CEO ម្ចាស់ស្នេហ៍ [-ចប់-]

By MoonieMoly

4.6K 189 12

"បងមិនខ្វល់ថាថ្ងៃក្រោយអូនមានជម្ងឺឈឺស្កាត់យ៉ាងណាក៏បងព្រមនៅក្បែរថែរក្សាអូនហើយនិងមើលថែអូន ទុកអូនឲ្យដូចជាព្រះនាងម... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37

Episode 17

110 4 0
By MoonieMoly

"ឆាប់ក្រោកឡើង... ឆាប់ត្រលប់ទៅវិញទៅ..." ជីមីនដាស់នារីស្រស់ស្អាតដែលនៅក្បែរខ្លួនគេឲ្យឆាប់ក្រោក

"ចាស..."

"ប្រាក់ខ្ញុំនិងឲ្យគេបាញ់ចូលគណនីរបស់នាង..." ជីមីន

"ចាសអរគុណណាស់លោកអង្គនាយក..." នារីស្រស់ស្អាតនោះបន្ទាប់ពីរៀបចំខ្លួនរួចក៏ដើរចេញទៅ... ឯជីមីនក៏ព្យាយាមទាក់ទងទៅលីលីដែលបាត់ដំណឹងឈឹង

"បងហូបប៊ី... បងមានឃើញលីលីទេ???" ជីមីន

"អត់ទេ... ក្រែងជីសុីនយកនាងទៅផ្ទះមែនទេ??? ហើយចុះឯងនៅឯណា???" ជេហូប

"នាងមកក្រុមហ៊ុនកាលពីប៉ុន្មានម៉ោងមុន... ហើយយប់មិញខ្ញុំបាននាំស្រីម្នាក់មក office  របស់ខ្ញុំរួចលីលីក៏មក..." ជីមីន

"ពួកយើងចាំជុំគ្នានៅផ្ទះទៅ... ចាំបងហៅអ្នកផ្សេងទៅ..." ជេហូប

"បាទ ..." ជីមីន

--------------------

០៦:១២នាទីព្រឹក

"មានរឿងអី??? នេះម៉ោងទើប០៦ព្រឹកទេ..." យ៉ុងគី

"ឯណាគីមថេយ៉ុង???" ជីមីន

"គេមានការថត ..." ណាមជុន

"នេះមានរឿងអី??? ហុឺយ... ងងុយណាស់..." ជីន

"លីលីបាត់ខ្លួនហើយ... នាងមិនស្គាល់អ្នកណានៅកូរ៉េនេះទេ"ជីមីន

"ហេតុអីបានបាត់???" ជីន

"យប់មិញបន្ទាប់ពីផឹករួចខ្ញុំបានស្រវឹងហើយ call រក... ហើយក៏មានអីៗនៅ office បន្ទាប់មកលីលីក៏បានទៅក្រុមហ៊ុន... ខ្ញុំមិនដឹងថានាងបានឃើញឬអត់ទេតែពេលនេះនាងមិនទាន់ត្រលប់មកវិញទេ... ហើយក៏ទាក់ទងមិនបានដែរ" ជីមីន

"ឯង!!!" ជីន

"ឯងឆ្កួតទេដឹងនៀក..." យ៉ុងគី

"ជុងគុកប្រញាប់ឲ្យកូនចៅឯងរកនាងទៅ" ណាមជុន

"នាងត្រូវចាប់ផ្តើមលេបថ្នាំប្រឆាំងនិងដុំឈាមមួយនោះហើយ... ហើយនាងនៅឯណា ..." ជីមីនក៏យកដៃទាំង២មកជ្រោងសក់របស់ខ្លួនទាំងសភាពធុញថប់ជាខ្លាំង

|•គ្រឺង... គ្រឺង...•|

"យ៉ាងមិចហើយ???" ជុងគុក

"មានគេរកឃើញហើយចៅហ្វាយ... អ្នកនាងម្នាក់នោះកំពុងនៅក្រោមស្ពាននៅមាត់ទន្លេហាន"

"បាន... យើងទៅភ្លាម..." ជុងគុក

"មានរឿងអី???" ជីន

"រកឃើញហើយ... មិនដល់១០នាទីផង..." ជុងគុក

"នៅឯណា???" ជីមីន

"ក្រោមស្ពានមាត់ទន្លេហាន" ជុងគុក

"តោះទៅ..." ជេហូប

----------

[...ទន្លេហាន...]

"លីលី..." ជីមីនស្រែកពីចំងាយ

"នោះគឺនាងមែនទេ???" ជីន

"ប្រហែលហើយ..." យ៉ុងគី

"មិចក៏អូននៅទីនេះ??? ត្រជាក់ណាស់... យកអាវបងពាក់សិនទៅ..." ជីមីនដោះអាក្រៅរបស់ខ្លួនឲ្យលីលីពាក់ពីលើតែនាងបែរជាទាញវាចេញរួចក៏ព្យាយាមក្រោកឈរឡើងទាំងមិនមានឈើច្រត់

"ឯណាឈើច្រត់អូនឯងលីលី" ណាមជុន

"កាលពីយប់មិញខ្ញុំចេះតែដើរៗទៅក៏បានមកដល់ទីនេះដោយចៃដន្យរួចក៏មានពួកបងតូចបងធំមួយបងធ្វើបាបខ្ញុំហើយក៏យកឈើច្រត់ខ្ញុំទៅបោះចូលក្នុងទន្លេបាត់ទៅ...  ហើយដោយសារខ្ញុំមិនស្គាល់ផ្លូវផងក៏បានអង្គុយទីនេះតែម្ដងទៅ..." លីលី

"មិចមិនតេរកបង???" ជីមីន

"ទូ... ទូរស័ព្ទអត់មានទេ..." លីលី

"យកអាវបងពាក់សិនទៅ" ជុងគុកក៏យកអាវរបស់ខ្លួនមកពាក់ឲ្យនាង

"មកឡើងជិះលើខ្នងបងមក... បងអៀវអូនទៅផ្ទះ" ជីមីន

"មិនអីទេ... ជើងខ្ញុំជាហើយ... មិនអីទេ..." លីលីប្រឹងដើរទាំងខ្លួនដើរមិនរួច

"ហ៊ឹម... ឯងមានរឿងធំហើយ..." យ៉ុងគីខ្សឹបតិចៗដាក់ប្អូនរបស់ខ្លួន

-------------

#វីឡា

"ញុាំអីបន្តិចទៅ... "ជីន

"ចាស... " លីលី

"ជីមីនផ្ដាំមកប្រាប់ថាកុំភ្លេចញុាំថ្នាំផង..." ជីន

"គាត់ទៅណាបាត់ហើយបងប្រុស?? "លីលី

"គេមិនហ៊ានបង្ហាញខ្លួនមុខអូនឯងទេ... អញ្ចឹងទើបគេឲ្យបងមកជំនួស..." ជីន

"អរគុណបងប្រុសណាស់..." លីលី

"យប់មិញអូនឯងបានឃើញហើយមែនទេ???" ជីន

"ចាស... ខ្ញុំបានឃើញអ្វីដែលខ្ញុំមិនគួរឃើញ... " លីលីនិយាយចប់ក៏បានញញឹមចុងមាត់ទាំងមិនសូវសម

"បំភ្លេចវាចោលទៅណា... អាល្អិតនោះក៏ stress ណាស់ដែរ..." ជីនបានត្រឹមនិយាយឯនាងក្រមុំវិញបានត្រឹមញញឹមទាំងមិនសូវសមដាក់ជីនវិញ...

-------------

"ខ្ញុំគួរលួងលោមនាងយ៉ាងមិចទៅទើបនាងមិនខឹងខ្ញុំនោះ..." ជីមីន

"នាំនាងដើរលេង" ជុងគុក

"មើលទៅនាងចូលចិត្តដើរលេងណាស់តែពួកយើងគ្មានពេលទេហើយនាងក៏មិនទាន់ជាសះស្បើយនៅឡើយទេ" ជេហូប

"នាំនាង shopping" ថេយ៉ុង

"ឯងមកវិញតាំងពីពេលណា???" ជេហូប

"យូរហើយ... តែខ្ចិលមកនិយាយជាមួយអ្នករាល់គ្នា... មែនហើយពេលត្រលប់មកវិញខ្ញុំឃើញមនុស្សស្រីម្នាក់ដូចលីលីណាស់... នារីម្នាក់នោះត្រូវគេធ្វើបាបនៅម្ដុំផ្លូវទៅទន្លេហាន... ខ្ញុំឃើញគេធ្វើបាបនាងណាស់ឡើង... " ថេយ៉ុង

"ធ្វើបាប..." ជីមីន

"ម្នាក់នោះគឺលីលីនិងហើយ... " ជុងគុក

"ហាស់!!!!!!" ថេយ៉ុង

"យើងមានវិធីឲ្យនាងត្រូវគ្នាជាមួយឯងវិញ..." យ៉ុងគី

"បងមានវិធីអីទៅ???" ជុងគុក

"ឲ្យនាងទៅផ្ទះនាងមួយរយៈទៅ... " យ៉ុងគី

"មែនហើយ ..." ជេហូប

"តែនាងត្រូវការលេបថ្នាំឲ្យទៀងទាត់ដើម្បីព្យាបាលជម្ងឺ..." ជីមីន

"ឲ្យអ្នកបំរើទៅតាមបំរើនាងទៅ..." ជីនដើរមកពីក្រោយ

"មែនហើយ... ចាំខ្ញុំទៅនិយាយជាមួយនាង..." ជីមីន

"ទៅប្ដូរសម្លៀកបំពាក់សិនទៅ... សម្លៀកបំពាក់បែបនេះនាងអាចនឹកឃើញដល់រឿងកាលពីយប់មិញណា... " ណាមជុន

"ឃើញនាងទាញអាវបងចេញទេ!!!" ជុងគុក

"មែនហើយ... បងជីន... ខ្ញុំខ្ចីបន្ទប់បងនិងសម្លៀកបំពាក់បងស្លៀកសិន..." ជីមីននិយាយចប់ក៏រត់ទៅបន្ទប់បងធំខ្លួនទាំងម្ចាស់បន្ទប់មិនទាន់អនុញ្ញាតិនៅឡើយទេ...

~~~~To be continued~~~~

មករៀងលឿនៗតិចហើយកុំឲ្យអ្នកអានរងចាំយូរ😊

Continue Reading

You'll Also Like

175K 3.9K 45
After his contract ended with one of the most successful franchises in movie history, Chris Evans is determined to lay low and mull over the next big...
46K 1.6K 57
ស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមក...
413K 25.2K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...