16💘រឿងគ្រប់យ៉ាងគេដឹងអស់ហេីយ

1.5K 126 5
                                    

ភាគ:16_រឿងគ្រប់យ៉ាងត្រូវបានបកស្រាយ!!

នៅក្នុងបន្ទប់ធំទូលាយមួយលឺសូរតែសម្លេងដកដង្ហេីមមួយៗរាងៗខ្លួនខណៈអ្នកទាំងពីរមួយឈរមួយអង្គុយសម្លឹងមេីលមុខគ្នាភ្លឹសៗ!!.មេីលក៏ដឹងថាកំពុងតែតានតឹងខ្លាំងយ៉ាងណាដែល!..

<<និយាយទៅចឹង!.>>ថេយ៉ុង ស្រដីរួចក៏អោបដៃចូលគ្នារោងចាំផ្ទៀងត្រចៀកស្តាប់យ៉ាងយកចិត្តទុកដាក់!.

<<មីងនិយាយហេីយ!.ហឹុម កាលដេីមឡេីយបងគីមដុងសុងនឹងបងជុងគុកមិនមែនជាបងប្អូនបង្កេីតនឹងគ្នាទេ បងគីមគាត់គឺជាក្មេងកំព្រាម្នាក់ដែលរស់នៅគ្មានទឹសដៅច្បាស់លាស់។ថ្ងៃមួយលោកប៉ារបស់មីងគាត់បានឃេីញបងគីមដេកនៅចិញ្ចេីមថ្នល់មេីលទៅគួរអោយអាណិតខ្លាំងណាស់ទេីបគាត់សម្រេចចិត្តយកបងគីមមករស់នៅជាមួយធ្វេីជាកូនរបស់គាត់ដោយមិនបានប្តូរនាមត្រកូលនោះទេ។ គាត់ស្រឡាញ់បងគីមខ្លាំងណាស់ព្រោះគាត់ជាក្មេងល្អ ចំណែកជុងគុកក៏ចូលចិត្តបងគីមដូចគ្នានិយាយរួមគឺជុងគោរពស្រឡាញ់បងគីមដោយមិនគិតថាគាត់ជាក្មេងកំព្រាឡេីយ។.ប៉ុន្តែថ្ងៃមួយលោកប៉ាបានប្រគល់ដំណែងជាអគ្គនាយកទៅកាន់បងជុងគុកកាន់កាប់ដោយអោយបងគីមធ្វេីជាអគ្គនាយករងបន្ទាប់ពីជុងគុក។បងគីមគាត់មិនសប្បាយចិត្តនឹងរឿងទេ ស្របគ្នានេះដែលគាត់ក៏បានស្អប់ជុងគុកមករហូតតាមដណ្តេីមរបស់ដែលជុងគុកស្រឡាញ់មករហូតដូចគ្នា ។  ដោយសារតែគាត់ចង់គ្រប់គ្រងអំណាចក្រុមហ៊ុននឹងមរតកទាំងអស់បងគីមក៏ប្រេីវិធីស្មោគក្រោកមួយដេីម្បីគម្រាមដល់លោកប៉ានោះគឺ ទីមួយគាត់នឹងសម្លាប់ជុងគុកបេីសិនលោកប៉ាមិនព្រមផ្ទេឈ្មោះអគ្គនាយកក្រុមហ៊ុនអោយគាត់វិញ ដោយសារលោកប៉ាបារម្ភ៍ពីសុវត្តិភាពបងជុងគាត់ក៏យល់ព្រម ប៉ុន្តែពេលអ្វីៗត្រូវផ្ទេរួចអស់ហេីយ បងគីមបែជាបាញ់សម្លាប់លោកប៉ាបំបិទមាត់ទៅវិញ !!.>>ប៊ែលឡា នាងនិយាយមួយៗច្បាស់ៗប្រាប់ពីហេតុផលទីមួយអោយនាយតូចស្តាប់សិនបេីសិនប្រាប់ក្បាលបាត់កន្ទុយនោះថេយ៉ុងច្បាស់ជាមិនយល់ហេីយកាន់តែស្អប់នាងនឹងជុងគុកថែមមិនខាន..

<<មិនពិត លោកប៉ាខ្ញុំមិនមែនមនុស្សអាក្រក់អញ្ចឹងទេ!.នាងកុហក!.>>ថេយ៉ុង រាងភ្ញាក់ផ្អេីលបន្តិចពេលដែលដឹងថាលោកប៉ារបស់គេហ៊ានលេីកដៃបាញ់សម្លាប់អ្នកមានគុណ ប៉ុន្តែគេមិនជឿលេីការនិយាយរបស់នាងទាំងស្រុងនោះទេ ប៉ាគេល្អណាស់គាត់ជាវីរៈបុរសដ៏ក្លាហាននឹងស្មោះត្រង់ម្តេចនឹងអាចប្រព្រតិត្តរឿងទាំងនេះកេីតទៅ!.ប្រាប់គេមកថាកុហកត្រូវទេ!..

🔞🔥មហិច្ឆិតាស្នេហ៍ម៉ាហ្វៀល🔞🔥Where stories live. Discover now