CEO ម្ចាស់ស្នេហ៍ [-ចប់-]

By MoonieMoly

4.8K 192 12

"បងមិនខ្វល់ថាថ្ងៃក្រោយអូនមានជម្ងឺឈឺស្កាត់យ៉ាងណាក៏បងព្រមនៅក្បែរថែរក្សាអូនហើយនិងមើលថែអូន ទុកអូនឲ្យដូចជាព្រះនាងម... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37

Episode 14

102 5 0
By MoonieMoly

មិនយូរប៉ុន្មានរដូវស្លឹកឈើជ្រុះក៏បានមកដល់... រយៈពេល២ខែហើយដែលលីលីបានគេងលង់លក់យ៉ាងស្ដូកស្ដឹងលើគ្រែពេទ្យក្នុងបន្ទប់ VIP នេះ... ម៉ាក់របស់លីលីតែងតែចំណាយពេលវេលារបស់គាត់នៅឯមន្ទីរពេទ្យដើម្បីមើលថែកូនស្រីរបស់គាត់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត... ថ្ងៃមួយនៅពេលដែលម៉ាក់របស់លីលីកំពុងអង្គុយចិតផ្លែឈើបណ្ដើរនិយាយម្នាក់ឯងបណ្ដើរគាត់ក៏ស្រាប់តែក្រឡេកភ្នែកឃើញម្រាមដៃរបស់កូនស្រីគាត់កម្រើកហើយគាត់ក៏ងាកភ្នែកទៅមើលមុខកូនស្រីរបស់គាត់ក៏ឃើញថានាងបានបើកភ្នែកស្រឹមៗដែលធ្វើឲ្យគាត់ស្រែកឆោឡោពេញបន្ទប់... ដោយលឺបែបនេះអង្គរក្សទាំង២ដែលនៅយាមទ្វាខាងក្រៅក៏រត់ចូលមកហើយស្ទុះទៅចុចប៊ូតុងនៅក្បាលគ្រែដើម្បីហៅគ្រូពេទ្យមកពិនិត្យមើលអាការៈរបស់នាង...

"លោកគ្រូពេទ្យ... លោកស្រីរបស់ខ្ញុំយ៉ាងមិចហើយ???"

"តាមខ្ញុំពិនិត្យមើលនាងផុតគ្រោះថ្នាក់ហើយ... ហើយពួកយើងនិងនៅតាមដានពីសុខភាពនាងមួយរយៈទៀតដើម្បីឲ្យកាន់តែច្បាស់" គ្រូពេទ្យ

"បាទអរគុណលោកគ្រូពេទ្យណាស់" បន្ទាប់ពីគ្រូពេទ្យចេញទៅផុតជីមីនក៏មកដល់

"នាងយ៉ាងមិចហើយ???" ជីមីន

"មែនហើយ..." ជុងគុក

"លោកគ្រូពេទ្យបាននិយាយថាពួគាត់នៅតាមដានពីសុខភាពលោកស្រីមួយរយៈទៀតដើម្បីឲ្យកាន់តែច្បាស់ពីអាការៈរបស់លោកស្រី" អង្គរក្ស

"ហុឹមយើងដឹងហើយ..." ជីមីន

"កូនប្រសារ" ម៉ាក់លីលី

"ម៉ាក់..."

"បង... ខឹក... ខឹក..." លីលីនិយាយទាំងសម្លេងនៅខ្សោយនៅឡើយ

"អូនដឹងខ្លួនហើយ??? ហេតុអីក៏គេងយូរយ៉ាងនេះ???" ជីមីន

"អូនគេងយូរប៉ុណ្ណាហើយ??" លីលី

"២ខែជាងហើយ..." ម៉ាក់លីលី

"ចុះម៉ាក់មកយូរប៉ុណ្ណាហើយ???" លីលី

"ក្រោយពេលកូននៅទីនេះបាន១សប្ដាហ៍... កូនប្រសារបានឲ្យគេទៅយកម៉ាក់មក"

"ម៉ាក់ស្គមណាស់... ហើយបងក៏ស្គមណាស់ដែរ" លីលី

"បងនឹកអូនរហូតគេងមិនលក់... ឯម៉ាក់ក្មេងគាត់មិនដែលចេញទៅណាក្រៅពីបន្ទប់នេះទេ" ជីមីន

"លីលី... យ៉ាងមិចហើយ??? អូខេទេ??" ជុងគុក

"ចាស... គ្រាន់តែមានអារម្មណ៍ថាឈឺក្បាល ហើយលើកដៃមិនរួចសោះ" លីលី

"ដៃរបស់អូនបានបាក់ដូច្នេះទើបវាលើកមិនរួចបែបនេះ" ជីមីន

"ចុះព្រះនាងតូចបស់ពួកយើង??? នាងមិនអីទេមែនទេ?" លីលី

"នាងបានទៅបាត់ហើយ... ដោយសារគ្រោះថ្នាក់នោះធ្ងន់ធ្ងរពេក... ហើយពេលនោះអូនរងរបួសធ្ងន់ស្ទើតែជួយមិនបានផង..." ជីមីន

"ទេ... ព្រះនាងតូចរបស់ខ្ញុំ... ព្រះនាងតូចរបស់ខ្ញុំ... ខឹក... ខឹក... ខឹក..." លីលីយំរហូតដល់ថ្នាក់សន្លប់បាត់ស្មារតីរួចគ្រូពេទ្យក៏បានមកពិនិត្យពីអាការៈរបស់នាងម្ដងទៀត

"នាងយ៉ាងមិចហើយលោកគ្រូពេទ្យ???" ជីមីន

"ដោយសារតែអ្នកជម្ងឺទើបនិងដឹងខ្លួនហើយត្រូវប៉ះទង្គិចផ្លូវអារម្មណ៍ខ្លាំងពេកទើបបណ្ដាលឲ្យសន្លប់បែបនេះ" គ្រូពេទ្យ

"តើលទ្ធផលពិនិត្យសុខភាពរបស់នាងយ៉ាងមិចដែរ???" ជីមីន

"អ្នកជម្ងឺមិនអីទេតែពេលនាងដឹងខ្លួនកុំឲ្យនាងកើតទុកច្រើនពេក... ហើយបើលទ្ធផលពិនិត្យលើកទី២ចេញមកមិនអីទេនោះនាងអាចចេញពីពេទ្យបានហើយ" គ្រូពេទ្យ

"តែវាមិនឆាប់ពេកទេមែនទេ???" ជីមីន

"មិនឆាប់ទេ... ពួកយើងនៅតែណាត់នាងមកជួបក្នុងរយៈពេលមួយសប្តាហ៍ម្ដងដើម្បីតាមដានពីអាការៈរបស់នាងដដែលលោកកុំបារម្ភអី" គ្រូពេទ្យ

"បាន... ល្អណាស់" ជីមីន

"អញ្ចឹងខ្ញុំលាលោកទៅធ្វើការសិនហើយ" គ្រូពេទ្យ

"បាទសូមអញ្ជើញ" ជីមីន

មួយរយៈក្រោយមកលទ្ធផលពិនិត្យលើកទី២ក៏បានចេញមកដោយលីលីមិនមានអ្វីធ្ងន់ធ្ងរនោះទេ

"ហេតុអីស្លឹកឈើមានពណ៍នេះអញ្ចឹង???"  ម៉ាក់លីលី

"នេះគឺរដូវស្លឹកឈើជ្រុះដែលគេហៅថា fall season ទើបស្លឹកឈើប្រែពណ៌បែបនេះ... ខឹក... ខឹក..." លីលី

"ញុាំទឹកបន្តិចទៀត.." ជីមីន

"ហុឹម... មែនហើយម៉ាក់... ពួកយើងទៅ shopping ល្អទេ???" លីលី

"បងមិនអនុញ្ញាតិឲ្យអូនទៅ shopping ទេ... ចាំដល់ថ្ងៃពិនិត្យសុខភាពលើកក្រោយចាំនាំម៉ាក់ទៅ shopping ទៅ... " ជីមីន

"មែនហើយ... ឯងទើបចេញពីមន្ទីរពេទ្យនៅដើរលេងអីទៀត???" ម៉ាក់លីលី

"ម៉ាក់... " លីលី

"Wow នេះជាវិមានមែនទេ??? ធំណាស់" ម៉ាក់លីលី

"នេះជាផ្ទះរបស់ពួកយើង" ជីមីន

"ផ្ទះ??? " ម៉ាក់លីលី

"ម៉ាក់... ខ្ញុំហត់ណាស់" លីលី

"ដល់ផ្ទះហើយ... ឆាប់ចុះមក" ជីមីន

"អ្នកប្រុសនេះកៅអីរុញ" មេកា

"ចុះមកតិចៗមក" ម៉ាក់លីលី

"អូនចង់ញុាំអី???" ជីមីនឱនមកសួរ

"ហុឹម... ម៉ាក់កូនចង់ញុាំម្ហូបម៉ាក់ធ្វើ..." លីលី

"ម្ហូបអី???" ម៉ាក់លីលី

"ម្ហូបអីក៏បាន" លីលីញញឹមដាក់ម៉ាក់របស់ខ្លួនដែលឈរនៅក្បែរកៅអីរុញរបស់ខ្លួននោះឯជីសុីនក៏បានដើរមកខ្សឹបអ្នកប្រុសរបស់ខ្លួនពីរើងអ្វីម្យ៉ាងរួចជីមីនក៏បានដើរចេញទៅជាមួយជីសុីនបាត់ទៅ...

ពេលវេលាកន្លងផុតទៅយ៉ាងរហ័សលីលីនិងម៉ាក់របស់នាងក៏ត្រូវបែកគ្នាដោយសារគាត់ត្រូវដល់ពេលវេលាត្រលប់មកវិញ... លីលីក៏បានមកជូនដំណើរម៉ាក់របស់នាងដែរដោយមានអ្នកការពារជាច្រើនមកតាមការពារនាង...

"ម៉ាក់..." លីលីលោទៅអោបម៉ាក់របស់នាងទាំងដែលនាងនៅជិះរទេះនៅឡើយ

"កូនស្រី... ម៉ាក់ទៅផ្ទះវិញហើយ... " ម៉ាក់លីលី

"ម៉ាក់... ដល់ពេលកូននឹកម្ហូបម៉ាក់ទៀតហើយ..." លីលី

"ចុះមិនគិតដល់ប៉ានិងបងប្រុសកូនទេ???" ម៉ាក់លីលី

"ម៉ាក់ចង់មកលេងរដូវរងារទេ???" លីលី

"ចំណាយប្រាក់ច្រើនណាស់... កុំអី..." ម៉ាក់លីលី

"ម៉ាក់ខ្លាចប៉ាប៉ានិងបងប្រុសដាច់បាយមែនទេ??? ចាំកូននាំពួកគាត់មកជាមួយ..." លីលី

"កូនស្រី... ថ្លៃសំបុត្រយន្តហោះថ្លៃណាស់... ហើយនៅថ្លៃដើរលេងនិងការស្នាក់នៅទៀតផង..." ម៉ាក់លីលី

"ម៉ាក់ ... ហុឹម... " លីលី

"ត្រូវមើលថែសុខភាពផងណា... ម៉ាក់និងទាក់ទងមកកូននៅពេលម៉ាក់ទៅដល់ខ្មែរវិញ... អេ... បើម៉ាក់ទៅដល់ហើយ call មកកូននោះកូនប្រាកដជាមិនបានគេងទេ... " ម៉ាក់លីលី

" ម៉ាក់ត្រូវ call មកកូន... យប់នេះកូនមិនគេងទេ... ហាឈីស... " លីលីក៏ផ្ដាសាយរួចអ្នកការពារក៏បានយកអាវក្រៅរបស់នាងក្រមុំមកដណ្ដប់ឲ្យនាង

"កូនឯងឃើញទេ...ផ្ដាសាយហើយនៀក... ហើយដល់ថ្ងៃទៅពេទ្យត្រូវទៅឲ្យទៀងពេលហើយញាំអាហារឲ្យបានច្រើន... ថែរក្សាសុខភាពផងព្រោះទើបតែ..." ម៉ាក់លីលី

"កូនដឹងហើយ... ម៉ាក់ដល់ម៉ោងហើយ... ហើយពេលទៅដល់ត្រូវប្រាប់កូនលឺទេ???" លីលី

"បាន... បាន... អោយម៉ាក់អោបបន្តិចមក..." ម៉ាក់លីលី

"លាហើយម៉ាក់ ..." លីលីនិងម៉ាក់របស់នាងក៏បានលាគ្នាត្រឹមនេះ... បន្ទាប់ពីលឺសម្លេងយន្តហោះឡើងលីលីក៏បានចាកចេញពីប្រលានយន្តហោះទាំងទឹកមុខស្រពោន...

~~~~To be continued ~~~~

រយៈពេល១ខែហើយដែល admin បាត់ខ្លួន... ពេលនេះ admin មកវិញហើយៗadminចង់ប្រាប់អ្នករាល់គ្នាថាការប្រលងបញ្ចប់ថ្នាក់សកលវិទ្យាល័យរបស់ admin បានជោគជ័យហើយ (admin ប្រលងជាប់ហើយ)

Continue Reading

You'll Also Like

25.1K 1.4K 63
Beauty ✔️ Wealth ✔️ Popularity ✔️ Awesome friends ✔️ Drooling guys ✔️ Love ? Brooke Allen has the life which almost every girl in Ravens High could o...
45.1K 1.4K 33
" ជីវិតជាអ្នកជិតខាងរបស់ម៉ាហ្វៀ មួយថ្ងៃៗឮតែសម្លេងកាំភ្លើង ហើយខ្ញុំជាមនុស្សខ្លាចសម្លេងកាំភ្លើង រស់បានយូរដែរទេនៀក? "
90.2K 3.6K 88
ភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ
3.2K 269 7
ស្នេហាដែរកើតឡើងដោយមិនមែនចៃដន្យ ។ ចាប់ផ្ដើមពីការខកចិត្តលើស្នេហានិងមិត្តភាព ទើបធ្វើអោយម៉ាលីចាប់ផ្ដើមជីវិតខ្លួនឯងសារជាថ្មី បំភ្លេចអតីតសង្សារ ហើយស្វែងរកធ...