CEO ម្ចាស់ស្នេហ៍ [-ចប់-]

By MoonieMoly

4.6K 189 12

"បងមិនខ្វល់ថាថ្ងៃក្រោយអូនមានជម្ងឺឈឺស្កាត់យ៉ាងណាក៏បងព្រមនៅក្បែរថែរក្សាអូនហើយនិងមើលថែអូន ទុកអូនឲ្យដូចជាព្រះនាងម... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37

Episode 20

85 4 0
By MoonieMoly

[...មន្ទីរពេទ្យ...]

"កូនស្រីខ្ញុំយ៉ាងមិចហើយ???" ប៉ាលីលី

"អ្នកជម្ងឺមិនអីទេគ្រាន់តែត្រូវរបួសនៅនិងថ្ងាសបន្តិចប៉ុណ្ណោះ" គ្រូពេទ្យ

"អ្នកស្រី..." អ្នកបំរើ

"ខ្ញុំមិនអីទេ... កុំបារម្ភមើល... មែនហើយ... កុំប្រាប់អ្នកប្រុសរបស់អ្នកទាំងអស់គ្នាលឺទេ!!!!" លីលី

"តែ..." អង្គរក្ស

"មិនស្ដាប់ខ្ញុំមែនទេ???" លីលី

"ខ្ញុំដឹងហើយអ្នកស្រី..."

"កូនពិតជាមិនអីមែនទេ???" ម៉ាក់លីលី

"ចាស... តែគ្រាន់តែឈឺក្បាលបន្តិច... " លីលី

"ទៅវិញម៉ាក់ធ្វើស៊ុបឲ្យញុាំ" ម៉ាក់លីលី

"កូនឯងមិចមិនប្រយ័ត្នអញ្ចឹង???" ប៉ាលីលី

"ក្រែងបងឃើញហើយថាមានគេរត់បុកកូនស្រីយើង!!!" ម៉ាក់លីលី

"ម៉ាក់... ប៉ា... កូននិងប្រយ័ត្នប្រយែងជាងនេះ..." លីលី

"ហុឹម... ចាំបន្តិចណាប៉ាទៅpay ថ្លៃពេទ្យសិន... ចាំប៉ាមកវិញចាំយើងទៅផ្ទះ" ប៉ាលីលី

--------------------

"សួស្ដីអ្នកស្រីផាក..." លីលីត្រលប់មកដល់ផ្ទះភ្លាមក៏ទទួលបានទូរស័ព្ទពីកំពូលស្វាមីនាងភ្លាម

"បងឯងកើតអី??? " លីលី

"ថ្ងាសអូនកើតអី???" ជីមីន

"អូនបិទសម្រាប់បន្ថយកម្ដៅ... អូនផ្ដាសាយទើបខ្លាចក្ដៅខ្លួនដូចកាលលើកមុន" លីលី

"កុំភ្លេចញុាំថ្នាំផងណា... ហើយពេលណាអូនមកកូរ៉េវិញ?? នេះជិតដល់ពេលមកវិញហើយ... បងនឹកអូនណាស់" ជីមីន

"អូននិងទៅវិញនៅ២សប្តាហ៍ក្រោយ... ព្រោះ passport អូនផុតនៅសប្ដាហ៍ក្រោយនេះហើយ..."

"ល្អ... បងនឹងទៅទទួលអូនដោយផ្ទាល់..." ជីមីនញញឹមបិទមាត់មិនជិតរួចអ្នកទាំង២ក៏បិទទូរស័ព្ទរៀងៗខ្លួន

----------------------

២សប្ដាហ៍ក្រោយក៏បានមកដល់... លីលីនិងអ្នកមកតាមទាំង៤ក៏បានមកដល់ប្រលានយន្តហោះ... ឯរបួសក្បាលរបស់លីលីក៏បានជាសះស្បើយដែរនៅតែស្នាមបន្តិចបន្តួចប៉ុណ្ណោះ...

"កូនទៅហើយប៉ា... ម៉ាក់... បងប្រុស..." លីលីអោបលាអ្នករាល់គ្នា

"សុខសប្បាយតាមផ្លូវណាកូន..." ប៉ា

"នៅលើយន្តហោះកុំភ្លេចគេងឲ្យបានច្រើនផង"

"បងបានទិញអាវក្រៅមួយសម្រាប់ឯង... នេះយកទៅ... នៅកូរ៉េត្រជាក់ណាស់សីតុណ្ហភាព-២អង្សារណា" បងប្រុសលីលី

"មិចក៏បងដឹង??? មើលព្យាករណ៍អាកាសធាតុមែនទេ??? " លីលី

"ហ៊ឹម... សុខសប្បាយតាមផ្លូវណា" បងប្រុសលីលីក៏យកដៃមកអង្អែលក្បាលប្អូនរបស់ខ្លួន

"អញ្ចឹងខ្ញុំទៅហើយណាម៉ាក់... ប៉ា... បងប្រុស..." លីលី

"លាហើយលោកស្រី... លោកប្រុស... បងប្រុស..." អ្នកទាំង៤ក៏អោនលាគ្រួសាររបស់លីលី

------------------------

ម៉ោង៧ព្រឹក...

លីលីនិងអ្នកដើរតាមទាំង៤ក៏បានដើរចេញពីប្រលានយន្តហោះ... នាងក្រមុំដើរចេញមកក៏ឃើញអ្នកកម្លោះ CEO កំពុងឈរចាំខ្លួនទាំងព្រឹកព្រលឹម... ជីមីនគ្រាន់តែឃើញលីលីមកជិតខ្លួនភ្លាមក៏ស្ទុះមកអោបនាងទាំងក្ដីនឹករលឹកជាខ្លាំង...

"ប្រុសចាស់... ខានឃើញបងមួយរយៈមិចក៏បងមុខបងមានស្នាមជ្រួញអញ្ចឹង... មើលនៀក... មាន៣ខ្សែហើយ..." លីលី

"ហាស់??? មុខបងចាស់??? មានជ្រួញ??? អូនកុំនិយាយលឺៗពេកប្រយ័ត្នគេលឺទៅ... នេះបងជាប្រុសសង្ហារប្រចាំវិស័យជំនួញណា..." ជីមីន

"បងសម្លាញ់... អូនអស់កម្លាំងណាស់... ហើយបងក៏ត្រូវទៅធ្វើការដែរមែនទេ???" លីលី

"ហុឹម... តែបងនឹកអូនណាស់... អឺ... អញ្ចឹងទៅការិយាល័យបងទៅ... ចាំល្ងាចយើងទៅញុាំអីជាមួយគ្នា..." ជីមីន

"អូនចង់សម្រាកនៅផ្ទះវិញ... អូនពិតជាហត់ណាស់..." លីលី

"ល្អ... បងជូនអូនទៅផ្ទះវិញសិនចាំបងត្រលប់មកធ្វើការ..." ជីមីន

"ល្អ..." លីលី

------------------

១សប្ដាហ៍ក៏បានកន្លងផុតទៅ... ព្រិលនៃរដូវរងារក៏បានធ្លាក់ចុះមកបន្តិចម្ដងៗរហូតធ្វើឲ្យអ្វីៗគ្រប់បែបយ៉ាងប្រែទៅជាពណ៌សក្បោះ... អ្នកកម្លោះរាងស្ដើងខ្ពស់ក៏បានដើរចូលមកអង្គុយក្បែរខ្លួនលីលីដែលកំពុងអង្គុយតែម្នាក់ឯសម្លឹងមើលព្រិលដែលកំពុងធ្លាក់ចុះមកនៅខាងក្រៅ...

"នឹកផ្ទះមែនទេក្មេងល្អិត..."

"បងប្រុស... បងមកតាំងពីពេលណា???" លីលី

"មុននេះឯង... ហើយយ៉ាងមិចហើយវិស្សមកាលរយៈពេលជិត៣នោះ???" ជីន

"ចាសគឺសប្បាយណាស់... ចុះបងមួយរយៈនេះរវល់មែនទេទើបមិនដែលឃើញបងអញ្ចឹង..." លីលី

"មិនរវល់អីណាស់ណាទេ... គ្រាន់តែបងត្រូវទៅមើលការនៅសួនកម្សាន្តច្រើនបន្តិច..." ជីន

"សួនកម្សាន្ត!? បងមានសួនកម្សាន្តផ្ទាល់ខ្លួនមែនទេ???" លីលីនិយាយទាំងភ្ញាក់ផ្អើល

"បាទ... បងបានបើកវាកាលពីប៉ុន្មានឆ្នាំមុន... " ជីន

"អូរ... តើសួនកម្សាន្តរបស់បងមានកន្រ្តកវិលទេ??? ខ្ញុំចង់ជិះកន្រ្តកវិលណាស់... ព្រោះមើលទៅវាសប្បាយ..." លីលី

"មាន... តែបងមិននាំឯងទៅទេព្រោះបើមានគ្រោះថ្នាក់នោះជីមីនប្រាកដជាសម្លាប់បងចោលហើយ" ជីន

"ពួកបងម្នាក់ៗមានអាជីវកម្មពីរបីក្នុងដៃ... ចុះប្រុសសង្ហារវិញ??? គាត់មានការងារតែ១ទេឬ???" លីលី

"ផាកជីមីនមែនទេ??? គេមាន business  ច្រើនណាស់... " ជីន

"ចុះហេតុអីបានជាមើលទៅគាត់មិនសូវរវល់ជាមួយ business  ផ្សេងក្រៅពីក្រុមហ៊ុន technology  នោះ???" ជីមីន

"នោះជារឿងសំងាត់របស់គេ... អូនឯងចង់ដឹងសួរគេទៅ... បងខ្លាចនិយាយខុសណាស់ព្រោះអាល្អិតនោះមិនបានទេ " ជីន

"គាត់មានបញ្ហាអីមែនទេ??? មិចក៏បងដូចជាខ្លាចគាត់ម្លេះ??? គាត់ស្លូតសឹងអីនិង" លីលី

"ហាស់ហា... គួរឲ្យចង់សើចណាស់... ផាកជីមីនស្លូត... គេជាកូនទន្សាយសម្រាប់អូនឯង... ប៉ុន្តែសម្រាប់អ្នកផ្សេងគេជាខ្លា... ដោយសារតែគេឆ្លាត... ពូកែ... មានគំនិតច្រើនទើបពួកយើងឲ្យគេគ្រប់គ្រងក្រុមហ៊ុន... " ជីន

"ពិតមែន??? នេះមិនគួរឲ្យជឿទេ..." លីលីនិយាយចប់ក៏សុំឲ្យជីនជូននាងទៅក្រុមហ៊ុន...

~~~~To be continued ~~~~

Continue Reading

You'll Also Like

55.7K 2.2K 77
ជារដូវកាលទី 6 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) ❤️💐 ដែលនិយាយពីកម្លោះពាណិជ្ជករដែលមានជំនឿជឿជាក់លើមន្តរបស់...
5.6K 327 30
ខនសឺតក៏បានបញ្ចប់ ភាពរីករាយក៏ត្រូវបានរំសាយ កម្លោះសង្ហាររាងខ្ពស់កំពុងឈរសម្លឹងទៅលើមេឃដែលគេកំពុងបាញ់កាំជ្រួចរួចក៏បន្លឺឡើង "បើលោកជ្រុលជាឲ្យនាងចូលមកក្នុងជី...
417K 25.3K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...