5🌺បងបារម្ភពីអូនសោះក៏ខុសដែល

2.3K 144 0
                                    

ភាគ:05 បងបារម្ភពីអូនសោះក៏ខុសដែល!!

#ព្រឹកថ្ងៃថ្មី...
ថេយ៉ុងបានក្រោកតាំងពីព្រឹករៀបចំខ្លួនស្លៀកពាក់អាវគ្រ័ហ្សេរសមសួនជាអ្នកស្នងដំណែងសម្រាប់ទៅក្រមហ៊ុននៅពេលព្រឹកនេះ នាយតូចក្រោយរៀបចំខ្លួនរួចរាល់ក៏ដេីរចុះទៅក្រោមដេីម្បីស្រស់ស្រូបអាហារពេលព្រឹកមុននឹងទៅធ្វេីការ..

<<អ៊ំរៀបចំអាហារបានហេីយ.>>ថេយ៉ុង ញញឹមដាក់គាត់រួចក៏ចូលទៅអង្គុយនៅតុធំតែម្នាក់អែង..

<<ប៉ុន្តែអ្នកប្រុសតូច លោកប្រុសធំនៅមិនទាន់ចុះមកទេចា៎.!>>អ៊ំស្រីអនកបម្រេីមានភាពចំណាស់ជាងគេបន្តិច.

<<តែខ្ញុំឃ្លានហេីយ ចាំគាត់ចុះមករៀបចំអោយគាត់ទៀតទៅ សំខាន់ខ្ញុំចង់ញាំុឥឡូវ!>>ថេយ៉ុង មុខខ្មូតខឹងកាត់ព្រឹក កាលបេីលឺឈ្មោះរបស់នាយក្រាសទាំងព្រឹកបែបនេះ.

<<ចា៎ អ្នកប្រុសតូច.>>គាត់ក៏មិនចង់ត្រូវមាត់ក៏ដេីរចូលទៅក្នុងបន្ទប់ចង្ក្រានបញ្ជាអោយអ្នកបម្រេីរៀបចំលេីកអាហារយកទៅដាក់នៅលេីតុ.

គ្រាន់តែអាហារពេលព្រឹករៀបចំរួចថេយ៉ុងក៏ចាប់ផ្តេីមញាំុអាហារដោយមិនខ្វល់ពីម្ចាស់ផ្ទះនេះសូមបីតែតិច.សំខាន់គេឃ្លានហេីយណាមួយគេក៏មិនចូលចិត្តការរោងចាំនោះដែល!!....

<<ញាំុ ម្តេចមិនចាំយេីងផងថេយ៉ុង?.យ៉ាងមិចស្អប់មុខយេីងដល់ថ្នាក់នេះហេស៎?!.ទេីបញាំុមិនចាំយេីង!.>>ជុងគុក បេីកទ្វាចូលបន្ទប់ញាំុអាហារក៏ឃេីញថាថេយ៉ុងកំពុងតែញាំុបាយចោលនាយទេីបនាយសម្រួលអារម្មណ៍និយាយធម្មតាដេីរចូលទៅអង្គុយនៅចំកណ្តាលតុសម្រាប់ម្ចាស់ផ្ទះធំជាងគេ ថេយ៉ុងលឮហេីយក៏ធ្វេីជាមិនលឮទេីបបន្តរញាំុអាហារដោយមិនខ្វល់ពីនាយ..

<<ថ្លង់ហេីយ ទេីបមិនឆ្លេីយ!?.រៀបបាយអោយយេីងមួយ.>>ជុងគុក តម្លេីងសម្លេងដាក់ថេយ៉ុងបន្តិចតែក៏ខំសម្រួលអារម្មណ៍មិនចង់នាំរឿងឈ្លោះអោយវាកាន់តែវែងឆ្ងាយទេីបងាកអោយអ្នកបម្រេីរៀបចំបាយជំនួសវិញ.

នៅតុអាហារសែនធំសម្បូរទៅដោយម្ហូបប៉ុន្តែមានសមាជិកពីនាក់ប៉ុណ្ណោះកំពុងតែញាំុអាហារដោយស្ងប់ស្ងាត់រាងខ្លួនសូម្បីតែសម្លេងស្លាបព្រាបាយកកិតនឹងចានក៏មិនលឮសូផង..

🔞🔥មហិច្ឆិតាស្នេហ៍ម៉ាហ្វៀល🔞🔥Where stories live. Discover now