CEO ម្ចាស់ស្នេហ៍ [-ចប់-]

By MoonieMoly

4.6K 189 12

"បងមិនខ្វល់ថាថ្ងៃក្រោយអូនមានជម្ងឺឈឺស្កាត់យ៉ាងណាក៏បងព្រមនៅក្បែរថែរក្សាអូនហើយនិងមើលថែអូន ទុកអូនឲ្យដូចជាព្រះនាងម... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37

Episode 7

141 7 0
By MoonieMoly

ថ្ងៃបន្ទាប់ក៏បានមកដល់... ជីមីនកម្លោះតួឯកក៏បានមកអង្គុយចាំមនុស្សស្រីដែលខ្លួនស្រលាញ់នៅឯសាលាដែលនាងកំពុងរៀន... ជីមីនក្រឡេកឃើញនាងក្រមុំកំពុងដើរមកទាំងទឹកមុខរាបស្មើក៏អ្នកកម្លោះបានរត់ទៅរកនាងក្រមុំរួចក៏ចាប់ដៃនាងទៅរកកន្លែងស្ងាត់ដើម្បីនិយាយគ្នាបន្តិច

"លែងដៃខ្ញុំទៅ... ឈឺណាស់... បើចង់និយាយអីអាចណាត់ខ្ញុំបាន..." លីលី

"លីលី... អូនឲ្យបងណាត់អូន???" ជីមីនក៏ទាញទូរស័ព្ទរបស់ខ្លួនបើកឲ្យនាងក្រមុំមើលដែលនោះសុទ្ធតែជាសារនិងការ call មកនាងតែនាងក្រមុំបែរជាមិនលើករួចក៏ mute  acc របស់អ្នកកម្លោះទៀតផង

"នេះអូនចង់គេចពីបង???" ជីមីន

"ខ្ញុំមិនចង់គេចទេ... ខ្ញុំគ្មានហេតុផលអីត្រូវគេចទេ..." លីលីនិយាយទាំងមិនហ៊ានងើបមើលមុខអ្នកកម្លោះ

"ពេលនិយាយគ្នាត្រូវមើលមុខគ្នាឲ្យចំមិនមែនងៀកមុខចេញទេ... " ជីមីនក៏យកដៃទៅទាញមុខនាងក្រមុំឲ្យសម្លឹងមើលមកខ្លួន

"លោកចង់យ៉ាងមិច???" លីលី

"ពាក្យដែលបងនិយាយកាលពីម្សិលមិញបងនិងយកជាការ... អូនត្រូវចាំទុក... ហើយយប់នេះបងត្រូវត្រលប់ទៅកូរ៉េវិញដើម្បីបំពេញកិច្ចការរបស់បង... បន្ទាប់ពីកិច្ចការនោះចប់បងនិងត្រលប់មករកអូនវិញ... ចាំបងណា... " ជីមីន

"ខ្ញុំប្រាប់ហើយថាកុំខ្វល់អី... បំភ្លេចវាចោលទៅ... រូបរាងប្រហាក់ប្រហែលលោកនេះតាមខ្ញុំគិតគឺមិនខ្វះស្រីទេ... កុំគិតអីបំភ្លេចចោលទៅ..." លីលីនៅតែមិនព្រមហើយក៏បម្រុងដើរចេញទៅ...

"បងមិនខ្វល់ថាអូនរឹងរូសបែបណានោះទេ... បងនិងត្រលប់មករកអូនវិញនៅពេលកិច្ចការរបស់បងរួចរាល់... អូនត្រូវចាំបងណា... ហើយនេះជារបស់ប្រចាំចិត្តដែលបងឲ្យអូន... វាជារបស់ម៉ាក់បងបានបន្សល់ទុកមុនពេលគាត់បានស្លាប់ទៅ... លីលី... អូនត្រូវចាំបង... មកលើកក្រោយបងនិងនាំអូនទៅជាមួយ..." ជីមីននិយាយចប់ក៏ប្រលែងដៃរបស់នាងក្រមុំដើម្បីឲ្យនាងក្រមុំបានដើរចេញទៅ... ឯលីលីដែលដើរចេញទៅក៏បានរំភើបនិងទង្វើរបស់អ្នកកម្លោះដែរតែមកពីនាងមានអារម្មណ៍ខ្មាស់អៀននិងអ្នកកម្លោះទើបនាងចេះតែចង់គេចចេញពីអ្នកកម្លោះជីមីនទៅ...

------------------------

ម៉ោង ៩:៥៥នាទីយប់

[ប្រលានយន្តហោះអន្តរជាតិ]

"អ្នកប្រុស... យើងគួរតែ check in ចូលទៅខាងក្នុងទៅល្អជាង..." ជីសុីន

"ចាំបន្តិចទៀតទៅ... យើងចង់នៅក្រៅបន្តិចទៀតសិន..." ជីមីន

"អ្នកប្រុសមកចាំនៅប្រលានយន្តហោះនេះតាំងពីម៉ោង៥ល្ងាចរហូតដល់ឥឡូវនេះគឺជិត៥ម៉ោងហើយ..." ជីសុីន

"យើងចាំ១០នាទីទៀត... ម៉ោង១០បើមិនឃើញនាងមកទេយើងទៅហើយ" ជីមីនក៏អង្គុយចាំរហូតដល់ម៉ោង១០តែនៅតែមិនឃើញនាងកមករួចខ្លួនក៏បានសម្រេចចិត្តដើរចូលទៅក្នុងជាមួយជីសុីនបាត់ទៅ... ក្រឡេកមកមើលលីលីមនុស្សដែលអ្នកកម្លោះបានរង់ចាំនោះវិញនាងក៏បានមកដល់ប្រលានយន្តហោះតាំងពី៧យប់ផងដែរតែនាងបានត្រឹមឈរសម្លឹងទៅអ្នកកម្លោះទាំងទឹកមុខស្រពាប់ស្រពោនតែនាងបែរជាមិនហ៊ានដើរចេញទៅទេរហូតអ្នកកម្លោះផាកចូលទៅខាងក្នុងបាត់ទើបនាងក្រមុំដើរចេញមកវិញទាំងទឹកភ្នែក...
ម៉ោង១១:២៥នាទីយប់ សម្លេងសារមួយក៏បានបន្លឺឡើងមកដែលធ្វើឲ្យនាងក្រមុំកាន់តែយំជាខ្លាំងនោះគឺអ្នកកម្លោះផាកបានផ្ញើសារដើម្បីលានាងក្រមុំជាលើកចុងក្រោយមុនពេលខ្លួនត្រលប់ទៅប្រទេសកំណើតគាត់វិញ...

"លីលី... បងលាអូនអៅប្រទេសរបស់បងសិនហើយ... ហើយក្រោយពេលការងាររបស់បងបានបញ្ចប់ទៅបងនិងមករកអូនវិញ... បងក៏បានឃើញអូននៅប្រលានយន្តហោះដែរតែបងមិនបានទៅរកអូនទេព្រោះបងគិតថាអូនប្រហែលជាមិនចង់និយាយជាមួយបងនោះទេ... ឆាប់ត្រលប់ទៅផ្ទះវិញហើយងូតទឹកចូលគេងឲ្យបានលឿនទៅណា... យប់ហើយបងក៏បារម្ភខ្លាចអូនមានបញ្ហាដែរ ... ពេលត្រឡប់ទៅដល់ផ្ទះប្រាប់បងផង... បងនិងបានឃើញសារនៅពេលបងទៅដល់កូរ៉េវិញ... ចាំបងណាលីលី... បងនៅតែសារភាពដដែលៗថាបងស្រលាញ់អូន... លាហើយ... សុបិន្តល្អ..." ជីមីន

លីលីមើលសារនេះចប់សម្លេងយន្តហោះក៏បានបន្លឺឡើងមកដែលជាការបញ្ជាក់ថាអ្នកកម្លោះបានហោះចេញពីប្រទេសខ្មែរដើម្បីត្រលប់ទៅប្រទេសរបស់ខ្លួនវិញហើយឯនាងក្រមុំក៏បានឈរសម្លឹងមើលទៅយន្តហោះនោះទាំងអាឡោះអាល័យ...

---------------------

ម៉ោង៦ព្រឹក...

[ប្រលានយន្តហោះអន្តរជាតិ Incheon]

"សួស្ដីអ្នកប្រុស" អង្គរក្សជាច្រើនបានមកទទួលអ្នកកម្លោះដែលទើបចុះពីយន្តហោះ

"ហេតុអីមនុស្សច្រើនយ៉ាងនេះ??? នាំគ្នាមកដូចជាកំពុងហែរក្បួនអ្វីមួយហើយ..." អ្នកកម្លោះជីមីនដែលកំពុងដើរចេញពីទ្វាប្រលានក៏ងឿងឆ្ងល់ជាខ្លាំង...

"មកពីអ្នកប្រុសខានជួបស្ថានការណ៍នេះមួយរយៈទេដឹង???" ជីសុីន

"ប្រហែលហើយ... ៣សប្ដាហ៍ដែលយើងចេញពី Seoul គឺពិតជាសប្បាយណាស់..." ជីមីននិយាយចប់ក៏ឡើងឡានបើកចេញទៅបាត់ទៅ...

---------------------

សម្លេងរបស់រថយន្តខ្មៅប្រហែល៤-៥គ្រឿងក៏បានបើកមកឈប់នៅចំក្លោងទ្វារបស់វីឡាដ៏ស្គឹមស្កៃរបស់អ្នកកម្លោះទាំង៧... ឯងអ្នកប្រុសជីមីនក៏បានដើរចេញមកពីឡានទាំងសភាពមុឺងម៉ាត់ដូចជាកាលពីមុនដដែល... ចរឹកឬកពារក៏បានផ្លាស់ប្ដូរមកដូចពីមុនដែមើលទៅគឺប្រៀបដូចជា Mafia ដ៏កំណាចម្នាក់អញ្ចឹង...  សម្លេងសារទរក៏បានបន្លឺចេញពិបន្ទប់ទទួលភ្ញៀវបន្ទាប់ពីឃើញអ្នកកម្លោះដើរចូលមកដល់

"ស្វាគមន៍ការត្រឡប់មកវិញប្អូនប្រុស" ជីន

"យ៉ាឯងនៅតែ cool ដដែល" ថេយ៉ុង

"អ្នកទាំង៦មិនទៅណាទេ??? ហើយនេះទើបម៉ោង៧កន្លះព្រឹកទេហេតុអីក៏ក្រោកលឿនយ៉ាងនេះ???" ជីមីន

"យើងមកទទួលស្វាគមន៍ការត្រឡប់មកវិញរបស់ឯង" ជេហូប

"ភ្នែងស្លក់ម្លេះ!!!" ជីន

"ខ្ញុំមិនបានគេងនៅលើយន្តហោះទេ" ជីមីន

"ហេតុអីមិនគេង??? បងនឹកនិងចង់ជួបពួកខ្ញុំមែនទេ???" ជុងគុក

"យើងមិនរំភើបនោះទេ" ជីមីន

"ឬក៏នឹកម្នាក់ស្រីនោះ??? មិនដាច់អាល័យមែនទេ???" យ៉ុងគី

"បងនិងនាងមានបាន...." ជុងគុក

"ឯងជាក្មេងកុំមកនិយាយពាក្យទាំងនេះ" ជីមីន

"នេះខ្ញុំអាយុ២៤ឆ្នាំហើយណា... " ជុងគុក

"បានហើយខ្ញុំទៅងូតទឹកប្ដូរសម្លៀកបំពាក់សិន... អរមែនហើយ... អរគុណដែលខំមកចាំផ្លូវខ្ញុំត្រលប់មកវិញ..." ជីមីន

"នេះទើបហៅថាផាកជីមីន..." ណាមជុននិយាយចប់ក៏ក្រោកទៅខាងក្រៅដើម្បីទៅក្រុមហ៊ុនបាត់ទៅ...

~~~~To be continued~~~~

Continue Reading

You'll Also Like

1.8K 70 7
🥀Kim Taehyung x Park Eun Young🥀 បើសិនជានាងឈឺចាប់ឆ្អែតហើយនាងនិងចាក់ចេញមិនខ្វល់ពីអ្វីទៀតទេនោះអ្នកនិងលែងជាមនុស្សមានតម្លែងសម្រាប់នាងទៀតហើយ។ ពេលនាងស្រល...
55.7K 2.2K 77
ជារដូវកាលទី 6 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) ❤️💐 ដែលនិយាយពីកម្លោះពាណិជ្ជករដែលមានជំនឿជឿជាក់លើមន្តរបស់...
3.1M 252K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
87.9K 3.5K 88
ភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ