CEO ម្ចាស់ស្នេហ៍ [-ចប់-]

By MoonieMoly

4.6K 189 12

"បងមិនខ្វល់ថាថ្ងៃក្រោយអូនមានជម្ងឺឈឺស្កាត់យ៉ាងណាក៏បងព្រមនៅក្បែរថែរក្សាអូនហើយនិងមើលថែអូន ទុកអូនឲ្យដូចជាព្រះនាងម... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37

Episode 18

93 4 1
By MoonieMoly

*ក្រាក... ក្រឹប...*

"អូនសម្លាញ់... ឲ្យបងសុំទោស..." ជីមីនគ្រាន់តែដើរចូលមកភ្លាមក៏ឈ្ងោកមុខសុំទោសនាងក្រមុំភ្លាម

"ហេតុអីបងត្រូវសុំទោសអូន???" លីលី

"បងដឹងថាអូនបានឃើញរឿងកាលពីយប់មិញ... បងបានញុាំស្រាជាមួយអ្នករាល់គ្នា... បងមិនដឹងថាខ្លួនធ្វើអីខ្លះទេកាលពីយប់មិញ... លីលី... ឲ្យបងសុំទោសពិតមែនណា..." ជីមីនបងអង្គុយក្បែរលីលីរួចក៏យកដៃទៅចាប់ដៃនាង

"បងចង់ធ្វើអី???" លីលី

"ដើម្បីជាការសុំទោស... បងឲ្យអូនទៅលេងខ្មែរមួយរយៈ... អូនសប្បាយចិត្តទេ???" ជីមីន

"បងនិយាយមែនឬនិយាយលេង???" លីលី

"មែន... បងមិនកុហកទេ... ហើយនេះចាត់ទុកជាកាដូរសម្រាប់អូន... តែ... " ជីមីន

"តែអ្វី???" លីលី

"តែបងចង់ឲ្យអូននាំអ្នកបំរើនិងអ្នកការពារទៅជាមួយខ្លះ" ជីមីន

"ឲ្យអ្នកបំរើម្នាក់និងអ្នកការពារម្នាក់... ព្រមទេ???" លីលីស្រាប់តែប្រែប្រួល ៣៦០ដឺក្រេភ្លាមៗ ហើយថែមទាំងភ្លេចថាខ្លួនកំពុងអន់ចិត្តនិងអ្នកកម្លោះផងដែរ

"ថែម១មុខ១ទើបបងព្រម..." ជីមីន

"អូខេ... យល់ព្រម... អូនស្រលាញ់បង... ប្រុសសង្ហារ..." លីលី

"អូ... អ្នកណាអោបខ្ញុំនិង... គួរឲ្យស្រលាញ់ដល់ហើយ... មើលទៅអូនគួរឲ្យស្រលាញ់បែបនេះតើបងដាច់ចិត្តបែកចិត្តពីអូនយ៉ាងមិចទៅ???" ជីមីនយកដៃអង្អែលខ្នងភរិយារបស់ខ្លួន...

"តើអូនអាចចេញទៅពេលណា???" លីលីក្រោកមកសួរស្វាមីខ្លួន

"ពេលអូនត្រៀមខ្លួនរួច" ជីមីន

"អូនគ្មានរបស់អីត្រៀមទេ... សម្លៀកបំពាក់នៅខ្មែរមានស្រាប់"

"អូនចង់ទៅលេងប៉ាម៉ាក់ក្មេងបងនិងបងថ្លៃបងដោយដៃទទេមែនទេ???" ជីមីន

"គាត់មិនចង់បានអីទេ..." លីលី

"អូនគេងបន្តិចទៅ... ពេលបងចេញពីធ្វើការបងនាំអូនទៅផ្សារទិញរបស់ផ្ញើពួកគាត់ល្អទេ???" ជីមីន

"បាន... តែអូនចង់ទៅថ្ងៃស្អែក... ព្រោះយន្តហោះហោះម៉ោង៧យប់ឯណោះ... " លីលី

"បាន... បងឲ្យជីសុីនកក់សំបុត្រយន្តហោះសម្រាប់អូននិងអ្នកទៅជាមួយអូន... អរ...ស្អែកអូនត្រូវទៅមន្ទីរពេទ្យជាមួយបងដើម្បីយកថ្នាំទុកញុាំ..." ជីមីន

"អូខេ..." លីលីញញឹមបិទមាត់មិនជិត

---------------

[ The king of technology ]

"Wow ថ្ងៃនេះបងមិនស្លៀកពាក់ឈុតអាវធំរបស់បងមកទេ???" ជុងគុក

"បងត្រូវនាំលីលីទៅផ្សារនៅល្ងាចនេះ... ដូច្នេះបងខ្ចិលស្លៀកឈុតនោះ" ជីមីន

"យ៉ាងមិចហើយ គំនិតរបស់បងល្អទេ???" យ៉ុងគី

"ល្អ... នាងព្រមហើយ... ឈប់ខឹងខ្ញុំទៀតផង..." ជីមីន

"នាងទៅពេលណា???" ថេយ៉ុង

"ស្អែក... នាងសប្បាយចិត្តស្ទើរស្រក់ទឹកភ្នែកទៅហើយ..." ជីមីន

"នេះជាខ្សែកររបស់អ្នកម្ដាយ... វាស្អាតណាស់ដូច្នេះខ្ញុំបានទិញវាសម្រាប់ម៉ាក់របស់លីលីតែគេទើបផ្ញើមកក្រោយពីម៉ាក់លីលីទៅខ្មែរវិញ..." ថេយ៉ុងហុចប្រអប់ខ្សែកមួយទៅជីមីន

"បាន... ចាំយើងយកឲ្យនាង" ជីមីន

|• ម៉ោង៥ល្ងាច... •|

"តោះអ្នកស្រីផាក... យើងទៅផ្សារ..." ជីមីន

"បងមកតាំងពីពេលណា???" លីលី

"ឈរមើលអូនមួយសន្ទុះហើយ" ជីមីន

"បងឯងនេះ... អរ... ចាំបន្តិច... អូនយកថ្មាំទៅជាមួយសិនព្រោះអូនត្រូវញុាំថ្នាំម៉ោង៦ល្ងាច" លីលី

"ឆ្លាតណាស់..." ជីមីន

"អឹម... យកមួយនេះ... មួយនេះ... ហើយមួយនេះ... អឹម... តោះទៅ..." លីលី

--------------------

[ ផ្សារទំនើប ]

"អូនចង់ទិញអ្វី???" ជីមីន

"ហាងលក់គ្រឿងអលង្ការ... មើលទៅស្អាតៗណាស់..." លីលី

"តោះចូលទៅ..." ជីមីនក៏បានដឹងដៃភរិយារបស់ខ្លួនទៅក្នុងហាង

"វាស្អាតៗណាស់... បងមើលនៀក..." លីលី

"អ្នកនាង... ខ្ញុំចង់មើលខ្សែដៃមួយនេះ... ហើយខ្សែកមួយនេះ... អរ... កងដៃមួយនេះទៀត" ជីមីន

"បងឯងមើលអីច្រើនម្លេះ???" លីលី

"សម្រាប់អូន... មកនេះមកសាកពាក់វាទៅមើល... " ជីមីនក៏ទាញខ្សែកមកពាក់លើកឲ្យភរិយារបស់ខ្លួន... រួចក៏យកខ្សែដៃនិងកងដៃមកពាក់លើខ្លួននាងរួចជីមីនក៏បន្លឺឡើងបន្ត

"ស្អាតណាស់... អរ... ខ្ញុំចង់មើលចិញ្ចៀនរៀបការ..." ជីមីន

"នេះហើយលោក..." បុគ្គលិក

ជីមីនក៏យកចិញ្ចៀននោះមកធ្វើដូចជាកំពុងសុំលីលីរៀបការអញ្ចឹង

"បងឯងធ្វើអី..." លីលីនិយាយចប់អ្នកកម្លោះផាកក៏ទាញដៃរបស់នាងមកបំពាក់ចិញ្ចៀនរួចខ្លួនក៏បានហុចដៃឲ្យនាងពាក់ចិញ្ចៀនឲ្យខ្លួនវិញ...

"ន៎ែ... ពួកយើង..." លីលី

"កុំខ្វល់អី... នេះជាហាងរបស់ត្រកូលយើងទេ... ពួកយើងមានអាជីវកម្មច្រើនណាស់អូនកុំបារម្ភអី" ជីមីន

លីលីលឺបែបនេះក៏បានទាញដៃអ្នកកម្លោះមកពាក់ចិញ្ចៀនឲ្យវិញ...

------------------

ព្រឹកថ្ងៃថ្មីក៏បានមកដល់ដែលព្រឹកនេះខុសប្លែកពីរាល់ដងដោយសារមានជាងថតនិងអ្នកតុបតែងខ្លួនមកដល់វិឡាធំនេះផ្ទាល់ហើយគេបានតុបតែងក្នុងសាលធំឲ្យមើលទៅដូចជា studio ថតរូបអញ្ចឹង... លីលីកំពុងតែចុះពីលើឡានមិនទាន់ស្រួលបួលផងក៏ស្រាប់តែមានអ្នកបំរើនាំនាងទៅតុបតែងខ្លួនយ៉ាងចម្លែក...
២ម៉ោងក្រោយពីតុបតែងខ្លួនរួចមកលីលីក៏បានដើរចេញមកសាលធំជាមួយនិងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាទីបំផុត... អ្នករាល់គ្នាដែលកំពុងនៅសាលធំក៏ស្រាប់តែភាំងគ្រប់ៗគ្នាជាមួយនិងសម្រស់យ៉ាងស្រស់របស់នាង... ជីមីនឃើញភរិយាខ្លួនបែបនេះក៏បានដើរទៅដឹងដៃភរិយាខ្លួនមកកន្លែងថតដើម្បីថតរូបរៀបការ... ឯលីលីឆ្ងល់ក៏សួរឡើងមក

"បងចង់ធ្វើ??? "

"យើងកំពុងថតរូបរៀបការនិងហើយ... ពួកយើងរៀបការកន្លះឆ្នាំហើយតែមិនដែលមានរូបរៀបការទុកអួតអ្នករាល់គ្នាទេ..." ជីមីន

"ហេតុអីក៏បងចង់អួតគេបែបនេះ??? តាមអូនលឺគេនិយាយ គេថាបងមិនចូលចិត្តបង្ហាញអ្វីឲ្យគេឃើញទេ" លីលី

"មកឈរឲ្យស្រួលទៅ... ប្រយ័ត្នគេថតរូបចេញមកមិនស្អាតណា... " ជីមីនមើលមុខនាងរួចក៏ញញឹម ឯជាងថតក៏បានចាប់ផ្តើមថតយករូបភាពជាច្រើនសន្លឹក...

~~~~To be continued ~~~~

Continue Reading

You'll Also Like

46K 1.6K 57
ស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមក...
1.6M 95.6K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
55.7K 2.2K 77
ជារដូវកាលទី 6 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) ❤️💐 ដែលនិយាយពីកម្លោះពាណិជ្ជករដែលមានជំនឿជឿជាក់លើមន្តរបស់...