แžšแžฟแž„ ๐ŸŒบ!!แžขแŸ†แžŽแžถแž…แžŸแŸ’แž“แŸแž แŸแžšแž”แžŸแŸ‹แž˜แŸ‰แžถแž แŸ’แžœ...

By Haw_kimyung

9.2K 1K 253

แžšแžฟแž„ ๐ŸŒบ!!แžขแŸ†แžŽแžถแž…แžŸแŸ’แž“แŸแž แŸแžšแž”แžŸแŸ‹แž˜แŸ‰แžถแž แŸ’แžœแŸ€!!๐ŸŒบ (แžœแž‚แŸ’แž‚แŸข) แž€แžถแžšแžšแž„แž…แžถแŸ†แž‘แžถแŸ†แž„แž‚แŸ’แž˜แžถแž“แž€แŸ’แžŠแžธแžŸแž„แŸ’แžƒแžนแž˜แžขแžŸแŸ‹แž‡แžถแž…แŸ’แžšแžพแž“แž†แŸ’แž“แžถแŸ† แž”แŸ‰แžปแž“แŸ’แžแŸ‚แž“แŸ„แŸ‡แž€แŸแž˜แž€แž–แžธแž–แžถแž€แŸ’แž™แž˜แžฝ... More

๐ŸŒผ!!แž€แž˜แŸ’แž›แŸ„แŸ‡แžแžผแž…แžขแž—แžทแž‡แž“แžกแžบแž€แžบ!!๐ŸŒผ (แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸก ; แž•แŸ’แžŠแžพแž˜แžšแžฟแž„!
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸข ; แž•แžถแž€ แž‡แžธแž˜แžธแž“!
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸค ; แž‚แŸแž‡แžถแž˜แžทแžแŸ’แžแžแŸ’แž‰แžปแŸ†!
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸฅ ; GameแžŸแŸ’แž›แžถแž”แŸ‹แžšแžŸแŸ‹?
(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸฆ ; แž…แžถแžแŸ‹แž€แžถแžšแž™แŸ‰แžถแž„แž˜แŸ‰แŸแž…?
(แžœแž‚แŸ’แž‚แŸกแž…แž”แŸ‹) แž—แžถแž‚แŸง ; แž™แžพแž„แžŸแŸ’แžšแžกแžถแž‰แŸ‹แžขแŸ‚แž„!
แžŸแŸ†แžŽแžฝแžš?โœ๏ธ๐Ÿ’ฏ
แžŠแŸ†แžŽแžนแž„๐Ÿ—ž๏ธโœ๏ธ
๐ŸŒบ!!แžขแŸ†แžŽแžถแž…แžŸแŸ’แž“แŸแž แŸแžšแž”แžŸแŸ‹แž˜แŸ‰แžถแž แŸ’แžœแŸ€!!๐ŸŒบ (แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸก ; แž•แŸ’แžŠแžพแž˜แžšแžฟแž„!
แžŸแžถแžšแžŠแž›แŸ‹แž˜แžทแžแŸ’แžแžขแŸ’แž“แž€แžขแžถแž“๐Ÿฅ€๐Ÿ’ฏ
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸข ; แž‚แŸแž‡แžถแžขแŸ’แž“แž€แžŽแžถแž˜แŸ‰แžถแž€แŸ‹?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฃ ; แžŸแž˜แŸ’แžŠแŸ‚แž„แžŸแŸ€แž€?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸค ; แž˜แžธแž“! แžแžพแž‡แžถแž˜แžธแž“แž˜แŸ‚แž“แž‘แŸ?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฅ ; แž‚แŸแž‡แžถแž€แžผแž“แž”แŸ’แžšแžปแžŸแž–แŸ…แžšแž”แžŸแŸ‹แž–แžผ!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฆ ; แž–แžผแž‡แžœแž„แŸ’แžŸแžŸแž˜แŸ’แž–แŸแž“แŸ’แž’แž”แž€แŸ’แžŸแžฅแž“แŸ’แžšแŸ’แž‘แžธ!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸง ; แž€แžผแž“แž—แŸ’แž›แŸ„แŸ‡!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸจ ; แžแžพแž‡แžถแžŸแŸ’แž“แžถแž˜แžขแŸ’แžœแžธแž›แŸ„แž€แž”แŸ‰แžถ?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸฉ ; แž แžพแž™แž”แž“แŸ’แž‘แžถแž”แŸ‹แž˜แž€แž‘แŸ€แž!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸ  ; แž–แžฝแž€แžฏแž„แž‚แžบแž‡แžถแžขแŸ’แž“แž€แžŽแžถ?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸก ; แžแžถแž˜แžทแž…แž›แŸ„แžแž‡แŸ’แžšแŸ„แŸ‡!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸข ; GPS?
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸฃ ; แž”แžถแžแŸ‹แž€แžถแžšแž…แž„แž…แžถแŸ†!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸค ; แž”แŸ’แžšแžปแžŸแžŸแŸ’แžขแžธแž…แŸแŸ‡แžšแŸ†แžขแžฝแž™!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸฅ ; แž–แžถแž€แŸ’แž™แžŸแŸ’แž›แŸ„แž€!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸฆ ; แžŸแŸ’แžŠแžถแž”แŸ‹แž”แž„แŸ’แž‚แžถแž”แŸ‹!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸง ; แž˜แž“แžปแžŸแŸ’แžŸแžŸแž˜แŸ’แžขแžปแž™!
(แžœแž‚แŸ’แž‚แŸข) แž—แžถแž‚แŸกแŸจ ; แž‚แŸแž“แŸ…แžแŸ‚แžŠแžผแž…แžŠแžพแž˜!

(แžœแž‚แŸ’แž‚แŸก) แž—แžถแž‚แŸฃ ; แž™แŸ‰แžผแž“แž แŸ’แž‚แžธ แž˜แžธแž“แž‚แŸ’แžšแžธแžŸแŸแžŸแŸ’แžแžถแž›แŸ‹!

359 44 4
By Haw_kimyung

ការប្រកួតគឺជាការចាប់ផ្ដើមនៃការប្រជែងកម្លាំង ប្រាជ្ញា ចំណេះដឹង សមត្ថភាព ដើម្បីអោយដឹងពីខ្លួនយើងអោយកាន់តែច្បាស់ជាងមុន។ ប៉ុន្តែការប្រកួតប្រជែងទាំងអស់មិនមែនសុទ្ធសឹងតែប្រកួតទៅដោយមិត្តភាពតាមបែបចាញ់ក៏សប្បាយ ឈ្នះក៏មិនឈ្លោះទាស់ទែងគ្នានោះទេ។ ផ្ទុយទៅវិញការប្រកួតខ្លះក៏មានទៅដោយកំហឹង ភាពគុំគួន សងសឹក ល្បិចកល យកឈ្នះមិនថាភាគីខាងណាចាញ់ឬឈ្នះពួកគេនិងប្រកួតប្រជែងគ្នាអោយដល់ទីបញ្ចប់។

នៅតាមផ្លូវសាធារណៈដែលសម្បូរទៅដោយឡាន ម៉ូតូ ជិះខ្វាត់ខ្វែងពេញទាំងផ្លូវអមទៅដោយដើមឈើបែកមែកសាខាជាច្រើននៅតាមចំហៀងផ្លូវ ពេលងាកទៅខាងឆ្វេងឬខាងស្ដាំឃើញសុទ្ធតែអ្នកធ្វើដំណើរទៅវិញទៅមកឥតឈប់ឈរ។

នៅក្នុងចំណោមអ្នកដំណើរទាំងនោះផងដែរ ក៏មានឡានស្ព័រម៉ាកល្បីពណ៌ខ្មៅមួយគ្រឿង បើមើលទៅតាមផ្លាកលេខឡានយើងច្បាស់ជាឃើញផ្លាកលេខឡាននោះមានដាក់ឈ្មោះថា"P.G.D-5695"។

ដែលអាចកាត់ន័យបានថាជាឡាននៃត្រកូល"ផាកហ្គោលដិន"មែនហើយនេះគឺជាឡាននៃត្រកូលផាកហ្គោលដិនដែលបានមកទទួលជីមីនចេញពីសាលា ដោយជីមីនពេលចេញមកដល់ខាងមុខក្លោងទ្វារសាលាហើយគេធ្វើដំណើរដោយថ្មើរជើងអោយឆ្ងាយពីសាលាដែលគេរៀននោះបានរាំងឆ្ងាយដាច់កន្ទុយភ្នែកបន្ដិច គេក៏ចុចទូរស័ព្ទCallទៅអ្នកផ្ទះអោយមកទទួលគេ។

អ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ហើយមែនទេថាម៉េចជីមីនមិនអោយគេទទួលនៅឯសាលាផ្ទាល់បែបនឹង។ ដូចអ្នកគ្រប់គ្នាដឹងស្រាប់ចឹងថាជីមីនគឺបានដូរដាក់ឈ្មោះត្រកូលធម្មតាដែលអាចនិយាយបានថាជាត្រកូលបែបសាមញ្ញមិនមែនត្រកូលអ្នកមានអំណាច វង្សត្រកូលខ្ពង់ខ្ពស់ឬត្រកូលគ្រួសារអភិជនអីបែបនិង។ ប៉ុន្តែជាត្រកូលមួយដែលគេចាត់ទុកថាត្រកូលនោះជាត្រកូលមួយដែលគ្រួសារមានជីវភាពមិនសូវជាធូរធារយើងអាចហៅបានមួយទៀតថាជាអ្នកក្រ។

"អ្នកប្រុសតូច! ហេតុអ្វីថ្ងៃនេះចេញទៅផ្ទះលឿនម្ល៉េះ?" ដើម្បីកុំអោយបរិយាសស្ងប់ស្ងាត់ខ្លាំងពេក។

ស៊ុន គ្រីតថ៌ ជាតៃកុងឡានក៏ជាជំនិតដែលគ្រួសារជីមីនទុកចិត្តបំផុតក៏បានសួរទៅអ្នកប្រុសតូចរបស់គេ។ តាមពិតទៅនៅតាមផ្លូវធ្វើដំណើរទៅភូមិគ្រឹះនេះគ្មានទៅស្ងាត់ស្អីទេ ជីមីនគេនាំនាយគ្រីតថ៌និយាយតែរហូតនិង តែដោយសារគេនាំនាយគ្រីតថ៌និយាយច្រើនពេកទៅគឺរាំងខះបំពងក ទើបជីមីនឈប់និយាយអង្គុយនៅស្ងៀមយ៉ាងនិងនោះ។

"បាទ! គឺលោកគ្រូនៅម៉ោងថ្ងៃគាត់សុំច្បាប់និងណាបងគ្រីតថ៌ ទើបបានថ្ងៃនេះចេញទៅផ្ទះពីថ្ងៃបែបនេះ"

"អរ..! ចុះទំនេរចឹងអ្នកប្រុសតូចគិតចង់ទៅដើរលេងនៅកន្លែងណាទេ ចាំអាគ្រីតថ៌ស្ម័គ្រចិត្តបើកឡានជូនទៅបាទ"

"អត់ទេស៎! ខ្ញុំចង់ទៅភូមិគ្រឹះវិញ ខ្ញុំចង់ដេក"

"អា៎វ! ខ្ញុំមិនដែលដឹងសោះ ថាអ្នកប្រុសតូចរបស់ខ្ញុំចូលចិត្តដេកយ៉ាងនឹង"

"បងគ្រីតថ៌ចង់បានន័យថាខ្ញុំជាមនុស្សល្មោមដេក?" ជីមីន ឮហើយក៏កើតចិត្តក្ដៅភ្លេមទើបប្រញាប់ត្បកសួរទៅនាយគ្រីតថ៌វិញ និយាយថាគេជាមនុស្សចូលចិត្តដេកហ្នឹង ចង់មានន័យថាគេនិងជាមនុស្សល្មោមដេកអ៊ីចឹងឬ?

"ខ្ញុំមិនបានមានន័យដូចអ្នកប្រុសតូចគិតនោះទេបាទ" នាយគ្រីតថ៌ ប្រញាប់ប្រកែកយ៉ាងលឿនពេលបានឮពាក្យកាត់ន័យរបស់អ្នកប្រុសតូចគេហើយទាំងលួចហួសចិត្តខ្លះៗដែរ ស្របពេលនោះគេក៏បើកឡានមកដល់ខាងមុខក្លោងទ្វារភូមិគ្រឹះផាកហ្គោលដិនល្មម។

+ទឺត!~ទឺត!

ជីមីនកាលបើបានមកដល់ភូមិគ្រឹះវិញហើយគេក៏ខ្ជិលទៅតបតជាមួយនឹងនាយគ្រីតថ៌ដូចគ្នា ព្រោះខ្ជិលជ្រលក់មាត់ឈ្លោះតែគុំទុកក្នុងចិត្ត។

ពេលទ្វាររបងត្រូវបានបើកដោយសន្ដិសុខយាមកាមតាមតួនាទីគេរួចហើយ នាយគ្រីតថ៌ក៏បញ្ជាចង្កោតឡានបើកចូលទៅខាងក្នុងបន្ដរហូតមកដល់មុខទ្វារភូមិគ្រឹះកន្លែងចតជាប៉ុណ្ដោះអាសន្ន ទើបគេប្រញាប់បើកទ្វាចុះពីឡានរត់ទៅបើកទ្វាររបាំងខាងក្រោយអោយអ្នកជាចៅហ្វាយតូច។

ជីមីនចុះពីឡានមកទាំងមុខស្អុយប៉ែរ រួចសម្លឹងមើលទៅនាយគ្រីតថ៌ដែលឈរត្រង់ខ្លួនដូចឈរគោរពទង់ជាតិនោះពីចុងជើងរហូតដល់ចុងក្បាល គំនិតអាក្រក់មួយក៏ផុសឡើងនៅលើក្បាលរបស់គេមួយរំពេច។

"បងគ្រីតថ៌ បែរក្រោយបន្ដិចទៅ" ជីមីន ឈរសម្លឹងមើលលើមើលក្រោមនាយគ្រីតថ៌បានបន្ដិច គេក៏ប្រាប់អោយនាយគ្រីតថ៌បែរខ្នង មិនដឹងថាគេពេលនេះកំពុងគិតអីនោះឡើយ។

"បាទ! មានអ្វីមែនទេអ្នកប្រុសតូច?" នាយគ្រីតថ៌ ឮហើយគេក៏ចាប់ឆ្ងល់មិនយល់ថាអ្នកជាចាហ្វាយតូចចង់ធ្វើអ្វី។

"បងគ្រីតថ៌ បែរតែខ្នងទៅគឺដឹងហីថាមានអ្វី"

មិនគិតអ្វីច្រើននាយគ្រីតថ៌ក៏បែរខ្នងតាមអ្វីដែលចៅហ្វាយតូចគេបានបញ្ជា ទោះជាមិនដឹងថាអ្នកជាចៅហ្វាយតូចកំពុងចង់គិតធ្វើអ្វីក៏ដោយ តែភ្លេមនោះនាយគ្រីតថ៌ក៏ទទួលបានបាតជើងរន្ទះមួយធាក់គេពីក្រោយស្ទើតែដួលបិះផ្កាប់មុខស៉ីការ៉ូឡាភ្ជាប់ជាមួយពាក្យសម្ដីប៉ុន្មានម៉ាត់ស្ដាប់ឮហើយគេនេះស្ទើរតែកើតខ្យល់គរភ្លេមៗទេលោកអើយ។

"សុំទោសបងគ្រីតថ៌ ខ្ញុំច្រឡំជើងធាក់បងទេ" ជីមីន ធាក់នាយគ្រីតថ៌បានមួយជើងហើយ គេក៏បោះសម្ដីប៉ុន្មានម៉ាត់អោយនាយគ្រីតថ៌ស្របពេលជំហានជើងរត់ចូលទៅក្នុងភូមិគ្រឹះយ៉ាងលឿន។

"អួយ៎! នេះអ្នកប្រុសតូច....ហ៉ើយ!បិះស៉ីការ៉ូឡា" នាយគ្រីតថ៌ ទទួលបានមួយជើងមុននេះគេស្ទើតែលួសប្រលឹងទប់ខ្លួនមិនជាប់ សំណាងគេមាឌធំអាចទប់លំនឹងកុំអោយដួលបាន តែបើបានដួលមែនណានាយគ្រីតថ៌ម្នាក់នេះមិនហ៊ានស្រម៉ៃរូបភាពគេពេលដែលអស់ធ្មេញរលីងនោះទេគ្រាន់តែគិតនាយសែនព្រឺសម្បុរ។

ចំណែកអ្នកដែលបានឃើញទិដ្ឋភាពមួយនេះ ម្នាក់ៗបានតែឈរខ្ទប់មាត់សើចមិនហ៊ានសើចអោយឮប៉ុណ្ណោះ កម្រឯណាបានឃើញសកម្មភាពចៅហ្វាយតូចធ្វើបាបមនុស្សជំនិតលោកម្ចាស់ហានគូនោះ បានឃើញម្ដងបែបនេះចាត់ទុកថាអ្នកដែលបានឃើញនោះពួកគេពិតជាមានសំណាងធំខ្លាំងមែនហើយ។

+ខាងក្នុងភូមិគ្រឹះ!!

ជីមីនរត់ចូលមកខាងក្នុងភូមិគ្រឹះទាំងសប្បាយចិត្ត ព្រោះតែបានធ្វើបាបនាយគ្រីតថ៌មុននេះ តែអ្នកណាទៅដឹងរវល់តែរត់ព្រលឹងហោះហើរទៅតាមវេហារពេក បែរជាជំពប់ជើងដួលផ្កាប់មុខលើការ៉ូភីងធ្វើអោយអ្នកបម្រើទាំងអស់នាំគ្នាឈរបើកគ្រាប់ភ្នែកធំៗរួមទាំងលោកម្ចាស់ហានគូនិងអ្នកស្រីណាជីផងដែរ។

"ហ្អា៎..! ផឹប! អួយ៎..! ហ៉ឹកៗ"

ទម្រាំតែគ្រប់គ្នាឈប់គាំងនៅមួយកន្លែងសម្លឹងមើលទៅជីមីនបើកភ្នែកអស់រង្វង់រត់ទៅជួយលើកជីមីនឡើង ជីមីនឯណេះដេកផ្កាប់មុខមានទឹកភ្នែករលីងរលោងឈឺសឹងស្លាប់។

"កូនមីន....!" លោកហានគូនិងអ្នកស្រីណាជីចាប់លើកូនប្រុសបណ្ដូលចិត្តអោយងើបឈរទាំងទឹកមុខភ័យស្លន់ស្លោរ។

"អ្នក..អ្នកប្រុសតូច" អ្នកបម្រើគ្រប់គ្នានាំគ្នារត់មករួមចៅហ្វាយតូចពួកគេលឹងឆូរឆរ ពេលលោកម្ចាស់ហានគូនិងអ្នកស្រីណាជីចាប់លើកជីមីននាំដើរទៅអង្គុយនៅឯសាឡុងពួកគេបានត្រឹមតែដើរតាមពីក្រោយប៉ុណ្ណោះដោយទឹកមុខម្នាក់ៗបំពាក់នៅការព្រួយបារម្ភណ៍គ្រប់គ្នា។

"កូនមីន! យ៉ាងម៉េចទៅហើយ ហេតុអីរត់មិនប្រយ័ត្នសោះអ៊ីចឹង?" ពេលអោយកូនប្រុសអង្គុយនិងសាឡុងស្រួលប្រួលហើយ អ្នកជាម្ដាយក៏ចោទសួរភ្លេមជាមួយនិងពាក្យស្ដីបន្ទោសថែមពីរបីម៉ាត់ជាប់ជាមួយផងដែរ។

"មើស៎! អោយប៉ាមើលបន្ដិច មានរបួសត្រង់ណាខ្លះ នេះជង្គង់កូនរបកស្បែកហើយ កូនឈឺខ្លាំងទេ ម៉ែដោះសាន់ទៅយកប្រែងកាឡាមកលឿងឡើង" លោកហានគូនិយាយទាំងដៃនិងភ្នែកចាប់សម្លឹងមើលគ្រប់កន្លែងនៃរាងកាយកូនប្រុស រកមើលខ្លាចមានរបួសត្រង់កន្លែងណា។ ពេលឃើញក្បាលជង្គង់ទាំងសងខាងកូនប្រុសមានរបកស្បែកហូរចេញឈាមមករឹមៗគាត់ក៏សួរទៅកូនប្រុសនិងបែរទៅប្រាប់វ័យចំណាស់អោយប្រញាប់ទៅយកអ្វីមកលាបរបួសអោយកូនប្រុស បើទុកយូរច្បាស់ជាហើបធំជាមិនខាន។

បញ្ជាក់ : ជីមីនស្លៀកខោរៀនខ្លីត្រឹមក្បាលជង្គង់ អាវរៀនគេក៏ដៃខ្លីដូចគ្នា។

"ចាស៎ៗ!...លោកម្ចាស់ចាំបន្ដិច" ថាហើយវ័យចំណាស់ក៏ប្រញាប់ទៅយករបស់របរសម្រាប់លាងរបួសនិងលាបរបួសយ៉ាងរហ័ស។ រីឯជីមីនគិតតែពីអង្គុយអណ្ដើតអណ្ដកទឹកភ្នែកទឹកសំបោរហូរចេញមកព្រមគ្នា ឃើញចឹងកុំគិតថាគេជាមនុស្សរំអួយអីណា តាមពិតមិនមែនបែបនិងទេតែមកពីដួលមិញនេះវាពិតជាឈឺខ្លាំងពិតមែនដល់ថ្នាក់គេទ្រាំមិនចង់យំមិនចង់ឈឺគឺមិនបានពិតមែន។

"កុំយំៗ កុំយំណាកូនប្រុសម៉ាក់ ខ្មាស់គេ ក្មេងប្រុសគេមិនអោយយំនោះទេ ទោះបីជាឈឺខ្លាំងប៉ុណ្ណាក៏ដោយឮទេកូនប្រុសម៉ាក់" អ្នកស្រីណាជីឃើញកូនប្រុសយំទឹកភ្នែកទឹកសំបោរមកចឹងគាត់ក៏ទាញកូនប្រុសមកឱបនិងនិយាយពាក្យលួងលោមគេ ដោយមានលោកម្ចាស់ហានគូអង្គុយអង្គែលក្បាលកូនប្រុសថ្មមៗផងដែរ។ កែវភ្នែកគាត់ពេលនេះមើលទៅកូនប្រុសដូចជាជីមីនកំពុងដេកពេទ្យមិនទាន់ដឹងខ្លួនចឹង។

"អ្នកស្រីនេះចាស៎" មួយសន្ទុះម៉ែដោះសាន់ក៏ត្រឡប់មកវិញជាមួយប្រអប់សម្ភារៈនៅក្នុងដៃហុចទៅអោយអ្នកជាចៅហ្វាយស្រី។

"ម៉ោះ! ចាំម៉ាក់លាងរបួសនិងលេបប្រែងកាឡាអោយ ឈប់យំឮទេកូន"

"បា...ហ៉ឺៗ...បាទ...ហ៉ឹកហ៉ឺ" ជីមីន ឆ្លើយនិងម៉ាក់គេទាំងដង្ហក់ដោយសារយំខ្លាំងពេក។

អ្នកស្រីណាជីក៏ចាប់ផ្តើមលាងសម្អាតរបួសជាមួយទឹកអ៊ាល់កុល ពេលសម្អាតរួចគាត់ក៏លេបប្រែងកាឡាមួយតង់ទៀត។

"អា៎វ! លោកម្ចាស់! អ្នកស្រី! អ្នកប្រុសតូចកើតអ្វីមែនទេ បានយំទឹកភ្នែកទឹកសំបោរ?" នាយគ្រីតថ៌ ពេលយកឡានទៅចតនៅកន្លែងដ៏ត្រឹមត្រូវរួចហើយគេក៏ត្រឡប់មកភូមិគ្រឹះវិញខ្លាចលោកម្ចាស់របស់គេត្រូវការប្រើអ្វីគេបន្ដ តែពេលចូលមកដល់ខាងក្នុងភូមិគ្រឹះគេក៏ឃើញមនុស្សអ៊ូអរមិនដឹងជាឈររួមមើលអ្វី ទើបគេដើរចូលមកមើលនិងគេដែរ។ ប៉ុន្តែដល់មកមើលឃើញថាអ្នកប្រុសតូចកំពុងតែអង្គុយយំគេក៏សួរលោកម្ចាស់អ្នកស្រីពីចៅហ្វាយតូចគេទាំងឆ្ងល់។

"ភ្នែកឯងខ្វាក់ឬយ៉ាងម៉េច? មិនឃើញកូនយើងកំពុងតែយំទេហេស៎" លោកហានគូ ត្បកថាអោយនាយគ្រីតថ៌វិញទាំងបែរមកសម្លក់មើលអាកូនចៅនេះវាសួរ សួរនិងភ្នែកអត់គិតបើកមើលខ្លួនឯងទេបានចាំតែសួរអីខុសទំនងនឹង។

"ម៉ាក់...! ហ៉ឹកហ៉ឺៗ..ហ៉ឹកៗ..ហ៉ឺៗ!" ជីមីន ហៅម៉ាក់គេតែនៅមិនទាន់បាត់យំនៅឡើយទេ។

"ចាស៎ៗ! កូនប្រុស! កុំយំៗ" អ្នកស្រីណាជី ស្រដីឆ្លើយនិងយកដៃជូតទឹកភ្នែកអោយកូនប្រុសណព្វចិត្តទាំងអាណិតក្រៃលែង។

"ដៃ..ហ៉ឺៗ..ដៃកូន! ហ៉ឹកៗហ៉ឺៗ" ជីមីន និយាយផងយំផងនិងលើកដៃទាំងពីរបង្ហាញម៉ាក់គេ។

"នេះដៃក៏របកស្បែកដែរហេស៎ កូនឯងនេះលើកក្រោយកុំរត់ទៀតឮទេ" មាត់ស្ដីហាមកូនភ្នែកគិតតែផ្ដោតទៅលើការលាងរបួសនិងលាបប្រែងកាឡាលើដៃកូនប្រុសថ្នមៗខ្លាចគេឈឺ។

"ចឹងបានន័យថាអ្នកប្រុសតូចយំដោយសាររត់ដួលមែនទេអ្នកស្រី"

"បើដឹងហើយ ឯងចាំសួរធ្វើស្អីទៀត" អ្នកស្រីណាជី ឮនាយគ្រីតថ៌សួរគាត់ គាត់ក៏បែរមកសម្លក់នាយគ្រីតថ៌ភ្លែតមុននិងថាអោយ។

"អ្នកស្រីហ៎្ហ!" នាយគ្រីតថ៌និ យាយលឹងបង្អូសសម្លេងទឹកមុខចូលតួកំសត់ភ្លែត។

+សាលាសកល!!

មកមើលនៅខាងសាលាសកលឯណេះវិញ ពេលនេះមើលទៅមនុស្សដូចជាអ៊ូអរខ្លាំងណាស់។ មានទាំងសិស្សនិស្សិតពីឆ្នាំទី1រហូតដល់សិស្សនិស្សិតឆ្នាំទី4 ដោយមានអ្នកខ្លះនាំគ្នារត់ទៅmartទិញនំនេកទឹកក្រូចទឹកសុទ្ធលឹងព្រោងព្រាតដែលធ្វើអោយmartទាំងមូលស្ទើតែប្រេះបែកជាពីរទៅហើយដោយសារមានមនុស្សនាំគ្នាសម្រុកចូលទៅខាងក្នុងខ្លាំងពេក។ សំខាន់នៅក្នុងសកលនឹងមានតែmartមួយកន្លែងទៀតចឹងហើយធ្វើអោយmartនិងរាំងកកស្ទះបន្ដិចហើយ។

ពេលសម្រុកចូលខាងក្នុងmartទិញអ្វីដែលពួកគេចង់បានហើយ ពួកគេគ្រប់គ្នាក៏នាំគ្នាដើរចេញពីmartមកវិញជាបណ្ដើរៗដោយពួកគេចេញពីmartក៏នាំគ្នាដើរទៅបន្ទប់Clubកីឡាបាល់បោះតែម្ដង។

បើងាកមកខាងបន្ទប់Clubកីឡាបាល់បោះវិញ មនុស្សជាច្រើនក៏បានដើរចូលមកជាបណ្ដើរៗដោយម្នាក់ៗមានកាន់នំ ទឹកក្រូច ទឹកសុទ្ធនិងផ្ទាំងផ្លាកឈ្មោះមកផងដែរ។

ពីមួយនាទីទៅមួយនាទីមនុស្សក៏កាន់តែដើរចូលមកច្រើនទៅៗរកតែផ្លូវដើរមិនចង់នឹងបាន។ នេះសំណាងហើយដែលគេរៀបកៅអីជាជួរៗតាមថ្នាក់នីមួយៗដូចជាកាំជណ្ដើរចឹងហើយមានផ្លូវតូចល្មមម៉ាដើរបានខំអីClubកីឡាបាល់បោះមួយនេះច្បាស់ជាឈានដល់ថ្នាក់ស្ទះកកកុចជាមិនខានទេ។

ដោយហេតុមនុស្សចូលមកកាន់Clubកីឡាបាល់បោះច្រើនយ៉ាងនេះនោះ នេះក៏បានបញ្ជាក់អោយឃើញថាការប្រកួតកីឡាបាល់បោះនិងឈានពេលមកដល់បន្ដិចទៀតនេះជាមិនខាន។

ទើបធ្វើអោយមនុស្សដែលរងចាំមើលជាច្រើននាក់នាំគ្នាមកចាប់កៅអីអង្គុយអីច្រើនយ៉ាងនឹងនោះ មិនអោយពួកគេមិនមកមើលក៏មិនកើតដែរ។ ព្រោះនេះជាកីឡាមួយប្រកួតរវាងអ្នកខ្លាំងនិងអ្នកខ្លាំងប៉ុណ្ណាប៉ុណ្ណីមិនអោយពួកគេមកចូលរួមមើលគឺដូចជាមិនកើត។

"អេ៎! ពួកឯងគិតទៅមើល ថាលើកនេះក្រុមអាវខៀវឬក្រុមអាវក្រហមទៅជាអ្នកឈ្នះ?" girl1 ម្នាក់នាងបានសួរទៅកាន់មិត្តៗរបស់នាង។

"ខ្ញុំថាច្បាស់ជាក្រុមអាវក្រហមហើយជាអ្នកឈ្នះនោះ ព្រោះសិស្សច្បងយ៉ូនហ្គី គាត់ពូកែខ្លាំងណាស់" girl2 ឆ្លើយ។

"តែខ្ញុំឮមកថាក្រុមអាវខៀវក៏មិនអន់ដែរ ហើយសុទ្ធតែអ្នកជំនាញៗពូកែលេងបាល់បោះដូចគ្នាទៀត" girl3 សួរទាំងជ្រួញចិញ្ចើម។

"មែនហើយ! មើលទៅការប្រកួតលើកនេះច្បាស់ជាល្អមើលជាងមួយខែមុនមិនខានទេ បើសុទ្ធតែខ្លាំងប៉ះខ្លាំងបែបនឹង" girl2

"សំខាន់ក្រុមអាវខៀវគឺជាTop2ទៀត ពិសេសសុទ្ធតែប្រុសសង្ហារ" girl3

"សង្ហារចាញ់ក្រុមសិស្សច្បងយ៉ូនហ្គីយើងនឹង ក្រុមសិស្សច្បងយ៉ូនហ្គីទាំងសង្ហារ ពូកែ ឆាត ពិសេសសុទ្ធសឹងតែជាកូនមហាសេដ្ធីប្រាក់វ៉លានណ៎" girl1

"ឈប់គិតវែងឆ្ងាយទៅ ពួកយើងរងចាំមើលថាក្រុមណាជាអ្នកឈ្នះវិញ វាប្រសើរជាងនាំគ្នាមកអង្គុយវិភាគអឺអើរតែគ្នាឯង" girl5 ដែលស្ងាត់ជាយូរក៏ស្រដី។

++++

"ពួកឯងហ៊ានផ្នាល់ជាមួយយើងទេ?" boy1

"ចាំតែខ្លាចតើ លូវផ្នាល់ដាក់អី" boy2

"ផ្នាល់ដាក់ខាងណាចេញអ្នកនោះត្រូវតែទៅលាងបន្ទប់ទឹកគ្រប់អគារទាំងអស់ យល់ព្រមទេ" boy1

"យល់ព្រម! ខ្ញុំផ្នាល់ខាងក្រុមសិស្សច្បងយ៉ូនហ្គី ខ្ញុំប្រាកដណាស់ថាក្រុមគាត់ច្បាស់ជាអ្នកឈ្នះ"boy2

"ខ្ញុំផ្នាល់ខាងក្រុមសិស្សច្បងស៊ុងវ៉ុន ខ្ញុំថាក្រុមគាត់ច្បាស់ជាអាចយកឈ្នះលើក្រុមសិស្សច្បងយ៉ូនហ្គីបានជាមិនខាន" boy3

"ខ្ញុំផ្នាល់ខាងក្រុមសិស្សច្បងយ៉ូនហ្គី" boy4

"ខ្ញុំផ្នាល់ខាងក្រុមសិស្សច្បងស៊ុងវ៉ុន" boy5

សម្រាប់ក្រុមសិស្សនិស្សិតប្រុសឆ្នាំទី2មួយក្រុមនេះវិញប្រកែកគ្នាយូរៗទៅក៏កើតចេញជាគំនិតមួយចេញមក តែមើលទៅក៏ល្អម្យ៉ាងដែលតើ ធ្វើចឹងទៅកុំអោយពួកគេប្រកែកគ្នាឈានដល់ដំណាលវាយដុំច្រំធាក់គ្នា ពេលធ្វើចឹងចាត់ទុកថាស្មើភាពគ្នាទៅចុះ។

++++

"ហេ៎ៗ! ពួកឯងគិតទៅមើលថាការប្រកួតលើកនេះខាងណាជាអ្នកឈ្នះ" girl1

"ខ្ញុំថាណាប្រហែលជាក្រុមសិស្សច្បងស៊ុងវ៉ុន ជាអ្នកឈ្នះ" boy2

"អេ៎! ហេតុអីឯងគិតថាក្រុមសិស្សច្បងស៊ុងវ៉ុនជាអ្នកឈ្នះទៅវិញ" girl3

"មិនអោយយើងគិតចឹងយ៉ាងម៉េច បើក្រុមសិស្សច្បងស៊ុងវ៉ុនសុទ្ធតែអ្នកជំនាញខាងលេងបាល់បោះហ្នឹង" boy2

"ឯងថាបែបនិងមានន័យថាម៉េច? ចង់មានន័យថាក្រុមសិស្សច្បងយ៉ូនហ្គី គ្មានអ្នកជំនាញលេងបាល់បោះហេស៎" girl1

"ខ្ញុំមិនមែនចង់មានន័យចឹងទេ" boy2

មើលទៅអ្នកគាំទ្រពេលនេះដូចជាពិបាកអាកាត់ថាក្រុមខាងណាជាអ្នកឈ្នះក្រុមណាជាអ្នកចាញ់ខ្លាំងណាស់ បើក្រុមម្ខាងជាTop1 ក្រុមម្ខាងជាTop2 ខ្លាំងប៉ះខ្លាំងបែបនេះ។ បើគិតតាមសមត្ថភាពមើលទៅដូចជាមិនចាញ់គ្នាប៉ុន្មានទៀត ទើបធ្វើអោយអ្នកគាំទ្រកីឡាបាល់បោះទាំងពីរក្រុមនេះនាំគ្នាវិភាគស្ទើប្រេះខួរទៅហើយនៅតែមិនអាចវិភាគដឹងថាក្រុមខាងណាជាអ្នកអាចនិងឈ្នះក្នុងការប្រកួតលើកនេះបានដដែល។

+ក្រៅរបងសាលសកល!!

នៅខាងក្នុងសាលាសកលគ្រប់គ្នាចលាចលវែកញ៉ែករឿងក្រុមកីឡាបាល់បោះដែលនឹងចាប់ផ្ដើមបើកឆាកការប្រកួតនៅពេលបន្ដិចទៀតនេះ។ ចំណែកនៅខាងក្រៅរបងសាលាសកលពេលនេះវិញមានមនុស្សពីរនាក់កំពុងធ្វើសកម្មភាពដូចជាចោរចាំខ្លាំមើលស្ថានភាពខាងក្នុងអោយស្ងាត់មនុស្សម្នាសិននិងអាលចូលទៅប្លន់យ៉ាងចឹង។

"អ្នកប្រុសតូច របងខ្ពស់ម្លឹងៗ ម៉េចនិងអាចផ្លោះរបងចូលទៅខាងក្នុងបានទៅ?" នាយគ្រីតថ៌ នេះហើយជាមនុស្សពីរអ្នកដែលឈរនៅក្រៅក្បែររបងសាលាសកលធ្វើខ្លួនលប់លោរៗដូចជាចោរដូច្នោះនោះ។

"ខ្ញុំដឹងតើបងគ្រីតថ៌ តើយើងគួរធ្វើយ៉ាងម៉េចដើម្បីអាចចូលទៅខាងក្នុងបានទៅបងគ្រីតថ៌?" ជីមីន និយាយទៅកាន់នាយគ្រីតថ៌ទាំងឈរច្រត់ដៃនិងចង្កេះព្រោះតែហត់ ដោយសារមុននេះគេនិងនាយគ្រីតថ៌ខំរកផ្លូវតោងចូលទៅខាងក្នុងសាលាសកលអស់ពេលយូរគួរសមដែលមកហើយ។

"មានយ៉ាងម៉េចអ្នកប្រុសតូច គឺមានតែត្រឡប់ទៅភូមិគ្រឹះវិញនឹងហើយ"

"បើទៅភូមិគ្រឹះវិញ ពួកយើងមិនអត់បានមើលបងប្រុសប្រកួតទៅហើយទេ" ជីមីន ត្បកសួរនាយគ្រីតថ៌ទាំងចងចិញ្ចើមខំមកនេះដើម្បីតែចង់មើលបងប្រុសប្រកួតបាល់បោះ។ ចំណែកនាយគ្រីតថ៌នេះប្រាប់អោយត្រឡប់ទៅភូមិគ្រឹះវិញ នាយគាត់នឹងបានសមតែធាក់បួនដប់ជើងពញ្ជាញ់ជញ្ជាំងអោយធ្លុះរបងសាលាសកលទេតើទើបសម។

"បាទ! អត់ហហ្នឹងហើយ" នាយគ្រីតថ៌ ឆ្លើយបែបហីៗ តិចបានជីមីនលោតធាក់មែនលូវហើយ។

"ក្រែងបងគ្រីតថ៌ជាអ្នកបបួលខ្ញុំមកមើលបងប្រុសប្រកួតកីឡាបាល់បោះហៃ! ដល់មកដល់ហើយម៉េចចង់ត្រឡប់ក្រោយមិនចង់មើលវិញចឹង?" ជីមីន ឈរច្រត់ចង្កេះសម្លក់សម្លឹងថាអោយនាយគ្រីតថ៌ប្រាវៗ ខឹងណាស់ហ៎ា។ គាត់ជាអ្នកបបួលគេមកកោកៗនិយាយបញ្ចុះបញ្ជូលគេឥតលែរបានគេព្រមមក ហើយអាពេលចង់ចេញពីភូមិគ្រឹះនោះទម្រាំតែរកលេសរកល្បិចសុំការអនុញ្ញាតពីប៉ាម៉ាក់គេបានយូរអើយសែនយូរ ដល់ពេលមកដល់គោលដៅដែលប៉ងហើយ គ្រាន់តែឡើងផ្លោះរបងចូលទៅខាងក្នុងសាលាសកលមិនបាន មកចង់ត្រឡប់ក្រោយទៅភូមិគ្រឹះវិញអីឯណា។ ធ្វើចរិតដូចគាត់បែបនឹងសមតែលោតធាក់ដប់ជើងអោយដេកស៉ីបាយបបរពេទ្យតើ ខឹងណាស់។

"ហិហិហិ...! ចង់មើលគឺចង់មើលហើយអ្នកប្រុសតូច តែខ្ញុំអត់ដឹងថាធ្វើម៉េចបានចូលទៅខាងក្នុងបាន'' នាយគ្រីតថ៌ ធ្វើទឹកមុខសើចមិនសូវសមដាក់ជីមីនព្រោះថាចៅហ្វាយតូចគេនេះនិយាយត្រូវចំកណ្ដាលមុខគេខ្លាំងពេក។

"វាយរបងនេះបំបែកចោល តើល្អទេបងគ្រីតថ៌?"

"ហាស៎? មិន..មិនល្អទេបាទ!" នាយគ្រីតថ៌ គ្រាន់តែឮយោបល់ចៅហ្វាយតូចគេហើយគេចង់បះជើងបះដៃ ចង់វាយបំបែករបងសាលាគេចោលយ៉ាងម៉េច។ អ្នកប្រុសតូចនេះប្រសប់រកនឹកឃើញដល់កហើយគេនេះសុំខ្លាចមិនហ៊ានទទួលយល់ព្រមយោបល់មួយនឹងទេ។

"ចឹងគួរតែចោះប្រហោងបន្ដិចចូលទៅ អានឹងល្អទេ?"

"អានឹងក៏អត់ល្អដែរ"

"អ្អើ...! ចឹងចុះបើធ្វើបែបនេះវិញ មុនដំបូងយើងយកខ្សែរណាដែលធំៗមកហើយបោះទៅអោយជាប់និងដើមឈើធំនឹង បន្ទាប់មកពួកយើងក៏ឡើងតោងតាមខ្សែរផ្លោះរបងទៅម្ខាងទៀត! ធ្វើបែបនឹងល្អដែរទេបងគ្រីតថ៌?" ជីមីន និយាយរៀបរាប់ទាំងធ្វើកាយវិការ។

".....! មិនល្អដូចគ្នា" នាយគ្រីតថ៌ គិតបន្ដិចក៏ឆ្លើយទាំងគ្រវីក្បាល។

"អានេះក៏អត់ល្អ អានោះក៏អត់ល្អ ចឹងបងនឹងខ្ញុំមានតែដើរបំបុករបងនិងចូលតែម្ដងតើល្អទេ?" ជីមីន ចាប់ផ្តើមម៉ួម៉ៅភ្លេមៗពេលគិតវិធីណាក៏នាយគ្រីតថ៌ឆ្លើយថាមិនល្អ។

"វិធីនឹងក៏កាន់តែមិនអាចទៅរួចថែមទៀតបាទ" នាយគ្រីតថ៌ នៅតែបន្ដឆ្លើយបដិសេដគ្រប់គំនិតដែលចៅហ្វាយតូចគេគិតចេញមក ហើយបើអោយនាយគ្រីតថ៌ឆ្លើយថាគំនិតចៅហ្វាយតូចគេនិងល្អក៏មិនកើតដែរ។ បើចៅហ្វាយតូចនាយគ្រីតថ៌លេងសុទ្ធតែចង់បំផ្លាញនិងគ្រោះថ្នាក់ទទេអីបែបនឹងនោះ គេឯណាឆ្លើយព្រម បើសិននាយឆ្លើយយល់ព្រមមែនហើយចេញប្រតិបត្តិការតាមអ្វីដែលចៅហ្វាយតូចគេគិតនោះ គេនេះមិនហ៊ានគិតទេថានិងមានអ្វីកើតឡើងចំពោះរូបគេនៅពេលខាងមុខនោះ។

"ចឹងបងគ្រីតថ៌ ចង់ធ្វើយ៉ាងម៉េច? នេះជិតដល់ពេលបងប្រុសចូលប្រកួតហើយណា បើនៅតែឯអង្គយូរជាងនេះទៀតកាលបានមើលបងប្រុសប្រកួតទៅ?" ជីមីន សួរនាយគ្រីតថ៌ទាំងធ្វើទឹកមុខជូរហួយ។

"ខ្ញុំនឹកឃើញហើយអ្នកប្រុសតូច" ឈរគិតបានបន្ដិចនាយគ្រីតថ៌ក៏បន្លឺសម្លេងឡើងសារថ្មីទាំងមុខញញឹមរីកប៉ុនគ្រាប់ជី។

"នឹកឃើញអ្វីបងគ្រីតថ៌? ឬក៏បងគ្រីតថ៌នឹកចង់យកគ្រាប់បែកមកបំផ្ទុះអោយបែករបងនឹងមែនទេ? កុំអោយសោះណាបើបងគ្រីតថ៌នឹកចង់ធ្វើចឹងមែននោះ ខ្ញុំមិនចូលរួមសហការណ៍ជាមួយឡើយ" ជីមីន សួររួចក៏ឆ្លើយអឺអើរតែឯងសុទ្ធគំនិតគិតលើនាយគ្រីតថ៌សុទ្ធតែអវិជ្ជមាន។ រីឯនាយគ្រីតថ៌ឈរស្ដាប់ចៅហ្វាយតូចគិតអវិជ្ជមានចំពោះគេលឹងហួសចិត្តគេនេះឬ? មានគំនិតចង់ធ្វើដូចចៅហ្វាយតូចនិយាយសូម្បីតែលួចគិតតែបន្ដិចគេនេះមិនទាំងហ៊ាននឹងគិតផង។ ចុះហេតុម្ដេចចៅហ្វាយតូចគេនេះប្រសប់គិតអវិជ្ជមានចំពោះគេអីយ៉ាងនេះលោក។

"អ្នកប្រុសតូចចូលចិត្តគិតអ្វីអាក្រក់ចំពោះអាគ្រីតថ៌រហូត តាមពិតទៅគំនិតខ្ញុំគឺអញ្ចេះទេ......?" នាយគ្រីតថ៌ និយាយទាំងធ្វើទឹកមុខផ្អែសៗ មុននិងចាបើរៀបរាប់ពីគំនិតគេប្រាប់ទៅចៅហ្វាយតូចគេតាមដំណើរដើមចម។

[S K I P]

ក្រឡេកមើលមកបន្ទប់Clubកីឡាបាល់បោះវិញ ក្នុងពេលនេះការចាប់ផ្ដើមបើកឆាកនៃការប្រកួតក៏ឈានមកដល់ សិស្សនិស្សិតគ្រប់ឆ្នាំប្រហែល៩៩.៩%ស្ទើម៉ាសកលដែលបានមកចូលរួមមើលការប្រកួតកីឡាប្រភេទនេះ។

បន្ទាប់មកសម្លេងកញ្ចែរក៏បានបន្លឺឡើង បញ្ជាក់ពីការប្រកួតដែលនិងចាប់ផ្តើមនៅពេលបន្ដិចទៀត។ នៅពេលសម្លេងកញ្ចែរបន្លឺឡើងមកភ្លេម សម្លេងមនុស្សស្រែកហ៊ូឮតាមពីក្រោយឥតឈប់ក៏បានបន្លឺឡើងមកដូចគ្នា។

ដំណើរស្វាហាប់មាំទាំរបស់កីឡាករដែលមានឈ្មោះជាអ្នកចូលរួមការប្រកួតក៏នាំគ្នាដើរចេញមកពីចន្លោះបន្ទប់មួយសម្រាប់កីឡាករគ្រប់រូបប្ដូរសម្លៀកបំពាក់ ដើរមកតម្រង់ជួរដើម្បីចាប់ដៃគូប្រកួតរៀងខ្លួន។

គ្រាន់តែក្រុមទាំងពីរចេញមកភ្លេម ម្នាក់ៗពុះកញ្ជ្រោលលោតតិចៗស្រែកហ៊ូដូចឆាកល្ខោនចេញតួយក្សមកយ៉ាងចឹង។ ហើយកីឡាករទាំងពីរក្រុម មើលទៅសង្ហារមិនចាញ់គ្នាប៉ុន្មានឯណា។ ក្រុមពាក់ខោអាវកីឡាពណ៌ខៀវក៏handsome ងាកទៅខាងក្រុមពាក់ខោអាវកីឡាពណ៌ក្រហមក៏handsome លោកអើយបើមិនអោយពួកគេស្រែកហ៊ូកញ្ជ្រៀវ ពុះកញ្ជ្រោលក៏មិនកើតដែលពេលនេះនោះ។

"សួស្តី! យ៉ូនហ្គី មីនគ្រីស៍ស្តាល់! ជួបគ្នាម្ដងទៀត"

ស៊ុងវ៉ុន អាដូរ៉ាស៍ ស្ថិតក្នុងខោអាវកីឡាពណ៌ខៀវ មានbandពណ៌ខៀវពាក់នៅកដៃដែលតំណាងអោយមេក្រុម ពេលឈរនៅចំពោះមុខគូរប្រកួតម្ខាងទៀតហើយគេក៏និយាយរាក់ទាក់បន្ដិចដោយញោចញញឹមនៅចុងមាត់។

"......!" ស្ងាត់! យ៉ូនហ្គី មិនបានតបគេគិតតែពីឈរសម្លឹងមើលមុខគូរប្រកួតចំពោះមុខដោយទឹកមុខម៉ូវបំផុត។ គេស្ថិតនៅក្នុងឈុតកីឡាបាល់បោះពណ៌ក្រហមមានheadbandក្រហមពាក់នៅលើក្បាលនិងនៅលើកដៃមានbandជាតំណាងមេក្រុមផងដែរ។

"សូមគូរប្រកួតចាប់ដៃគ្នាមុននិងការប្រកួតចាប់ផ្ដើម ហើយអ្នកមិនមែនចូលរួមប្រកួតនៅតង់ដំបូង សូមទៅអង្គុយនៅកន្លែងខាងក្រុមរៀងខ្លួន" សម្លេងនៃការស្រែកប្រកាសចេញពីក្បាលមេក្រូក៏បន្លឺឡើងប្រាប់ទៅដល់កីឡាករគ្រប់រូបទាំងពីរក្រុម។

ទាំងពីរក្រុមកាលបើបានឮការប្រកាសច្បាស់គ្រប់គ្នាហើយ ពួកគេក៏ចាប់ដៃគ្នារួចបំបែកគ្នាដោយតង់ដំបូងក្នុងមួយក្រុមមានគ្នាប្រាំពីរនាក់ជាអ្នកលេងមុនផ្ដើមលេងក្បាលតង់ដំបូងគេ។ ចំណែកអ្នកផ្សេងទៀតទៅអង្គុយនៅកៅអីខាងក្រុមរៀងខ្លួនរងចាំមើលស្ថានភាពក្រុម បើសិនជាក្នុងក្រុមខ្លួនមានកីឡាករណាម្នាក់មានបញ្ហាឬមានរបួសអ្វីមួយធ្ងន់ធ្ងរនោះពួកគេអាចជួយនិងដូរមនុស្សលេងទាន់ពេល។

នៅពេលការប្រកួតត្រូវចាប់ផ្ដើមធ្វើការប្រកួត សម្លេងស្រែកហូរកញ្ចៀវនិងផ្លាកឈ្មោះកីឡាករនីមួយៗក៏ត្រូវបានលើកឡើងបង្ហាញពីចិត្តនៃក្ដីស្រឡាញ់ចេញពីអ្នកគាំទ្រ។

"បងគ្រីតថ៌ហ៎ា! ខ្ញុំថ្លង់ខ្លាំងណាស់" សម្លេងក្មេងប្រុសមានសម្លៀកបំពាក់ជាឯកសណ្ឋានសិស្សនិស្សិតឆ្នាំទី៤ម្នាក់ដែលអង្គុយនៅកៅជាន់លើជួរកណ្ដាលគេក៏ពោលរអ៊ូឡើងង៉ូវៗទៅកាន់អ្នកកម្លោះម្នាក់ទៀតដែលជាអ្នកមកជាមួយគេ។

"មកមើលការប្រកួតគឺតែងតែមានអ្នកគាំទ្រ អ្នកស្រែកហ៊ូរបែបនឹងឯងអ្នកប្រុសតូច! កុំរអ៊ូអី" នាយកម្លោះសង្ហារស្លៀកពាក់ឯកសណ្ឋានសិស្សនិស្សិតឆ្នាំទី4ដូចគ្នាក៏តបទៅក្មេងប្រុសនោះវិញ ឯភ្នែកគិតតែផ្ដោតមើលទៅការប្រកួតនោះមិនព្រិច។

ហើយអ្នកទាំងពីរនាក់នឹងគ្មានអ្នកណាក្រៅពីកម្លោះតូចជីមីននិងកម្លោះសង្ហារនាយគ្រីតថ៌នោះទេ។ នេះបានគេសមហៅថាជាអ្នកតស៊ូយកជ័យជម្នះពិតមែន ខាងសកលប៉ិនធ្វើរបងខ្ពស់កប់ពពកហេស៎? ទោះធ្វើខ្ពស់ដល់ជើងមេឃទៀតក៏នាយជំនិតនិងចៅហ្វាយតូចពីរនាក់នឹងរកផ្លូវចូលមកខាងក្នុងទល់តែបានដែលកុំចង់ខ្លាំងជាមួយពួកគេទាំងពីរអោយសោះ។

តិចឆ្ងល់ហ៎ា! ថាម៉េចពីរនាក់នឹងអាចចូលមកខាងក្នុងបានទាំងមានអ្នកយាមកាមនៅមុខក្លោងទ្វារយ៉ាងតឹងរឹងហើយនៅចូលមកបានទៀត។ និយាយទៅមិនអោយពួកគេចូលបានយ៉ាងម៉េចនឹងកើត បើពួកគេមានឯកសណ្ឋានសិស្សនិស្សិតត្រឹមត្រូវទៅហើយនឹង។ ទោះបីជាមើលតាមរូបរាងមុខមាត់អ្នកទាំងពីរមិនសមជាសិស្សនិស្សិតក៏ពិតមែន ប៉ុន្តែអោយតែពួកគេមានឯកសណ្ឋានមានប៉ាក់ឈ្មោះសកលបានត្រឹមត្រូវទៅហើយអ្វីក៏អាចចូលមកខាងក្នុងបរិវេណសាលាសកលមួយនេះបានដែលណា។

"បងគ្រីតថ៌អើយ! ខ្ញុំមានអារម្មណ៍មិនល្អសោះចំពោះឈុតសិស្សបងប្រុសមួយឈុតនេះ មើលអាវធំក៏ធំ ដៃវែងក៏វែង ពិបាកពាក់ណាស់ ហ៉ឹកៗ" ជីមីន និយាយរៀបរាប់ទាំងចង់យំអីបន្ដិចអត់បន្ដិចនឹងឈ្ងោកមុខមើលខោអាវខ្លួនឯងកំពុងតែពាក់ព្រមទាំងជាមួយទឹកមុខដ៏កំសត់។

"ទ្រាំៗសិនទៅអ្នកប្រុសតូចរបស់អាគ្រីតថ៌អើយ! ខ្ញុំវិញក៏មិនចូលចិត្តស្លៀកពាក់ខោអាវបែបនេះដូចគ្នា តែដើម្បីបានមើលអ្នកប្រុសធំនិងអ្នកប្រុសទី2ប្រកួតកីឡាបាល់បោះ អ្នកប្រុសតូចត្រូវតែទ្រាំឮអត់?" នាយគ្រីតថ៌ កាលឮចៅហ្វាយតូចពោលរអ៊ូរង៉ូវៗក្បែរខ្លួន នាយក៏ងាកមុខបែរទៅនិយាយជាមួយហើយឯកសណ្ឋានសិស្សនិស្សិតដែលពួកគេកំពុងតែស្លៀកនេះគឺជារបស់ណាមជូន ហូស៊ុកនិងឯងគ្មានទៅបានឯកសណ្ឋាននឹងមកពីណាទេ ហើយគំនិតគិតឃើញទាំងនេះគឺជារបស់នាយគ្រីតថ៌កម្លោះរូបសង្ហារម្នាក់នឹង។

"ហ៊ូៗៗ...! សិស្សច្បងយ៉ូនហ្គី! សិស្សច្បងយ៉ូនហ្គី!"

"សិស្សច្បងស៊ុងវ៉ុន! សិស្សច្បងស៊ុងវ៉ុន! ហ៊ូៗៗ...!"

កំឡុងពេលនោះសម្លេងស្រែកហ៊ូរស្រែកផ្អើលពេញClubក៏បន្លឺឡើងម្ដងទៀត នៅពេលដែលយ៉ូនហ្គីនិងស៊ុងវ៉ុនដណ្ដើមបាល់បោះគ្នាទៅវិញទៅមកដើម្បីដណ្ដើមអោយបានគ្រាប់បាល់បោះយករៀងខ្លួនបោះបាល់បញ្ជូលទី។

"បងគ្រីតថ៌! បងគិតថាអ្នកណាដណ្ដើមបាល់នោះបោះបញ្ជូលទីមុនគេ?" ជីមីន តាមសម្លឹងមើលកីឡាករដែលកំពុងដណ្ដើមបាល់បោះគ្នាបោះទៅអោយខាងក្រុមគ្នាទៅវិញទៅមកនោះលឹងស្លើរភ្នែកតែគេមិនព្រមដកភ្នែកចេញសោះនៅឆ្លៀតហាមាត់សួរនាយគ្រីតថ៌កើតទៀត។

"អាគ្រីតថ៌គិតថាប្រហែលខាងក្រុមពាក់ឈុតពណ៌ខៀវជាអ្នកយកគ្រប់បាល់ទីមួយបានមុនគេ" មាត់តបនិងចៅហ្វាយតូចភ្នែកគិតតែពីតាមសម្លឹងមើលបាល់ សំខាន់មិនដឹងថានាយនឹងមកគាំទ្រក្រុមចៅហ្វាយខ្លួនឯងឬគាំទ្រក្រុមខាងគេទេ មើលតែចម្លើយផ្ដល់ទៅអោយចៅហ្វាយតូចនាយមិញនេះទៅឮហើយជីមីនស្ទើរតែលោតធាក់អោយណាណីទេតើ។

"ខ្ញុំគិតថាក្រុមឈុតពណ៌ក្រហមដែលជាអ្នកឈ្នះយកបានគ្រាប់មួយតង់នេះ" ជីមីន និយាយដោយភាពជឿជាក់ប៉ុន្តែសំណាងដូចជាមិនបាននៅខាងគេសោះ។ ភ្លេមៗនោះស៊ុងវ៉ុនក៏បានបោះបាល់បញ្ជូលទីបានមួយគ្រាប់ស្របពេលសម្លេងកញ្ចែរបន្លឺឡើងបញ្ចប់តង់ទីមួយល្មមសម្រាប់ទុកពេលអោយកីឡាករផ្លាស់ប្ដូរគ្នានឹងពេលសម្រាកបន្ដិច។

"ឃើញទេ! អាគ្រីតថ៌ថាហើយមួយតង់នេះអ្នកទទួលបានមួយគ្រាប់ជាក្រុមឈុតពណ៌ខៀវនោះមែន លូវអ្នកប្រុសតូចជឿអាគ្រីតថ៌ហើយនៅ" នាយគ្រីតថ៌ ពេលឃើញក្រុមពណ៌ខៀវទទួលបានមួយគ្រាប់ទល់សូន្យចំពេលបញ្ចប់តង់វគ្គដំបូងគេក៏បែរទៅនិយាយជាមួយចៅហ្វាយតូចគេទាំងចរិតលឹងអឿ។

"អា៎វ! ហេតុអីទៅជាក្រុមខៀវជាអ្នកបានមួយគ្រាប់វិញ ខ្ញុំឃើញអាប៉ិស្អីគេសម្បុរសស្លេកនោះមាឌលឹងធំកម្ពស់ក៏ខ្ពស់ហើយមើលតាមការលេងរបស់គេជាមនុស្សជំនាញខាងលេងបាល់បោះទៀត? ម៉េចបានទៅជាចឹងវិញ?" ជីមីន ប្រកែកទៅនាយគ្រីតថ៌តាមអ្វីដែលគេឃើញទាំងលើកដៃចង្អុលទៅយ៉ូនហ្គីប្រាប់អោយនាយគ្រីតថ៌បានដឹងថាគេមិនបាននិយាយថាតែមាត់។

ចំណែកគ្រប់គ្នាដែលបានឃើញទិដ្ឋភាពស៊ុងវ៉ុនបោះបាល់ចូលទីប្រវែងប្រហែលដប់ពីរម៉ែត្រពីទីតាំងឈរមក មានចម្ងាយឆ្ងាយគួរសមដែលធ្វើអោយគ្រប់គ្នាស្ទើរតែមិនជឿថាគេពូកែយ៉ាងនឹងព្រមទាំងលួចស្ញើចសរសើរពីសមត្ថភាពរបស់ស៊ុងវ៉ុនគ្រប់គ្នា ថាគេអាចដណ្ដើមបាល់រួចពីដៃយ៉ូនហ្គីបានដែលមិនធ្លាប់មានពីមុនមក។

ស៊ុងវ៉ុនជាមនុស្សទីមួយហើយដែលអាចដណ្ដើមបាល់ពីកណ្ដាប់ដៃយ៉ូនហ្គីបាន ដែលគ្រប់គ្នាសុទ្ធតែដឹងថាបើបាល់បាននៅក្នុងដៃយ៉ូនហ្គីហើយគ្មានទេអ្នកដែលអាចដណ្ដើមគ្រាប់បាល់ពីដៃយ៉ូនហ្គីយកមកបាន។

ប៉ុន្តែនេះស៊ុងវ៉ុន គេពិតជាអស្ចារ្យខ្លាំងណាស់ធ្វើអោយគ្រប់គ្នាមានភាពភ្ញាក់ផ្អើលចំពោះសមត្ថភាពការលេងរបស់គេយ៉ាងខ្លាំងដោយគួរអោយកត់សម្គាល់ក្នុងការប្រកួតលើកនេះហើយក៏កាន់តែធ្វើអោយការប្រកួតមួយនេះនឹងកាន់តែក្ដៅគគុកថែមមួយកម្រិតទៀតចំពោះfan fanក៏ដូចជាអ្នកគាំទ្ររវាងក្រុមទាំងពីរ។

To be Continued ✍️💯




Continue Reading

You'll Also Like

251K 12.8K 92
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...
139K 14.6K 30
"แ€žแ€ฐแ€€ แ€žแ€ฐแ€…แ€ญแ€™แ€บแ€ธแ€™แ€พ แ€™แ€Ÿแ€ฏแ€แ€บแ€แ€ฌ..." "..............." "แ€กแ€Ÿแ€„แ€บแ€ธ..แ€„แ€šแ€บแ€žแ€ฐแ€„แ€šแ€บแ€แ€ปแ€„แ€บแ€ธแ€œแ€ญแ€ฏแ€ทแ€•แ€ผแ€ฑแ€ฌแ€›แ€™แ€œแ€ฌแ€ธ..แ€กแ€แ€”แ€บแ€ธแ€แ€ฐแ€แ€€แ€บแ€แ€ฒแ€ทแ€–แ€ฐแ€ธแ€แ€ฒแ€ท แ€กแ€แ€”แ€บแ€ธแ€–แ€ฑแ€ฌแ€บแ€œแ€ญแ€ฏแ€ท แ€•แ€ผแ€ฑแ€ฌแ€›แ€™แ€œแ€ฌแ€ธ...แ€’แ€ซแ€™แ€พแ€™แ€Ÿแ€ฏแ€แ€บ..แ€›แ€”แ€บแ€žแ€ฐแ€แ€ฝแ€ฑแ€œแ€ญแ€ฏ...
333K 19.2K 41
You live in a different time zone Think I know what this is It's just the time's wrong
109K 292 25
here are some of my horny thoughts as a trans man with a pussy. snap if you wanna sext ;)