CEO ម្ចាស់ស្នេហ៍ [-ចប់-]

By MoonieMoly

4.6K 189 12

"បងមិនខ្វល់ថាថ្ងៃក្រោយអូនមានជម្ងឺឈឺស្កាត់យ៉ាងណាក៏បងព្រមនៅក្បែរថែរក្សាអូនហើយនិងមើលថែអូន ទុកអូនឲ្យដូចជាព្រះនាងម... More

Episode 1
Episode 2
Episode 3
Episode 4
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37

Episode 5

177 9 0
By MoonieMoly

ម៉ោង ២:៤៩នាទីល្ងាចនាងក្រមុំរាងស្ដើងកំពុងដើរមកយ៉ាងប្រញាប់ជាមួយនឹងកាតាបពណ៌ស្វាយនិងស្លៀកឈុតនិស្សិតតម្រង់មកកាន់កន្លែងកាហ្វេនៅក្នុងសាលា...

"សួស្ដីអ្នកនាងលីលី..." ជីមីនក៏លើកដៃរាក់ទាក់ទៅកាន់នាងក្រមុំដែលកំពុងឈរចំពោះមុខខ្លួន

"លោកគឺ... " លីលី

"ខ្ញុំជាជីមីនអ្នកលេងសារជាមួយអ្នកនាងនោះ" ជីមីន

"ក្រែងលោកនៅកូរ៉េមែនទេ??? ហេតុអីលោកមកខ្មែរ??? ហើយលោកមកពីពេលណា" លីលីអង្គុយចុះរួចក៏ចាប់ផ្ដើមសួរសំណួរមកកាន់អ្នកកម្លោះ

"សួរច្រើនបែបនេះខ្ញុំឆ្លើយមួយណាមុនទៅ???" ជីមីន

"លោកឆ្លើយមួយណាក៏បាន... អរគាត់គឺ..." លីលីក៏ក្រឡេកមើលទៅជីស៊ិនដែលកំពុងអង្គុយក្បែរអ្នកកម្លោះជីមីន

"ខ្ញុំគឺជីស៊ិនជាប្អូនប្រុសរបស់គាត់..."

"សួស្ដីខ្ញុំឈ្មោះលីលី... " លីលី

"អ្នកនាងស្អាតណាស់" ជីស៊ិន

"ចាសអរគុណ..." លីលី

"តោះទៅញុាំអីល្អទេ???" ជីមីន

"តែ..." លីលី

"តែអ្វី??? " ជីមីន

"ខ្ញុំមិនមានអ្វីជិះទេ... " លីលី

"កុំបារម្ភ... ខ្ញុំមានវិធីហើយ..." ជីមីន

---------------------------

#សារមន្ទីរជាតិភ្នំពេញ

"ហេតុអីក៏លោកមកទីនេះ???" លីលី

"ខ្ញុំចង់ឲ្យអ្នកនាងនាំខ្ញុំមកទីនេះ... ខ្ញុំមានកិច្ចការត្រូវមើលវាបន្តិច... ហើយខ្ញុំចង់ឲ្យអ្នកនាងជួយខ្ញុំរឿងមួយ" ជីមីន

"បាន..." លីលី

"ឬកីបង... " ជីស៊ិន

"មែនហើយ" ជីមីន

"រូបនេះគួរឲ្យចាប់អារម្មណ៍ណាស់" ជីស៊ិន

" រូបសំណាកនេះគឺបង្កើតឡើងនៅសតវត្សទី១២... វាពិតជាអស្ចារ្យណាស់ត្រូវទេ???" លីលី

"មែនហើយ... វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់" ជីមីន, លីលីនិងជីស៊ិនក៏បានដើរមើលជុំវិញសារមន្ទីរជាតិនេះយ៉ាងយូររួចអ្នកទាំង៣ក៏ត្រលប់មក Apartment របស់អ្នកកម្លោះទាំង២ដោយសារលីលីត្រូវបានជីមីនសុំឲ្យជួយធ្វើរឿងខ្លះឲ្យខ្លួនព្រោះនាងក្រមុំយល់ដឹងច្រើនពីវប្បធម៌ផ្សេងៗនាសម័យបុរាណ...

*ក្រាក... ក្រឹប... *

"ទីនេះស្អាតណាស់... " លីលី

"អរគុណ..." ជីមីន

"ខ្ញុំឆ្ងល់ណាស់ ហេតុអីអ្នកនាងចេះនិយាយភាសាកូរ៉េច្បាស់ម្ល៉េះ???" ជីស៊ិន

"ភាសាកូរ៉េ... " លីលីភ្ញាក់បន្តិចហើយក៏ញញឹមរួចក៏បន្ត

"គឺដោយសារបងប្រុសរបស់លោកនេះហើយ... ខ្ញុំបានលេងសារជាមួយគាត់យូរហើយៗគាត់ក៏បង្រៀនខ្ញុំបានច្រើនដែរ..." លីលី

"បងប្រុសខ្ញុំចេះបង្រៀនគេដែរ???" ជីស៊ិនភ្ញាក់ផ្អើលនិងពាក្យទាំងនេះដោយសារតែអ្នកប្រុសរបស់ខ្លួនមិនដែលចេះបង្រៀនអ្នកណាងាយៗឡើយ...

"ជីស៊ិនហ៎ា... ឯងទៅធ្វើម្ហូបទៅព្រោះយើងឃ្លានហើយ" ជីមីន

"បងញុាំមីរស់ជាតិអីដែរ??? ហើយដាក់ពងមាន់ទេ??? " ជីស៊ិន

"មី??? ហេតុអីមិនធ្វើម្ហូបញុាំ???" លីលី

"ខ្ញុំអត់ចេះទេ..." ជីស៊ិន

"ចុះលោក???" លីលីក៏សម្លឹងទៅមើលបងប្រុសធំដែលកំពុងអង្គុយលើសាឡុងដូចជាអ្នកប្រុសធំ

"គាត់??? គាត់មិនចេះទេព្រោះគាត់តែងតែរវល់និងការងាររបស់គាត់ណាស់" ជីស៊ិន

"Ohhh ចុះហេតុអីលោកមានពេលមកក្រៅប្រទេស???" លីលី

"ខ្ញុំមានវិស្សមកាលណា" ជីមីន

"កុំញុាំមីអីចាំខ្ញុំធ្វើស៊ុបឲ្យញុាំ... " លីលី

"ពិតមែន???" ជីស៊ិន

"ជីស៊ិន..." ជីមីន

" បាទ ..." ជីស៊ិនឆ្លើយតបហើយក៏រៀបរឹករួចក៏ដើរមកជិតអ្នកប្រុសរបស់ខ្លួន

"ចាំខ្ញុំជួយ" ជីមីន

"បាន... មកជួយហាន់បន្លែទៅ" លីលី

"បន្លែ??? ហាន់យ៉ាងមិចទៅ???" ជីមីន

"កាត់វាកង់ៗហើយពុះវាជាបួនទៅ... " លីលី

លីលីនិងជីមីនក៏បានជួយគ្នារៀបចំធ្វើម្ហូបរហូតបានញុាំ... បន្ទាប់ពីញុាំអាហារពេលល្ងាចរួចនាងក្រមុំលីលីក៏ត្រូវដល់ពេលវេលាត្រលប់ទៅផ្ទះវិញព្រោះដោយសារពេលនេះវារាងងងឹតទៅហើយ... 
បន្ទាប់ពីនាងក្រមុំចេញទៅផុតសម្លេងរបស់អ្នកកម្លោះជីស៊ិនដែលកំពុងឈរលាងចានក៏បានបន្លឺឡើងមកដើម្បីសួរនាំទៅកាន់អ្នកប្រុសរបស់ខ្លួន...

"ខ្ញុំមិនដែលឃើញអ្នកប្រុសសើចសប្បាយបែបនេះទេតាំងពីដើមមក"

"ពិតមែន???" ជីមីន

"អ្នកប្រុសតែងតែម៉ឺងម៉ាត់មិនដែលសើចចេញពីចិត្តបែបនេះទេ... ឬមួយអ្នកប្រុសពេញចិត្តនិងនាង" ជីស៊ិន

"បើមែនវាយ៉ាងមិច??? យើងស្រលាញ់នាង" ជីមីន

"តែអ្នកប្រុសទើបតែជួបនាងទេ" ជីស៊ិន

"វាជាលើកទី១ដែលយើងជួបនាងពិតមែនប៉ុន្តែយើងបានស៊ើបពីនាងអស់ហើយ... ឯងដឹងទេ... លីលីនាងឆ្លាត... ស្អាត... ស្មោះត្រង់... សរុបមកនាងជានារីដែលល្អម្នាក់..." ជីមីន

"អ្នកប្រុសកំពុងនិយាយទូរស័ព្ទមែនទេ???" ជីស៊ិនដែលកំពុងលាងចានសុខៗក៏ក្រឡេកមកឃើញអ្នកកម្លោះផាកកំពុងកាន់ទូរស័ព្ទដែលមានគេ call មកហើយវាកំពុងតែលោតនាទី... ដោយលឺបែបនេះអ្នកប្រុសផាកក៏ប្រញាប់លើកទូរស័ព្ទមកមើលក៏ស្រាប់តែឃើញលេខរបស់ជុងគុកកំពុងតែស្ដាប់ការពិភាក្សារវាងអ្នកកម្លោះនិងជីស៊ិន...

"នេះឯងស្ដាប់លឺអីខ្លះ???" ជីមីនប្រញាប់លើកទូរស័ព្ទមកនិយាយទៅកាន់អ្នកខាងនោះ

"លឺទាំងអស់... ព្រោះខ្ញុំ call ទៅបងតាំងពីបងទើបតែនិយាយលាជាមួយនារីម្នាក់នោះមកម្លេះ..." ជុងគុកក៏ឆ្លើយមកយ៉ាងរំភើយ...

"ថាមិច???" ជីមីន

"បងជាអ្នកចុចទទួលខ្ញុំទេ..." ជុងគុក

ត្រលប់ទៅប៉ុន្មាននាទីមុននៅពេលនាងក្រមុំកំពុងប្រមូលចានរៀបចំនិងលាងវាពេលនោះទូរស័ព្ទអ្នកកម្លោះក៏ចាប់ផ្ដើមរោទ៍ឡើងរួចអ្នកកម្លោះក៏ក្រឡេកទៅមើលនាងស្រាប់តែឃើញថាវារៀងល្ងាចណាស់ទៅហើយក៏ប្រាប់ឲ្យនាងក្រមុំត្រលប់ទៅវិញដោយសារខ្លួនបារម្ភខ្លាចនាងមានគ្រោះថ្នាក់... តែអ្នកកម្លោះមិនបានដឹងទេថាពេលទូរស័ព្ទកំពុងរោទ៍នោះខ្លួនមិនមែនចុចបិទទេគឺចុចទទួល...

~~~~To be continued~~~~

Hi! I'm back 🙏🥺 ក្រោយពីបាត់ខ្លួនអស់ជិត១ខែ....

Continue Reading

You'll Also Like

1.6M 97.8K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
46.1K 1.6K 57
ស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមក...
1.8K 70 7
🥀Kim Taehyung x Park Eun Young🥀 បើសិនជានាងឈឺចាប់ឆ្អែតហើយនាងនិងចាក់ចេញមិនខ្វល់ពីអ្វីទៀតទេនោះអ្នកនិងលែងជាមនុស្សមានតម្លែងសម្រាប់នាងទៀតហើយ។ ពេលនាងស្រល...
426K 23.8K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...