រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)

Від Sreyphai65

18.6K 1.4K 40

{Wang Yibo♡Xiao Zhan} Більше

ភាគទី1:អាមនុស្សឆ្កួត!!
ភាគទី2:កំណាញ់ខ្លួនម្លេះ!!
ភាគទី3:សុំគេងអោបមួយយប់
ភាគទី4:ខ្ញុំស៊ាំហើយ!
ភាគទី5:គ្មានសិទ្ធ
ភាគទី6:វង្វេងព្រៃហើយ!!
ភាគទី7:ក្តៅខ្លួនមិចមិនប្រាប់យើង!!
ភាគទី8:យើងនឹកឯងខ្លាំងណាស់!!
ភាគទី9:អាប៉ិមុខគួរឲ្យស្អប់!!
ភាគទី10:ឧបមា...
ភាគទី11:រៀបការ
ភាគទី12:ចង់គេងអោបឯងចឹង!!
ភាគទី13:បងជាបុរសស្មោះស្នេហ៍ណា
ភាគទី14:ចឹងនាងជាសង្សារចាស់គាត់ហេ៎ស
ភាគទី15:នាងច្បាស់ជាជឿឯង!!
ភាគទី16:ទុកបើកទ្វារចូលមករំលោភឯង
ភាគទី17:ក្មេងឆ្លាត!ស្តាប់បង្គាប់
ភាគទី18:ក្មេងឈ្លើយ
ភាគទី19:ជៀសផ្លូវខ្ញុំ
ភាទី20:គ្មានចង់បាន
ភាគទី21:ព្រោះយើងធុញ!!
ភាគទី22:ក៏គ្រាន់តែបញ្ឈឺវា!!
ភាទី23:ចូលរួមសោកស្តាយផងលោក
ភាគទី24:អាមនុស្សលាក់ពុត
ភាគទី25:នេះជា...
ភាគទី26:ផ្តាច់មិត្តភាព
ភាគទី27:យើងបែកគ្នាទៅ
ភាគទី28:នឹក
ភាគទី29:នេះបញ្ជាក់ថា..
ភាគទី30:មើលទៅឯងស្អាតដែរតើ
ភាគទី31:ថើបឬអត់ឡូវ!!
ភាគទី32:អនាគតភារិយា
ភាគទី33:សុំទោស!!ខ្ញុំសុំទោស
ភាគទី34:ធ្វើបានល្អណាស់!!
ភាគទី35:ដោះលែង
ភាគទី36:ធ្វើអីក៏បានធំអស់ហើយ
ភាគទី37:ចង់ឲ្យបងរំលោភអូនហេ៎ស
ភាគទី38:អ្នកណាចងអ្នកនោះស្រាយ!!🔞
ភាគទី39:ជ្រុលអីប៉ុន្នឹង!!នៅស្ទើរផង
ភាគទី40:ព្រោះយើងស្រឡាញ់ឯង
ភាគទី41:តោះផឹក
ភាគទី42:អគុណប្រពន្ធសម្លាញ់
ភាគទី43:Yiboនិងក្លាយជារបស់ យើងតែម្នាក់គត់
ភាគទី45:ដោះលែងបង
ភាគទី46:Zhanកុំទៅណាចោលបង
ភាគទី47:តួជំនួស
ភាគទី48:បើមកលេង ខ្ញុំក៏ស្វាគមន៍
ភាគទី49:ល្ងង់ជាងក្របី
ភាគទី50:រឿងខ្ញុំ បងកុំមកចេះដឹង
ភាគទី51:សម្លាប់ខ្ញុំទៅ
ភាគទី52:នាងពិតជាមោមែន!!
ភាគទី53:ខ្ញុំមិនដែរខ្លាចស្លាប់នោះទេ
ភាគបញ្ចប់

ភាគទី44:កុំជឿលើភ្នែកខ្លួនតែម្ខាង

237 20 0
Від Sreyphai65

ពីមួយថ្ងៃទៅមួយថ្ងៃការងារYiboកាន់តែរវល់មានថ្ងៃ
ខ្លះនាយមិនបានទៅផ្ទះនោះទេ គឺគេងនៅក្រុមហ៊ុន
Officeរបស់ខ្លួនតែម្តង ទំនាក់ទំនងYiboនិងZhanក៏កាន់តែឆ្ងាយពីគ្នា ដូចជាថ្ងៃនេះ

រឺងៗ~~លឺទូរស័ព្ទខ្លួនរោទិ៍Zhanក៏ចុចលើក

<<ហាឡូ!!>>Zhan

<<អូនចូលគេងទៅ បងគេងនៅក្រុមហ៊ុន មិនបានត្រឡប់ទៅផ្ទះទេ>> Yibo

<<មួយថ្ងៃៗ គិតតែពីការងារៗ បងមិនបាច់មកផ្ទះទេ
នៅទីនោះរហូតទៅ>>Zhan

<<Zhanយល់ការបន្តិចទៅបានទេ បងធ្វើការ មិនមែន
ដើរលេងទេ!!>>Yiboនិយាយ អ្នកទាំងពីកាន់តែតឹង
សរសៃកដាក់គ្នា

តឺតៗ~~មិនចាំយូរZhanក៏បិទទូរស័ព្ទតែម្តង ហើយក៏
ទម្លាក់ខ្លួន អង្គុយចុះ។។ឯខាងYiboវិញ

<<អាឡូៗ!!ហឺយ...>>(ប្រាវ)Yiboនិយាយមិនលឺការ
ឆ្លើយតបក៏បោកទូរស័ព្ទចោលតែម្តង និងយកដៃញីសក់
ខ្លួនឯងឈឺក្បាលសឹងតែផ្ទុះទៅហើយ

+ព្រឹកថ្ងៃថ្មី

Yiboបានត្រឡប់មកផ្ទះវិញ គោះទ្វារសឹងតែបាក់ដៃ
ខូចទ្វារទៅហើយក៏អ្នកខាងក្នុងមិនបើកទ្វារឲ្យ ដូច្នេះ
ហើយYiboក៏យកសោរចាក់ចូលខ្លួនឯងតែម្តង មក
ដល់ខាងក្នុងក៏ឃើញZhanកំពុងអង្គុយកាន់ស្លាបព្រា
ជ្រុមបាយស្ទើរតែម៉ដ្ឋអស់ហើយ

<<ហឺស..នេះស្អីរបស់អូននិងហា៎ស!>>Yibo

<<អូនលឺបងនិយាយដែរទេ!!>>Yiboតម្លើងសំឡេងទៅអ្នកម្ខាងទៀត

<<កុំមកតម្លើងសំឡេងដាក់ខ្ញុំ!!>>Zhanស្រែកបក
កែវភ្នែកក្រហមច្រាល ព្រោះតែខឹងនិងនាយបូករួមទាំង
គេងយំកាលពីយប់មិញទៀតនោះ

<<យប់មិញអូនយំហេ៎ស ប្រាប់ថាគ្រាន់តែបងមិន
មកផ្ទះយប់មិញអូនយំចឹងហេ៎ស>>Yiboសម្លឹងឃើញ
ភ្នែកZhanក្រហមបែបនេះក៏សួរទាំងក្តីបារម្ភ

<<មិនមែនរឿងបង!!>>ថាតែប៉ុន្នឹងZhanក៏ដើរចេញ
តែត្រូវYiboចាប់ដៃជាប់

<<លែងដៃខ្ញុំ!!>>Zhan

<<និយាយគ្នាឲ្យដឹងរឿងសិន!>>Yibo

<<គ្មានរឿងអីត្រូវនិយាយទេ!!លែងដៃខ្ញុំ>>Zhanនៅ
តែនិយាយឲ្យនាយលែងដៃខ្លួន Yiboក៏រឹតដៃនាយតូច
កាន់តែខ្លាំង Zhanនៅតែអត់ទ្រាំមើលមុខនាយចំ មិន
ស្រែកនោះទេ ឈឺក៏ឈឺទៅ សំខាន់ពេលនេះអ្នកទាំងពី
សម្លឹងមុខគ្នាដូចជាចង់ស៊ីសាច់ហុតឈាមគ្នាយ៉ាងចឹង

<<អូនយល់ពីបងខ្លះផងតើបានទេ!!>>Yiboនិយាយ
ព្រោះនៅឈរសម្លឹងមុខគ្នាបែបនេះវាគ្មានដំណោះ ស្រាយនោះទេ ពេលនោះទឹកភ្នែកនាយតូចក៏ស្រក់ចុះមក

<<ខ្ញុំយល់ បងស្លាប់ជាមួយការងាររបស់បងទៅ!!>>
Zhanនិយាយហើយក៏ក្រវាស់ដៃចេញពីដៃនាយ
ហើយក៏ដើរចូលបន្ទប់គេងបិទទ្វារក្រឹប~~កម្លាំងដៃ
ធ្ងន់គ្រាន់បើ ដែរធ្វើឲ្យYiboក្រពុលមុខទាំងព្រឹក

[មិនដឹងចាប់ផ្តើមពីពេលណានោះទេ ពួកយើងកាន់តែ
ឃ្លាតឆ្ងាយពីគ្នា ទំនាក់ទំនងកាន់តែសោះកក្រោះ] Zhanពោលឡើងក្នុងចិត្តសម្លឹងមើលនាក់នៅខាងក្រៅ
ក៏ឈឺក្បាលមានអារម្មណ៍ធុញថប់ខ្លាំង ម្នាក់ខាងក្នុងក៏
គិតតែពីយំអោបជង្គង់។។មិនចង់នៅផ្ទះតទៀតYibo
ក៏ទាញសោរឡានដើរចេញទៅក្រៅបាត់ទៅ

[មានអារម្មណ៍ថាចង់ត្រឡប់ក្លាយមិត្តដូចកាលពីមុន ខ្ញុំ
ក៏មិនបាច់មកឈឺចាប់ដូចឥឡូវនេះ]Zhanពោល
ឡើងក្នុងចិត្ត ហើយក៏គិតទៅរឿងប៉ុន្មានថ្ងៃមុន
Zhanដើរបណ្តើរញញឹមបណ្តើរកាន់ប្រអប់បាយសម្តៅ
ទៅOffice Yibo ឃើញទ្វារបើកក៏ធ្វើឲ្យZhanឆ្ងល់
រៀបនិងដើរចូលហើយ តែក៏ឈរគាំងមួយកន្លែងនៅ
ពេលបានឃើញទិដ្ឋភាពខាងក្នុងដែរYiboនិងCaera
កំពុងថើបគ្នាមិនគិតខ្យល់អ្នកឃើញមិនឃើញសោះឡើយ ប្រអប់បាយក៏ធ្លាក់ពីដៃZhanក្តុក Zhanក៏ដើរ
ចេញជូតទឹកភ្នែក មិនខ្វល់ថាអ្នកណាមើលមកគេយ៉ាង
មិចនោះទេ នាយតូចលែងខ្វល់អ្វីទាំងអស់សំខាន់ពេល
នេះគេទប់ទឹកភ្នែកខ្លួនលែងជាប់ហើយ ឯYiboវិញក៏
ងាកមើលទៅមាត់ទ្វារតែមិនបានចាប់ភ្លឹកអ្វីនោះទេ
Caeraក៏ចាប់ក្រអោបមុខនាយថើបគ្នាបន្តទៀត

ចាប់ពីថ្ងៃនោះមកYiboតែងតែចំណាយពេលនៅក្រុមហ៊ុនសឹងតែពេញមួយថ្ងៃ ដែរទុកឲ្យZhanអង្គុយ
ចាំបាយ រហូតទម្លាប់អង្គុយញ៉ាំបាយតែម្នាក់ឯងយំជា
រៀងរាល់ថ្ងៃ។។ត្រឡប់មកបច្ចុប្បន្នវិញ Zhanជូតទឹក
ភ្នែកចេញហើយក៏ងើបដើរចេញទៅលំហែគួរក្បាលបន្តិចដែរ នៅបែបនេះស្រ្តេសណាស់

+ម៉ោង5:00ល្ងាច

នៅហាងសាច់អាំងមួយកន្លែងក៏ឃើញZhanនិង
Jiyangនៅអង្គុយញ៉ាំនិងជជែកគ្នានៅមានផឹកស្រា
ថែមទៀត

<<ចឹងឯងគិតយ៉ាងមិចបន្ត!>>Jiyangសួរពេលស្តាប់
រឿងរ៉ាវZhanរ៉ាយរ៉ាប់ឲ្យស្តាប់រួចមក

<<មិនដឹង តែយើងស្រឡាញ់គេខ្លាំងណាស់ ឲ្យយើងហ៊ាមាត់បែកពីគេយ៉ាងមិចទៅ!!>>Zhanបញ្ចប់ប្រយោគហើយក៏លើកអកដាច់មួយកែវទៀត ដឹងថា
Zhanយំកាន់តែខ្លាំងបែបនេះJiyangក៏ទាញនាយ
មកអោបលួងលោម

<<ឯងគួរតែនិយាយគ្នាផ្ទាល់ឲ្យដឹងរឿង ពេលខ្លះអាច
ជារឿងយល់ច្រឡំក៏ថាបាន យើងមិនអាចជឿលើភ្នែក
យើងតែម្ខាងបានទេ>>Jiyangក៏ផ្តល់យោបល់ទឹកមុខ
ស្រងូតស្រងាត់ឃើញមិត្តខ្លួនបែបនេះអ្នកណាដែលថាមិនពិបាកចិត្តនោះ

ម៉ោងប្រហែល9យប់ទើបJiyang និងHaoxuan
អាចនាំZhanទៅផ្ទះបាន

<<ឯងនៅដល់យប់ជ្រៅយ៉ាងនេះអាboអារម្មណ៍ស្លាប់ហើយ!!>>Jiyangនិយាយពេលកំពុងនៅក្នុងឡាន

<<ហឺសៗ~~!ស្មើលនេះប្រហែលគេកំពុងធ្វើការមិន
ទាន់មកផ្ទះវិញទេ>>Zhanក្រវីក្បាលសើចមួយភ្លេត
ទាំងទឹកភ្នែក ទើបនិយាយតបJiyang!!Haoxuan
ដែរបើកឡាននៅខាងមុខសម្លឹងមើលអ្នកទាំងពីតាម
កញ្ចក់ក៏អាណិតZhanហេតុអីបងប្រុសខ្លួនធ្វើបែបនេះ
តែមួយភ្លេតក៏មកដល់Condoល្មម Haoxuanក៏ចង់
ទៅជួយគ្រាZhanតែZhanបដិសេធ

<<មិនអីទេ យើងមិនស្រវឹងទេពួកឯងទៅៗ!>>Zhan

<<មិនអីពិតមែន!!>>Jiyangសួរបញ្ជាក់

<<ប្រាកដហើយ សានឆាប់ជូនអាជីទៅផ្ទះទៅយប់
ណាស់ហើយ!!>>Zhan

<<តែ>>Hoaxuanចង់ប្រកែកគេចង់ជួយគ្រាZhan
ទៅលើសិន

<<តែស្ករអីឆាប់ទៅៗ!!>>Zhanដេញ

<<ក៏បាន!!>>Haoxuan

<<ចឹងយើងទៅហើយណា!>>Jiyang

<<អឺៗ!!Bay>>Zhanរាដៃបាយៗអ្នកទាំងពី រហូត
ដល់ឡានចេញផុតទើបZhanងាកក្រោយប្រុងដើរ
ចូលទៅខាងក្នុងតែក៏ត្រូវបុកនិងបុរសមាឌមាំម្នាក់ដួល
ព្រូស~~

<<អ៊ួយ~~>>បន្ទាប់ពីដួលZhanក៏ព្យាយាមងើបវិញ

<<សុំទោស!!>>Zhanនិយាយពាក្យសុំទោសទាំងមិន
មើលមុខបុរសដែរខ្លួនដើរប៉ះនោះ

<<នេះផឹកឡើងវង្វេងមើលលែងស្គាល់ប្តីខ្លួនឯងហើយ
ហេ៎ស!>>Yiboចាប់ដៃZhanមិនឲ្យដើរទៅមុខនិង
និយាយ Zhanក៏ងាកមើលមុខអ្នកនិយាយដាក់ខ្លួន

<<អ៎រ បងទេហេ៎ស ថ្ងៃនេះមិនធ្វើការទៀតទេហេ៎ស!!>>Zhanសួរទាំងអាការៈអ្នកស្រវឹងខ្លួនទន់ឲ្យដូចចាហួយ សំខាន់សួរផ្ចាញ់នាយទៀត

<<អូនកើតស្អី មិចក៏ទៅផឹកដល់ថ្នាក់នេះ!!ហើយឯណា
ទូរស័ព្ទបងខលទៅច្រើនសារហើយ មិចមិនលើក>>
Yibo

<<លែងដៃខ្ញុំ ខ្ញុំឈឺ!!>>Zhanនិយាយហើយក៏ព្យាយាមទាញដៃនាយចេញពីខ្លួន តែមានតែធ្វើឲ្យ
Yiboបន្ថែមកម្លាំងដៃរឹតកដៃនាយតូចកាន់តែខ្លាំង

<<កុំមករំអួយដាក់បង ឆ្លើយនិងសំណួរបង!>>Yibo
សង្កត់សំឡេងខ្លួននិយាយឲ្យZhanឆ្លើយនិងខ្លួន

<<ខ្ញុំចង់ផឹក ទូរស័ព្ទខ្ញុំមិនដឹង!!លែងដៃខ្ញុំបាននៅ>>
Zhanស្រែកដាក់Yibo

<<ទូរស័ព្ទអូន អូនឆ្លើយមិនដឹងយ៉ាងមិច!>>Yiboសួរ
បន្ត ឃើញZhanស្រែកដាក់ខ្លួនទំនងជាខឹងខ្លាំង
ទើបនាយនិយាយធម្មតាវិញ

<<បើមិនដឹង គឺមិនដឹង មិនដឹងបងយល់ទេ!ហឹកៗ..>>
Zhanនិយាយខ្លាំងៗដាក់នាយហើយក៏យំ ឃើញបែបនេះក៏ធ្វើឲ្យនាយក្រាស់ភាំង ហេតុអីនាយតូចយំទៀតហើយ បាននាយក្រាស់ភាំងបន្ធូរដៃខ្លួនZhanក៏ដោះដៃដើរឡើងទៅខាងលើមុន មកដល់បន្ទប់គេង Zhanក៏ទម្លាក់ខ្លួនគេងYiboដែរដើរមកតាមក្រោយក៏និយាយឡើង

<<ទៅងូតទឹកចេញសិនទៅ បងជូនទៅ!>>Yibo
និយាយតែZhanមិនតបត

<<ឆាប់ងើបមក ធំក្លិនស្រាណាស់បងគេងមិនលក់ទេ>>Yibo

<<ខ្ញុំទៅគេងសាឡុងខាងក្រៅ!!>>Zhanងើបមកក៏
និយាយហើយក៏ប្រុងដើរ តែក៏ត្រូវYiboចាប់ដៃផ្តួល
ទៅលើគ្រែវិញ ហើយក៏ឡើងទៅទ្រោបពីលើនាយតូច
ហើយក៏ឱនថើបបបូរមាត់តូចស្តើងរបស់Zhanតែនាយ
តូចបែរជាងាកមុខចេញមិនព្រមនិងនាយ

Tobe continue...
P♡


Продовжити читання

Вам також сподобається

158K 6.9K 30
!Adult/Possessive and Asshole!
17.1K 1K 23
"That's because.. you're weak!" "I'll surpass you! I certainly will!" [Kaiju no.8 various x !Gojo reader] Gojo Y/n , despite her silly demeanor there...
17.3K 697 41
Long before time had a name, the first spinjitzu master created Ninjago, using four elemental weapons, but when he passed a dark presence sought out...
32.6K 730 22
Naruto Uzumaki is the eldest of four siblings, born into the Uzumaki family, renowned for their strong chakra and their special connection to the Nin...