แžšแžฟแž„ ๐ŸŒบ!!แžขแŸ†แžŽแžถแž…แžŸแŸ’แž“แŸแž แŸแžšแž”แžŸแŸ‹แž˜แŸ‰แžถแž แŸ’แžœ...

By Haw_kimyung

9.2K 1.1K 253

แžšแžฟแž„ ๐ŸŒบ!!แžขแŸ†แžŽแžถแž…แžŸแŸ’แž“แŸแž แŸแžšแž”แžŸแŸ‹แž˜แŸ‰แžถแž แŸ’แžœแŸ€!!๐ŸŒบ (แžœแž‚แŸ’แž‚แŸข) แž€แžถแžšแžšแž„แž…แžถแŸ†แž‘แžถแŸ†แž„แž‚แŸ’แž˜แžถแž“แž€แŸ’แžŠแžธแžŸแž„แŸ’แžƒแžนแž˜แžขแžŸแŸ‹แž‡แžถแž…แŸ’แžšแžพแž“แž†แŸ’แž“แžถแŸ† แž”แŸ‰แžปแž“แŸ’แžแŸ‚แž“แŸ„แŸ‡แž€แŸแž˜แž€แž–แžธแž–แžถแž€แŸ’แž™แž˜แžฝ... More

๐ŸŒผ!!แž€แž˜แŸ’แž›แŸ„แŸ‡แžแžผแž…แžขแž—แžทแž‡แž“แžกแžบแž€แžบ!!๐ŸŒผ (แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸก ; แž•แŸ’แžŠแžพแž˜แžšแžฟแž„!
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸข ; แž•แžถแž€ แž‡แžธแž˜แžธแž“!
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸฃ ; แž™แŸ‰แžผแž“แž แŸ’แž‚แžธ แž˜แžธแž“แž‚แŸ’แžšแžธแžŸแŸแžŸแŸ’แžแžถแž›แŸ‹!
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸค ; แž‚แŸแž‡แžถแž˜แžทแžแŸ’แžแžแŸ’แž‰แžปแŸ†!
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸฆ ; แž…แžถแžแŸ‹แž€แžถแžšแž™แŸ‰แžถแž„แž˜แŸ‰แŸแž…?
(แžœแž‚แŸ’แž‚แŸกแž…แž”แŸ‹) แž—แžถแž‚แŸง ; แž™แžพแž„แžŸแŸ’แžšแžกแžถแž‰แŸ‹แžขแŸ‚แž„!
แžŸแŸ†แžŽแžฝแžš?โœ๏ธ๐Ÿ’ฏ
แžŠแŸ†แžŽแžนแž„๐Ÿ—ž๏ธโœ๏ธ
๐ŸŒบ!!แžขแŸ†แžŽแžถแž…แžŸแŸ’แž“แŸแž แŸแžšแž”แžŸแŸ‹แž˜แŸ‰แžถแž แŸ’แžœแŸ€!!๐ŸŒบ (แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸก ; แž•แŸ’แžŠแžพแž˜แžšแžฟแž„!
แžŸแžถแžšแžŠแž›แŸ‹แž˜แžทแžแŸ’แžแžขแŸ’แž“แž€แžขแžถแž“๐Ÿฅ€๐Ÿ’ฏ
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸข ; แž‚แŸแž‡แžถแžขแŸ’แž“แž€แžŽแžถแž˜แŸ‰แžถแž€แŸ‹?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฃ ; แžŸแž˜แŸ’แžŠแŸ‚แž„แžŸแŸ€แž€?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸค ; แž˜แžธแž“! แžแžพแž‡แžถแž˜แžธแž“แž˜แŸ‚แž“แž‘แŸ?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฅ ; แž‚แŸแž‡แžถแž€แžผแž“แž”แŸ’แžšแžปแžŸแž–แŸ…แžšแž”แžŸแŸ‹แž–แžผ!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฆ ; แž–แžผแž‡แžœแž„แŸ’แžŸแžŸแž˜แŸ’แž–แŸแž“แŸ’แž’แž”แž€แŸ’แžŸแžฅแž“แŸ’แžšแŸ’แž‘แžธ!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸง ; แž€แžผแž“แž—แŸ’แž›แŸ„แŸ‡!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸจ ; แžแžพแž‡แžถแžŸแŸ’แž“แžถแž˜แžขแŸ’แžœแžธแž›แŸ„แž€แž”แŸ‰แžถ?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฉ ; แž แžพแž™แž”แž“แŸ’แž‘แžถแž”แŸ‹แž˜แž€แž‘แŸ€แž!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸ  ; แž–แžฝแž€แžฏแž„แž‚แžบแž‡แžถแžขแŸ’แž“แž€แžŽแžถ?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸก ; แžแžถแž˜แžทแž…แž›แŸ„แžแž‡แŸ’แžšแŸ„แŸ‡!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸข ; GPS?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸฃ ; แž”แžถแžแŸ‹แž€แžถแžšแž…แž„แž…แžถแŸ†!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸค ; แž”แŸ’แžšแžปแžŸแžŸแŸ’แžขแžธแž…แŸแŸ‡แžšแŸ†แžขแžฝแž™!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸฅ ; แž–แžถแž€แŸ’แž™แžŸแŸ’แž›แŸ„แž€!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸฆ ; แžŸแŸ’แžŠแžถแž”แŸ‹แž”แž„แŸ’แž‚แžถแž”แŸ‹!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸง ; แž˜แž“แžปแžŸแŸ’แžŸแžŸแž˜แŸ’แžขแžปแž™!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸจ ; แž‚แŸแž“แŸ…แžแŸ‚แžŠแžผแž…แžŠแžพแž˜!

(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸฅ ; GameแžŸแŸ’แž›แžถแž”แŸ‹แžšแžŸแŸ‹?

387 35 2
By Haw_kimyung


មនុស្សគ្រប់រូបមិនមែនសុទ្ធតែគ្មានអាថ៍កំបាំងលាក់ទុកបង្កប់នៅក្នុងចិត្តនោះទេ។ ប៉ុន្តែពេលខ្លះពួកគេត្រូវលាក់ព្រោះមានហេតុផលដែលចាំបាច់មិនអាចប្រាប់អោយមនុស្សជុំវិញខ្លួនបានដឹងប៉ុណ្ណោះ។

ការប្រកួតបាល់បោះតង់ចុងក្រោយក៏ត្រូវបានបញ្ចប់ដោយការបញ្ចប់មួយនេះធ្វើអោយអ្នកខ្លះពេញចិត្តត្រេកអរយ៉ាងខ្លាំង រីឯអ្នកមួយចំនួនទៀតក៏មានការខកបំណងនិងមិនសប្បាយចិត្តដូចគ្នា។

ចំណែកឯយ៉ូនហ្គីក៏ត្រូវបានគ្នីគ្នាសមាជិកក្រុមរបស់គេនាំយកទៅបន្ទប់សង្គ្រោះបឋមដែលនៅក្នុងសាលាសកលភ្លេមៗពេលបញ្ចប់ការប្រកួតមិនទុកអោយFanឬអ្នកគាំទ្រដែលអររំភើបលាយព្រួយបារម្ភពីយ៉ូនហ្គីក្នុងពេលតែមួយចូលមកសួរនាំឬសួរសុខទុក្ខidolពួកគេទាន់អីបន្ដិច។

+បន្ទប់ពេទ្យបឋម!!

នៅក្នុងបន្ទប់ពេទ្យបឋមក្នុងពេលនេះមានមនុស្ស៥ទៅ១០នាក់ដែលជាសមាជិកក្រុមរបស់យ៉ូនហ្គីនៅពេញបន្ទប់ពេទ្យរួមទាំងថេយ៉ុងនិងម៉ារីនផងដែរ។ ចំណែកឯយ៉ូនហ្គីដែលអង្គុយលើគ្រែដោយមានអ្នកគ្រូពេទ្យជួយពិនិត្យនឹងឈ្លីកជើងអោយគេដោយភាពស្ងៀមស្ងាត់បំផុត។

"ជើងបងប្រុសរបស់ខ្ញុំយ៉ាងម៉េចទៅហើយអ្នកគ្រូពេទ្យ?" ថេយ៉ុង ពេលឃើញអ្នកគ្រូពេទ្យពិនិត្យមើលកជើងយ៉ូនហ្គីរួចមិនទាន់ គេក៏ចោទសួរភ្លែតរួមទាំងគ្រប់គ្នាដែលអង្គុយរងចាំស្ដាប់ចម្លើយធ្វើទឹកមុខរហន់ចង់ដឹងដូចយ៉ូនហ្គីត្រូវរបួសដេកពេទ្យ២អាទិត្យយ៉ាងចឹង។

"គេមិនអីទេ! អ្នកគ្រូបានពិនិត្យឈ្លីកជើងនិងលាបថ្នាំបំបាត់ការឈឺចុកចាប់អោយរួចហើយ គ្រាន់តែថាពេលនេះមិនអាចអោយប្អូនដើរបានមួយរយៈប៉ុណ្ណោះ ព្រោះកាលបើដើរអាចនឹងធ្វើអោយកជើងប្អូនកាន់តែហើមខ្លាំងជាងនេះលើសដើមបាន" អ្នកគ្រូពេទ្យ និយាយរៀបរាប់ទាំងដៃមម៉ាញឹកនឹងការរៀបចំសម្ភារៈពេទ្យទុកដាក់ក្នុងប្រអប់វិញអោយបានត្រឹមត្រូវ។

"ចុះពេលណាគេអាចដើរបានវិញ?" ណាមជូន សួរបន្ថែមពីក្រោយថេយ៉ុង។

"ប្រហែល១ទៅ២អាទិត្យ ដោយសារប្អូនប្រើកម្លាំងជើងខ្លាំងពេករហូតធ្វើអោយកជើងប្អូនប៉ះទង្គិចខ្លាំងនឹងហើមធំដល់ថ្នាក់នេះ ទោះជាប្អូនព្យាយាមចង់ដើរពេលនេះក៏មិនអាចដើរបានដែរ"

"បើបែបនឹងយ៉ូនហ្គី ហ្យុង! ដើរត្រឡប់ទៅផ្ទះវិញយ៉ាងម៉េចបានទៅ?" សូ៊បីន សួរបន្ថែមទឹកមុខធ្វើលឹងស្លើរធ្វើអោយគ្រប់គ្នាឮសំណួរនេះហើយចង់តែខួសក្រញ៉រអោយបានមួយនាក់មួយក្រញ៉រទេ។

"ឯងអៀវកទៅទេដឹង" ហូស៊ុក ឆ្លើយទាំងភ្នែកបាញ់សម្លក់មកកាន់សូ៊បីន។ ឯសូ៊បីនឮហូស៊ុកថាអោយខ្លួនដូច្នោះគេបានត្រឹមអង្គុយសើចញឹមៗទៅវិញប៉ុណ្ណោះ។

"ស៊ុក ហ្យុង! អោយខ្ញុំអៀវ យ៉ូនហ្គី ហ្យុង! យ៉ាងម៉េចរួច ហ្យុងមិនមើលមាឌខ្ញុំនឹងមាឌគាត់ទេឬ? ហើយម្យ៉ាងនោះរទេះហ៎! អោយគាត់ជិះអានឹងទៅស្រួលជាងជិះលើខ្នងខ្ញុំជាង" ស៊ូប៊ីន គ្រប់គ្នាគ្រាន់តែឮចឹងភ្លេមនាំគ្នាងាកមកមើលបើកភ្នែកសម្លឹងស៊ូបីនសព្រាតដោយទាំងយ៉ុនហ្គីផងដែរ លក្ខណៈថាខ្នាញ់អាប៉ិនឹងចង់តែទៅចាប់វាយអាសម្ដីចឹងៗចេញអោយណាណីទេ។

"ឮយើងនិយាយថាអោយឯងអៀវយើងហើយឬនៅ? បានខំប្រឹងនិយាយប្រកែកអីសម្បើមម្ល៉េះ" អត់ទ្រាំមិនបានយ៉ូនហ្គីក៏លូកមាត់សួរ អាគេទាន់និយាយថាអោយអៀវគេអីមួយអឹផង ចំណែកអាប្អូននឹងអីក៏ខំប្រឹងនិយាយយកលេសម្ល៉េះលោក។

"ហាស៎ហ៎ា! ហាស៎ហ៎ា! អោយសមមុខ" គ្រប់គ្នាគ្រាន់តែឮពាក្យសម្ដីខ្ជាក់ចេញពីក្រអូមមាត់យ៉ូនហ្គីភ្លេមចាប់នាំគ្នាផ្ទុះសំណើចលាន់ឮមកព្រមគ្នាពិសេសហូស៊ុកនឹងម៉ងសើចឮខ្លាំងជាងគេហើយនៅឆ្លៀតធ្វើទឹកមុខឌឺដាក់សូ៊បីនទៀត ឌឺគេសាហាវ។

+ហាងកាហ្វេ!!

មកមើលនៅហាងកាហ្វេវិញម្ដង ជីមីនដែលកំពុងអង្គុយផឹកកាហ្វេនឹងញ៉ាំនំCakeជាមួយនាយគ្រីតថ៌រងចាំបងប្រុសរបស់គេមកយ៉ាងឆ្ងាញ់មាត់ទាំងសប្បាយចិត្តដោយសារតែរបស់ញ៉ាំ។ តែថានាយគ្រីតថ៌មើលទៅគេដូចមិនបានអង្គុយញ៉ាំនំអីដូចជីមីនទេ មើលតែភ្នែកសម្លឹងមើលទៅចៅហ្វាយតូចគេភ្លឹសៗមាត់គិតតែពីនិយាយម្ហបៗមិនដឹងថាមានរឿងស្អីគេទេ÷

"អ្នកប្រុសតូចដូរពីកាហ្វេទៅជាទឹកដោះគោវិញទៅណា៎ អាគ្រីតថ៌សុំ" នាយគ្រីតថ៌ និយាយបែបអង្វរកទឹកមុខលឹងកំសត់ ស្មានថាមានរឿងអីតាមពិតមកពីចឹងសោះ។

"មើលមាត់ខ្ញុំ មិន....ដូរ!" ជីមីន ងាកមុខចេញពីរបស់ញ៉ាំបន្ដិចមកឆ្លើយនឹងនាយគ្រីតថ៌។

"អ្នកប្រុសតូច! បើមិនចង់អោយអាគ្រីតថ៌ម្នាក់នេះងាប់ទេ អាគ្រីតថ៌សុំអង្វរណា ឈប់ផឹកកាហ្វេហើយដូរផឹកទឹកដោះគោវិញទៅតែ អ្នកប្រុសធំ! អ្នកប្រុសទី2! មកឃើញអាគ្រីតថ៌គ្មានរស់បានការប្រពន្ធស្អែកខានស្អែកទេ" មិនត្រឹមតែនិយាយដោយសម្លេងលួងលោមធម្មតាទេ នាយគ្រីតថ៌ថែមទាំងធ្វើទឹកមុខដូចគេយកទៅបាញ់ចោលទៀតផង គ្រាន់តែគេរំលឹកពីឈ្មោះអ្នកប្រុសធំគេទាំងពីរនាក់។

មូលហេតុដែលនាយគ្រីតថ៌សុខចិត្តអង្គុយលន់តួអង្វរកអ្នកប្រុសតូចគេមិនអោយផឹកកាហ្វេនោះគឺ÷

គួរដឹងហីកូនពៅណព្វចិត្តណព្វថ្លើមចៅហ្វាយធំ ចៅហ្វាយស្រីគេ ពួកគាត់មិនដែលអោយកូនប្រុសពៅគាត់ម្នាក់នេះផឹករបស់អ្វីមិនល្អសម្រាប់ក្មេងដូចជាកូនគាត់នោះឡើយ។ ភេសជ្ជៈដែលអាចអោយកូនប្រុសពៅគាត់ផឹកបានមានតែរបស់ម៉្យាងគត់នោះគឺជា÷

ទឹកដោះគោ តែហ៊ានផឹកភេសជ្ជៈណាផ្ដេសផ្ដាសក្រៅពីទឹកដោះគោសាកលមើល តែពួកគាត់ដឹងចាប់គេទៅសំពោងក្បាលលូវហើយ បែបនឹងហើយទើបគេខំអង្គុយអង្វរតាំងពីឃើញអ្នកប្រុសតូចគេហៅកម្មង់កាហ្វេពីបុគ្គលិកក្នុងហាងមកម្ល៉េះ។(កូនពៅតែប៉ុណ្ណឹង)

"បងគ្រីតថ៌ធ្វើកុំភ័យមើស៎ លូវបងប្រុសមិនទាន់មកឯណា"

"តែអ្នកប្រុ~~ចប់! អ្នកប្រុសធំ! អ្នកប្រុសទី2!" នាយគ្រីតថ៌ បម្រុងនឹងថានិយាយអ្វីបន្ដតែក៏ត្រូវឈប់ភ្លេមពេលគេក្រឡេកភ្នែកទៅមាត់ទ្វារឃើញថាណាមជូននិងហូស៊ុកបើកទ្វារហាងចូលមកតែមិនមែនមកតែពីរនាក់នោះទេគឺច្រើនគ្នា។

"អុញ? ចុះឯណាកែវកាហ្វេ? ចាននំCakeបាត់ទៅណាអស់ហើយ?" ប្រុងថាបែរមកសុំចៅហ្វាយតូចគេប្រញាប់ដូរកាហ្វេទៅជាទឹកដោះវិញអោយលឿន មានអីបែរមកមើលបាត់កែវកាហ្វាពីរកែវចាននំCakeបីចានលើតុអស់រលីង ទើបគេបែរទៅមើលចៅហ្វាយតូចគេម្ដងទាំងចងចិញ្ចើមឆ្ងល់ចង់ដឹង។

"ហិហិ...! នោះ" ឃើញថានាយគ្រីតថ៌ចង់សួរពីអ្វី ជីមីនក៏សើចញឹមៗមុននឹងលើកដៃចង្អុលទៅបុគ្គលិកស្រីម្នាក់ដែលដើរចេញពីតុអ្នកទាំងពីរទៅមុននេះ នាយគ្រីតថ៌ក៏ងាកមើលតាមដៃចៅហ្វាយតូចគេចង្គុលនោះឆ្វាច់។ ដឹងមូលហេតុដែលធ្វើអោយបាត់កែវកាហ្វេនិងចាននំCakeត្រឹមមួយពព្រិចភ្នែកហើយនាយគ្រីតថ៌បានត្រឹមតែចង់សើចតិចអីតិចលក្ខណៈចង់ហួសចិត្តមិនស្ទើរ។

ស្របពេលនោះណាមជូន ហូស៊ុកនិងមនុស្សប៉ុន្មាននាក់ទៀតក៏ដើរមកដល់កន្លែងអ្នកទាំងពីរអង្គុយល្មម។

"អាល្អិត! ចាំពួកបងយូរទេ?" ហូស៊ុក មកដល់ក៏សួរប្អូនភ្លែតនឹងយកដៃទៅញីសក់ក្បាលជីមីនលេងមុននឹងគេដាក់ខ្លួនអង្គុយជិតជីមីន ឯអ្នកផ្សេងមកដល់ពួកគេក៏ចូលអង្គុយក្នុងតុតាមកន្លែងចាប់រៀងខ្លួន។

+បញ្ជាក់ : តុនឹងមានរាងជាចតុកោណកែង ម៉្យាងហាងកាហ្វេនឹងគឺម្ចាស់ហាងធ្វើតម្រូវតាមទីកន្លែងព្រោះថានៅជិតសាលាសកលសម្រាប់អោយសិស្សនិសិ្សតអាចនាំគ្នាមកអង្គុយរៀនឬពិភាក្សាគ្នាជាក្រុមៗនៅទីកន្លែងមួយនេះបានយ៉ាងងាយស្រួលហើយហាងនឹងក៏មានលក់អាហារផងដែរ។

"មិនយូរទេបាទ" ជីមីន តបទាំងញញឹមហើយគេក៏មិនភ្លេចក្រឡេកភ្នែកមើលទៅបងប្រុសរបស់គេម្នាក់ទៀតនិងមនុស្សមួយក្រុមមកជាមួយបងប្រុសគេនោះដែរ។

"សួស្ដីអាល្អិត! រីករាយណាស់ដែលបានជួបឯងម្ដងទៀត" ចាងកាង ញញឹមលឹងចង់រហែកមាត់ពេលដឹងថាមកបានជួបណព្វចិត្តម្ដងទៀត ដោយនឹកស្មានមិនដល់ដោយសារមកនឹងគ្រាន់តែក្រុមពួកគេមកអបអរនឹងជួបជុំគ្នាក្នុងការឈ្នះការប្រកួតបាល់បោះប៉ុណ្ណោះ។

"បា...បាទ? ជួបខ្ញុំហេស៎! តើពួកយើងធ្លាប់ជួបគ្នាពីពេលណាមក?" ជីមីន ភ្ញាក់ផ្អើលបន្ដិចរួចគេក៏សួរត្បកទៅវិញទាំងឆ្ងល់ៗ តាមគេគិតគេដូចជាមិនដែលធ្លាប់ជួបអ្នកសួរមកគេនោះមកម្ដងណាឡើយ ហេតុអ្វីគាត់និយាយថារីករាយពេលបានជួបគេម្ដងទៀត។ ទាំងដែលតាមការពិតជីមីនគឺធ្លាប់បានជួបចាងកាងពិតមែនគ្រាន់តែពេលនោះគេមិនបានចាប់អារម្មណ៍។

"អ៊ាវ! មិនចាំទេឬ? កាលនៅសកលនោះ" ចាងកាង ឮហើយរាំងស្រងាកចិត្តបន្ដិចដែលទើបគេខំនិយាយរំលឹកឈ្មោះសកលក្រែងអាល្អិតនិងចាំខ្លួនវិញ។

"ពួកឯងចង់ញ៉ាំអីឬផឹកអីក៏តាមចិត្តទៅ យើងជាអ្នកចេញលុយ" ណាមជូន បន្លឺសម្លេងនិយាយឡើងទាំងមុខអោយកម្មោះរបៀបថាមនុស្សនៅខឹង សំខាន់ដៀងភ្នែកសម្លក់ចាងកាងរហូត។

"ជូន ហ្យុង! កើតអ្វីមែនទេ? បានធ្វើមុខចឹង" អ៊ុនវ៉ូ សួរពេលសង្កេតឃើញសិស្សច្បងរបស់ខ្លួនធ្វើមុខដូចកំពុងមួរម៉ៅអ្នកណាម្នាក់យ៉ាងចឹង។

"ហួយ៎! នៅនិយាយគ្នាយូរទៀតទេ ខ្ញុំឃ្លាន" ម៉ារីន ធ្វើទឹកមុខស្អុយៗ ពេលគ្រប់គ្នាគិតតែពីនាំគ្នានិយាយមិនគិតហៅស្អីមកញ៉ាំស្អីទេ ទើបដាច់ចិត្តសួរ។

"បងប្រុស! ឃ្លាន" ថេយ៉ិង ធ្វើភ្នែកម៉ក់ៗមាត់ពេបតិចៗដាក់បងប្រុសរបស់គេដែលអង្គុយជិត។ យ៉ូនហ្គីក៏បែរមកមើលប្អូនឃើញទឹកមុខប្អូនដូចជាឃ្លានពិតមែនគេក៏ហៅបុគ្គលិកមកកម្មង់អាហារ។

បញ្ជាក់ : យ៉ូនហ្គីមកបានដោយមានអ្នកជួយគ្រាតិចឆ្ងល់ ចំណែកណាមជូន ជេហ៊ុន អត់មានអ្នកគ្រាទេ ពួកគេអាចដើរខ្លួនឯងបានហើយគ្រាន់តែដើរប៉ាក់ខ្ញើតៗបន្ដិច។

"តើត្រូវការកម្មង់អ្វីដែលចាស៎?" Staff សួរពេលហុចបញ្ជីមុខម្ហូបអោយភ្ញៀវមើលរួចរាល់។

គ្រប់គ្នាក៏ចាប់ផ្ដើមកម្មង់មុខម្ហូបដែលពួកគេចូលចិត្តរៀងខ្លួន ដោយអត់តែមនុស្សពីរនាក់ប៉ុណ្ណោះដែលអង្គុយបើកភ្នែកមើលគេម៉ងៗនោះគឺជីមីននិងនាយគ្រីតថ៌។ អោយកម្មង់អីទៀតបើពួកគេមកមុនតាំងពីម៉ោងណាត់មកម្ល៉េះហើយកម្មង់អាហារញ៉ាំសឹងតែឆ្អែតអស់ពីរថ្ងៃទៅហើយនឹង។

នៅពេលកម្មង់អាហាររួចគ្រប់គ្នាអស់ហើយ ប្រហែលជាដប់ប្រាំនាទីមុខម្ហូបដែលបានកម្មង់ទាំងអស់ក៏ត្រូវបានបុគ្គលិកលើកមកដាក់ពេញតុតម្រៀបយ៉ាងស្អាតទៅតាមលំដាប់លំដោយ។

"បងគ្រីតថ៌ឆ្អែតនៅ?" ជីមីន ឃើញអាហារនៅលឹងពេញតុជាច្រើនមុខដូច្នោះគេក៏ងាកមុខទៅសួរនាយគ្រីតថ៌ខ្សឹបៗល្មមឮតែពីរនាក់។

"ខ្ញុំឆ្អែតតាំងពីកន្លះម៉ោងមុនអីណោះ ឥឡូវទាន់បាត់ហល់នៅឡើយទេ បើខ្ញុំញ៉ាំអាហារទាំងអស់នេះទៀតប្រហែលទៅលែងរួចហើយ" នាយគ្រីតថ៌ ក៏តបខ្សឹបៗមកវិញដូចគ្នា អោយញ៉ាំបាយស្អីកើតទៀតបើគេនឹងអ្នកប្រុសតូចហៅអាហារញ៉ាំមុនហើយបានហៅកាហ្វេនិងCakeមកញ៉ាំតាមក្រោយ សំខាន់ផឹកកាហ្វេអស់ម្នាក់ពីកែវទៀតដោយសារហាមអ្នកប្រុសតូចខ្លួនមិនស្ដាប់គេក៏ផឹកដែលម៉ងទៅ។(អេម)

"នាំគ្នាខ្សឹបខ្សៀវរឿងអី មិនគិតញ៉ាំបាយទេហេស៎?" ណាមជូន បញ្ឈប់ការញ៉ាំអាហារបន្ដិចងាកមកស្ដីអោយប្អូននិងកូនចៅដែលអង្គុយខ្សឹបគ្នាដូចមិនបានខ្សឹប ដែលធ្វើអោយពីរនាក់នោះឮហើយនាំគ្នារៀបរឹកអង្គុយត្រង់ខ្លួនវិញយ៉ាងលឿន។

"កើតស្អី? បានមិនញ៉ាំបាយ គិតតែពីអង្គុយសម្លឹងបាយនឹង" ណាមជូន សួរយ៉ាងគម្រោះគម្រើយមិនដូចមុន ធ្វើអោយជីមីនឮហើយកើតគំនិតឆ្ងល់ បងប្រុសគេកំពុងខឹងនឹងគេឬ?

"បងប្រុសធំ! ហេតុអីចាំបាច់និយាយសម្ដីបែបនឹងដាក់ប្អូន? សួរធម្មតាទៅមិនបានឬក៏យ៉ាងម៉េច!" ហូស៊ុក ក្រោយឮសម្ដីណាមជូនសួរទៅប្អូនប្រុសពៅគម្រោះគម្រើយយ៉ាងនឹងគេក៏សួរ។

"បងចង់សួរចឹង! មិចខ្លាចគេខូចចិត្ត អន់ចិត្ត?"

"មែនហើយ! គេនៅក្មេង! ពេលឮពីពាក្យសម្ដីទាំងអស់នឹងទៅអាចធ្វើអោយគេអារម្មណ៍មិនល្អបាន"

"គេមិនមែនក្មេង! អាយុ១៧ឆ្នាំហើយ! គេចាត់ទុកថាជាមនុស្សធំបានហើយ"

"ត្រូវ! គេអាយុ១៧ឆ្នាំចាត់ទុកថាគេធំហើយ តែគេមិនទាន់ធំចិត្តគំនិតនៅឡើយទេបងគួរតែយល់ពីចំណុចត្រង់នេះ?"

"ចុះចាំអាយុប៉ុន្មានបានគេហៅថាធំចិត្តគំនិត ចាំដល់អាយុ៤០ឬក៏៥០"

រីឯជីមីនឃើញបងៗប្រកែកគ្នាទៅវិញទៅមកមិនបាត់មួយម៉ាត់ចឹងគេបានត្រឹមអង្គុយធ្វើភ្នែកឡង់ៗរេភ្នែកមើលបងៗគេឆ្លាស់គ្នា។ ណាមជូននិយាយជីមីនមើលណាមជូន ហូស៊ុកនិយាយជីមីនមើលហូស៊ុក ចំណែកគ្រប់គ្នាវិញបាកយាយទេអង្គុយហូបបាយបណ្ដើរមើលបងប្អូនពីរនាក់នឹងឈ្លោះគ្នាបណ្ដើរដូចពួកគេកំពុងអង្គុយមើលគេសម្ដែងរឿងដូច្នោះចឹង។

"ពួកបងកំពុងឈ្លោះគ្នាឬ?" ទម្រាំជីមីនហ៊ានដាច់ចិត្តសួរអង្គុយចាំស្ដាប់ងាកមុខទៅវិញទៅអស់ជាងដប់នាទី តែថាសំណួរជីមីនកំពុងតែសួរនេះធ្វើអោយគ្រប់គ្នាឮហើយត្រូវងើបមុខមើលមកគេភ្លែត។

"មិនបានឈ្លោះគ្រាន់តែប្រកែកគ្នា" ណាមជូន សម្លឹងមើលប្អូនដោយសារសំណួរអម្បាញ់មិញអស់បន្ដិចហើយទើបគេឆ្លើយ។

"ប្រកែកនិងឈ្លោះខុសគ្នាត្រង់ណា?" ជីមីន ក៏សួរបន្ដមិនមែនគេមិនដឹងថាពាក្យទាំងពីរនឹងមានន័យថាម៉េចទេតែមកពីគេមិនដឹងមែននឹងណា។

"គឺ..ខុស! ហ៉ើយ..! អាកូនទា! ឈប់សួរហើយញ៉ាំបាយទៅ" ណាមជូន ប្រុងថាឆ្លើយតែគេក៏ប្ដូរជានិយាយបញ្ឈប់វិញដោយហេតុថាបើសិនជាគេហ៊ានផ្ដល់ចម្លើយច្បាស់ណាស់ប្អូនគេម្នាក់នឹងសួរចាក់ឬសចាក់គល់មិនឈប់ទេសួររហូតទល់គេរកពាក្យមកឆ្លើយតទៀតលែងបានមិនខាន។

"ប្រាប់តាមសម្រួលទៅថី បងប្រុសចាំបាច់សម្ដីធំ" ជីមីន ពេបមាត់ធ្វើថ្ពាល់ប៉ោងៗដាក់ណាមជូនទាំងយកដៃមករុករន្ធត្រចៀកអោយបាត់ហឹង ណាមជូនអង្គុយជិតគេពេលនិយាយសម្លេងខ្លាំងទៅអាចថាឆ្លងចរន្ដបាសអាចធ្វើអោយគេនិងហឹងត្រចៀកបាន។

"ហើយបងប្រុសនៅញ៉ាំបាយយូរទេ ក្រែងហៅខ្ញុំមកសួររឿងដែលបងប្រុសចង់ដឹងមិនចឹង លូវមកហើយកាលសួរ" ជីមីន សួរបន្ដបង្វែររឿងនិយាយម្ដងខ្លាចបងប្រុសគេនិងប្រាប់អោយគេនឹងញ៉ាំបាយ។

"ហេតុអីប្រាប់គេថាឈ្មោះ"ផាក ជីមីន"នៅមានប្រាប់ថាជាកូនអ្នកក្រថែមទៀត បងត្រូវការមូលហេតុ" មិនចង់ស៉ាំតាប៉ែលូតក្រូចឆ្មាច្រើនណាមជូនក៏សួរភ្លេមពេលជីមីនបញ្ចប់ប្រយោគ ធ្វើអោយមនុស្សពីរនាក់ដែលចង់ដឹងរឿងនេះខ្លាំងដូចគ្នាត្រូវបញ្ឈប់ការញ៉ាំអាហារផ្ទៀងត្រចៀកស្ដាប់ដោយខានពុំបាន។

"ដូរឈ្មោះ?" ហូស៊ុក គ្រាន់តែឮសំណួរបងប្រុសធំគេភ្លេម នាយក៏ចាប់ឆ្ងល់ភ្លែតងាកសម្លឹងមើលមុខបងប្រុសធំរបស់គេទាំងជ្រួញចិញ្ចើម។ ហូស៊ុកនៅមិនទាន់ដឹងរឿងថាជីមីនបានដូរឈ្មោះឬប្រាប់មិត្តរួមថ្នាក់របស់គេថាម៉េចខ្លះទេព្រោះណាមជូនមិនបាននិយាយប្រាប់អោយបានដឹង។

"មូលហេតុ? មូលហេតុមកពីរពួកបងទាំងពីរនឹងហើយ"

"ស្អីគេ? មកពីពួកបង" អ្នកដែលឮថាខ្លួនជាដើមហេតុចាប់លាន់មាត់និយាយមកព្រមគ្នា។ ជីមីនក៏ងក់ក្បាលតិចៗមានន័យថានឹងឯង។

"បើកុំតែថ្ងៃចូលរៀនដំបូងមុនខ្ញុំចូលទៅក្នុងសាលា ពួកបងទាំងពីរមិននាំគ្នានិយាយប្រដៅនិយាយផ្ដែផ្ដាំខ្ញុំច្រើនពេកក៏ខ្ញុំមិនទៅកុហកគ្រប់គ្នាចឹងដែរ អាពេលខ្ញុំចូលទៅក្នុងថ្នាក់ដំបូងខ្ញុំចាប់ផ្ដើមណែនាំខ្លួនពេលនោះគំនិតខ្ញុំនឹកឃើញតែពាក្យសម្ដីពួកបងទាំងពីរប្រាប់ខ្ញុំថា"មិនឲបង្កររឿង ហាមវាយគ្នា"ឮតែអានឹងខ្ញុំក៏និយាយកុហកគេគ្រប់គ្នាចឹងម៉ងទៅ" ជីមីន និយាយរៀបរាប់ប្រាប់មូលហេតុយ៉ាងវែងដូចសំណេរប្រាប់ទៅកាន់បងប្រុសធំរបស់គេអោយបានដឹង។ កុំអោយគាត់ប៉ិនខឹងធ្វើទឹកមុខម៉ៅដាក់គេខ្លាំងពេក ជាពិសេសមនុស្សពីរនាក់ដែលជាមិត្តរួមថ្នាក់ជាមួយគេនឹងតែម្ដង បំណងក៏ចង់អោយពួកគេបានដឹងពីមូលហេតុដែលគេនិយាយកុហកពួកគេដូចគ្នា។

"ប៉ុណ្ណឹងឯងជាមូលហេតុដែលឯងនិយាយកុហកគ្រប់គ្នានៅក្នុងថ្នាក់?" ម៉ារីន ស្ដាប់មូលហេតុជីមីនចប់គេចង់កើតខ្យល់គរសួរទាំងមិនចង់ជឿ។

"បាទ! ហ្នឹងហើយ! ឥឡូវម៉ារីននិងប្រធានថ្នាក់មុខមាំឈប់ខឹងខ្ញុំបាននៅ?" ជីមីន គ្រាន់តែឮម៉ារីនសួរមកគេភ្លេមគេឆ្លើយយ៉ាងលឿនងក់ក្បាលតិចៗនិងសួរត្បកទៅវិញទាំងញញឹមសប្បាយចិត្ត។

"អ្នកណាខឹងឯង / យើងខឹងឯងពីពេលណា" មនុស្សពីរនាក់ដែលត្រូវគេចោទសួរក៏និយាយមកព្រមគ្នាតែប្រយោគនិយាយខុសគ្នា។ ប៉ុន្តែប៉ុណ្ណឹងក៏អាចធ្វើអោយជីមីនញញឹមបិទមាត់មិនជិតបានដែលណា។

"ខ្ញុំស្មានថាប្រធានថ្នាក់មុខមាំមិនចេះលេងសើច ធ្វើចរិតខ្ជីខ្យូតដូចកូនក្មេងហើយតើ"

"អ្នកណាថាខ្ញុំមិនចេះ គ្រាន់តែខ្ញុំមិនចង់" ថេយ៉ុង និយាយបើងទ្រូងធ្វើមុខលឹងឌឺ។

"ហិហិ! បងប្រុស! ឃ្លាន! ហ៉ឹកហឹះ" មិនអោយចាញ់ជីមីនក៏ឌឺទៅវិញដោយបែរមុខទៅបងប្រុសធំរបស់គេធ្វើសម្លេងនិយាយត្រាប់តាមថេយ៉ុងរួចសើចលឹងខខឹក ដែលធ្វើអោយគ្រប់គ្នាឃើញហើយអង្គុយទប់មិនចង់សើចគឺមិនបាន។

"ផាក ជីមីន! ទេមិនទេ ជីមីន ផាកហ្គោលដិន! អឺគឺត្រកូលនឹងហើយ ខ្ញុំហៅត្រូវហើយជីមីនផាកហ្គោលដិន! យើងនឹងវាយអាល្អិតឯងអោយស្លាប់មិនខានទេ" អឺអើរតែឯងរួចមិនចាំយូរថេយ៉ុងងើបពីកៅអីគ្រួសរត់ដេញវាយជីមីនដែលកំពុងរត់គេចពីការដេញវាយរបស់គេនោះយ៉ាងលឿនស្លែវ។

"បងប្រុសជួយខ្ញុំផង! ប្រធានថ្នាក់មុខមាំនេះចង់សម្លាប់ខ្ញុំហើយបងប្រុស" ជីមីន រត់គេចចេញពីថេយ៉ុងបណ្ដើរស្រែកសុំជំនួយពីបងប្រុសទាំងពីររបស់គេបណ្ដើរ។ តែកុំឆ្ងល់ថាក្នុងហាងនឹងមានមនុស្សឬក៏អត់ គឺមានមនុស្សតែពួកគេកំពុងនាំគ្នាផ្អើលនឹងសម្លេងជីមីនហើយក៏នាំគ្នារត់ទៅកន្លៀតម្ខាងភ្នែកតាមសម្លឹងមើលកម្លោះអាល្អិតពីរនាក់នឹងដេញវាយគ្នាមិនព្រិចអ្វីៗដូចពួកគេកំពុងជាប់ឌីសយ៉ាងដូច្នោះ។

"ឆាប់ឈប់ភ្លេមអាល្អិតជីមីន កុំអោយខ្ញុំចាប់បានណា" ថេយ៉ុង រត់ដេញចាប់ជីមីនអស់ជាងមួយសន្ទុះតែនៅមិនអាចចាប់ជីមីនបានទៀតវិធីចុងក្រោយមានតែស្រែកគម្រាម។

"ខ្ញុំឈប់រត់ហើយ បងកុំរត់ដេញខ្ញុំទៀតអី" ជីមីន និយាយទៅកាន់ថេយ៉ុងទាំងជំហានដើរថយក្រោយដោយថេយ៉ុងចេះតែបោះជំហានមករកគេ។

"អេ៎! ជីមីនប្រ--" ថេយ៉ុង ពេលឃើញជីមីនចេះតែដើរថយក្រោយមិនមើលថាខាងក្រោយកំពុងតែមានមនុស្សប្រុងងើបចេញពីកៅអីគេក៏ប្រុងថាស្រែកប្រាប់។ ប៉ុន្តែមានអីពេលគេស្រែកធ្វើអោយអ្នកឈរខាងក្រោយជីមីនឈរទប់កៅអីនោះងាកមុខមកមើលតាមសម្លេងស្រែករបស់គេហើយស្របពេលជីមីនបែរមុខមើលទៅខាងក្រោយបុកមនុស្សម្នាក់នោះល្មម។

"អ្អាយ..! អ៉ឹម!" អ្វីៗត្រូវបានជាប់គាំងសកម្មភាពទាំងឡាយក៏ត្រូវបានបង្អាក់ដោយសារមនុស្សពីរនាក់ត្រូវបានដួលពីលើគ្នាថែមទាំងមាត់ពួកគេទាំងពីរបានប៉ះគ្នាទៀតផង អួយខូចភ្នែកអស់ហើយ។

ជីមីននៅស្ថានភាពបែបនេះគេមិនអាចធ្វើអ្វីបាននោះទេទោះជាចង់ងើបចេញក៏ទៅមិនរួចព្រោះវាភ្លេមៗពេក បានត្រឹមបើកភ្នែកធំៗសម្លឹងមើលមនុស្សប្រុសនៅចំពោះមុខខ្លួនចំៗច្បាស់ៗកម្រិតHD។

"សុំ..សុំទោសសិស្សច្បង! អោតខ្ញុំសុំទោសផង ខ្ញុំគ្មានចេតនាទេ សុំទោសសិស្សច្បងពិតមែន" ជីមីន បន្ទាប់ពីស្លុងអារម្មណ៍អស់ពេលជាយូរគេក៏ប្រញាប់ទាញខ្លួនស្ទុះងើបយ៉ាងលឿន មុននិងនិយាយពាក្យសុំទោសទៅអ្នកម្ខាងទៀតដែលមិនទាន់ងើបនោះលឹងញ៉ាប់មាត់ស្អែរ។

"យ៉ូនហ្គី ហ្យុង" ពេលឈប់ភ្លឹកជុងគុកងើបពីកៅអីមករកយ៉ូនហ្គីហើយក៏បន្ទន់ជង្គង់ចុះជួយលើកយ៉ូនហ្គីដែលគេច្រត់ដៃនឹងការ៉ូខំប្រឹងងើបដោយសារជើងឈឺ។

"បងប្រុស" ថេយ៉ុង ក៏រត់មកជួយលើកយ៉ូនហ្គីដែលដោយពួកគេលើកគ្រាយ៉ូនហ្គីដាក់អោយអង្គុយនឹងកៅអីវិញហើយ កជើងយ៉ុនហ្គីពេលនេះក៏កាន់តែហើមខ្លាំងគួរអោយបារម្ភដូចគ្នា។

"អាយ៉ូន! ឯងថើបប្អូនយើង" នាមជាបងអង្គុយគាំងយ៉ាងយូរពេលដឹងខ្លួនមកវិញភ្លេមក៏ចាប់សួរបញ្ជាក់ទៅយ៉ូនហ្គីភ្លែតទាំងទឹកមុខដូចជាភ្លឹកៗនៅឡើយ។

"បងប្រុសធំ! ប្អូន...ប្អូនពួកយើងថើបគ្នាជាមួយអាមុខទឹកកកបេះដូងថ្មនឹងពិតឬមិនពិត?" ហូស៊ុក មាត់សួរតែភ្នែកនឹងទឹកមុខទាន់អស់ជាតិស្ពឹកនៅឡើយទេ។

"បងប្រុស! យ៉ូនហ្គី ហ្យុង! ពេលនេះគាត់ គាត់ហ៊ានលូកយកបេះដូងរបស់ខ្ញុំហើយ ខ្ញុំស្លាប់ហើយ អឹកៗ" ចាងកាង ឈប់ពីភ្លឹកក្នុងទិដ្ឋភាពមិញនេះភ្លេមគេចាប់ប្រតិកម្មនិយាយប្រាប់ទៅជេហ៊ុនយកដៃមកទប់ទ្រូងខាងឆ្វេងធ្វើកាយវិការដូចឈឺចាប់ណាស់ចឹង។

+ផូស!!

"ល្មមឈប់ធ្វើឆ្កួតជ្រូកបានហើយ" ជេហ៊ុន ខ្នាញ់នឹងចរិតប្អូនប្រុសទី២ខ្លួនខ្លាំងពេក អត់មិនបានដាក់ម៉ាក្រញ៉រកណ្ដាលថ្ងាស់មួយម៉ងទៅ ដើម្បីអោយគេឆាប់ជាពីជំងឺសម្ដែង។ ឯចាងកាងក្រោយទទួលបានមួយក្រញ៉រពីបងប្រុសគេហើយនាយក៏បានត្រឹមពេបមាត់ធ្វើមុខស្អុយៗលើកដៃអង្អែលថ្ងាស់តិចៗប៉ុណ្ណោះ។

"ថែមមួយក្រញ៉រទៀតដឹងហ៎ា! មើលៗទៅ" ស៊ុងហ្យុង និយាយដោយការសម្លក់ចាងកាងព្រោះពីរនាក់នឹងមិនដែលត្រូវធាតុគ្នាឡាម៉េចទេ ម្នាក់ខុសម្នាក់ចាំថែមល្បោយពីក្រោយតែប៉ុណ្ណឹង។

"ហេ៎! ហែងគិតដូចអញអត់" ម៉ាក កេះគ្នាម្នាក់ក្បែរគេនោះសួរ។

"គិតដូចស្អី?" សាន់វ៉ូ ក៏ងាកទៅសួរទាំងចងចិញ្ចើមចូលគ្នា អោយតែអាមិត្តម្នាក់នឹងចង់សួរអីគេដែលថាឡើយមានក្បាលមានកន្ទុយ ប្រមូលតែពាក់កណ្ដាលប្រធានមកសួរតែគេរាល់តែដង។

"គ្មានគិតដូចស្អីទេ មើលទៅប្អូនប្រុសពៅជូន ហ្យុង!និងយ៉ូនហ្គី ហ្យុង! ទៅសមគ្នាអត់អាវ៉ូ! ឯងថាមើស៎"

"អ្នកប្រុសតូចយើងគាត់ឈ្មោះថាជីមីន មានអីយើងក៏គិតដូចឯងដែលតើ" នាយគ្រីតថ៌ ដែលអង្គុយជិតក្បែរពីរនាក់នោះឮពួកគេសន្ទនាគ្នាគេក៏លូកមាត់ចូលមកសន្ទនានឹងគេដែរ ធ្វើអោយពីរនាក់នោះភ្ញាក់អោយព្រើត។

"ហួយ៎! ស្ទើរលួសប្រលឹងអាប៉ិនេះលេងមកស្ងាត់ៗចឹងទៅកើត" ម៉ាក ដៃចាប់ឱបសាន់វ៉ូភ្នែកបែរមកសម្លក់នាយគ្រីតថ៌ សំខាន់ហៅគេអ្នកជាអាយុបងមួយជួរប៉ិទៀត ដែលធ្វើអោយនាយគ្រីតថ៌ឮហើយងាកមកមើលបាញ់ចំក្រសែរភ្នែកនាយម៉ាកចំៗ។

"មើលស្អី? ចាក់ខ្វាក់ភ្នែកលូវ" ម៉ាក ស្ដីអោយប៉ិគ្រីតថ៌ដែលគិតតែសម្លក់នាយមិនដកភ្នែកសោះគិតតែពីសម្លឹងនៅនឹង។(យ៉ាស់! គូព្រេងប៉ិគ្រីតថ៌តែដឹង)

"អាម៉ាក! អាសាន់! ពួកឯកនូវញ៉ែរគ្នាដល់កាលទៀត? មកទៅផ្ទះ" អ៊ុនវ៉ូ ដើរដល់មាត់ទ្វារគេក៏ស្រែកប្រាប់មិត្តពីរនាក់ទៀតដែលមិនឃើញងើបដើរមកនឹងគេ ដែលពេលនេះគ្រប់គ្នាចេញពីហាងអស់ហើយនៅតែពួកគេបីនាក់នឹង។ ចំណែកឯបីនាក់នឹងក៏ងាកមើលមិត្តនិងចៅហ្វាយខ្លួនព្រមគ្នាតែគួរអោយស្ដាយពេលងាកទៅមើលមុខហាងឃើញគ្រប់គ្នាកំពុងដើរទៅឡើងឡានដែលចតទុកមុខហាងនៅចំហៀងម្ខាងទៀតអស់រលីង មិនដឹងគ្រប់គ្នាទៅអស់តាំងពីពេលណា។

"អាគ្រីតថ៌! ចុះឯងកាលមកដែរ ចង់ឲ្យយើងកាត់ប្រាក់ខែឯងហេស៎?" ណាមជូន ដើរហួសមាត់ទ្វារហើយតែត្រូវបកមកហៅកូនចៅវិញ។

"ទៅៗហើយ! អ្នកប្រុសធំ! អេ៎! បើជួបយើងសារក្រោយម្ដងទៀតត្រូវហៅយើងថាបងប្រុសព្រោះយើងអាយុលើសឯងម៉ាជួរហើយ ប្រយ័ត្នយើងចាប់ខ្វាច់ទៅ" ថារួចនាយគ្រីតថ៌ក៏រត់ចេញទៅបាត់ទៅដោយទុកអោយមនុស្សពីរនាក់អង្គុយធ្វើទឹកមុខស្លើរ ទម្រាំនាំគ្នាដើរចេញទៅនឹងគេ។ ម៉្យាងទោះជាពួកគេនៅបន្ដក៏មិនកើតដែលបើមិត្តៗពួកគេទៅអស់ហើយនឹងហើយនេះក៏ល្ងាចណាស់ទៅហើយមេឃចាប់ងងឹតព្រាងៗគ្រប់ហាងគ្រប់អគារតាមដងផ្លូវទាំងអស់គឺត្រូវបានបើកបំភ្លឺឡើងយ៉ាងព្រោងព្រៀតដោយចរន្តអគ្គសនី ទោះបីជាមេឃមិនទាន់សូវជាងងឹតខ្លាំងក៏ដោយ។

+ភូមិគ្រឹះមីនគ្រីស៍ស្ដាល់!!

ឡានស្ព័រពណ៌ខ្មៅ ពណ៌ក្រហម ពណ៌ទឹកសមុទ្រនិង ពណ៌សម៉ាកល្បីសេរីទំនើបប្រចាំឆ្នាំទាំងបួនគ្រឿងក៏ត្រូវម្ចាស់ឡានបញ្ជាបើកចូលមកខាងក្នុងបរិវេណភូមិគ្រឹះមីនគ្រីស៍ស្ដាល់រហូតបរមកដល់ខាងមុខទ្វារចូលក្នុងភូមិគ្រឹះទើបឈប់ចតទុកនៅមួយកន្លែង។ មុននឹងម្ចាស់ឡាននិងអ្នកជិះរួមដំណើរចុះពីឡានមកម្នាក់ៗសុទ្ធតែមានស្ទាយទៅតាមចំណូលចិត្តរៀងខ្លួនជះរាងយ៉ាងសង្ហារពេលដែលចុះពីឡាន។

គ្រប់អ្នកបម្រើក្រោមឱវាទទាំងអស់ក៏បានចេញមកទទួលភ្ញៀវដែលជាមិត្តកូនប្រុសម្ចាស់ភូមិគ្រឹះក៏ដូចជាអ្នកប្រុសធំនិងអ្នកប្រុសតូចរបស់ពួកគេ។

"អ្នកប្រុសធំ! កើតអ្វីមកឬ?" ម៉ែដោះ ដែលត្រូវជាមេការក៏ជាមនុស្សគួរអោយទុកចិត្តបំផុតរបស់ម្ចាស់ភូមិគ្រឹះសួរនាំអ្នកប្រុសធំគាត់ដោយទឹកមុខបញ្ជាក់ពីការព្រួយបារម្ភយ៉ាងច្បាស់ៗលើផ្ទៃមុខ។

"ខ្ញុំមិនអីទេ! ម៉ែដោះកុំបារម្ភអី" យ៉ូនហ្គី និយាយប្រាប់ទៅកាន់វ័យចំណាស់ពេលឃើញទឹកមុខរបស់គាត់មិនល្អ។

"កជើងហើមប៉ុណ្ណឹងហើយនៅថាមិនអីទៀតអ្នកប្រុសធំរបស់ម៉ែដោះ ពួកឯងនៅឈរធ្មឹងៗដល់ណា ឆាប់មកជួយគ្រាអ្នកប្រុសធំចូលទៅក្នុងភូមិគ្រឹះអោយលឿនឡើង" វ័យចំណាស់ មកជួយទប់យ៉ូនហ្គីសម្លឹងមើលកជើងនិយាយថាអោយនាយបន្ដិចរួចទើបគាត់ងាកទៅហៅអង្គរក្សពីរបីនាក់ដែលឈរដូចរូបចម្លាក់នោះអោយមកជួយ។

យ៉ូនហ្គីក៏ត្រូវបានអង្គរក្សជួយគ្រាដើរចូលទៅក្នុងភូមិគ្រឹះ ចំណែកឯមិត្តៗគេក៏ត្រូវបានវ័យចំណាស់អញ្ជើញអោយចូលទៅខាងក្នុងផងដែរ។

+ពេលយប់!!

នៅពេលយប់ពពកនៅលើមេឃក៏ត្រូវបិទដោយពពកពណ៌ខ្មៅ ព្រះច័ន្ទបញ្ចេញពន្លឺយ៉ាងភ្លឺថ្លាមានផ្កាយជាច្រើនដួងនៅជុំវិញដែលធ្វើអោយមនុស្សមួយចំនួនចូលចិត្តនៅយប់រាត្រីមួយនេះជាខ្លាំង។

យ៉ូនហ្គីជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនដែលចូលចិត្តមើលមេឃមើលផ្ដាយនៅពេលយប់ដូចជាពួកគេដែរ នាយអង្គុយកៅអីនៅរេរ៉ងដាអានសៀវភៅផឹកកាហ្វេតាមទម្លាប់រាល់ដង។ ប៉ុន្តែយប់នេះចម្លែកបន្ដិចត្រង់ថាលើកនេះគេកើតស្អីបានជាអង្គុយញញឹមម្នាក់ឯងចឹងមិនដឹងជាអារម្មណ៍ហោះហើរទៅដល់ឋានណាហើយក៏មិនដឹង សៀវភៅកាន់នឹងដៃតែភ្នែកតាមទាយដូចមិនបានមើលអក្សរក្នុងសៀវភៅស្អីទេ ប្រហែលទល់តែអ្នកមានសេហ្នាលើកដំបូងទេដឹងបានយល់អារម្មណ៍មួយនឹង។

"ហឹស! ក្មេងល្ងើរ" សុខៗនាយក៏និយាយពាក្យក្មេងល្ងើរចេញមកទាំងញញឹម តែថាសង្ស័យប្រហែលក្នុងសៀវភៅដែលគេកំពុងតែមើលនឹងមានពាក្យនឹងទេដឹង តែយ៉ាងណាមើលទៅដូចជាមិនសមបើសៀវភៅដែលគេមើលនឹងមើលតាមចំណងជើងដែលដាក់ឈ្មោះនោះដូចជាសៀវភៅគ្រប់គ្រងមុខជំនួញទៅវិញទេតើ ថាទៅមើស៎សមទេដែលមានពាក្យដែលគេនិយាយមុននេះឬក៏អត់?

"ខ្ញុំពិតជាមនុស្សល្ងើរមែនក៏អី?" ជីមីន ដេកលើពូកទាំងដៃយកមកដាក់គងលើថ្ងាស់មិនដឹងជាកំពុងគិតរឿងស្អីទេទើបយប់ស្មើនឹងហើយគេនៅមិនទាន់ចូលដេកទៀត។

".......!" យ៉ូនហ្គី មិនមាត់នាយបែរជាកំពុងយកដៃមកស្ទាបបបូរមាត់សង្ស័យគាត់កំពុងនឹកអ្នកដែលបានលួចស្នាមថើបដំបូងពីល្ងាចមិញម៉ង។

"មើលទៅអាប៉ិនឹងឆ្កួតទេដឹងបានអង្គុយញញឹមម្នាក់ឯង?" ជីមីន សំដៅដល់ពីល្ងាចមិញដែលគេបានមើលឃើញយ៉ូនហ្គីអង្គុយញញឹមម្នាក់ឯងនៅពេលគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍នឹងគេដោយសារម្នាក់ៗរវល់នាំគ្នាឈ្លោះប្រកែករឿងគេនិងយ៉ូនហ្គីបានថើបគ្នាដោយអចេតនានោះ។

"ខ្ញុំច្បាស់ជាឆ្កួតដោយសារឯងមិនខានទេ ក្មេងល្ងើរ" នាយញញឹមថាអោយអ្នកណាក៏មិនដឹងបន្ទាប់មកបានគេលើកដៃមកជោងសក់ក្បាលទៅក្រោយងើយមុខសម្លឹងមើលទៅពន្លឺព្រះច័ន្ទវិញម្ដង។

"មិនខ្វល់ទេស៎ ដេកវិញល្អជាង" ជីមីន ក៏បម្រាស់ខ្លួនគេងទាំងទាញខ្នើយឱបមកគង រីឯតុក្កតាខ្លាឃ្មុំពណ៌លឿងយ៉ាងធំនៅពីលើក្បាលដេកគេអង្គុយមើលមកគេគេងម៉ង់ៗហេតុតែគ្នាដេកមិនលក់ណ៎។

"Good night! សុបិន្ដល្អណាក្មេងល្ងើរ" នាយពោលពាក្យយ៉ាងស្រទន់ទៅកាន់ព្រះច័ន្ទទេកុំច្រឡំ ក្រោយពីនិយាយពាក្យជាភាសាអង់គ្លេសប្រែថារាត្រីសួស្ដីទៅកាន់នរណាម្នាក់តាមរយៈព្រះច័ន្ទរួចយ៉ូនហ្គីក៏ងើបឈរកាន់ឈរច្រត់ការពារខាងកជើងឈឺនោះកុំអោយមានការឈឺចុកចាប់ខ្លាំងនៅពេលគេដើរ នាយក៏ដើរចូលទៅក្នុងបន្ទប់គេងនាយបាត់ទៅ។

ហើយការសន្ទនាគ្នាជាលក្ខណៈនិយាយឆ្លើយឆ្លងគ្នាមិញនេះតាមពិតមិនមែននិយាយសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទឬប្រព័ន្ធអ៉ីនធឺណែតគ្រឿងអេឡិចត្រូនិចអ្វីនោះទេ គ្រាន់តែអ្នកទាំងពីរនិយាយតាមរយៈអារម្មណ៍ចង់និយាយចេញមកក្នុងពេលនោះតែប៉ុណ្ណោះមានន័យថាពេលវេលានិយាយគឺតែមួយតែកន្លែងដែលអ្នកទាំងពីរនៅគឺកន្លែងផ្សេងគ្នា។

របៀបថាពួកគេនៅកន្លែងខុសគ្នាមែនតែការនិយាយដូចពួកគេកំពុងតែអង្គុយនិយាយឆ្លើយឆ្លងគ្នាទៅវិញទៅមកទល់មុខគ្នាយ៉ាងដូច្នោះ។

+២សប្ដាហ៍កន្លងផុតទៅ

ចាប់តាំងពីថ្ងៃដឹងលទ្ធផលថាអ្នកណាឈ្នះអ្នកចាញ់ ក្រុមមួយណាជាក្រុមដែលលេងបានល្អខ្លាំងបំផុតសមនឹងឈ្មោះជាTop1ហើយអាចឡើងទៅប្រកួតកីឡាអន្តរជាតិនៅថ្ងៃខាងមុខបានគឺថាពីរសប្ដាហ៍មកនេះនៅក្នុងសកលដូចជាមិនបានឃើញក្រុមTwo7(ឈ្មោះក្រុមស៊ុងវ៉ុន)ដែលជាក្រុមTop2អស់ពីរសប្ដាហ៍មកហើយ។ ប៉ុន្តែសម្រាប់អ្នក កម្លោះស៊ុងវ៉ុនដែលជាមេក្រុមTwo7គឺនាយមករៀនតាមធម្មតាមិនបានបាត់ខ្លួនបាត់ស្រមោលដូចកូនក្រុមរបស់គេនោះឡើយ។

Oh! មិនមែនទេតាមក្រុមTwo7មិនមែនជាក្រុមTop2ទៀតនោះឡើយ ភ្លេចទៅថាការប្រកួតរវាងក្រុមទាំងពីរភ្នាល់ដាក់អ្វី។

មែនហើយមូលហេតុដែលក្រុមTwo7បាត់មុខមិនឃើញសមាជិកកូនក្រុមណាម្នាក់លេចមុខចេញមកសាលានោះគឺមកពីពួកគេមិនចង់មកនឹងឯង ហេតុផលមួយទៀតនោះគឺការប្រកួតចេញជាលើកទី2នេះបានធ្វើអោយក្រុមរបស់ពួកគេបាក់មុខមិនស្ទើរទេ។

ចំណែកក្រុមA-bomb(ឈ្មោះក្រុមយ៉ុនហ្គី)ជាក្រុមTop1វិញពួកគេក៏មករៀនតាមផ្នែកដែលគ្រប់គ្នាចាប់យកជំនាញតាមធម្មតា ពេលទំនេរពួកគេក៏បបួលគ្នាទៅលេងកីឡាបាល់បោះដើម្បីហាត់សមទុកចូលទៅក្នុងការប្រកួតកីឡាអន្ដរជាតិ។

ហើយពេលនេះក៏ដូចគ្នាគ្រប់សមាជិកក្រុមA-bombគ្មានអ្នកណាម្នាក់អវត្តមានមិនមកសាលានោះឡើយហើយក្នុងម៉ោងនេះពួកគេក៏កំពុងនៅក្នុងបន្ទប់Clubកីឡាបាល់បោះប្រចាំក្រុមរបស់ពួកគេផងដែរ។

ក្នុងចំណោមសមាជិកក្រុមទាំងអស់ក្នុងនោះក៏មានវត្តមានយ៉ូនហ្គីដែរ ក្រោយពីកជើងបានបាត់ហើមនឹងអាចដើរបានធម្មតាវិញនាយក៏បានមកហាត់លេងបាល់បោះភ្លេម ទោះជាកជើងទើបតែជាអាចដើរបានស្រួលបួលយ៉ាងណាក៏ដោយ។

"ខ្ញុំឈប់លេងហើយហ្យុង ហ៉ើយ! ហត់!" ជុងគុក ស្រែកប្រាប់ទៅយ៉ូនហ្គីដោយដៃទាំងសងខាងដាក់ច្រត់នឹងក្បាលជង្គង់ដកដង្ហើមអោយគឃូស។

"......!" យ៉ូនហ្គី ក្រោយឃើញជុងគុកដូចជាហត់ខ្លាំងគេក៏ព្រមឈប់លេងហើយក៏ដើរកាន់បាល់បោះទៅរកកៅអីអង្គុយ។

"ហ៉ឹស! ខ្ញុំសូមសរសើរ ជើងហ្យុងទើបជាទេ តែអាចលេងបានយ៉ាងល្អថែមទាំងធ្វើអោយអាគុកវិសងាប់ មើលទៅដកដង្ហើមមិនដល់គ្នាផង" ដើរទៅដល់ដាក់ខ្លួនអង្គុយនឹងកៅអីមិនទាន់ចាងកាងក៏ស្រដីឡើងសរសើរយ៉ូនហ្គីភ្លែត។

"ហ្យុង! សុំទឹកផឹកបន្ដិចមក" ជុងគុក ដើរមកអង្គុយកៅអីដាក់ខ្លួនអង្គុយពក់ក៏ហាមាត់សុំទឹកពីជេហ៊ុនភ្លែតទាំងដែលទឹកនៅក្បែរគេសោះនឹង។

"នេះ! ផឹកអោយស្រួលប្រយ័ត្នឈ្លក់ទឹកស្លាប់" ជេហ៊ុន ក៏ព្រមហុចទឹកអោយជុងគុកតាមការសុំហើយនៅឆ្លៀតនិយាយផ្ដាំជុងគុកទុកជាមុនបានបន្ដិចដែរ។

"ហ្យុងហ្ហ៎...!"

"អាយ៉ូន! ដាក់ច្បាប់ឈប់សម្រាកអោយយើងនិងអាស៊ុកបីថ្ងៃផង" ណាមជូន

"ឯងដាក់ច្បាប់ទៅណា?" យ៉ូនហ្គី ងាកទៅសួរណាមជូនទាំងឆ្ងល់។

"ឡើងភ្នំនៅកោះជេជូ" មែនហើយថ្ងៃស្អែកគ្រួសាររបស់ណាមជូនទាំងអស់គឺពួកគេបានមានគម្រោងដើរលេងជួបជុំជាលក្ខណៈគ្រួសារម្ដងដោយមានផែនការទៅបោះតង់នៅលើភ្នំហើយនិងទៅលេងទឹកសមុទ្រនៅកោះជេជូ ដែលគំនិតទាំងនេះគឺបានមកពីលោកម្ចាស់ហានគូនិងអ្នកស្រីណាជីផ្ទាល់។

"Wow! ឡើងភ្នំឬហ្យុង? អាល្អិតជីមីនក៏ទៅដែលមែនទេ?" ខាងការ គ្រាន់តែឮថាណាមជូនទៅឡើងលើភ្នំភ្លេមគេក៏រត់មកអង្គុយក្បែរណាមជូនហើយចាប់សួរភ្លែតគ្មានអោយសញ្ញាសួរលោតក្នុងខួរក្បាលទាន់។

"អើ! បើមែនចុះវាទាក់ទងស្អីឯង?" ណាមជូន ចោទសួរទាំងភ្នែកសម្លក់ចាងកាងហើយគេក៏ដឹងពីបំណងអាមិត្តគេម្នាក់នឹងដែលអោយតែឮឈ្មោះប្អូនគេមិនបានទេអាមិត្តនឹងតែងតែតាមសួរអូសក្រឡាពីប្អូនគេរហូត ដូចជាកាលគេនាំប្អូនគេទៅញ៉ាំបាយជាមួយខ្លួនកាលពីប៉ុន្មានថ្ងៃមុនចឹងបន្លំៗក៏អូសក្រឡាញ៉ែរប្អូនគេ។

"ហេតុអីហ្យុងថាមិនទាក់ទងនឹងខ្ញុំ? ជីមីនគឺជាសង្សាររបស់ខ្ញុំណា"

"ប្អូនយើងសង្សារឯងតាំងពីកាលណាមកអាកាង?" អ្នកជាបងប្រុសទាំងពីរកាលឮដូច្នោះពួកគេក៏ងាកមកសម្លក់មុខចាងកាងលឿនស្លែវមុននឹងណាមជូនសួរ។

"ពេលនេះមិនមែន តែថ្ងៃក្រោយច្បាស់ជាមែនអនាគតបងថ្លៃចាំតែមើលទៅ" ចាងកាង ញញឹមញាក់ចិញ្ចើមឌឺដាក់អនាគតបងថ្លៃទាំងពីរដែលគេកំពុងតែស្រមើរស្រម៉ៃនេះយ៉ាងជឿជាក់។

"ហេ៎ៗ! អាកាង! ភ្ញាក់ឡើងមិចមកដេកយល់សបិ្ដទាំងកណ្ដាលថ្ងៃចែសចឹង?" ស៊ុងហ្យុង ធ្វើជាយកដៃទៅចាប់អង្រួនស្មាចាងកាងតិចៗដាស់អោយគេភ្ញាក់ពីសុបិន្ដ។

"យល់សបិ្តក្បាលស្អីឯងអានេះ ដាច់ក្ដីសុខយើងអស់" ចាងកាង ងាកមកស្ដីអោយស៊ុងហ្យុងភ្នែកសម្លក់លឹងថ្លែរព្រោះគេកំពុងតែស្លុងអារម្មណ៍ហោះហើរលើវេហាផងអាមិត្តម្នាក់នឹងមកធ្វើអោយដាច់អារម្មណ៍ល្អអស់រលីង។

"ខំមានបំណងល្អប៉ប៉ុនណាប៉ប៉ុនណី នៅថាអោយយើងទៀត"

"យ៉ូនហ្គី ហ្យុ..! ចុមយក្ស! ហ្យុងម្ដេចសម្លឹងមើលមកខ្ញុំដោយក្រសែរភ្នែកបែបនេះ?" ចាងកាងថាងាកទៅចង់និយាយអ្វីជាមួយយ៉ូនហ្គី តែមានអីងាកប៉ាច់គេភ្ញាក់អោយព្រើតពេលមើលឃើញក្រសែរភ្នែកពិឃាតសម្លឹងមើលមកគេមិនដឹងតាំងពីពេលណា ឯគ្រប់គ្នាក៏ត្រូវងាកមុខបាញ់ក្រសែរភ្នែកមកមើលយ៉ូនហ្គីគ្រប់គ្នា។

"អាសាន់! ឯងថាទៅមើស៎" ម៉ាក កេះសាន់វ៉ូមកខ្សឹបសួរទាំងភ្នែកមើលទៅយ៉ូនហ្គី សំខាន់អត់ចោលអាសំណួរសួរក្បាលដំបូងគ្មានក្បាលគ្មានកន្ទុយនឹងសោះ ធ្វើអោយសាន់វ៉ូឮហើយអត់ខ្នាញ់មិនស្ទើរ។

"យើងពិតជាចង់ដាក់ក្បាលឯងណាស់ ហាមាត់សួរឡើងដែលថាអោយចប់ៗនៅអូសប្រឡាយនៅនឹង" សាន់វ៉ូ ងាកមកថាអោយនាយម៉ាកភ្ជាប់ជាមួយកែវភ្នែកសម្លក់សម្លឹង។

"ហិហិ..! ឯងនេះមិនយល់សាច់ការសោះម៉ងហី ចាំតែយើងសួរចំៗមែន នោះឯងមើលទៅយ៉ូនហ្គី ហ្យុង! ទៅគាត់ប្លែកអត់! យើងចង់សួរចឹង"

"អើ! ឃើញតើ! ហើយក៏ដឹងទៀតផងថាគាត់ប្លែកតាំងពីពេលណាមកហើយដោយសារអ្វី"

"ពួកឯងនេះសមជាអ្នកសង្កេតការណ៍ពិតៗ យើងថាពួកឯងគួរតែឈប់រៀនផ្នែកគ្រប់គ្រងប្ដូរទៅរៀនផ្នែកច្បាប់វិញបានត្រូវ" អ៊ុនវ៉ូ អង្គុយស្ងាត់ចាំស្ដាប់ពីរនាក់នឹងខ្សឹបខ្សៀវគ្នាជាយូរគេក៏ដាច់ចិត្តបន្លឺសម្លេងនិយាយឡើង ចំណែកឯពីរនាក់នេះគ្រាន់តែឮពាក្យហាបង្គាប់ពីមិត្តភ្លេមក៏ងាកទៅសម្លក់មុខភ្លែត។

"យើងមិនអោយទៅ" ហូស៊ុក

"តែខ្ញុំចង់ទៅ ហើយម៉្យាងកោះជេជូនឹងមិនមែនជាកន្លែងដើរលេងរបស់ហ្យុងដាច់មុខឯណា" ចាងកាង ប្រកែកគ្នារឿងនាយចង់ទៅដើរលេងជាមួយណាមជូននឹងហូស៊ុកដែរ។

"គិតអញ្ចេះតើល្អទេ ពួកយើងនាំគ្នាទៅដើរលេងទាំងអស់គ្នាម៉ងទៅ ម៉្យាងដើរលេងគ្នាច្រើនបានសប្បាយ" ស៊ូបីន ផ្ដល់ជាមតិយោរបល់មួយទៅអោយអ្នកគ្រប់គ្នា។

"អ៎ា..! គំនិតល្អ / មិនល្អ!" ពាក្យទាំងពីរប្រយោគត្រូវបន្លឺឡើងមកព្រមគ្នាដោយមនុស្សបីនាក់ ចាងកាងថាល្អ ណាមជូននិងហូស៊ុកថាមិនល្អ។

[S K I P]

នៅក្នុងសណ្ឋាគារលំដាប់កំពូលដែលមានភោជនីយដ្ឋានយ៉ាងធំអាហារទំនើបៗតម្លៃថ្លៃខ្ពស់កប់ពពក ដែលទល់តែមហាសេដ្ឋីឬពពួកអ្នកមានលំដាប់ៗអីណ៎ ទើបអាចមានសមត្ថភាពចូលមកញ៉ាំអាហារក្នុងភោជនីយដ្ឋានមួយនេះបាន ទោះជាអ្នកមានល្មមៗអីក៏មិនអាចចូលមកញ៉ាំអាហារនៅទីនេះបានដែលព្រោះថាអាហារនៅទីនេះមានតម្លៃថ្លៃខ្លាំងពេក។

ក្នុងបន្ទប់VIPដែលពេលនេះកំពុងមានមនុស្សមួយក្រុមអង្គុយញ៉ាំអាហារយ៉ាងឆ្ងាញ់មាត់មិនគិតខ្វល់ពីអ្វីទាំងអស់ ទោះបីជាពួកគេមិនបានទៅរៀនអស់រយៈពេលពីរសប្ដាហ៍មកយ៉ាងណាក្ដី។

"ពួកឯងយប់នេះនៅClubមានរបស់លេងសប្បាយៗខ្លាំងណាស់ ទោះទៅលេងហៃ?" លីចាងហូ

"ល្អ! យប់នេះជួបគ្នានៅClub" យ៉ាងហ៊ុល

"តែយើងមានអ្វីសប្បាយៗជាងនេះទៅទៀត ពួកឯងចាប់អារម្មណ៍ចង់លេងទេ?" ហ្សុនហា និយាយទាំងញញឹមបែបពិសពុល។

"អោយតែរបស់ដែលហ្យុងថាសប្បាយហើយ ពួកខ្ញុំប្រាកដជាចាប់អារម្មណ៍ចង់លេងមិនខាន" សាជុន ម្នាក់នេះក៏មិនណយប៉ុន្មានដែលឮតែថាសប្បាយគេក៏ប្រញាប់តបយ៉ាងលឿន។(អត់បានដាក់ត្រកូលទេខ្ជិលហាស៎)

"មិត្តល្អ! របស់ដែលខ្ញុំចង់នាំពួកឯងទៅលេងអោយសប្បាយនោះគឺជាGameស្លាប់រស់យ៉ាងម៉េចដែរ ចង់លេងឬអត់?" ហ្សុនហា ញញឹមរួចក៏និយាយពីល្បែងមួយដែលគេចង់លេងនៅពេលបន្ដិចទៀតនេះ។

"Gameស្លាប់រស់? មានអីមើលទៅសប្បាយដែលតើ" ជីយ៉ុង និយាយបែបភ្ញាក់ផ្អើលបន្ដិច។

"តើGameស្លាប់រស់នោះលេងនៅកន្លែងណា? ខ្ញុំពិតជាចង់លេងខ្លាំងណាស់ហ្យុង" ថេជីន មើលទៅដូចអរសប្បាយណាស់ចឹងគ្រាន់តែឮថាលេងហ្គេមយកជីវិតនរណាម្នាក់។

"ស្អែកនៅកោះជេជូ" ហ្សុនហា ក៏ប្រាប់ពីទីកន្លែងដែលត្រូវលេងល្បែងឆក់យកជីវិតមនុស្សតាមចិត្តគំនិតកំពុងតែលេចចេញនូវរឿងអាក្រក់ៗឡើងមក។(គំនិតអាក្រក់ដូចអ្នកសរសេរម្ល៉េះអាប៉ិ)

"អ៊ាវ! ខ្ញុំស្មានតែលេងនៅយប់នេះតើ ហើយចុះចាំបាច់អីចាំទៅលេងថ្ងៃស្អែកនៅកោះជេជូ លេងនៅទីនេះយប់នេះម៉ងទៅ ចិត្តខ្ញុំកំពុងញ័រចង់លេងខ្លាំងមែនទែន ហ្យុងឃើញទេដៃខ្ញុំញ័រចង់សម្លាប់មនុស្សណាស់" ស៊ូជេ មិនត្រឹមនិយាយទេគេទាំងលើកដៃគេទាំងពីរមកបង្ហាញទៀតអោយគ្រប់គ្នាឃើញថាដៃគេនឹង ញ័រចង់លេងខ្លាំងជាងម្ចាស់របស់វាប៉ប៉ុនណា។

"ហ៉ឹសៗ! អាជេ! រងាប់ចិត្តរហន់របស់ឯងខ្លះទៅ បើថាចង់ណាស់យប់នេះចាំយើងនាំឯងទៅលេងមេមាន់នៅក្នុងClubបន្ទាប់មកក៏....ឆ្វាច់" ហានមីន នៅចុងប្រយោគគេធ្វើកាយវិការដោយយកដៃមកដាក់ត្រង់កធ្វើជាដូចជាផ្ដាច់ជីវិត។

"ខ្ញុំមិនអាក្រក់ដូចហ្យុងកំពុងគិតនោះទេ" ស៊ូជេ ប្រញាប់តវ៉ាយកខ្លួនល្អ តាមការពិតអាក្រក់ដូចគេនិយាយមែននឹង។

"មិនអាក្រក់ដូចយើងគិត ប៉ុន្តែអោយតែពេលដែលចាប់ស៉ីមេមាន់នោះរួចឯងនេះសម្លាប់គ្មានលើកលែងអោយម្នាក់" ហានមីន សម្លក់ស៊ូជេពេលស៊ូជេនិយាយយកល្អដាក់ខ្លួនហួស។

"ហ្សុនហា! នៅទីនោះអ្នកណាធ្វើជាផ្ទាំងស៊ីបសម្រាប់អោយពួកយើងលេង" គីដូ សួរដោយការចង់ដឹងរួមទាំងគ្នារបស់គេប៉ុន្មាននាក់ទៀតផងដែរ។

"ក្រុមA-bomb ស្អែកពួកវានាំគ្នាទៅលេងនៅទីនោះ" នាយប្រាប់ទៅគ្នីគ្នារបស់គេអោយបានដឹង មូលហេតុដែលគេដឹងថាក្រុមរាងក្រាស់នឹងទៅលេងនៅកោះជេជូបានសម្រាប់គេគឺមិនពិបាកនោះទេ បើនៅក្នុងសកលនឹងគ្នាក្រោមឱវាទរបស់គេក៏ច្រើន ចឹងហើយរឿងប៉ុណ្ណឹងស្រួលបំផុតសម្រាប់គេចង់ដឹងពីអ្វីដែលគេចង់ដឹងទាក់ទងទៅនិងអ្នកនៅក្នុងសកលបំផុត។

"អូ! ផ្ទាំងស៉ីបសម្រាប់ល្បែងរបស់ពួកយើងលេងពិតជារបស់ល្អមែន ហ៉ឺសៗ" ថេជីន លាន់មាត់សរសើរឡើងព្រមទាំងសើចយ៉ាងសប្បាយដូចមនុស្សរោគចិត្ត។

+បញ្ជាក់ ; ក្នុងនឹងអត់មានស៊ុងវ៉ុនទេ។

"បែបនឹង! ខ្ញុំប្រហែលត្រូវត្រៀមប្រដាប់ប្រដាសម្រាប់លេងGameមួយនេះយកអាខ្នាតធំបន្ដិចហើយមើលទៅនោះ" ស៊ូជេ ត្រូវហើយពូយកអាខ្នាតណាធំៗខ្លាំងជាងគេបង្អស់ឮនៅ។

"ពួកយើងគួរតែទៅអោយបានមុនពួកវាមួយថ្ងៃ ដើម្បីទៅរៀបចំផែនការនឹងចាប់ទីតាំងដាក់អន្ទាក់ផ្ទាំងស៉ីបរបស់ពួកយើងសម្រាប់លេងGameមួយនេះ" ហ្សុនហា ក៏និយាយបន្ដពីផែនការដែលគេកំពុងតែគិត ហើយញុមក៏សុំកោតសរសើរពីកាយវិការរបស់គេនិយាយមកលឹងហំហានទឹកមុខលឹងម៉ឺងម៉ាត់ បើសិនជាអាភាពម៉ឺងម៉ាត់ម៉ត់ចត់បែបនេះយកទៅប្រកបរបររកស៉ីខាងជំនួយប្រហែលជាល្អណ៎ មិនគួរណាមកមានគំនិតអាក្រក់ធ្វើបាបអ្នកដទៃអីបែបនេះសោះឡើយ។

"ចឹង! ពួកយើងពេលនេះតែម្ដងទៅ" សាជុន

"អេ៎! កុំអាលទាន់ ស៉ីបាយអោយឆ្អែតសិនទៅចាំទៅក៏មិនយឺតពេលដែរ ឯងនេះក៏រហន់ម្ល៉េះ" លីចាងហូ ស្រដីឃាត់ដំណើររបស់ពពួកមិត្ត ដរាបណាគេទាន់បានបាយឆ្អែតក្រពះទេគេក៏មិនព្រមទៅចូលរួមលេងល្បែងមួយនឹងដែរ អោយទៅលេងនឹងបើវរៗគេកើតខ្យល់គរដួលស្លាប់គិតយ៉ាងម៉េច។

"Okayស៉ីបាយសិនទៅ ចាំដល់ពេលលេងGameចាំពេលនោះពួកយើងនឹងលេងអោយអស់ដៃ ព្រោះផ្ទាំងស៉ីបល្អបែបនេះមិនងាយនឹងរកមកបានស្រួលៗនោះទេ ហាស៎ហ៎ា!" ស៊ូជេ មើលទៅអាម្នាក់នេះរោគចិត្តដល់កំពូលហើយគួរតែដាក់អោយអាគាត់នឹងទៅដេកពេទ្យឆ្កួតតើល្អទេ ចេះយកជីវិតមនុស្សមកធ្វើជាល្បែងសម្រាប់ការសប្បាយបានទៅកើត។(គួរយកអ្នកសរសេរទៅមុនបានត្រូវ)

"គួរប្ដូរពីផ្ទាំងស៉ីបទៅជាអ្វីផ្សេងវិញ ស្ដាប់មើលទៅមិនសូវពិរោះសោះ" យ៉ាងហ៊ុល និយាយទាំងកំពុងរកនឹកថាគួរតែដាក់ឈ្មោះថ្មីមួយណាសម្រាប់ផ្ទាំងស៉ីបដ៏ល្អឯករបស់ពួកគេក្នុងការលេងហ្គេម។

"មិនបាច់ប្ដូរទេ ហៅថាផ្ទាំងស៉ីបហើយនឹងល្អ ព្រោះពួកវានឹងត្រូវស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់ពួកយើង" ហ្សុនហា ដាក់បាយចូលក្នុងមាត់ទំពារបន្ដិចទើបស្រដី។

"ហាស៎ហ៎ា! ល្អ! ទុកអោយខ្ញុំជាអ្នកសម្លាប់អាជុង" ជីយ៉ុង សើចឡើងសម្លេងលឹងដូចបិសាច អាគាត់នឹងចាប់គូរសម្លាប់ដូចចាប់ដៃគូររាំទៅហើយ។

"តាមចិត្តពួកឯង ចង់សម្លាប់ពួកវាមួយណាក៏តាមចិត្ត តែអាយ៉ូន! ទុកអោយយើងជាអ្នកសម្លាប់ ព្រោះវាគឺជាមនុស្សដែលយើងស្អប់ខ្លាំងបំផុត" ហ្សុនហា និយាយដល់ត្រឹមឈ្មោះនាយក្រាស់បែបសង្គត់ធ្ងន់ ភ្នែកគេក៏ប្រែទៅជាពណ៌ក្រហមព្រាងៗទឹកមុខប្ដូរទៅជាគួរអោយខ្លាចមួយរំពិច។

To be Continued ✍️💯

Continue Reading

You'll Also Like

49.8K 89 14
๐Ÿค if u're not interested, don't report, just dont read!! ๐Ÿค
41.9K 1.4K 18
18 year old Ymir grew up on the outskirts of a small Romanian village. On her 18th birthday she sought out to run away from home when things haven't...
38.6K 2.5K 61
๐ญ๐ก๐ž ๐Ÿ๐ง๐ ๐›๐จ๐จ๐ค ๐จ๐Ÿ ๐ฌ๐ก๐จ๐ซ๐ญ ๐ฌ๐ญ๐จ๐ซ๐ข๐ž๐ฌ ๐š๐›๐จ๐ฎ๐ญ ๐จ๐ฅ๐ข๐ฏ๐ข๐š ๐ซ๐จ๐๐ซ๐ข๐ ๐จ ๐š๐ง๐ ๐ฒ/๐ง'๐ฌ ๐ฆ๐ž๐ž๐ญ-๐œ๐ฎ๐ญ๐ž๐ฌ/๐ฅ๐จ๐ฏ๐ž ๐ฌ๐ญ๐จ๐ซ๐ข๏ฟฝ...
95.8K 2.5K 35
A little AU where Lucifer and Alastor secretly loves eachother and doesn't tell anyone about it, and also Alastor has a secret identity no one else k...