អាធ្រាតយប់ស្ងាត់ទីក្រុងទាំងមូលស្ងប់ស្ងាត់ព្រោះមនុស្សម្នានាំគ្នាគេងលង់លក់អស់ទៅហើយ ចម្លែកតែ
គូស្នេហ៍មួយគូនេះនៅអង្គុយសាសងគ្នាមិនគិដេកពួន
សោះ។Haoxuanអង្គុយលើសាឡុងនិងដាក់ឲ្យ
Jiyangអង្គុយលើភ្លៅខ្លួន<<មើលព្រិលធ្លាក់មិនឈប់សោះ!!>>Jiyangសម្លឹង
តាមបង្អួចនិយាយ<<ស្អាតទេ!!>>Haoxuan
<<ស្អាត!!ចង់ចេញទៅលេងតែត្រជាក់ណាស់ខ្លាចកក
ស្លាប់>>Jiyang<<ចឹងយប់នេះពួកយើងមើលព្រិលធ្លាក់ស្អែកចាំទៅ
លេងល្អដែរទេ!!>>Haoxuan<<ល្អតើ!!>>Jiyangថាងាកសម្លឹងមុខនាយញញឹម
សប្បាយចិត្តទើបងាកទៅមើលព្រិលតាមបង្អួចបន្ទប់
ខ្លួនវិញ នាយក្រាស់វិញឃើញគេញញឹមទាក់ទាញបែប
នេះក៏ភ្លឹកសម្លឹងមុខនាយតូចមិនដាក់ភ្នែក<<បងមើល ខ្ញុំបែបនេះធ្វើអី!!>>Jiyangភ្ញាក់និងនាយ
ទើបសួរឡើង<<អូនស្អាតណាស់!!>>Haoxuanតបតែនៅតែភ្លឹក
និងសម្រស់នាយតូច<<ហើយវាយ៉ាងមិច បងកុំសម្លឹងខ្ញុំបែបនេះអីពិបាក
ប្រឈមមុខមើលបងវិញណាស់>>Jiyangក៏ប្រាប់
នាយធ្វើបែបនេះគេមិនទម្លាប់ទេ<<មិនឲ្យបងមើលយ៉ាងមិចបើអូនស្អាតម្លឹងៗ!!>>
Haoxuan<<ហួសហើយ!!មិនបាច់សរសើរដល់ថ្នាក់និងពេកនោះទេ>>Jiyangស្រាប់តែអៀននិងសម្តីប្រុសព្រានម្នាក់
និង ថ្ពាល់ទាំងសងខាងផ្តើមក្រហម<<អៀនធ្វើអីពៅមាស ប្តីសរសើរតិចតួចតើ!!>>
Haoxuanដឹងក៏ដាក់ចំៗឲ្យនាយតូចកាន់តែអៀន
ទៀតចឹងទៅ<<ប្តីបងឯងស្អី!!បានហើយឈប់និយាយជាមួយបង
ហើយ ទៅគេងវិញ>>Jiyangថាចប់ក៏ងើបគ្រាំងដើរ
ទៅគ្រែគេងទម្លាក់ខ្លួនគេងធ្វើមិនដឹង Haoxuanក៏
ងើបទៅតាមដាក់ខ្លួនគេងអោបនាយតូច<<ហេ៎!!បងដូចជាភ្លេចអី>>Haoxuanអង្គុយក៏នឹក
ឃើញកាដូរដែរទិញឲ្យJiyangគេក៏ងើបចុះទៅក្រោមយកកាដូរនោះមក Jiyangងាកមើលក៏ឆ្ងល់ថានាយ
ទៅណាតែក៏ខ្ចិលសួរបើតិចទៀតគេមកវិញហើយ<<គេភ្លេចអី!!>>Jiyangងើបអង្គុយសម្លឹងទៅមាត់ទ្វារ
ដែរនាយដើរចេញ