើយ..." គ្រូពេទ្យនិយាយចប់ក៏ដើរចេញទៅឯលីលីនិងជីមីនកំពុងតែទាក់មាត់គ្នានៅក្នុងបន្ទប់

"អូនបានន័យថាមិច??? អូនចង់ឲ្យបងដោះលែងអូន??? អូនគិតថាបងដូចមនុស្សប្រុសដទៃមែនទេ??? អូនស្មានថាបងមិនដឹងមែនទេថាកាលពីលើកមុនអូនឲ្យស្រីម្នាក់នោះមកទាក់ទាមបង??? អូនស្មានថាបងជាផាកជីមីនកាលពី៣ឆ្នាំមុនមែនទេ??? បើអូនគិតបែបគឺអូនគិតខុសហើយ..."

"ហេតុអីបងដឹងរឿងនេះហើយៗបងបែរជាធ្វើមិនដឹងនិងមិនខឹងនិងអូន???" លីលី

"មានរឿងខ្លះបងបានដឹងច្រើន... ច្រើនលើសពីអ្វីអូនគិតដល់... តែបងមិននិយាយ... បងមិនថា... អូនដឹងទេដោយសារតែបងស្រលាញ់អូន..." ជីមីនងាកមុខត្រលប់ក្រោយក៏ស្រាប់តែឃើញលីលីដេកដួលនៅលើឥដ្ឋទាំងច្រមុះមានហូរឈាមមកជាច្រើន...

----------------------

២សប្ដាហ៍ក្រោយមកលីលីនិងជីមីនក៏បានមកដើរលំហែកាយនៅកោះជីជូបន្ទាប់ពីលីលីបានចេញពីមន្ទីរពេទ្យ...

"ទីនេះស្អាតណាស់... បងជួលគេមែនទេ??? អូរ... ទីនោះមានសមុទ្រទៀត... " លីលី

"បងដឹងថាអូនចូលចិត្តសមុទ្រទើបបងទិញវាតែម្ដង" ជីមីន

"បងទិញវា??? Ohhh បងសម្លាញ់... ហេតុអីក៏បងល្អបែបនេះ...ហើយហេតុអីបងមិនខឹងអូនរឿងអូនជួលមនុស្សស្រីចង់ធ្វើបាបបង???"

"មកពីបងដឹងហេតុផង... បងដឹងថាហេតុអីអូនធ្វើបែបនេះជាមួយបង... ក្មេងល្អរបស់បង... ឈប់និយាយទៅ... ពួកយើងទៅរកទិញគ្រឿងសមុទ្រមកញុាំល្អទេ???" ជីមីន

"ហុឹម..." អ្នកទាំង២បានដើរចេញទៅសម្លេងទូរស័ព្ទរបស់អ្នកកម្លោះផាកក៏បានបន្លឺឡើងតែចៃដន្យថាអ្នកកម្លោះរបស់យើងមិនបានយកទូរស័ព្ទទៅជាមួយនោះទេ...

"ទៅផ្សារទិញម្ហូបហើយក៏ដើរត្រលប់មកវិញបណ្ដើរមើលសមុទ្របណ្ដើរគឺពិតជាមានក្ដីសុខណាស់... ពិសេសគឺពេលមកកាន់ដៃអូនបែបនេះ... ហើយមើលសម្លៀកបំពាក់បងសាមញ្ញបែបនេះទៀតគឺល្អឥតខ្ចោះណាស់" លីលី

"អូនហត់ទេ??? បើហត់ពួកយើងអង្គុយបន្តិចទៅល្អទេ???"

"មិនហត់ទេ... " លីលីកំពុងតែញញឹមយ៉ាងស្រស់ទៅកាន់ជីមីនស្រាប់តែមានឡានខ្មៅប៉ុន្មានគ្រឿងបើកមកបុកលីលីធ្លាក់ពីលើផ្លូវចូលសមុទ្របាត់ទៅឯជីមីនវិញក៏ត្រូវពួកនោះនាំគ្នាវៃធ្វើបាបនិងចាក់ជាច្រើនកាំបិតរហូតសន្លប់បាត់ស្មារតី...

ប៉ុន្មានម៉ោងក្រោយមកសម្លេងសារ៉ែនឡានពេទ្យនិងរថយន្តប៉ូលីសក៏បានបន្លឺឡើងដោយអមជាមួយសម្លេងយ៉ាងទ្រហឹងរបស់អ្នកសារព័ត៌មានទាំងក្នុងស្រុកនិងក្រៅស្រុក...  រូបរាងកាយដែលសន្លប់មិនដឹងខ្លួននិងពោពេញទៅដោយឈាមក្រហមឆ្អិនឆ្អៅស្រោចខ្លួនរបស់ជីមីនក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់លើកដាក់ឡាននិងបើកចេញទៅយ៉ាងលឿនដោយសារអ្នកកម្លោះផាកគឺរងរបួសខ្លាំងពេក... សមាជិកទាំង៦ក៏បានមកកន្លែងកើតហេតុដែលមានរាយប៉ាយដោយគ្រឿងសមុទ្រនិងគ្រឿងទេសផ្សេងៗពេញផ្លូវ... មានស្នាមកង់ឡាននិងស្នាមឈាមរបស់ជីមីនដែលបានគូសគំនូសនៅលើផ្លូវកន្លែងកើតហេតុ...

------------------

#មន្ទីរពេទ្យក្រុងសេអ៊ូល

ដោយសារតែរបួសដ៏ធ្ងន់ធ្ងររបស់អ្នកកម្លោះទើបត្រូវបញ្ជូនអ្នកកម្លោះភ្លាមៗមកទីក្រុងដើម្បីព្យាបាល... ការវះកាត់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់បានចំណាយពេលជិត៧ម៉ោង... ឯនៅកោះជីជូវិញគឺមានណាមជុន ជីន យ៉ុងគីជាអ្នកនៅដោះស្រាយ... ក្រោយហេតុការណ៍មួយនេះកើតឡើងធ្វើឲ្យជីមីនសន្លប់អស់កន្លះខែដោយរបួសធ្ងន់ធ្ងរពេក... ចំណែកលីលីដែលធ្លាក់ចូលសមុទ្រក៏មិនបានរកឃើញដែរ...
ជីសុីនដែលជាជំនិតរបស់ជីមីនក៏បានមើលថែរក្សាចៅហ្វាយរបស់ខ្លួនមិនឲ្យឃ្លាតកែវភ្នែកទេ... ជេហូប និងថេយ៉ុងកំពុងតែអង្គុយមើលថែជីមីនជាមួយជីសុីនក៏ស្រាប់តែមានសម្លេងបើកទ្វាចូលមកដែលនោះជាម្ចាស់ក្លឹបកំសាន្តជុនជុងគុក

"តើបងជីមីនយ៉ាងមិចហើយ??"

"គេនៅតែដដែល... ដេកត្រង់ខ្លួនមិនកម្រើបែបនេះជាង១០ថ្ងៃហើយ... " ថេយ៉ុង

"គេប្រហែលហត់ណាស់ហើយទើបគេងយូរបែបនេះ... ចុះរឿងនៅជីជូ??? ដល់ណាហើយ??? ហើយលីលីវិញ???" ជេហូប

"រឿងនៅកោះជីជូគឺ... ហុឹម... ប៉ូលិសទាំងនោះកំពុងស៊ើបអង្កេតចាប់ពួកអាចង្រៃទាំងនោះ... ហើយលីលីវិញគឺរកមិនឃើញទេ... ប៉ូលីសថាភាគរយទាបណាស់ដែលរកឃើញទាំងមានជីវិតព្រោះនាងត្រូវបុកទម្លាក់ចូលសមុទ្រហើយបូករួមទាំងនាងមានជម្ងឺប្រចាំកាយបែបនេះទៀត... ប៉ូលីសនិងអ្នករុករកឲ្យយើងត្រៀមចិត្តអោយហើយទៅ..." ជុងគុកនិយាយចប់ចង្វាក់បេះដូងរបស់ជីមីនក៏ស្រាប់តែមានបញ្ហាធ្វើឲ្យគ្រូពេទ្យទាំងអស់ត្រូវមកសង្គ្រោះបន្ទាន់ភ្លាម...

ព្រឹកថ្ងៃបន្ទាប់ដែលជាថ្ងៃដំបូងក្នុងរដូវស្លឹកឈើជ្រុះក៏បានមកដល់... ទេសភាពស្លឹកឈើប្រែជាពណ៌ទឹកក្រូចនិងមានសម្លេងសត្វជាច្រើនស្រែកច្រៀងយ៉ាងទ្រហឹងនៅក្រៅបង្អួច... អ្នកកម្លោះដែលទើបធ្វើការសង្គ្រោះបន្ទាន់កាលពីម្សិលមិញក៏បានកំរើដៃនិងបើកភ្នែកតិចៗ... ជីសុីនឃើញអ្នកប្រុសខ្លួនបែបនេះប្រញាប់ហៅគ្រូពេទ្យមកពិនិត្យមើលអាការៈរបស់អ្នកប្រុសខ្លួន...

"តើលោកអាចមើលឃើញថានេះជារបស់អ្វីទេ? ហើយវាមានចំនួនប៉ុន្មានទេ???" គ្រូពេទ្យកំពុងសួរសំណួរចិត្តសាស្ត្រទៅកាន់អ្នកកម្លោះផាកដែលគេងសឹងមិនចង់និយាយស្ដីទៅអ្នកណា

"ខ្ញុំមើលឃើញខ្ញុំស្គាល់, កុំសួរនាំច្រើនអី... ខ្ញុំគឺផាកជីមីន... អគ្គនាយករបស់ក្រុមហ៊ុន The king of technology in south ខ្ញុំមានបងប្អូន៦នាក់... និងមានភរិយាដែលខ្ញុំស្រលាញ់ស្មើជីវិតម្នាក់... មែនហើយពេលនេះនាងយ៉ាងមិចហើយ??? នាងនៅទីណា??" ជីមីន

"លោកចាំបានច្បាស់ណាស់... តែខ្ញុំគិតថាលោកគួរតែសម្រាកបន្តិចទៀតទៅទើបល្អ..." គ្រូពេទ្យ

"ជីសុីន... លីលីនៅឯណា??? ក្រោយគ្រោះថ្នាក់មានរកនាងឃើញទេ???" ជីមីនប្រឹងក្រោកទាំងរបួសមិនទាន់ជាដែលធ្វើឲ្យរបួសខ្លះដាច់ថ្នេរចេញឈាមមកទើប Nurse  នៅទីនោះចាប់អ្នកកម្លោះរួចក៏ចាក់ថ្នាំរំងាប់អារម្មណ៍ឲ្យជីមីនគេងបាត់វិញទៅ

"ជីមីនយ៉ាងមិចហើយ???" ជេហូប

"អ្នកប្រុសត្រូវគ្រូពេទ្យចាក់ថ្នាំឲ្យគេងវិញហើយ... មុននេះគាត់ឆេវឆាវរហូតធ្វើឲ្យរបួសចេញឈាម" ជីសុីន

"គាត់នេះ..." ជុងគុក

"បន្ទោសគេក៏បានដែរព្រោះថាគេតែងតែជួបរឿងបែបនេះតាំងពីតូចមកហើយ" ជេហូប

"ខឹក... ខឹក..."

"ឯងដឹងខ្លួនហើយមែនទេ???" ថេយ៉ុង

"ហុឹម... រៀបចំយន្តហោះទៅខ្ញុំចង់ទៅកោះជីជូវិញ..." ជីមីននិយាយទាំងខ្លួនកំពុងពាក់អុកសុីសែន

"ទៅមិចនិងបាន??? បើរបួសឯង..." ជេហូប

"ជេខេ... ឯងមានចាប់ពួកអាបង្ករឿងទាំងនោះបានទេ???" ជីមីន

"បានម្នាក់... តែបញ្ជូនឲ្យប៉ូលីសហើយ" ជុងគុក

"ខ្ញុំដេកលក់អស់ប៉ុន្មានថ្ងៃហើយ???"

"១៥ថ្ងៃហើយអ្នកប្រុស" ជីសុីន

"១៥ថ្ងៃហើយ~~~ ១៥ថ្ងៃហើយលីលីនៅតែរកមិនឃើញមែនទេ??? "

"បាទ..." ជីសុីន

"ខ្ញុំនឹកឃើញថ្ងៃនោះ... ថ្ងៃដែលលីលីត្រូវឡានបុក... ថ្ងៃនោះនាងសម្លឹងមកខ្ញុំទាំងកែវភ្នែកដ៏កំសត់... ហុឹម... ខ្ញុំឃើញនាងធ្លាក់ពីលើទៅក្រោមពេញភ្នែក... មែនហើយប្រាប់គ្រូពេទ្យថាខ្ញុំចង់ចេញពីពេទ្យទៅជីជូ... " ជីមីន

"ចាំ២-៣ថ្ងៃទៀតឲ្យរបួសរៀងធូរបន្តិចទៅ..." ជេហូប

"បងប្រុស... បងដឹងទេថាខ្ញុំបាត់បងអ្វីខ្លះ??? បងដឹងទេថាលីលីជាជីវិតរបស់ខ្ញុំ... ខ្ញុំបានបាត់បង់គ្រួសារ... សាច់ញាតិនិងរបស់ដែលខ្ញុំស្រលាញ់អស់ហើយ... ខ្ញុំនៅសល់តែលីលីទេ... បើនាងបាត់ទៅម្នាក់ទៀតមែនខ្ញុំនេះដូចជាត្រូវបានគេសម្លាប់ទាំងរស់អញ្ចឹង..." ជីមីនជ្រោងសក់យំយ៉ាងខ្លាំងនៅលើគ្រែពេទ្យទាំងដៃនៅជាសេរ៉ូមនៅឡើយ...

~~~~To be continued ~~~~

Continue Reading

You'll Also Like

1.7M 95.1K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
17.9K 512 40
រឿងរ៉ាវស្នេហាកើតចេញពីការបន្លំខ្លួនពោលពេញទៅដោយគំនុំស្នេហា ការប្រច័ណ្ឌ ច្រណែនឈ្នានីស រវាងកម្លោះម៉ាហ្វៀលាក់មុខនឹងក្រមុំហាយសូរជាតារាល្បី🥀 ( ជុងហ្គុក / យ...
1.8K 141 14
━━━ WAR OF HEARTS ❛ Don't you understand? I'm not loveable, and I will never be. ❜ ⠀⠀⠀⠀⠀⠀⠀⠀⠀⠀PETER PAN (OUAT)⠀⠀⠀⠀⠀⠀⠀⠀⠀⠀ ⠀⠀⠀⠀⠀⠀⠀⠀⠀⠀ ©fIowerfieId ❨...
1.8K 70 7
🥀Kim Taehyung x Park Eun Young🥀 បើសិនជានាងឈឺចាប់ឆ្អែតហើយនាងនិងចាក់ចេញមិនខ្វល់ពីអ្វីទៀតទេនោះអ្នកនិងលែងជាមនុស្សមានតម្លែងសម្រាប់នាងទៀតហើយ។ ពេលនាងស្រល...