28🥀រៀបការទាំងបង្ខំ

1.1K 97 4
                                    

ភាគ:28_បង្ខំអោយរៀបការ

#ប្រទេសបារាំង...
ទេសភាពនៃទីក្រុងប៉ារីសនាពេលយប់មានភាពស្រស់ស្អាតខ្លាំងណាស់ អគារធំៗដុះលូតខ្ពស់ត្រដែតបញ្ចេញនូវពន្លឺភ្លេីងពណ៍ពេលរាត្រីយ៉ាងឆេីតឆាយ ឡានទំនេីបៗបេីកកាត់ខ្វាត់ខ្វែងពេញទីក្រុង ។.ខណៈមានភូមិគ្រឹះមួយដែលធំប្រៀបដូចជារាជវាំងសម្បូរទៅដោយពួកបាវបម្រេីដែលរៀបចំខ្លួនសមឋានៈមេីលការខុសត្រូវបោសសម្អាតភូមិគ្រឹះ!.ម្ចាស់ភូមិគ្រឹះគឺជាអ្នកស្រីគីមដេសុីននឹងអែងពេលនេះនាងស្ថិតនៅក្នុងបន្ទប់របស់នាយតូចនៅឡេីយទេដោយថេយ៉ុងនៅគេងមិនទាន់ក្រោក..

<<ពេលនេះកូនត្រឡប់មកនៅជាមួយម៉ាក់វិញហេីយ!.សឺត ម៉ាក់ស្រឡាញ់កូន សង្ឃឹមថាស្អែកកូននឹងសប្បាយចិត្តពេលដែលដឹងអំពីវានោះ ម៉ាក់ធ្វេីគឺដេីម្បីកូន ម៉ាក់ស្រឡាញ់កូនណាស់ថេយ៉ុង..រាត្រីសួស្តី.>>អ្នកស្រីដេសុីន អោនថេីបថ្ពាល់កូនមួយខ្សឺតរួចសឹមក្រោកចាកចេញពីបន្ទប់នាយតូចចូលទៅក្នុងបន្ទបើរបស់នាង ពេលដែលមកដល់នាងបានអោយអ្នកបម្រេីរៀបចំសម្អាតខ្លួនអោយនាយតូចរួចរាល់ហេីយ!..ស្មានេះគឺវាម៉ោងជិត12ទៅហេីយ ប៉ុន្តែដេសុីននាងនៅមិនទាន់គេងទេ

<<ចា៎ អគុណ សង្ឃឹមថាស្អែកអ្នកទាំងអស់គ្នានឹងមកចូលរួមទៅចុះ..ចា៎ជម្រាបលា.>>ដេសុីន បិទទូរស័ព្ទចុរួចសឹមចេញក្រៅដេីរទៅខាងក្រោមពិនិត្យមេីលអ្នកបម្រេីដែលកំពុងតែរៀបអ្វីម៉្យាងពេញផ្ទះទាំងយប់..

<<ចាហ្វាយ នៅទីនេះទុកអោយខ្ញុំនឹងដុនចាត់ការបានហេីយ ចាហ្វាយទៅសម្រាកយកកម្លាំងសិនទៅចា៎!>>សុីនអា ឈរអោនគោរពនាយតាមទម្លាប់អោយតែនិយាយគ្នា បញ្ចេញអាការៈព្រួយបារម្ភ៍នាំអោយដេសុីនញញឹម..

<<យេីងមិនអីទេ!.យេីងចង់ពិនិត្យមេីលសិន មែនហេីយសីុនអា រឿងនេះធ្វេីយ៉ាងណាអោយវារួចក្នុងថ្ងៃស្អែកនេះមិនអាចខកបានទេ ពេលល្ងាចពិធីចាប់ផ្តេីមហេីយ កុំភ្លេចរៀបចំកូនចៅការពារបន្ថែមផង.>>ដេសុីន

<<ទទួលលបញ្ជា ចាហ្វាយ.អញ្ចឹងខ្ញុំសុំទៅមេីលខាងនោះបន្តរហេីយ.>>សុីនអា ដេសុីនងក់ក្បាលរួចនាងក៏ប្រញាប់ដេីរទៅមេីលការខុសត្រូវបន្តរទុកអោយដេសុីននៅឈរញញឹមសម្លឹងមេីលជុំវិញផ្ទះ

🔞🔥មហិច្ឆិតាស្នេហ៍ម៉ាហ្វៀល🔞🔥Hikayelerin yaşadığı yer. Şimdi keşfedin