30អូននៅតែដ៏ដែល

1.3K 86 6
                                    

ភាគទី:30...ជួបគ្នាជាថ្មីក្នុងនាមជាប្តីប្រពន្ធ!!

ឆ្នាំ2070

រយះពេលកន្លងហួសទៅជាង49ឆ្នាំមកនេះ អ្វីៗដែលស្ថិតនៅលេីពិភពលោកនេះក៏ប្រែប្រួលទៅតាមពេលវេលាដូចគ្នា ទីក្រុងប្រែជាជឿនលឿនអគារធំក៏ដំខ្ពស់លូតលាស់ត៉ាងសន្លឹមបង្ហាញអោយក្មេងៗជំនាន់ក្រោយបានឃេីញនឹងរៀនយល់ដឹង មនុស្សម្នាក៏ធំលូតលាស់ទៅតាមវ័យរបស់ពួកគេ អ្នកខ្លះក៏មានកូនចៅមួយពីរបាត់ទៅហេីយ។ ចម្លែកអីតែភូមិគ្រឹះមួយដែលធំស្កឹមស្កៃកំពុងតែមានភាពអូអ៊ជាខ្លាំង មនុស្សម្នារក៏មកអោយសន្ធឹកមិនដឹងថាមានកម្មពិធីអ្វីនោះទេ!!..នៅខាងមុខផ្ទះ ខាងក្រោយមិនថាក្នុងគឺសុទ្ធតែបានរៀបចំតុបតែងលម្អងទៅដោយផ្ការស្រស់ៗដាក់តម្រៀបពេញភូមិគ្រឹះនៅមានរៀបចំតុថែម
ទៀតធ្វេីដូចអ្នកណាគេរៀបការយ៉ាងអញ្ចឹង ?!

"ហីយ៉ា!.ថ្ងៃនេះពិតជាពិសេសពិតមែន ប៊ែលឡាដែលកូនអែងបានលោកចន ស្នេីរសុំរៀបការជាមួយនោះ"ជីសុងណាម គឺជាមិត្តភក្តិរបស់ប៊ែលឡាការនៅជំនាន់រៀនជាមួយគ្នានៅឯបរទេស !.ហេតុអីប៊ែលឡានាងនៅរស់?!.

"ហឹុម អាចថាមកពីសំណាំងរបស់
កូនយេីងច្រេីនជាង មែនហេីយឯណាប្តីអែងមិនមកជាមួយទេហេស៎?! "ចនប៊ែលឡា រំលងទៅជាង49ឆ្នាំមកនេះនាងក៏ចាស់ច្រេីនហេីយដែល ប៉ុន្តែសម្រស់នាងនៅស្អាតដដែលត្បិតថាវាជ្រួញបន្តិចក៏ដោយ!!.

"គាត់មកតាមក្រោយយេីង បន្តិចទៀតមកដល់ហេីយ!.ចុះប្តីអែងនោះមិចមិនឃេីញមកទទួលភ្ញៀវផង?!"សុងណាម

"ប្តីយេីង រវល់នៅមេីលថែកូនរបស់យេីងនឹងណា "

"អ៎!!.."
"នោះ ចូលទៅខាងក្នុងទៅពិធីជិតចាប់
ផ្តេីមហេីយណា"ប៊ែលឡា នឹងសុងណាមក៏នាំគ្នាដេីរចូលទៅខាងក្នុងព្រោះម៉ោងថ្មេីរនេះអស់ភ្ញៀវដែលហេីយ.

ពិតណាស់ថ្ងៃនេះភូមិគ្រឹះត្រកូលចន បានរៀបចំកម្មពិធីធំដុំមួុយ ព្រោះអីកូនប្រុសពៅក្នុងគ្រួសារត្រូវបានរៀបចំចាត់គូរអោយរៀបការជាមួយនឹងបុរសអភិជនម្នាក់ដែលបានស្នេីរសុំកាលពីមួយអាតិទ្យមុន សូម្បីមុខកូនប្រសារក៏នាងនៅមិនទាន់ឃេីញដែល ប៉ុន្តែហេតុអ្វីនាងអោយកូនរបស់នាងរៀបការជាមួយពពួកមនុស្សប្លែកមុខនោះទាំងដែលនាងស្រឡាញ់កូនរបស់នាងស្ទេីលេប!.អ្វីគ្រប់យ៉ាងគឺមកពីបុរសម្នាក់នោះមានមហិច្ឆតាខ្ពស់មានអំណាចធំទេីបពួកគេមិនហ៊ានក្អកនោះ!!តេីនាយជាអ្នកណា?!..ហេតុអីប៊ែលឡានាងនៅរស់ឆ្ងល់ដែលទេ?!.

🔞🔥មហិច្ឆិតាស្នេហ៍ម៉ាហ្វៀល🔞🔥Où les histoires vivent. Découvrez maintenant