ស្នេហ៍មួយរាត្រី | One Night S...

By jung-five

166K 10.8K 638

" ត្រឹមរយៈពេលមួយយប់ ខ្ញុំនឹងធ្វើឲ្យលោកឈ្លក់វង្វេងនឹងខ្ញុំរហូតងើបមុខមិនរួច ជុងហ្គុក វីនខូសនៀរ៍!! " Character :... More

One : First Meet
Two : Wonderful Night
Three : I'm here for you
Four : Don't test my patience
Five : Let me comfort you
Short Part
Seven : Am I a useless person?
Short Part
Eight : Stay with me
Nine : Don't be afraid, you've me here
Author's note
Ten : His smile
Eleven : 6 or 8 packs?
Twelve : Don't betray me
Character ♡
Thirteen : The game will start
Fourteen : Secret Documents
Short Part
Fifteen : Just a warning
Sixteen : Are you upset with me?
Seventeen : You'll be mine again
Eighteen : Let me have a taste
Author's note
Nineteen: Heat (yoonmin ver)
Twenty : Where did they go missing?
Twenty one : I want to eat ice-cream
Twenty two : Baby, I love the way you moan!
Twenty three : I'm so lucky to have you by my side
Twenty four : Jung...I'm Sorry!
Twenty five : He's the only one who should be blamed for everything
Twenty six : What kind of relationship do they have?
Short Part
Twenty seven : You can come back to me anytime
Twenty eight : He suddenly fainted
Twenty nine : He'll be all right!!
Thirty : You become an Appa
Thirty one : From today,don't show me your face!!
Thirty two : I have no one right now...
Thirty three : I can't stop loving him
Author's note
Thirty four : Who is she?
Thirty five : Tae is pregnant!
Thirty six : Tae was kidnapped
Thirty seven : I'm the father of a child
𝒉𝒊 🦋
Thirty eight : What happened to Jungkook?
Thirty nine : I have a proof that can be exposed
Forty : He's not Tae's father.
Author's note
Hello!
Surprise! ♡
Forty one : Shaedon Caster!
Forty two : Where is Tae?
Forty three : Did you know the truth?
Forty four : Taehyung is in danger!
Forty five : He's not dead
Forty six : The last breath of life
Forty seven : Game Over
Forty eight : Civilization
Forty nine : Soobin Wincosnea
Fifty : First time dad
Fifty one : What did I do wrong?
Little Carrot 🥕
Author's note
Fifty two : Jealous
Fifty three : Rough s_x
Fifty four : U're my baby
Fifty five : Appa
Fifty six : Will you go with me?
Author's note
Fifty seven : Wedding day
Fifty eight : Coming back
Shiballlllll
fifty nine : ភាគបញ្ចប់

Six : When the little cat turned to a rude tiger

3.3K 194 2
By jung-five

ភូមិគ្រឹះលេអូដាស៍

" លោកពូ!!! " សំឡេងស្រែកលឺដូចកញ្ចែរបស់ក្មេងប្រុសម្នាក់កំពុងរត់សំដៅទៅរកយ៉ុនហ្គីដែលកំពុងអង្គុយពិនិត្យមើលឯកសារយ៉ាងស្ងៀមស្ងាត់ក្នុងបន្ទប់ធ្វើការ ព្រោះមួយរយះនេះសម្ភារៈហ្គេមមានបញ្ហាបច្ចេកទេសដែលត្រូវដោះស្រាយ មុននឹងលក់ចូលទៅក្នុងទីផ្សារ។

" លោកពូ!!! " រត់មកដល់ ក្មេងមាឌល្អិតស្ទុះចូលមកវែកកន្លែងអង្គុយលើភ្លៅយ៉ុនហ្គីយ៉ាងព្រងើយសម្ដែងចរឹតគួរឲ្យស្រឡាញ់ឲ្យយ៉ុនហ្គីជ្រួញចិញ្ចើមឡើងដោយក្ដីងឿងឆ្ងល់។

" ទៅបង្ករឿងមកទៀតហើយមែនទេ? " សំឡេងស្មើរឹបសួរទៅកាន់ឲ្យក្មេងតូចបើកភ្នែកភ្លឹសៗ ក្មេងម្នាក់នេះបើមិនបង្ករឿងអ្វី គេមិនដែលមកតោងទាមនាយបែបនេះខ្លាំងពេកឡើយ។

" អូនអត់បានធ្វើអីផង! " កំឡោះតូចបដិសេធដោយលើកចិញ្ចើមម្ខាងហើយស្ទុះទៅចាប់ថើបថ្ពាល់ប្រុសចាស់ខ្សឺតៗ នៅបញ្ចេញឫកពាក្រមិចក្រមើមសឹងតែត្រូវយ៉ុនហ្គីចាប់គ្រញិច។

តុកៗ!

" ចូលមកហ្រ្វេង! " លឺយ៉ុនហ្គីហៅនាយហ្វ្រេងចូលមកភ្លាម ទឹកមុខក្មេងលើភ្លៅក៏ចាប់ផ្ដើមផ្លាស់ប្ដូរ ធ្វើឲ្យយ៉ុនហ្គីអស់សំណើចក្នុងចិត្តរង់ចាំមើលបន្ត។

" ចៅហ្វាយ!! " ហ្វ្រេនចូលមកជាមួយទឹកមុខដ៏កម្សត់ ថ្ពាល់របស់នាយម្ខាងលេចចេញស្នាមម្រាមដៃទះឡើងច្បាស់ៗដូចបោះពុម្ពចាក់។

" យ៉ាងម៉េច? "

" ខ្ញុំសូមប្ដូរការងារណា៎ចៅហ្វាយ ចៅហ្វាយឲ្យខ្ញុំទៅតាមចៅហ្វាយដូចដើមវិញឬឲ្យខ្ញុំធ្វើជាអ្នកកាត់ស្មៅក៏បាន ខ្ញុំលែងចង់ធ្វើតៃកុងឡានជូនអ្នកប្រុសតូចទៅសាលាទៀតហើយទាន " ហ្វ្រេនលើកដៃជូតទឹកភ្នែកដែលមិនមានហូរចុះមក សំឡឹងឃើញមាឌល្អិតអង្គុយក្ដាប់មាត់សម្លក់មកនាយសឹងតែចូលមកខាំស៉ីសាច់ទាំងរស់។ នៅជាមួយនាយកាចឆ្នាស់សាហាវដូចមេខ្លា នៅជាមួយចៅហ្វាយធំវិញដូចទារកទើបនឹងកើត។

" ជីមីនបង្ករឿងអ្វីមែនទេ? "

" អ្នកប្រុសតូចមានរឿងឈ្លោះទាស់ទែងជាមួយមិត្តរួមថ្នាក់មុនពេលចេញមក រហូតដល់ប្រើប្រាស់ដៃជើងទើបខ្ញុំចូលទៅជួយឃាត់រងជំនួសឡើងចង់ក្រឡកខួរ តែអ្នកប្រុសតូចបែរជាខឹងខ្ញុំដែលចូលទៅជួយ ថែមទាំងទះកាំភ្លៀងអាហ្វ្រេងឡើងចង់វៀចថ្គាមទៀតផងចៅហ្វាយ អឹក..ចៅហ្វាយត្រូវតែជឿអាហ្វ្រេងណា៎ " នាយហ្វ្រេនរៀបរាប់បែកអូរហូរស្ទឹង ងាកមកមើល ជីមីន ឡាន់ដឺក្រេត ក្មួយសំណព្វដែលមានត្រកូលខុសគ្នារបស់យ៉ុនហ្គី បន្ទាប់ពីត្រូវនាយហ្វ្រេនបកអាក្រាតរឿងរ៉ាវរួចអស់ហើយក៏តាំងធ្វើមុខស្លេកៗដូចជាជនរងគ្រោះ ជាតួឯកដែលត្រូវតួឈ្នានីសដូចជានាយហ្វ្រេងមួលបង្កាច់។

" លោកពូ ពូកុំជឿបងហ្វ្រេងអី គាត់និយាយកុហកទេ តើមីននីឯណាជាក្មេងដែលចេះប្រើដៃប្រើជើងឈ្លោះជាមួយអ្នកផ្សេងនោះ? " ជីមីនកណ្ដាប់ជាយអាវរបស់យ៉ុនហ្គីទាញឲ្យនាយមើលមកខ្លួន ព្រមទាំងនិយាយរកលេសដោះសារបានយ៉ាងជំនាញ ធ្វើឲ្យនាយហ្វ្រេងស្ដាប់ឡើងចំហរមាត់។

" ខ្ញុំមិនបានកុហកទេចៅហ្វាយ!! " នាយហ្វ្រេនឧទានរកយុត្តិធម៌ដែលត្រូវក្មេងតូចចោទប្រកាន់ខ្លួន។

" មីន ពូសួរម្ដងទៀតតើហ្វ្រេននិយាយការពិតឬក៏អត់? " យ៉ុនហ្គីធ្វើទឹកមុខស្មើសាកសួរក្មេងជើងល្អជាលើកចុងក្រោយ ជីមីនខាំបបូរមាត់ខ្លួនឯងឱនមុខសំឡឹងដៃកំពុងគិតថាគួរឆ្លើយយ៉ាងណា ហើយចុងក្រោយក៏៖

" បងហ្វ្រេងនិយាយកុហក!! "

គ្រាន់តែគេនិយាយចប់ យ៉ុនហ្គក៏ចុចបើកលែបថប់ឲ្យឃើញពីវីដេអូសកម្មភាពរបស់ជីមីនឈ្លោះទាស់ទែងជាមួយមិត្តរួមថ្នាក់វាយអ្នកផ្សេងទៀតឡើងទ្រោមខ្លួន ពេលនាយហ្រ្វេងចូលទៅជួយក៏ត្រូវថែមមួយកាំភ្លៀងទៀត។

" នេ-នេះ? "

" ភស្តុតាងច្បាស់ៗដល់ថ្នាក់នេះ មីនមានអ្វីចង់បកស្រាយទេ? " យ៉ុនហ្គីញញឹមចុងមាត់ពេលដេញជើងក្មេងក្បាលខូចម្នាក់នេះបាន គេចូលចិត្តតែបង្ករឿងសាងភាពឈឺក្បាលមករកនាយរហូត។

" ហឹក ពូឈប់ស្រឡាញ់មីនហើយ ពូលែងកាន់ជើងមីនហើយ! ហ៉ឺ!!!! " មិនដឹងធ្វើយ៉ាងម៉េច ជីមីនក៏ប្រើល្បិចលើកដៃខ្ទប់មុខយំក្លែងក្លាយរត់ចុះពីលើភ្លៅយ៉ុនហ្គីទៅក្រៅបាត់ទោះចង់ឃាត់ក៏មិនទាន់ អារឿងរត់គេចពីបញ្ហានេះគ្មាននរណាលឿនជាងគេនេះទេ។

" ឯងទៅសម្រាកបានហើយ! " យ៉ុនហ្គីអស់សំណើចអស់ចិត្ត ក៏ងាកទៅនិយាយប្រាប់នាយហ្វ្រេង។

" ចុះសម្រេចថាចៅហ្វាយនឹងប្ដូរការងារឲ្យខ្ញុំឬអត់ទាន? "

" ទ្រាំបន្តិចទៀតទៅ យ៉ាងណាសល់តែប៉ុន្មានខែទៀតគេក៏រៀនចប់ហើយ "

" ហូយ ចៅហ្វាយអត់អាណិតអាហ្វ្រេងសោះ!! "

°°°°°

កែវភ្នែកតូចស្រទន់មានមន្តស្នេហ៍ចាប់ផ្ដើមបើកកម្រើកយឺតៗមុននឹងយកខ្នងដៃមកញីតិចៗដើម្បីទទួលយកពន្លឺដែលសាយភាយចូលមកដល់ក្នុងបន្ទប់ធំតាមរយះវាំងននដែលព្យួរជាប់បង្អួចនោះ។ ថេយ៍ក្រោកអង្គុយស្ងាបទាំងមិនទាន់អស់ងងុយ តែថានេះថ្ងៃល្ងាចទៅវិញហើយ តើគេគេងអស់ពេលយូរប៉ុណ្ណាហើយ?

" ប៉ុណ្ណឹងបានហើយ ស្អែកណាត់ជួបសារជាថ្មីទៅ " សំឡេងធំគ្រលរបន្លឺចេញពីបបូរមាត់បុរសដែលកំពុងឈរបែរខ្នងកាន់ទូរសព្ទក្ដោបនឹងត្រចៀកនិយាយ ដៃម្ខាងទៀតលូកចូលហោប៉ៅភ្នែកសំឡឹងទៅក្រៅបង្អួច លើខ្លួនរបស់នាយមានតែអាវសាមីសប៉ុណ្ណោះ ព្រោះមកពីធ្វើការរួចក៏ដោះអាវធំចេញ។ ថេយ៍សំឡឹងទៅនាយដោយកែវភ្នែកភ្លឹសៗ នាយសង្ហារខ្លាំងណាស់ចំពោះប្លង់មើលពីខាងក្រោយនេះ ចំណែករឿងរ៉ាវកាលពីយប់ក៏ស្រាប់តែរត់ចូលមកក្នុងប្រព័ន្ធប្រសាទធ្វើឲ្យថ្ពាល់ប៉ោងៗចាប់ផ្ដើមឡើងពណ៌សុីជម្ពូរដូចជាផ្លែប៉េសទុំយ៉ាងអ៊ីចឹង ទើបម្រាមដៃស្រឡូនលូកមកក្ដោបថ្ពាល់របស់ខ្លួនទាំងអឹមអៀន ស្របនឹងអ្នកម្ខាងទៀតបង្វែរខ្លួនមករកល្មម។

" ថេយ៍ភ្ញាក់ហើយមែនទេ? ឃ្លានឬអត់? បងបានឲ្យគេរៀបចំអាហារឲ្យតាំងពីព្រឹក តែឃើញអូនគេងលក់ស្រួលទើបបងបណ្ដោយឲ្យអូនគេង បើឃ្លាន ចាំបងឲ្យគេរៀបចំសារថ្មីឲ្យ " ជុងហ្គុកទម្លាក់ទូរសព្ទចូលហោប៉ៅបោះជំហានចូលមករកមនុស្សមាឌតូច ទាំងនិយាយរ៉ាយរ៉ាប់ប្រាប់គេសព្វគ្រប់បែបយ៉ាង។ នាយបានទៅក្រុមហ៊ុនមួយភ្លេតប៉ុណ្ណោះក៏ត្រឡប់មកភូមិគ្រឹះវិញ ព្រោះបារម្ភពីថេយ៍ខ្លាចក្រែងគេមិនហ៊ានចុះទៅរកអីញ៉ាំនៅខាងក្រោម ម្យ៉ាងនាយមិនអនុញ្ញាតឲ្យអ្នកបម្រើចូលមកក្នុងបន្ទប់នាយឡើយ។

" លោករំលោភខ្ញុំ!! " ថេយ៉ុងស្រែកគំហកមួយទំហឹងលឺសឹងបែកកណ្ដាស់ត្រចៀករបស់អ្នកម្ខាងទៀតដែលកំពុងសំឡឹងវិវេកមករកខ្លួនដែលអង្គុយរុំភួយត្រឹមទ្រូង សម្លក់មកដោយកែវភ្នែកកាចឆ្នាស់ប៉ះរលាកដូចទឹកក្ដៅ។

" បងលួងអូនតើ!! " នាយសង្ហារបើកភ្នែកធំៗពេលក្រឡេកឃើញឆ្មាប្រែក្លាយជាខ្លាយ៉ាងឆាប់រហ័ស សង្ងំគេងវាស់ល្ងាចមកនេះគឺសន្សំកម្លាំងទុកស្រែកដាក់នាយមែនទេ?

" តែលោកចាប់បង្ខំខ្ញុំ!! " មែនហើយ លោកឯងចាប់បង្ខំខ្ញុំ!!! ចាំតែមើលទៅ ថ្ងៃណាមួយខ្ញុំនឹងប្ដឹងលោកឲ្យអស់ពីគូទខោតែម្ដង ជុងហ្គុក វីនខូសនៀរ៍!!

" ហើយចុះបាត់ខឹងអត់ចុះ? "

" បាត់! " ហឹកៗ ខ្មាសគេព្រះអើយ!!!

" អ៊ីចឹងចាំបងបីអូនចូលទៅងូតទឹក " ជុងហ្គុកញញឹមបន្តិចពេលលឺថាថេយ៍បាត់ខឹងខ្លួន តែមិនទាន់ឈានទៅដល់ផងសំឡេងចច្រែតក៏បន្លឺឡើង៖

" មិនបាច់!! "

" ហេតុអ្វីមិនឲ្យបងបី? "

" ជើងខ្ញុំមានដើរ!! "

" ហើយដើររួចអត់? "

" គឺអត់ហ្នឹងហើយ!! លោកឯងសង្កត់ខ្ញុំមួយយប់ គិតថាខ្ញុំជាគ្រឿងម៉ាសុីនដែលមិនចេះហត់ មិនចេះឈឺមិនចេះទ្រោមខ្លួនឬ? "

" មើលទៅអូនប្រហែលជាមិនទាន់បាត់ខឹងបងទេ តើបងត្រូវលួងអូនម្ដងទៀតដែរទេ? "

" ហ៊ានចូលមកខ្ញុំនឹងដាក់ក្បាលលោកឯងបែកឈាមមិនខាន!! "

" តែអូនដើរទៅបន្ទប់ទឹកមិនកើត " ជុងហ្គុកសំឡឹងមុខមនុស្សមានះទាំងក្រឺតក្នាញ់សឹងតែលោតទៅចាប់គ្រញិច មាត់ថាបាត់ខឹងតែសម្ដីចេញមកដូចទះកាំភ្លៀងនាយដប់ដៃរាប់មួយអ៊ីចឹង មួយម៉ាត់ៗចុកដល់បេះដូងថ្លើមសួតប្រម៉ាត់ក្រពះពោះវៀនពោះតាំង។

" ខ្ញុំសុខចិត្តវារក៏មិនឲ្យលោកឯងបីខ្ញុំដែរ!! " ថេយ៍ស្រដីយ៉ាងផ្ដាច់ការថាមិនត្រូវការជំនួយពីនាយមុខទារកម្នាក់នេះឡើយ។

" អ៊ីចឹង..ក៏វារទៅ បងចាំមើលអូន! " ជុងហ្គុកអស់ជម្រើស ក៏ស៊កដៃមកឱបខ្លួនចាំមើលមាឌល្អិតវារចុះពីលើពូកទៅបន្ទប់ទឹកដោយខ្លួនឯង ឯថេយ៍ក៏មិនអល់ឯកឲ្យនាយដៀលខ្លួនដែរ ក៏ស្រវាយកអាវឃ្មុំនៅជិតជើងមកពាក់ទាំងភ្នែកសម្លក់អ្នកដែលឈរចង់លៀនភ្នែក។

" កុំសំឡឹងបងដោយក្រសែភ្នែកបែបនេះ បើសិនជាក្មេងគេនឹងខ្លាចអូនដល់យំមិនខាន! " ជុងហ្គុកញោចចុងមាត់អស់សំណើចនឹងភាពកាចឆ្នាស់របស់គេ តែនាយបែរជារឹតតែមើលឃើញថាគេគួរឲ្យស្រឡាញ់ទៅវិញ របៀបថាទោះអូនជេរក៏នៅតែឃ្យូតសម្រាប់បងជានិច្ច ។

( ខ្ញុំនឹងមិនឲ្យលោកឯងមើលងាយឡើយ!!! ) ថេយ៍គិតនៅក្នុងចិត្តទម្លាក់ជើងចុះទៅខាងក្រោម ហើយដាក់ខ្លួនចុះទៅក្រោមតែមិនប្រយ័ត្នក៏ធ្លាក់ខ្លួនទៅក្រោមលឺសូរតែ...

ក្តុក*
" អូ..យ៎! " បបូរមាត់ក្រពុំខាំចូលគ្នា ទឹកភ្នែកលេចចេញមកតាមកន្ទុយភ្នែក វាលើខ្លាំងណាស់ ល្វែងខាងក្រោមរបស់គេដូចកំពុងត្រូវកាំបិតកាត់ជាដុំអ៊ីចឹងព្រះអើយ!

" កុំចចេសដាក់បងទៀតអី ឈឺតែខ្លួនឯងទេ " ជុងហ្គុកទ្រាំមើលនឹងភ្នែកទៀតមិនបាន ទើបចូលទៅបីគេមកហើយនាំគេចូលទៅដើរទៅក្នុងបន្ទប់ទឹក។

" ច-ចង់ធ្វើស្អី? " ថេយ៍ពេលដែលត្រូវនាយដាក់ឲ្យអង្គុយក្នុងអាងទឹករួច ក៏ស្រាប់តែនាយចង់ស្រាយអាវឃ្មុំរបស់ខ្លួន ក៏ប្រញាប់យកដៃមកក្ដាប់អាវជាប់មិនឲ្យនាយប៉ះបានព្រមទាំងស្រែកសួរញ័របបូរមាត់។

" បងងូតទឹកឲ្យអូន "

" ខ្ញុំមិនមែនជាទារកដែលតម្រូវឲ្យលោកមកងូតឲ្យនោះទេ! " ថេយ៍វាយម្រាមដៃធំៗចេញនៅពេលដែលជុងហ្គុកលូកមកម្ដងៗ សុទ្ធតែចង់ងូតទឹកឲ្យ បើថាចង់លូកលាន់ខ្លួនប្រាណកូនប្រុសគេក៏សារភាពត្រង់ៗមក។

" តែបងទុកអូនជាទារករបស់បង! "

" លោកមិនប៉ារបស់ខ្ញុំ!! "

" ប្រាកដទេថាបងមិនមែនប៉ារបស់អូន? " ជុងហ្គុកញាក់ចញ្ចើមញញឹមបេះបួយថេយ៉ុងឲ្យក្ដៅស្លឹកត្រចៀកលេង ព្រោះពេលឃើញក្មេងម្នាក់នេះខឹងគួរឲ្យស្រឡាញ់ណាស់ វាធ្វើឲ្យនាយចេះតែចង់ញ៉ោះឲ្យគេខឹង។

" បើលោកជាប៉ាខ្ញុំមែន តើលោកជាសាហាយអ្នកម៉ាក់ខ្ញុំឬយ៉ាងម៉េច? លោកលួចលាក់ស្នេហាជាមួយម៉ាក់ខ្ញុំឬ? " ថេយ៍បើកភ្នែកធំៗលើកដៃចង្អុលមុខជុងហ្គុក ទឹកមុខរបស់គេដូចមនុស្សស្លុងនឹងគំនិតមួយដែលគិតថាជុងហ្គុកបានទាក់ទងជាមួយម៉ាក់របស់គេ។

ឃ្លុះ*

" ក្មេងឆ្កួត!! " ជុងហ្គុកលើកខ្នងដៃដាក់ថេយ៍មួយក្រញរស្រាលៗឲ្យគេលើកដៃអង្អែលធ្វើមុខជូរហួញដាក់នាយ នាយមិនស្មានឡើយថាគេជាមនុស្សដែលមានការគិតឆ្កួតៗហើយងាយជឿអ្វីដែលអ្នកផ្សេងនិយាយបែបនេះ។

" ក្បាលមនុស្ស មិនមែនក្បាលឆ្កែ ទោះជាមិនចេះខាំដូចឆ្កែ តែបើហ៊ានខោកម្ដងទៀតធានាថាលោកឯងដាច់ដៃមួយសូន្យ!! "

លឺអត់បង?😞
To be continued

20vote សម្រាប់ភាគបន្ទាប់ ហើយសូមខមិនពីសាច់រឿងផង បើអ្ន្នកទាំងអស់គ្នាបានខមិន ទោះអត់គ្រប់ vote ក៏ខ្ញុំផុសភាកបន្តឲ្យអានដែរ និយាយមែន 🥺💜

Continue Reading

You'll Also Like

364K 38.2K 42
လက်ထဲက ဘေ့စ်ဘောရိုက်တံကိုကျစ်ကျစ်ကိုင်လို့ ပစ်မှတ်ကိုသေချာအာရုံစိုက်တယ်..... ဒီတစ်ခေါက် ဝမ်ရိပေါ်ရဲ့ ပစ်မှတ်က ဘောလုံးမဟုတ်တဲ့ နှလုံးသားတစ်ခုဖြစ်တယ်...
592K 101K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!
78.2K 10.9K 46
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...