CEO ម្ចាស់ស្នេហ៍ [-ចប់-]

By MoonieMoly

4.6K 189 12

"បងមិនខ្វល់ថាថ្ងៃក្រោយអូនមានជម្ងឺឈឺស្កាត់យ៉ាងណាក៏បងព្រមនៅក្បែរថែរក្សាអូនហើយនិងមើលថែអូន ទុកអូនឲ្យដូចជាព្រះនាងម... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37

Episode 24

60 3 0
By MoonieMoly

#មន្ទីរពេទ្យ

"បងជីសុីន... បងជួយនាំ ម៉ាក់ ប៉ា និងបងប្រុសរបស់ខ្ញុំទៅពិនិត្យសុខភាពបន្តិចបានទេ??? ព្រោះថាយើងមកដល់ពេទ្យហើយគួរតែឆែកសុខភាពបន្តិចទៅ... កុំឲ្យខាតពេលចាំខ្ញុំនៅខាងក្រៅ..."

"បាទអ្នកស្រី... ចាំខ្ញុំនាំពួកគាត់ទៅពិនិត្យសុខភាព... តែអ្នកស្រី..." ជីសុីន

"ខ្ញុំចូលម្នាក់ឯងបាន... ទីនេះសុវត្ថិភាពណាស់កុំបារម្ភ..." លីលីនិយាយចប់ក៏ចូលទៅក្នុង ឯគ្រួសារលីលីក៏ត្រូវជីសុីននាំទៅបន្ទប់ពិនិត្យសុខភាពបាត់ទៅ...

----------

"លោកគ្រូពេទ្យ..." លីលីដើរចូលមកក៏អង្គុយចុះ

"សួស្ដីអ្នកស្រីផាក... សូមអញ្ជើញអង្គុយចុះសិនមក..."

"លោកគ្រូពេទ្យ... តើខ្ញុំមានជម្ងឺអ្វីខ្លះដែលបន្សល់ក្រោយពីគ្រោះថ្នាក់ចរាចរណ៍នោះ???" លីលីចាប់ផ្កើមសួរទាំងមិនបានរងចាំគ្រូពេទ្យប្រាប់ទាន់នោះទេ

"ហុឹម... អ្នកស្រីពិតជាឆ្លាតណាស់... ហើយអ្នកស្រីក៏ក្លាហានណាស់ដែរដែលអាចទទួលយកបញ្ហាចំពោះមុខបាន" គ្រូពេទ្យ

"ខ្ញុំអរគុណដែលលោកគ្រូពេទ្យបានសរសើរ... ប៉ុន្តែទោះជាចង់ប្រកែកនិងការពិតក៏មិនអាចធ្វើបានដែរ... ដូចបងអញ្ចឹង... បើគាត់ដឹងថាខ្ញុំឈឺជាងមុនគាត់ប្រាកដណាស់ថានិងមិននៅស្ងៀមទេ... លោកគ្រូពេទ្យដឹងហើយថាគាត់ជាមនុស្សយ៉ាងមិច..." លីលីញញឹមទាំងសោះកក្រោះដាក់គ្រូពេទ្យ

"ត្រូវហើយ... លោកប្រុសផាកបើគាត់ដឹងថាខ្ញុំជួយលាក់អ្នកស្រីប្រាកដណាស់ថាគាត់និងចាត់ការខ្ញុំហើយ... " គ្រូពេទ្យបាននាំលីលីនិយាយលេងរហូតមាន nurse  ម្នាក់កាន់ក្រដាសពិនិត្យសុខភាពមួយចូលមក...

(ក្រដាស់នោះជាក្រដាស់ដែលនាងក្រមុំបានជួសឈាមពិនិត្យកាលពីមួយសប្ដាហ៍មុននៅពេលនាងមកទទួលថ្នាំ)

"ទីបំផុតវាមកដល់ហើយ... " លីលី

"អ្នកស្រីត្រៀមខ្លួនទទួលយកវាហើយឬនៅ???"

"ហុឹម... ប្រាកដណាស់ថាទទួលបាន..." មាត់និយាយថាមិនអីតែចិត្តរបស់លីលីគឺមិនមែនមិនអីទេ

"អឹម... នៅក្នុងលទ្ធផលក្នុងការពិនិត្យនេះគឺ... ហ៊ឹម... ខ្ញុំពិតជាស្មានមិនខុសមែន... គឺឆ្អឹងដែលបានបាក់កាលពីលើកមុននោះបានបង្ករឲ្យអ្នកស្រីមិនអាចមានផ្ទៃពោះបានទៀតទេ... រីឯដុំឈាមកកនោះបានវិវត្តន៍ក្លាយជាសាច់ហើយវា... អ្នកស្រីមើលមកខាងនេះទៅ... នេះជាសរសៃប្រសាទរបស់អ្នកស្រី... ហើយនេះជាដុំសាច់មួយនោះ... សរសៃប្រសាទនិងដុំសាច់គឺនៅជិតគ្នាហើយដុំសាច់នេះវាបានពង្រីកខ្លួនធំជាងមុនទៅហើយ... បើសិនជាវាធំជាងនេះបន្តិចទៀតនោះវានិងបង្កើតជាហានិភ័យហើយ..."

"ហានិភ័យអ្វីទៅលោកគ្រូពេទ្យ" លីលី

"បើវាធំជាងនេះបន្តិចទៀតនោះវានិងសង្កត់លើសរសៃរប្រសាទរបស់អ្នកស្រី... ហើយវានិងធ្វើឲ្យអ្នកស្រីបាត់បង់សមត្ថភាពក្នុងការចងចាំ... ឧទាហរណ៍ផ្ទាល់ទៅចុះ... ពេលខ្លះអ្នកស្រីអាចនិងភ្លេចមនុស្សអ្នកស្រីស្គាល់... អឹម... អាចនិយាយឲ្យស្រួលស្ដាប់បន្តិចបានថា... អឹម... ស្មើនិងមនុស្សបាត់ការចងចាំ... " គ្រូពេទ្យ

"បាត់ការចងចាំ??? មិនអាចទេលោកគ្រូពេទ្យ... បើខ្ញុំបាត់ការចងចាំមែននោះពិតជាពិបាកណាស់ហើយ... ហើយនោះខ្ញុំនិងក្លាយជាបន្ទុក ១០០% របស់គាត់ហើយ..." លីលីនិយាយទាំងភ្នែកក្រហម

"ប៉ុន្តែ... អ្នកស្រីមានធ្លាប់ត្រូវរបួសអ្វីទេក្រោយពេលចេញពីមន្ទីរកាលពីគ្រោះថ្នាក់ចរាចរណ៍ទេ??? ព្រោះបើសិនជាមិនមានរបួសទេប្រាកដណាស់ថាឈាមមិនអាចវិវត្តន៍ទៅជាដុំសាច់បានទេបើសិនជាអ្នកស្រីបានលេបថ្នាំទៀងទាត់នោះ... ហុឹម... ប៉ុន្តែទោះជាយ៉ាងណាខ្ញុំចង់ឲ្យអ្នកស្រីប្រាប់ពីរឿងនេះដល់លោកប្រុស... ជៀសវាង..." គ្រូពេទ្យ

"លោកគ្រូពេទ្យ... ខ្ញុំមិនចង់លាក់លោកទេ... ខ្ញុំបានញុាំថ្នាំទៀងទាត់ណាស់... ប៉ុន្តែខ្ញុំធ្លាប់ធ្លាក់ពីលើជណ្តើរប៉ុន្តែខ្ញុំគិតថាមិនមានអ្វីធំដុំទើបមិនចាប់អារម្មណ៍... មិននឹកស្មានថា... ថា..." លីលី

"ហុឹម... លោកស្រីដឹងទេថាដុំសាច់ដែលមាននៅទីនេះគឺពិបាកណាស់... មានមនុស្សតែ១%ប៉ុណ្ណោះដែលមានអាការៈបែបនេះ... ហើយអ្នកដែលកើតបែបនេះគឺគ្មានគ្រូពេទ្យឬ doctor ណាហ៊ានប្រថុយវះកាត់នោះទេ... ហើយដុំសាច់នេះបើវាជាប្រភេទសាច់ស្លូតនោះអ្នកស្រីនិងមានសំណាងតែបើវាជាប្រភេទកាចវិញគឺកាន់តែពិបាកខ្លាំងមែនទែនព្រោះថាវានិងរីកធំធាត់... ឬអាចនិយាយបានថាវានិងធ្វើឲ្យអ្នកស្រីបាត់បង់ជីវិតបាន..." គ្រូពេទ្យ

"លោកគ្រូពេទ្យ... ចុះ... ចុះ... វាអាចកើតមានអាការៈអ្វីខ្លះដែរ???" លីលី

"អាការៈរបស់ជម្ងឺនេះគឺពិបាកនិយាយណាស់ព្រោះថាវាមានលក្ខណៈផ្សេងៗគ្នា... ហើយនេះជាថ្នាំសម្រាប់ប្រើប្រាស់ជាមួយជម្ងឺនេះ... វាមិនមែនជាថ្នាំព្យាបាលទេតែនេះជាថ្នាំសម្រាប់ទប់ទល់និងការឈឺចាប់... អាការៈដែលនិងកើតមាននោះគឺការឈឺចាប់... " គ្រូពេទ្យ

"ហុឹម... " លីលីក៏ទទួលយកមកទុករួចក៏ដកដង្ហើមធំស្រាប់តែសម្លេងគោះទ្វាបន្ទប់បានបន្លឺឡើង

*តុក... តុក... តុក...*

*ក្រាក...*

"អ្នកស្រី..."

"បងប្រុសជីសុីន... ខ្ញុំរួចរាល់ហើយ... តោះយើង... លោកគ្រូពេទ្យខ្ញុំលាសិនហើយ" លីលី

"បាទ... សូមអញ្ជើញ..." គ្រូពេទ្យ

*ក្រឹប...*

"កូនស្រី... មានបញ្ហាអី..." ប៉ាលីលី

"មើលទៅកូនមុខក្រៀមក្រំម្លេះ???" ម៉ាក់លីលី

"កូន... កូនជិតជាហើយ... ប៉ុន្តែ... លោកគ្រូពេទ្យប្រាប់ថាមិនអាចបំបាត់ស្នាមលើខ្លួនកូនបានទេ..." លីលី

"អ្នកស្រីពិបាកចិត្តរឿងស្នាម??? បើពិបាកចិត្តរឿងនេះកុំបារម្ភអីព្រោះមានផលិតផលជាច្រើនអាចបំបាត់បានគ្រាន់តែវាចំណាយពេលយូរបន្តិច" ជីសុីន...

"ពិតមែន??? អេនេះម៉ោង១០ព្រឹកហើយ... ហើយនៅសល់ពេលយូរទៀតអញ្ចឹងយើងទៅ shopping ឬញុាំអីទៅល្អទេ???" លីលី

"បាន..." ប៉ាលីលី

----------------
កំពុងតែធ្វើដំណើរតាមផ្លូវសុខៗក៏ជិតមកដល់ក្រុមហ៊ុនរបស់អ្នកកម្លោះផាក...

"ម៉ាក់ប៉ា បងប្រុស... ខាងមុខនោះគឺជាក្រុមហ៊ុនរបស់បងជីមីនហើយ..." លីលី

"មួយណា??? " បងប្រុសលីលី

"អ្នកស្រីចង់នាំលោកប្រុសលោកស្រីនិងអ្នកប្រុសចូលទេ???" ជីសុីន

"បាន... " លីលីនិយាយចប់ជីសុីនក៏ទាញវិទ្យុទាក់ទងរបស់ខ្លួនមកនិយាយ... មួយសន្ទុះក្រោយមករថយន្តសេរីទំនើប២គ្រឿងបានមកឈប់នៅច្រកទ្វារបស់ក្រុមហ៊ុន...

"ទីនេះមែនទេ???" បងប្រុសលីលី

"បាទ" ជីសុីន

"ទីនេះធំណាស់"ប៉ាលីលី

"ម៉ាក់... ប៉ា... បងប្រុស...ឆាប់ចូលទៅ... មើលខាងក្រោយយើងមានអង្គរក្សប៉ុន្មាននាក់ទៀត..." លីលី

*ទឹង...*

#ជាន់ទី២១

"ខ្ពស់ណាស់..." បងប្រុសលីលី

"ខាងនោះជាការិយាល័យរបស់គាត់..." លីលីដើរចូលមកក៏មានលេខាស្រីម្នាក់ក្រោកមកគោរពលីលី

"តើលោកអគ្គនាយកនៅក្នុងការិយាល័យទេ???" ជីសុីនដើរចូលមកសួរលេខា

"ចាស... លោកអគ្គនាយកមិននៅទេ... គាត់បានទៅប្រជុំបន្ទាន់តាំងពីមកដល់ភ្លាមៗម្លេះ" លេខា

"តើការប្រជុំនោះសំខាន់ណាស់មែនទេ???" លីលី

"ចាសអ្នកស្រី... " លេខា

"អញ្ចឹងខ្ញុំទៅចាំគាត់នៅក្នុង office របស់គាត់ទៅចុះ..." លីលី

"តើអ្នកស្រីចង់ញុាំអ្វីទេ???" លេខា

"អឹម... សុំទឹកក្រូចច្របាច់៤កែវមក" លីលី

"ចាសអ្នកស្រី..." លេខា

"អូ... ទីនេះធំណាស់..." ប៉ាលីលី

"អ្នកស្រី... នេះជាទឹកក្រូចច្របាច់របស់អ្នកស្រី" លេខា

"បងប្រុស... ប៉ា... ម៉ាក់... នឹងបងជីសុីន... ឆាប់អង្គុយចុះញុាំទៅ... អ្នកនាងលេខា... តើបន្ទប់សម្រាករបស់បុគ្គលិកនៅឯណា???"

"សូមអ្នកស្រីមកតាមខ្ញុំ... ខ្ញុំនិងនាំអ្នកស្រីទៅ" លេខា

"ចាស..." លីលីចេញទៅបាត់មួយសន្ទុះអ្នកកម្លោះផាកក៏បានមកដល់

"ម៉ាក់ ប៉ា បងថ្លៃ..." ជីមីនដើរចូលមកទាំងទឹកមុខខឹងសម្បារតែក៏ត្រូវផ្លាស់ប្ដូរ ១៨០ដឺក្រេដោយសារឃើញគ្រួសារប៉ាម៉ាក់ក្មេករបស់ខ្លួន ឯជេហូប ថេយ៉ុងនិងជុងគុកក៏ឱនគោរពទៅគ្រួសាររបស់លីលី...

"អ្នកប្រុស... " ជីសុីន

"តើលីលីនៅឯណា???" ជីមីន

"អូននៅទីនេះ..." លីលីដើរចូលមកទាំងកាន់មីនិងកាហ្វេមកកាន់ស្វាមីរបស់ខ្លួន

"អូនធ្វើអីនិង??? មិចមិនឲ្យលេខាធ្វើវាឲ្យអូន" ជីមីន

"អូនធ្វើវាមកឲ្យបង... បងមិនទាន់ញុាំអាហារពេលព្រឹកនៅឡើងទេ" លីលីដើរមកជិតជីមីនរួចក៏ខ្សឹបតិចៗ

"អូនបានដាក់ទឹកចិត្តនិងក្ដីស្រឡាញ់ឲ្យបងច្រើនណាស់... ញាំឲ្យឆ្ងាញ់ណា... ហើយចិញ្ចើមនេះកុំជ្រួញពេក... ចាស់អស់ហើយ..." លីលី

"អូនសម្លាញ់... " ជីមីន

"អូនទើបចេញពីមន្ទីរពេទ្យ... ហើយក៏ជូនម៉ាក់ប៉ានិងបងប្រុសមកលេងក្រុមហ៊ុនបង...  បងមិនប្រកាន់ទេដែលអូនមិនបានប្រាប់បងជាមុនបែបនេះ???" លីលី

"មិនអីទេ... ចុះសុខភាពអូនយ៉ាងមិចហើយ???" ជីមីន

"ល្អណាស់... ហ៊ឹម... បើបងមានកិច្ចការត្រូវនិយាយជាមួយបងៗបែបនេះអូនត្រលប់ទៅវិញហើយ... អូនចង់ទៅផ្សារបន្តិចហើយទើបជូនម៉ាក់ប៉ាអូនទៅប្រលានយន្តហោះ" លីលី

"ហុឹម... "

"ខ្ញុំទៅវិញហើយបងប្រុស..." លីលីឱនលាបងប្រុសទាំង៣រួចក៏លាចេញទៅ...

~~~~To be continued ~~~~

Continue Reading

You'll Also Like

1.8K 141 14
━━━ WAR OF HEARTS ❛ Don't you understand? I'm not loveable, and I will never be. ❜ ⠀⠀⠀⠀⠀⠀⠀⠀⠀⠀PETER PAN (OUAT)⠀⠀⠀⠀⠀⠀⠀⠀⠀⠀ ⠀⠀⠀⠀⠀⠀⠀⠀⠀⠀ ©fIowerfieId ❨...
175K 3.9K 45
After his contract ended with one of the most successful franchises in movie history, Chris Evans is determined to lay low and mull over the next big...
55.7K 2.2K 77
ជារដូវកាលទី 6 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) ❤️💐 ដែលនិយាយពីកម្លោះពាណិជ្ជករដែលមានជំនឿជឿជាក់លើមន្តរបស់...
46.1K 1.6K 57
ស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមក...