ភាទី23:ចូលរួមសោកស្តាយផងលោក

300 23 0
                                    

នៅក្នុងផ្សារមួយកន្លែងមានមនុស្សម្នាជាច្រើនមានទាំងអ្នកលក់និងអ្នកទិញអីវ៉ាន់ក្នុងចំណោមមនុស្សទាំង
នោះក៏ឃើញមានJiyangដែរ ដែលកំពុងដើររកទិញ
បង្អែមផ្លែឈើនិងរបស់ចាំបាច់ផ្សេងៗទៀត។ទិញបាន
របស់សប់គ្រប់អស់ហើយ Jiyangក៏ត្រឡប់ទៅមន្ទីរ
ពេទ្យវិញ ជំហានបោះមួយៗសម្តៅទៅបន្ទប់001ជា
បន្ទប់សម្រាករបស់លោកយាយJiyang។

ក្រាក~~សំឡេងបើកទ្វារដោយដៃJiyangក៏បានបន្លឺ
ឡើង

ព្រូស~~របស់របរដែលកាន់និងដៃក៏ធ្លាក់ចុះអស់ នៅ
ពេលដែលឃើញលោកយាយរបស់ខ្លួនគេងលើគ្រែ
ខ្នើយខ្ទប់មុខដូចជាទើប...

<<លោកយាយ!!>>Jiyangរត់ទៅជិតគ្រែយកខ្នើយ
ចេញពីលើមុខគាត់

<<លោកគ្រូពេទ្យជួយយាយខ្ញុំផង!!លោកគ្រូពេទ្យនៅ
ឯណា>>Jiyangផ្អើលមន្ទីរពេទ្យ គ្រូពេទ្យក៏រត់ចូលមក
មើល

<<មានរឿងអី ម៉ោះ!ទុកឲ្យខ្ញុំពិនិត្យ>>គ្រូពេទ្យក៏ចូលទៅជិតលោកយាយប្រុងពិនិត្យមើលហើយ តែក៏ដឹងថា
យឺតពេលបាត់ទៅហើយបេះដូងរបស់លោកយាយឈប់
ដើរបាត់ទៅហើយគ្រូពេទ្យក៏បែរមកនិយាយជាមួយ
Jiyang

<<ចូលរួមលោកស្តាយផងលោក ពួកយើងជួយ សង្រោះគាត់មិនទាន់ពេលទេ!!>>គ្រូពេទ្យបង្ហាញទឹក
មុខសោកស្តាយ ព្រោះតែលោកយាយបានលាចាក
លោកនេះបាត់ទៅហើយ Jiyangស្តាប់លឺពាក្យប៉ុន្មាន
មាត់នេះហើយគេស្លុតចិត្ត ភាំងហាមាត់និយាយមិន
ចង់ចេញ

<<មិនពិត!!មុននេះគាត់នៅនិយាយជាមួយខ្ញុំធម្មតាតើ
មិចនិងអាច..មិចនិងអាចទៅជាចឹងទៅ គ្រូពេទ្យកុំមក
លេងសើចជាមួយខ្ញុំ>>Jiyangស្រែកខ្លាំងៗដាក់
គ្រូពេទ្យ

<<លោកយាយ!!យាយមិនអាចទៅចោលចៅបានទេ
ហឹកៗ...ត្រឡប់មករកចៅវិញមក លោកយាយ ហឹកៗ
...!!>>Jiyangស្រែកយំអោបកាយយាយខ្លួនជាប់។

ដោយសារតែករណីស្លាប់នេះជាករណីឃាតកម្មដូច្នេះហើយទើបប៉ូលីសបានចុះស៊ើបអង្កេត។តែភស្តុតាងស្ទើរតែទាំងអស់ត្រូវបានបំផ្លាញ ប៉ូលីស រកមិនឃើញមិនទាន់ឃើញឃាតករនោះទេ ទើប
សពត្រូវយកទៅធ្វើបុណ្យមុន។។

កន្លងផុតបានពីថ្ងៃពិធីបុណ្យសពក៏ចប់សប់គ្រប់
Jiyangក៏ធ្វើចិត្តបានបណ្តើរៗដែរមានHaoxuan
ជួយលួងលោមមើលថែ ផ្តល់កម្លាំងចិត្ត យកចិត្តទុក
ដាក់គ្រប់បែបគ្រប់យ៉ាង។

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Where stories live. Discover now