🔞🔥មហិច្ឆិតាស្នេហ៍ម៉ាហ្វៀល🔞...

By GygGgg7

66.8K 4.1K 124

ចនជុងគុក ជាបុរសដែលមានសម្ថភាពសបគ្រប់សប់បែបយ៉ាងមិនថាការងារខុសច្បាប់រឺស្របច្បាប់ នាយជាមនុស្សមានមហិច្ឆតាខ្ពស់មិនថ... More

1🔞🔥ដាក់ទោស...
2_យេីងគួរអោយស្អប់ណាស់រឺ?
3_តែក្មេងនោះជាខ្ញុំ..💕
4_ថេយ៍ស្រឡាញ់លោកពូរ💕
5🌺បងបារម្ភពីអូនសោះក៏ខុសដែល
6💘ឈឺអោយស្លាប់ទៅ..
7💔ធុញអញ្ចឹងរឺ?!..
8.🌻ប្រយ័ត្នងាប់គ្មានសាកសព្វ
9_យ៉ាងមិចចនជុងគុក!☀️
10💞ឃាតករ..
11🥀លោកប៉ា...
12_សុំត្រឹមបានអូននៅក្បែរក៏បងព្រម
13_បងអូនអោរលួយ👻
14🌻សមាជិកថ្មី!!.
15📍គេមិនបានខុសទេ!!.🍃
16💘រឿងគ្រប់យ៉ាងគេដឹងអស់ហេីយ
17🍃ពូគុកហា៎!!!.
18🥀ពន្លកស្នេហ៍ដុះលូតលាស់
19💘រកអ្នកផ្សេងមកជំនួស
20💓អូនខ្លាច...
21💞គេមានប្តីហេីយ..
22💘អាចម៍ឆ្កែ..😑
23💕ឈប់ភ្លាម!!
24💔សិទ្ធិជាម្តាយ
25💔ចាកចេញ
26🥀អូនសន្យា
27💔ពួកយេីងនឹងរៀបការជាមួយគ្នា
28🥀រៀបការទាំងបង្ខំ
29_ជាតិក្រោយអូនសូមផ្សងជួបបងគ្រប់ៗជាតិណាចនជុងគុក
30អូននៅតែដ៏ដែល

31💘

2.7K 152 8
By GygGgg7

ភាគ:បញ្ចប់_ថ្ងៃដែលរោងចាំក៏បានមកដល់!!

កាល់ពីប៉ុន្មានខែមុនជុងគុកបានជួបថេយ៉ុងដោយចៃដន្យនៅផ្សារទំនេីបដែលនាយកាន់កាប់ គ្រាន់តែជួបភ្លាមបេះដូងរបស់នាយក៏ចាប់ផ្តេីមរង្គោះរង្គេីចង់បានក្មេងម្នាក់នេះមកក្បែរអ្វីដែលសំខាន់ជាតិនេះថេយ៉ុងនឹងនាយនៅតែជួបគ្នាដ៏ដែល។ហេីយចាប់តាំងពីថ្ងៃនោះមកនាយក៏បញ្ជារកូនចៅអោយសុេីបប្រវិត្តរបស់នាយតូចរហូតដល់ដឹងថាជាកូនប្អូនស្រីរបស់នាយទាល់តែសោះ ប៉ុន្តែជាតិនេះមិនមែនបងហេីយនឹងប្អូនទៀតទេគឺជាអនាគតម្តាយក្មេងរបស់នាយតែម្តង!!.បានមួយខែជាងក្រោយតាមដាននឹងតាមមេីលថេយ៉ុងគ្រប់សកម្មភាពហេីយនាយក៏ដាក់សំណេីរទៅកាន់ប៊ែលឡានឹងប្តីរបស់នាងតែម្តងដោយផ្ញេីសំបុត្រមួយច្បាប់នឹងចំណងដៃបណ្ណាការាប់រយលានសឹងតែថាចាយមួយជីវិតទៀតក៏មិនអស់ផង!!!

ក្រោយពិធីប្រារព្ធចប់រួចរាល់អស់ហេីយជុងគុកក៏នាំថេយ៉ុងឡេីងទៅបន្ទប់ប៉ុន្តែនាយតូចមិនអោយនាយចូលនោះទេ!!.

"លោក..លោក កុំទាន់ចូលអី!."ថេយ៉ុង

"ហៅយេីងថាលោកប្តី ទេីបយេីងមិនចូលទៅខាងក្នុង!!."ជុងគុក លេីកដៃទប់ទ្វាញាក់
ចិញ្ចេីមដាក់នាយតូចទ្រេីតៗទាំងលួចសេីច
ជាតិនេះដូចជាស្លូតមិនកាចឆ្នាស់ដូចជាជាតិមុនទាល់តែសោះ!!.ថេយ៉ុងឮហេីយអៀនសឹងតែជ្រែកដីរត់ទៅហេីយ មួយល្ងាចមកនេះនាយតាមញ៉ោះគេមករហូត

"លោក..អឹុម លោកប្តី ចេញសិនទៅចាំតិចទៀតខ្ញុំបេីកទ្វាអោយ!."ថេយ៉ុង អោនមុខចុះនិយាយទាំងអឹមអៀននាំអោយជុងគុកលួចខ្នាញ់មិនស្ទេីរទេ ចង់តែថាចាប់ក្រញិកអោយបាត់នឹកទេតេី?!

"ហៅខ្លួនអែងថាអូនផង និយាយខ្ញុំៗនឹងធ្វេីមេីលពួកយេីងជាអ្នកដ៏ទៃ!."ជុងគុក

"ហូយ៎!!.មិចក៏តាប៉ែម្លេះ!.លោកប្តីចេញសិនទៅ ចាំរួចរាល់អូនបេីកទ្វាអោយ!.បានរឺនៅលោកប្តីចិត្តច្រេីន!!?"ចុងប្រយោគនាយតូចក៏និយាយបង្អូសសម្លេងធ្វេីកាយវិការញិកញ៉ក់ដាក់នាយ..

"បាទ !.សឺត! ថ្ពាល់នៅតែក្រអូបដ៏ដែល!.បងទៅក្រោមហេីយ."ជុងគុក អោនទៅថេីបថ្ពាល់នាយតូចមួយខ្សឺតយ៉ាងវែងរួចនាយក៏ដេីរចុះទៅខាងក្រោមបាត់ ទុកអោយនាយតូចនៅឈរធ្វេីភ្នែកស្លឺឡេឡឺបែបមិនដឹងអី ហេតុអីនាយថេីបថ្ពាល់របស់គេទាំងដែលពួកគេទេីបតែជួបមុខគ្នា ហីយ៉ា តេីគួយំរឺសេីចទៅពេលនេះ!!.ថេយ៉ុងថ្ពាល់ក្រហមដូចម្ទេសទុំទាញទ្វាបិទរត់ចូលបន្ទប់ត្រុយទាំងញញឹមរីករាយ

#នៅបន្ទប់ទទួលភ្ញៀវ

ជុងគុកមិនបានចុះទៅណាឆ្ងាយទេគឺនាយទៅបន្ទប់ទទួលភ្ញៀវមានការនិយាយរឿងខ្លះជាមួយនឹងឪពុកម្តាយក្មេករបស់នាយ កុំអោយពួកគាត់នៅសង្ស័យច្រេីន!.

"អ្នកទាំងពីរនៅមិនទាន់សម្រាកទៀតហេស៎?!."ជុងគុក សម្តីនាយតែងតែសោះកក្រោះជាមួយអ្នកដ៏ទៃមិនដូចពេលនៅជាមួយនាយតូចសម្តីផ្អែមតាមញ៉ោះគេទាល់តែអៀនទេីបព្រមឈប់

"គឺនៅទេ!.ម្តេចក៏កូនមិននៅខាងលេីជាមួយប្រពន្ធសិន"ជីសួង

"ប្រពន្ធខ្ញុំគេដេញមិនអោយចូលទេ!."ជុងគុក
"ហាស៎!!.កូនថេយ៍នឹងឬ?!"ប៊ែលឡានាងក៏ភ្ញាក់ផ្អេីលលាន់មាត់ស្រែកស្ទេីរតែបែកភូមិគ្រឹះ នឹកខ្នាញ់កូនដែលហ៊ានដេញប្តីចេញពីបន្ទប់ទាំងយប់ ដេញអ្នកណាមិនថាទេ តែនេះដេញចំអ្នកមានអំណាចឃោឃៅទៀត ចុះបេីនាយខឹងក្រោធហេីយសម្លាប់ពួកគេចោលនោះគិតយ៉ាងមិចវិញទៅ?!.

"បាទ!!..ប៉ុន្តែខ្ញុំគិតថាប្រពន្ធខ្ញុំនៅអៀននៅឡេីយទេីបដេញដូចនេះ!."
"អ៎!.អញ្ចឹងម៉ាក់ឡេីងទៅខាងលេីនិយាយជាមួយកូនថេយ៍បន្តិច!"ប៊ែលឡា
"មិនបាច់ទេ!.អង្គុយចុះវិញទៅ ខ្ញុំមានរឿងចង់និយាយជាមួយអ្នកទាំងពីរ!."ជុងគុក សម្តីរបស់ជុងគុកធ្វេីអោយមនុស្សចាស់ទាំងពីរក្របួចចិញ្ចេីមចូលគ្នាទាំងចម្ងល់ តែក៏សុខចិត្តអង្គុយរោងចាំស្តាប់នាយនិយាយបន្តរ!.

"អ្នកម៉ាក់ក្មេកមានដែលគិតថាមុខខ្ញុំដូចអ្នកណាដែលទេ?!"
"គឺ..ក៏គិតដែល!.គឺថាមុខកូនដូចទៅនឹងជុងគុកបងប្រុសរបស់ម៉ាក់យ៉ាងអញ្ចឹង!!"ប៊ែលឡា
"ចុះបេីខ្ញុំជាជុងគុកបងប្រុសរបស់អ្នកម៉ាក់ តេីម៉ាក់ជឿដែលទេ?!"
"វា វាមិនអាចទៅរួចនោះទេ ព្រោះបងប្រុសគាត់ស្លាប់បាត់យូយាណាស់មកហេីយ !!"ប៊ែលឡា
"ប៉ុន្តែខ្ញុំជាចនជុងគុកបងប្រុសរបស់ចនប៊ែលឡាពិតមែន "

"ហាស៎!!.លោក និយាយអីនឹង!.វាមិចនឹងអាចក្លាយជាបែបនេះ  បង!."ប៊ែលឡា ហាក់ភ័យស្លេកមុខអស់ទៅហេីយនាងក៏សសៀលទៅអង្គុយអោបដេីមដៃប្តីជាប់ដែលអង្គុយក្បែរ

"មិនជឿមែនទេ?!.មិនអីទេចាំខ្ញុំនិយាយរឿងមួយអោយនាងស្តាប់ទៅចុះ ពេលស្តាប់
ហេីយសូមកុំយករឿងនេះទៅប្រាប់ថេយ៉ុងដឹងអោយសោះ...សន្យា"ជុងគុក

"ហឹុម សន្យា!!."អ្នកទាំងពីរក៏ងក់ក្បាលព្រមគ្នា ព្រោះអីគេក៏ចង់ដឹងពីនាយខ្លះដែលណាមួយអាចថានាយនិយាយមកជាការពិតក៏ថាបាន ប៉ុន្តែសម័យនេះទៅហេីយនៅមានអភិនិហាចាំជាតិទៀតដែលឬ?!.បេីមិនជឿកុំប្រមាថសូមប្រាប់អោយដឹង!!.

ពួកគេទាំងពីរក៏អង្គុយយ៉ាងស្ងៀមស្ងាត់រោងចាំស្តាប់នាយនិយាយ ជុងគុកពេលឃេីញថាវាជាពេលវេលាល្អហេីយនោះ នាយក៏ចាប់ផ្តេីមនិយាយរឿងរ៉ាវ បេីកកាយរឿងដែលនាយសម្លាប់មនុស្សនឹងសម្លាប់ខ្លួនទៅតាមមនុស្សជាទីស្រឡាញ់តាំងពីអតិតកាលពីជាតិមុនមក!.ហេីយនាយក៏និយាយពីការចងចាំជាតិនឹងជួបថេយ៉ុងពេលដំបូងផងដែល អ្វីដែលកេីតឡេីងទាំងអតិតកាលនឹងបច្ចុប្បន្នគឺនាយនិយាយប្រាប់អ្នកទាំងពីរអោយដឹងខ្ទិចគ្មានសល់ដល់ថ្នាក់ប៊ែលឡាស្តាប់ហេីយសឹងតែមិនជឿរកតែខ្យល់គរម្តងៗទៅហេីយ!!ក្រោយដឹងរឿងគ្រប់យ៉ាងអស់ហេីយ ពួកគេទាំងពីរក៏ស្រែកទាំងភ្ញាក់ផ្អេីលធ្វេីដូចបានឃេីញខ្មោចស្រស់ៗ!!.

"បង បងប្រុសពិតមែន!.ហឹុក អូននឹកបង!"ប៊ែលឡានាងបែជាយំចាប់ទាញមុខជុងគុកយកមកកាន់ទាំងក្តីរំភេីបមិនគួរអោយជឿថានាងអាចនៅមានសំណាំងជួបគាត់នៅជាតិក្រោយម្តងទៀត ប៉ុន្តែមិនយូរនាងក៏ចាស់
ហេីយក៏ស្លាប់ដូចគ្នា

"ហីយ៉ា!!.ពេលនេះអែងជាម៉ាក់ក្មេកបង មិនមែនបងប្អូនគ្នាដូចជាតិមុនទេ អញ្ចឹងត្រូវហៅខ្ញុំថាកូនហេីយខ្ញុំហៅអែងថាម៉ាក់ព្រោះពេលនេះជាជាតិថ្មី យល់ដែលទេ!!?"ជុងគុក សេីចបន្តិចពេលឃេីញប្អូនយំ ដឹងថាយំចឹងខ្ជិលប្រាប់អោយដឹងណាស់

"យល់ហេីយ ចុះកូននឹងយកកូនថេយ៍ទៅរស់នៅជាមួយមែនទេ?!"ជីសួង

"បាទ លោកប៉ា កុំបាច់បារម្ភ៍អី ព្រោះអីខ្ញុំស្រឡាញ់ថេយ៉ុងខ្លាំងណាស់ មិនអាចមានចិត្តធ្វេីបាបលួចក្បត់គេនោះទេ!!"

"អា៎!!ឮបែបនេះហេីយ ប៉ាហេីយម៉ាក់អែងក៏សប្បាយចិត្តណាស់ទៅហេីយ "ជីសួង

"មែនហេីយ!.."ពួកគេទាំងបីរក៏នាំគ្នានិយាហលេងប្រហែលជាកន្លះម៉ោងក្រោយទេីបថេយ៉ុងចុះមកដោយមានវ៉ាលីកាន់នឹងដៃតូចល្មមមួយ ហេីយពួកគេក៏ចេញដំណេីរទៅតែម្តងតែមុននឹងទៅក៏នៅអោបលាប្រតិបត្ត័ព្រះបាតជេីងសិនដែលមុននឹងចាកចេញឆ្ងាយពីឪពុកម្តាយ

"ថេយ៍កូន ទៅនៅជាមួយបងហេីយ កុំភ្លេចធ្វេីខ្លួនជាភរិយាយដ៏ល្អម្នាក់កុំធ្វេីអោយប្តីកូនអស់សង្ឃឹមអោយសោះ ព្រោះគេស្រឡាញ់កូនណាស់!!"ប៊ែលឡា

"បាទ កូននឹងធ្វេីជាភរិយាដ៏ល្អមិនអោយគាត់អស់សង្ឃឹមទេ ម៉ាក់ប៉ាក៏កាន់តែចាស់ទៅហេីយ ពេលកូនមិននៅកុំភ្លេចមេីលថែសុខភាព ពិសារបាយនឹងពិសាថ្នាំអោយបានទៀងទាត់ផង ព្រោះចាប់ពីពេលនេះទៅកូនមិនអាចនៅជិតអ្នកទាំងពីគ្រប់ពេលដូចកាលពីមុននោះទេ !!"ថេយ៉ុង និយាយផ្តែផ្តាំជាហូហែលខណៈជុងគុកនៅអង្គុយចាំក្នុងឡានរួចជាស្រេច

"ចា៎/បាទ កូន!.ទៅចុះកុំបាច់មានអារម្មណ៍ថាខ្វល់ខ្វាយពីម៉ាក់ប៉ាអី  ពេលដែលកូនទៅនៅទីនោះសូមអោយកូនទាំងពីររស់នៅប្រកបដោយសុភមង្គល មានភាពរីករាយជានិច្ច មិនថាពេលណាៗទាំងអស់សូមកូនជាប្រពន្ធត្រូវធ្វេីចិត្តធ្ងន់បន្តិចទេីបអាចរកសុភមង្គលឃេីញ ហេីយមួយទៀតកុំភ្លេចឆាប់យកចៅពីរបីអោយប៉ាហេីយនឹងម៉ាក់បានឃេីញឆាប់ៗផង!!"ប៊ែលឡា នឹងជីសួងក៏នាំគ្នានិយាយម្តងម្នាក់ៗជូនពរកូន ថេយ៉ុងមិនដាច់អាល័យអោបពួកគាត់ទាំងពីរម្តងម្នាក់ៗជាលេីកចុងក្រោយរួចហេីយ ថេយ៉ុងនឹងជុងគុកក៏នាំគ្នាបេីកឡានចេញពីភូមិគ្រឹះចនទុកអោយមនុស្សចាស់ទាំងពីរនៅឈរអោបគ្នាមេីលដំណេីរកូនៗចាកចេញ

ពេលធ្វេីដំណេីរមកដល់ភូមិគ្រឹះធំស្កឹមស្កៃត្រកូលរីមែនដាសុីភ្លាម ថេយ៉ុងនឹងជុងគុកក៏នាំឡេីងទៅខាងលេីរៀបចំខ្លួនសម្រាកព្រោះអីវាយប់យន់ណាស់ទៅហេីយ ខណៈពេលនេះពួកគេទាំងពីរកំពុងតែដេកអោបគ្នាទាំងដែលថេយ៉ុងនៅមិនទាន់ទម្លាប់នឹងការប៉ះពាល់របស់នាយនៅឡេីយ!!.

"លោក.."ថេយ៉ុង
"លោកប្តី!!."ជុងគុកក៏សង្កត់សម្លេងដាក់
"ហឹុម លោកប្តីអូនមានរឿងចង់សួតិច?"
"និយាយទៅបងចាំឆ្លេីយ!!"
"មូលហេតុអី្វ បានជាបងចង់រៀបការជាមួយអូន ទាំងដែលពួកយេីងមិនដែលស្គាល់គ្នាពីមុនមកផង!!"ថេយ៉ុង
"អូនមិនស្គាល់បង តែបងស្គាល់អូនច្បាស់ជាងអ្នកណាៗទាំងអស់!!.ហឹុម អាចថាអូនជាមនុស្សពិសេសដែលអាចធ្វេីអោយបេះដូងរបស់បងរង្គោះរង្គេីរបាន!!"ជុងគុក
"ដល់ម្លឹងផងឬ?!.ប៉ុន្តែអូននៅតែមិនយល់ពីអ្វីដែលបងនិយាយ?!"
"ហឹុស ក្មេនេះចំមែន!! បេីមិនយល់ក៏ឆាប់គេងទៅ មេឃវាយប់ហេីយចុះត្រជាក់ទៀត រងាៗចឹងចាំបងអោបអូនអោយបាត់រងា!"ជុងគុក
"ហឹុម អូនគេងក៏បាន.."ថេយ៉ុង ញញឹមស្រស់ដាក់នាយរួចសឹមឈ្មុះក្បាលចូលក្នុងប្រអប់
ទ្រូងនាយដេីម្បីស្រូបក្លិនក្រអូបនឹងយកកម្តៅផងដែល!!ជុងគុកលេីកដៃអង្អែលខ្នងនាយតូចទៅមោស្រាលៗបែបលួងលោមអោយគេឆាប់គេងលក់ បន្តិចក្រោយថេយ៉ុងក៏គេងលក់ពិតមែន

"ហឹុស មិនមែនបងចង់រៀបការជាមួយអូនតែមួយមុខទេ ប៉ុន្តែកាលនោះអូនជាអ្នកនិយាយវាដោយខ្លួនអែងថានឹងធ្វីប្រពន្ធរបស់បងគ្រប់ៗជាតិ ឥឡូវបងក៏មកតាមយកសន្យាមួយនេះពីអូនគ្រប់ៗជាតិដូចគ្នា សឺត!!.បងស្រឡាញ់អូនណាស់!!.."ជុងគុក ថេីបថ្ពាល់ផង ថេីបមាត់ផងរហូតដល់ឆ្អែតចិត្តទេីបបិទភ្នែកគេងជាក្រោយ អាំងតែថាម្ចាស់គេគេងមិនដឹងខ្យល់អីក៏បានដៃលួចថេីបកូនប្រុសគេ បែបនេះប្តឹងយកលុយចាយខ្លះល្អដែលទេ?!

#2ឆ្នាំកន្លងផុតទៅ

រយះពេល2ឆ្នាំមកនេះជុងគុកនឹងថេយ៉ុងបានសាងក្តីស្រឡាញ់នឹងអនុសាវរីយជាមួយគ្នាយ៉ាងច្រេីន ហេីយអ្វីដែលពិសេសនោះថេយ៉ុង បានបង្កេីតកូនប្រុសតូចមួយសម្រាប់ជុងគុកប្តីសម្លាញ់របស់គេ កូនរបស់ពួកគេមានអាយុមួយឆ្នាំទៅហេីយ ខណៈពេលនេះពួកគេទាំងបីរកំពុងតែនៅប្រលែងគ្នាលេងនៅលេីពូកក្នុងបន្ទប់នៅឡេីយ

"ហ៎ក!!.ថេយ៍ហ្វីន មករកប៉ាមកកូន!.ខាងនេះ!"ជុងគុក នៅម្ខាងនៃកូន

"អត់ទេ!.ថេយ៍ហ្វីន មករកអាប់ប៉ាវិញ ខាងនេះ!"ថេយ៉ុង នៅម្ខាងនៃកូន ខណៈក្មេងតូចនៅកណ្តាលដេកក្រឡាប់ចុះឡេីងនៅឡេីយ...

"មករកប៉ាវិញ"
"មករកអាប់ប៉ាវិញកូន អឹប ចាប់បានស្រេច."ថេយ៉ុង ហក់ទៅចាប់លេីកកូនតូចអោយគេងលេីពោះរបស់គេដែលកំពុងតែដេក ជុងគុកឃេីញដូចនេះក៏ងេីបអង្គុយលេីកក្បាលប្រពន្ធអោយកេីយភ្លៅនាយខណៈដៃម្ខាងប្រលែងលេងជាមួយកូនសេីចអោយកក្អឹក

សម្លេងសេីចសប្បាយនៃគ្រួសារតូចក៏បន្លឺឡេីងយ៉ាងមានក្តីសុខពេញផ្ទៃបន្ទប់ រូបភាពប្រលែងលេងសេីចញញឹមបានកត់ចំណាំជាអនុសាវរីជាច្រឹីនសម្រាប់ពួកគេទាំងបីរ!.ទម្រាំរស់នៅមានក្តីសុខដូចសប់ថ្ងៃនេះពួកគេត្រូវកាន់ដៃគ្នាឆ្លងកាត់រាល់ឧបសគ្គដោយមិនរុញរារហូតធ្វេីអោយពួកគេទទួលបានជោគជ័យក្នុងជីវិតសាងសុភមង្គលជុំគ្រួសារបានមកដល់ថ្ងៃនេះមានកូនប្រុសតូចមួយជាចំណងដៃនៃត្រោយសុភមង្គលរបស់ពួកគេទាំងពីរ!!!

ឃេីញទេថាការស្រឡាញ់គ្នាដោយចិត្តស្មោះ
ស្មគ្រ័ជឿជាក់ទុកចិត្តលេីគ្នានោះវានឹងធ្វេីអោយយេីងរស់នៅមានក្តីសុខ តែប្រសិនបេីមានម្ខាងក្បត់ ម្ខាងស្មោះនោះ ក្តីស្នេហារនោះវាក៏មិនអាចរក្សារស្ថិតនៅគង់វង្សយូរអង្វែងបានដែល អ្វីដែលសំខាន់សេចក្តីស្រឡាញ់មិនស្ថិតទៅលេីទ្រព្យសម្បិត្តនឹងវណ្ណះ រឺក៏ភេទនោះទេ តែបេីមានគេនៅរេីសអេីងរឿងទាំងនេះទៀត ចូលកុំស្តាប់សម្តីអ្នកដ៏ទៃធំជាងចិត្តរបស់ខ្លួនអែងព្រោះពួកគេមិនអាចជួយអ្វីអ្នកបានក្រៅតែពីសេីចចម្អកមេីលងាយអ្នកនោះទេ ផ្ទុយទៅវិញចូលយេីងខិតខំប្រងឹប្រែងសាងវាឡេីងជាមួយមនុស្សជាទីស្រឡាញ់អោយបានច្រេីននោះវានឹងធ្វេីអោយយេីងសប្បាយចិត្តរស់នៅមានក្តីសុខជារាងរហូត!!!។កុំភ្លេចណាថាសម្តីអ្នកដ៏ទៃគ្មានអ្វីអាស្ចារ្យជាងខ្លួនយេីងផ្ទាល់នោះទេ!

_________ចប់ដោយបរិបូណ៍________
ជាចុងក្រោយនាងខ្ញុំអ្នកនិពន្ធដោយផ្ទាល់ ក៏សូមអគុណអ្នកអានជាទីស្រឡាញ់ផង ដែលតែងតែគាំទ្រអានរឿងមួយនេះតាំងតែពីដេីម
រហូតដល់ចប់ ចុងបញ្ចប់ខ្ញុំសូមជូនពរអោយអ្នកអានទាំងអស់គ្នាធ្វេីអ្វីបានសម្រេចដូចសេចក្តីបំណង!.មិនថាស្នេហា រឺការងារផ្សេងៗសូមអោយទទួលបានជោគជ័យ!!!
        អគុណធំៗ♡˖꒰ᵕ༚ᵕ⑅꒱។
@ចន ម៉ាយ៉ា...(jeøn MæYää)

Continue Reading

You'll Also Like

803K 40.5K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
303K 22.9K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...