25💔ចាកចេញ

1.1K 81 0
                                    

ភាគ:25_ចាកចេញ!!

សភាពនៅក្នុងបន្ទប់លឺសូរតែសម្លងយំខ្សឹបខ្សួរលព្រមទាំងាការនិយាយស្តីលួងលោមបែបបង្ខំផ្តាច់ការ...

<<ទៅវិញជាមួយម៉ាក់ណាថេយ៍!.ហឹុម >>ដេសុីន បានត្រឹមដកដង្ហេីមធំទោះបីជានាងប្រឹងនិយាយដល់ស្អកករទៀតក៏កូនម្នាក់នេះនៅតែប្រកែកនាងដដែល បែបនេះមានតែលេងផ្លូវកាត់ខ្លះហេីយទេីបបាន នាងមិននឹកស្មានថាថេយ៉ុងលង់ខ្លួនស្រឡាញ់ជុងគុកដល់ថ្នាក់នេះនោះដែល!!.

<<ម៉ាក់មករកកូនក៏ដេីម្បីតែរឿងមួយនេះមែនទេ?!. កូនមិនទៅវិញទេ កូនស្រឡាញ់ពូជុងគុកខ្លាំងណាស់ ម៉ាក់ក៏ធ្លាប់ដឹង!?>>ថេយ៉ុង ទឹកភ្នែករលីងរលោងនិយាយប្រកែកទាំងដង្ហក់ដង្ហេីមដកមិនដល់គ្នា អោយតែនិយាយរឿងត្រឡប់ទៅវិញគេមិនចង់ទៅទេ បេីទៅគេក៏មិនអាចត្រឡប់មកជួបជុងគុកបានម្តងទៀតដែល ព្រោះគេស្គាល់ចរិកម៉ាក់របស់គេច្បាស់!

<<តែយ៉ាងណាគេក៏ជាអ្នកសម្លាប់ប៉ារបស់កូនដូចគ្នា!!.ម៉ាក់មកទីនេះគឺដោយសារនឹកបារម្ភ៍ខ្លាចថាជុងគុកគេធ្វេីបាបកូនដឹងថាម៉ាក់បារម្ភ៍ខ្លះទេ ទម្រាំផុតបានជាង3_4ខែមកនេះម៉ាក់បានបង្ខំចិត្តធ្វេីការអោយចប់ឆាប់ៗក៏ដេីម្បីមកជួបកូន ម៉ាក់សម្រេចចិត្តរួចហេីយថានឹងយកកូនត្រឡប់ទៅវិញយ៉ាងណាឈ្មោះក្រុមហ៊ុនបានផ្ទេអោយទៅម៉ាក់រួចហេីយ អញ្ចឹងកូនក៏អស់តួនាទីដូចគ្នា!!.ថេយ៍ប្រាកដជាស្តាប់យល់ត្រូវទេ?!>>ដេសុីន ប្រេីសម្តីស្រទន់ទៅកាន់កូនជានិច្ចទោះបីជាចិត្តកំពុងតែខឹងក៏ដោយក៏នាងចិត្តធ្ងន់មិនប្រេីសម្តីកំហកអោយនាយតូចមានអារម្មណ៍ថាខ្លាចរឺឯកោដែល យ៉ាងណានាមជាម្តាយត្រូវតែស្រឡាញ់ថ្នាក់ថ្នមកូនអញ្ចឹងហេីយ!

<<កូន!...កូនសុំគិតមេីលសិនបានទេ!?.>>ថេយ៉ុង ឃេីញម្តាយដូចនេះក៏កេីតចិត្តអាណិតគាត់ តែមិនដឹងទេថាគាត់មិនបានអាណិតនៅក្តីស្រឡាញ់របស់គេដែលមានចំពោះជុងគុក.

<<បាន ម៉ាក់នឹងអោយកូនគិត!.ថ្ងៃស្អែកម៉ាក់នឹងមកយកចម្លេីយពីកូន សង្ឃឹមជាចម្លេីយដែលម៉ាក់ត្រូវការទៅចុះ!! ម៉ាក់ទៅហេីយមិននៅរំខានកូនទៀតទេ..សឺត>>ដេសុីន ញញឹមស្រស់ថេីបថ្ពាល់កូនមួយខ្សឺតរួចសឹមប្រញាប់ចេញពីបន្ទប់របស់នាយល្អិតទាំងមុខមានល្បិចកល ត្រូវចាំថានាងមិនមែនស្លូតទេ នាងគ្រាន់តែលាក់វាពីមនុស្សគ្រប់គ្នាមិនអោយដឹងតែប៉ុណ្ណោះ ត្បិតថានាងជាស្រីតែនាងហ៊ានហួសពីមនុស្សប្រុសទៅទៀត..

🔞🔥មហិច្ឆិតាស្នេហ៍ម៉ាហ្វៀល🔞🔥Donde viven las historias. Descúbrelo ahora