CEO ម្ចាស់ស្នេហ៍ [-ចប់-]

By MoonieMoly

4.6K 189 12

"បងមិនខ្វល់ថាថ្ងៃក្រោយអូនមានជម្ងឺឈឺស្កាត់យ៉ាងណាក៏បងព្រមនៅក្បែរថែរក្សាអូនហើយនិងមើលថែអូន ទុកអូនឲ្យដូចជាព្រះនាងម... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37

Episode 23

74 3 2
By MoonieMoly

"អ្នកស្រីឆាប់ចុះមក... ចុះប្រយ័ត្នបន្តិចណា... ខ្ញុំទៅទិញសំបុត្របន្តិចសិន" ជីសុីន

"បងប្រុស... ខ្ញុំគួរហៅបងថាបងប្រុសហើយព្រោះថាបងអាយុបងខ្ញុំ... ហើយបងវិញធ្វើធម្មតាទៅ... នេះយើងមកលេងដើម្បីសប្បាយបើហៅអ្នកស្រីៗបែបនេះគេនិងសង្ស័យហើយ... ហើយបងគួរតែលេងឲ្យសប្បាយដែរទៅ... " លីលី

"តោះយើងចូលទៅ..." ម៉ាក់លីលី

"ល្អ..."

"នៅទីនេះត្រជាក់ជាងនៅកន្លែងផ្សេងទៀតន៎" ប៉ាលីលី

"ទីនេះគឺជាភ្នំទឹកកកណាអ៊ុំប្រុស... ដូច្នេះវាត្រូវតែត្រជាក់ជាងកន្លែងណាៗហើយ" ជីសុីន

"ប៉ាត្រូវការអាវរងារមួយទៀតទេ???" លីលី

"មិនអីទេ..."

"ប៉ាម៉ាក់ឈរទីនេះទៅចាំខ្ញុំថតឲ្យ" បងប្រុសលីលី

"ជីសុីន... មកទីនេះមក" ម៉ាក់លីលី

"បាទ... បាទ..." ជីសុីន

អ្នកទាំង៥ក៏បានលេងនៅទីនេះយ៉ាងសប្បាយរហូតដល់មេឃងងឹតទើបត្រលប់មកវិញ...

#វីឡា

"យប់ហើយ... អូនលេងសប្បាយទេថ្ងៃនេះ???" ជីមីនកំពុងអង្គុយធ្វើការងារនៅបន្ទប់ទទួលភ្ញៀវដើម្បីរងចាំអ្នកទៅដើរលេង

"បងសម្លាញ់..." លីលី

"នាំម៉ាក់ប៉ាក្មេកបងទៅលេងបានសប្បាយទេ??? " ជីមីន

"សប្បាយ... សប្បាយណាស់..." លីលី

"ចុងដៃអូនត្រជាក់ម៉េស??? អូនមិនប្រើកញ្ចប់កម្ដៅទេ???" ជីមីន

"ប្រើ... នេះនៀក..." លីលី

"គេមកផ្ទះដើម្បីចាំអូនឯងតាំងពីម៉ោង៤ល្ងាច" ជីន

"សួនកម្សាន្តបងមានបិទទ្វាទេ??? មេឃធ្លាក់ព្រិលបែបនេះ???" លីលី

"អត់ទេ... តែបងបានបិទឧបករណ៍មួយចំនួនខ្លាចគ្រោះថ្នាក់ព្រោះមានព្រិលធ្លាក់" ជីន

"ស្អែកខ្ញុំនាំប៉ាម៉ាក់ទៅលេងនៅសួនកម្សាន្តបង... ឲ្យសំបុត្រ free ខ្ញុំ៥សន្លឹកមក..." លីលី

"សំបុត្រមួយ១០០០០វ៉ុន... " ជីន

"ស្អែកយករបាយការណ៍ឲ្យខ្ញុំណា" ជីមីន

"ចាំបងឲ្យសំបុត្រ... សំបុត្រVVIP... មាន free របស់ញុាំ..." ជីននិយាយចប់អ្នករាល់គ្នាក៏លាន់មាត់សើចគ្រប់ៗគ្នាឯងគ្រួសាររបស់លីលីស្ដាប់មិនយល់ក៏ចេះតែសើចតាមដែរទៅ...

---------------

*តុក... តុក... តុក*

*ក្រាក... ក្រឹប...*

"កូនស្រី... មកមានការអី???" ម៉ាក់លីលី

"យប់នេះកូនចង់គេងជាមួយម៉ាក់..." លីលី

"ចុះប៉ា???"

"ប៉ាគេងជាមួយបងប្រុសទៅ... កូនបានប្រាប់បងប្រុសហើយ..." លីលី

"ល្អ..." ប៉ាលីលីក៏ដើរចេញទៅ ឯលីលីនិងម៉ាក់របស់នាងក៏បានអង្គុយនិយាយគ្នានៅលើពូក

"ដៃកូនត្រជាក់ម៉េស???" ម៉ាក់លីលី

"ប្រហែលមកពីអាកាសធាតុទេដឹង??? ម៉ាក់... នៅជាមួយកូនឲ្យបានយូរទៅល្អទេ" លីលី

"ម៉ាក់ត្រូវទៅខ្មែរណាកូន... " ម៉ាក់លីលី

"ម៉ាក់... ម៉ាក់ហ៎ា... សំបុត្រយន្តហោះរបស់ម៉ាក់ពន្យាពេលចាំប៉ុន្មានថ្ងៃទៀតល្អទេ???" លីលី

"មិនបានទេ... ទោះម៉ាក់នៅយូរប៉ុណ្ណាក៏គង់តែដល់ពេលត្រូវត្រលប់ទៅផ្ទះវិញដែរ... កុំឃាត់អីណា" ម៉ាក់លីលី

"មែនហើយម៉ាក់... ម៉ាក់ថាទៅមើល... មនុស្សប្រុសគេរៀបការជាមួយយើងគឺចង់បានកូនមែនទេ???" លីលី

"ប្រហែលហើយ..." ម៉ាក់លីលី

"ចុះបើយើងមិនអាចមានកូនឲ្យគេនោះ??តើគេអាចឈប់ស្រលាញ់យើងទេ??" លីលីស្រាប់តែលើកសំណួរនេះមកសួរម្ដាយរបស់ខ្លួនទាំងម៉ាក់របស់នាងជិតបិទភ្នែកគេងទៅហើយ... ឯម៉ាក់របស់លីលីក៏ឆ្លើយមកកូនទាំងកំពុងងងុយនោះ

"ត្រូវហើយ... មនុស្សប្រុសរៀបការគឺចង់បានអ្នកស្នងត្រកូល... បើយើងមិនអាចមានកូនគេក៏មិនប្រាកដថានៅស្មោះត្រង់នឹងយើងដែរ... "

លីលីលឺបែបនេះបានត្រឹមស្រក់ទឹកភ្នែកមួយតំណក់រួចក៏ព្យាយាមបិទភ្នែកគេងក្បែរម៉ាក់នាងទៅ...

ព្រឹកឡើងអ្នកទាំង៥ក៏បានមកដល់សួនកម្សាន្តរបស់ជីនដូចដែលបានគ្រោងទុក... គ្រាន់តែមកដល់ខាងក្នុងភ្លាមក៏ឃើញជីននិងជីមីននៅអង្គុយចាំអ្នកទាំង៥រួចបាត់ទៅហើយ... ឯជីសុីនឃើញអ្នកប្រុសខ្លួនបែបនេះក៏ដើរទៅគោរព

"អ្នកប្រុស..."

"លីលី... ហេតុអីឈរមើលបងដូចមនុស្សចម្លែកអញ្ចឹង??? គេជាអ្នកនាំបងមកទេ... ហើយនេះជាកន្លែងរបស់បងស្រាប់ហើយ... "ជីនរអៀសខ្លួនពេលលីលីឈរសន្លឹងខ្លួនទាំងមិនដាក់ភ្នែក

"ខ្ញុំមានបានថាឲ្យបងឯណា... គ្រាន់តែឆ្ងល់ថាមិចក៏បងអាចបើកសួនកម្សាន្តធំបែបនេះ..."

"គឺបងសាងសង់ឡើងសម្រាប់មនុស្សម្នាក់... តែមិនអីទេ... តោះយើង... បងសុខចិត្តធ្វើជាអ្នកណែនាំចុះ... អរ... គេនោះគឺជាអ្នកជំនិតរបស់បងឈ្មោះស៊ូ... បងឲ្យគេទៅយករបស់ឲ្យបង..." ជីនចង្អុលទៅបុរសម្នាក់ដែលកំពុងរត់មក

"កូនស្រី... នេះជាសួនរបស់គេមែនទេ??? វាធំណាស់..." ម៉ាក់លីលី

"បាទម៉ាក់... នេះជារបស់គាត់... " ជីមីនដើរមកកាន់ដៃម៉ាក់ក្មេករបស់ខ្លួន

"បងប្អូនរបស់កូនម្នាក់ៗសុទ្ធតែមានមុខរបររៀងៗខ្លួន, ចុះកូនវិញ???" ប៉ាជីមីនសួរទាំងឆ្ងល់

"អ្នកប្រុសគឺជាអគ្គនាយកនៅក្រុមហ៊ុននិងជា..." ជីសុីន

"បានហើយ... យើងទៅខាងក្នុងវិញល្អជាង..." ជីមីន

អ្នករាល់គ្នាក៏បានចំណាយពេលវេលាដ៏សប្បាយរីករាយរហូតដល់ពេលយប់ទើបនាំគ្នាត្រលប់ទៅវីឡាវិញ... ពេលមកដល់វីឡាភ្លាមជីមីនមើលទៅលីលីអស់កម្លាំងក៏បាននាំនាងត្រលប់មកបន្ទប់វិញរួចក៏បានរៀបចំឲ្យនាងគេងបាត់ទៅ...
មិនយូរប៉ុន្មានថ្ងៃដែលគ្រួសាររបស់លីលីត្រលប់ទៅវិញក៏បានមកដល់... ហើយថ្ងៃនោះក៏ជាថ្ងៃដែលលីលីត្រូវទៅពិនិត្យសុខភាពផងដែរ... នៅព្រឹកនោះអ្នករាល់គ្នាកំពុងញុាំអាហារពេលព្រឹកសុខៗស្រាប់តែជីមីនទទួលដំណឹងពីថេយ៉ុងថានៅក្រុមហ៊ុនមានបញ្ហាបន្ទាន់ទើបធ្វើឲ្យជីមីនចាកចេញទៅទាំងប្រញាប់ប្រញាល់តែអ្នកកម្លោះក៏មិនភ្លេចផ្ដែផ្ដាំរឿងរ៉ាវមួយចំនួននិងលាទៅកាន់គ្រួសារប៉ាម៉ាក់ក្មេកផងដែរ...

"គេប្រញាប់ទៅណានឹង???" ម៉ាក់លីលី

"គាត់មានការបន្ទាន់នៅក្រុមហ៊ុន" លីលី

"ថ្ងៃនេះប៉ាត្រូវឡើងយន្តហោះម៉ោង៥មែនទេ???"

"ចាស... ម៉ោង១ចាំកូននាំប៉ាម៉ាក់និងបងប្រុសទៅប្រលានយន្តហោះ... ទម្រាំទៅដល់គឺម៉ោងប្រហែលជិត៣រសៀលហើយ..." លីលីនិយាយទាំងមុខស្ងួត

"ឯងនឹកពួកយើងមែនទេ??? មិនដាច់ចិត្តមែនទេ???" បងប្រុសលីលី

"ត្រូវហើយ... អ្នករាល់គ្នាទើបមកបាន១០ថ្ងៃសោះ... ពេលនេះត្រូវទៅវិញហើយ... " លីលី

"យើងទៅលេងក្រុមហ៊ុនរបស់កូនប្រសារល្អទេ??? ម៉ាក់ប៉ានិងបងប្រុសកូនចង់ឃើញផ្ទាល់ដល់ហើយនៀក??? " ម៉ាក់លីលី

" ចាំកូនប្រាប់គាត់សិន"

"អឹម... អញ្ចឹងម៉ាក់ទៅធ្វើម្ហូរឲ្យកូនប្រសារម៉ាក់ញុាំសិន..." ម៉ាក់លីលីប្រុងនិងងើបចេញទៅៗហើយក៏ត្រូវឈប់ដោយសារលីលីបានឃាត់

"ម៉ាក់... ពួកយើងត្រូវទៅមន្ទីរពេទ្យសិនព្រោះកូនដល់កាលវិភាគពិនិត្យសុខភាពហើយ... បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍មកកូនតែងតែត្រូវពិនិត្យសុខភាពរៀងរាល់១ខែម្ដង... ហុឹមកូនពិតជាធុញណាស់..."

"ហុឹម... ចាំម៉ាក់ប៉ានិងបងប្រុសទៅជាមួយណា... ពួកយើងកំដរកូន" ប៉ាលីលី

"ចាសប៉ា..." លីលីឆ្លើយទាំងញញឹមបែបសោះកក្រោះ...

[ ត្រលប់ទៅថ្ងៃដែលលីលីចេញពីមន្ទីរពេទ្យដោយសារតែភាពរងារពេកនោះលីលីបានទៅជួបគ្រូពេទ្យដើម្បីចង់ដឹងពីអាការរបស់នាង... ហើយថ្ងៃនោះហើយដែលធ្វើឲ្យនាងខូចចិត្តខ្លាំងនោះគឺព្រោះតែនាងមិនអាចមានផ្ទៃពោះបានទៀតនោះទេដោយសារតែគ្រោះថ្នាក់ចរាចរកាលពីប៉ុន្មានខែមុន... រីឯដុំឈាមកកនោះក៏បានវិវត្តទៅជាដុំសាច់មួយដុំផងដែរទើបថ្ងៃដែលនាងសន្លប់កណ្ដាលព្រិលនោះមានក្អកធ្លាក់ឈាម... ]

~~~~To be continued ~~~~

Continue Reading

You'll Also Like

604K 63.6K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
175K 3.9K 45
After his contract ended with one of the most successful franchises in movie history, Chris Evans is determined to lay low and mull over the next big...
1.7M 95K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.8K 141 14
━━━ WAR OF HEARTS ❛ Don't you understand? I'm not loveable, and I will never be. ❜ ⠀⠀⠀⠀⠀⠀⠀⠀⠀⠀PETER PAN (OUAT)⠀⠀⠀⠀⠀⠀⠀⠀⠀⠀ ⠀⠀⠀⠀⠀⠀⠀⠀⠀⠀ ©fIowerfieId ❨...