The Love of my Life ❤️🤍 • Vm...

By Ggukgie777

12.9K 1.2K 89

តើវាអាចទេដែលមនុស្សម្នាក់ប្រើរយៈពេលត្រឹមតែ15 ថ្ងៃក្នុងការកែប្រែមនុស្សម្នាក់ទៀតដែលគេល្បីថារឹងរូស រឹងទទឹងមិនខ្វល... More

Ep 01 : គ្រាដំបូងដែលឃើញបង 😹
Ep 02 : ផ្ទះអូនក៏ដូចផ្ទះបង 😘🤣
Ep 03 : គេងអោបអូន 🤭
Ep 04 : អំបិល dream 🤣
Ep 05 : Sleeping beauty 💋❤️
Ep 06 : Kiss 💋
Ep 07 : Better man 🥺
Ep 08 : Where are you 😥
Ep 09 : Right back ☹️
Ep 10 : make love 🔞❤️
Ep 11 : Boyfriend 🤪
Ep 12 : Jealous ☹️
Ep 13 : Take care 🥺
Ep 14 : Jimin or coffee ☹️
Ep 16 : That's Jimin 😏

Ep 15 : Ji is Tae's ❤️

635 71 4
By Ggukgie777


            កំពុងអង្គុយរៀនស្ដាប់គ្រូពន្យល់យ៉ាងចិត្តទុកដាក់ សុខៗអ្នកគ្រូក៏ផ្អាកសកម្មភាពហើយនិយាយឡើង

« Tae  !! ប្អូនឡើងមកពន្យល់មេរៀនបន្តិចមក អ្នកគ្រូនៅចាំមើល »

មនុស្សមាឌធំញញឹមបន្តិចមុននឹងឡើងទៅខាងមុខក្ដាខៀន និងពន្យល់មេរៀន

Tae មិនបានងាកមុខមក Jimin ច្រើនដងអីនោះទេ ព្រោះ Jimin អង្គុយតុមុខស្រាប់ មេរៀនក៏ស្រួលយល់ អីដែលសំខាន់គឺតុជួរក្រោយៗ ដែលអាចពិបាកនឹងយល់ ទើប Tae ផ្ដោតលើសិស្សអង្គុយតុក្រោយៗច្រើនជាង

តែ Tae ក៏ចាប់ផ្ដើមបន្តឹងចិញ្ចើមដោយសារសិស្សពួកនោះ ដូចជាមិនមើលមកគេសោះ តែបែរជាមើលមកតុមុខទៅវិញ គេសម្លឹងតាមខ្សែភ្នែកពួកអស់នោះ ទើបដឹងថាពួកគេកំពុងមើលមក Jimin ដែលមិនអង្គុយត្រង់ខ្លួនទេ តែគែអង្គុយរបៀបបញ្ឈឹតចំហៀង អាចអោយអ្នកខាងក្រោយមើលឃើញអាវរបូតឡេវខាងលើមួយគ្រាប់

រាងក្រាស់ក៏ចាប់ផ្ដើមក្ដៅចិត្តបន្តិច ងាកភ្នែកមក Jimin អោយសញ្ញាថាបិទឡេវ តែ Jimin បែរជាស្ដាប់មិនយល់

ក្ដៅៗៗៗ Jimin ហ្នឹងក៏ចឹង ធម្មតាពេលពាក់អាវឯកសណ្ឋាន ចេះពាក់អាវ ស ស្ដើងខាងក្នុង តែថ្ងៃនេះបែរជាមិនពាក់ ហើយអាអាវបូតឡេវនៀក វាក៏ធ្វើអោយឃើញសាច់ សៗ ខ្ចីច្បាស់ៗតែម្ដង មើលទៅឡើងទំនង

Tae ខាំមាត់សង្កត់ចិត្ត ខំពន្យល់អោយឆាប់ចប់ ហើយក៏ដើរមកក្បែរ Jimin យកដៃខ្ទប់កន្លែងមានឡេវអោយភ្ជាប់គ្នា

Jimin រាងភ្ញាក់ក្រញ៉ាងបន្តិច តែក៏ធ្វើធម្មតាវិញ ពេលឃើញដៃធំរបស់អ្នកខាងនោះកំពុងបិទឡេវអាវអោយ ទាំងឈរបាំង

« លើកក្រោយអោយចេះប្រយ័ត្នផង you  !! » Tae និយាយទាំងមុខក្រមូវ បែបលេងសើច បើថាទៅគេមិនបានខឹង Jimin នោះទេ ព្រោះ Jimin មិនបានចង់បញ្ចេញឯណា តែដែលខឹងនោះ គឺខឹងនឹងអាពួកដែលមើលសង្សារគេមិនដាក់ភ្នែកនោះទៅវិញទេ សង្សារគេ ជារបស់គេ មិចនឹងអាចអោយមើលតាមចិត្តបានទៅ

« គេដឹងហើយ you  !! » Jimin ក៏តបទៅវិញមិនអោយខកចិត្ត និងធ្វើមុខ smirk ដាក់ទៀត ទើប Tae ដើរទៅអង្គុយតុខ្លួនឯងវិញ

ដល់ម៉ោងចេញទៅផ្ទះ Tae បានអោយ Jimin ទៅចាំនៅមុខសាលាមុន ដោយយកលេសថាចង់ទៅបន្ទប់ទឹកសិន ប៉ុន្តែតាមពិត.....

« ពួកឯង !! » Tae ដើរទៅកន្លែងដែលក្រុមសិស្សលួចមើល Jimin នោះកំពុងលេង game

« Ohh ប្រធាន!!  » ពួកនោះធ្វើជាភ្ញាក់ផ្អើលបន្តិច ហើយហៅប្រធានបែបឌឺ ក៏ដឹងពួកសិស្សបែបនេះ ដែលចេះគោរពប្រធានតាំងពីកាលទៅ

« ហឹម.... ពួកឯងត្រូវ លើកធុងសម្រាមទាំងអស់យកទៅចាក់ចោល ដុតចោលផង ហើយត្រូវសម្អាតថ្នាក់អោយស្អាត បន្ទាប់មកក៏ទៅដុសសម្អាតបង្គន់ផង ធ្វើការជំនួសអ៊ុំអ្នកសម្អាតបន្តិចទៅ » Tae ដាក់ទៅមួយខ្សែយ៉ាងវែងអន្លាយ ធម្មតាគេមិនធ្វើទេ អាខាងគម្រាមវៃគ្នា រឺក៏ជេរអីនេះ គេធ្វើតែអាបែបត្រជាក់ៗ ប្រើសិទ្ធជាប្រធានថ្នាក់ដាក់គំហិតហើយចប់ !! .... :-\\

សិស្សប្រុសទាំងនោះនាំគ្នាបើកភ្នែកធំៗ ភ្ញាក់ផ្អើលមិនស្ទើរមុននឹងគ្រវីក្បាល

« ហេតុអីយើងត្រូវធ្វើ  !! យើងមិនបានធ្វើខុសស្អីដែលត្រូវទទួលរឿងទាំងអស់នេះទេ » អាម្នាក់ក្នុងចំណោមនោះហាឡើងទាំងតឹងសរសៃ ក

« ឯងចង់ដឹងទោសកំហុសមែនទេ??  »

« និយាយមក !! »

Tae ដើរទៅកាន់តែជិតពួកនោះជាងមុន ហើយខ្សឹបពាក្យប៉ុន្មានម៉ាត់ ដែលវាធ្វើអោយពួកអស់ទាំងនោះត្រូវបើកភ្នែកៗធំម្ដងទៀត

« ទោសដែលឯងហ៊ានលួចមើលសាច់ ស ខ្ចីរបស់សង្សារយើង »

ភ្នែកស្លឺរបស់ពួកអស់នោះ បង្ហាញអោយដឹងថាពួកគេហួសចិត្តកម្រិតណា នេះធម្មតាឃើញតែស្លូតៗ មិនសូវមាត់ មិនសូវ ក តែពេលហួងហែងចឹងទៅ កាចណាស់តើ

តែគេភ្លេចហើយ ថាពីមុន Tae ជាអ្នកណា Kim Taehyung ជាអ្នកណា រករឿងធ្វើបាបអ្នកក្នុងសាលាយ៉ាងណា ជាកូនពៅនៃសម្ព័ន្ធ Kim ដែល អ្នកណាៗ ក៏ស្គាល់ថាជាសម្ព័ន្ធធំជាងគេនៃប្រទេស កូរ៉េខាងត្បូង

រាងសង្ហារប្រើខ្សែភ្នែក ឆក់ព្រលឹង និង ផ្ដាំពាក្យប៉ុន្មានម៉ាត់ទៀតមុននឹងចេញទៅតាម Jimin

« កុំគិតថាចង់គេចអោយសោះ ឯងក៏ដឹងថាគ្នាយើងនៅទីនេះមានប៉ុន្មាននាក់ !!  »
.
.
.

មកដល់ផ្ទះ Tae បានដាក់កាតាបលើសាឡុង ហើយចូលផ្ទះបាយទាំងមិនទាន់ផ្លាស់សម្លៀកបំពាក់

កំពុងតែធ្វើម្ហូបយ៉ាងយកចិត្តទុកដាក់ រាងក្រាស់ត្រូវក្រញែងខ្លួនភ្ញាក់ព្រោះតែត្រូវ ដៃតូចៗទាំងសងនោះមកអោបចង្កេះគេជាប់ ថែមទាំងថើបខ្នងគេទៀត

« Ji ប្រយ័ត្នខ្ទាតខ្លាញ់លើដៃណា បងកំពុងឆាមឹកអោយអូន » Tae និយាយបណ្ដើរឆាបណ្ដើរ

« ពិតមែនរឺ ??  » រាងតូចប្រលែងដៃទាំងពីរយ៉ាងលឿន និង អើតទៅមើលក្នុងខ្ទះ នេះវាពិតជាឆាមឹកពិតមែន ជាម្ហូបដែលគេចូលចិត្ត

« Heyaaaa បងឥឡូវពូកែយកចិត្តថ្នាក់នេះផង?? »

« យកចិត្តមិនបានទៀតរឺហឹម??  » Tae បិទហ្គាស ងាកមុខមករកភក្រ្តតូចដែលកំពុងស្ញេញ

« ប្រហែលហើយ ព្រោះអ្នកនៅម្ដុំនេះមិនចង់ត្រូវលង់កាន់តែខ្លាំងទៀតនោះទេ.... » ស្របនឹងសម្ដី Jimin ក៏កំពុងដាក់ដៃព័ទ្ធជុំវិញ ក Tae ផងដែរ

« បើលង់ខ្លាំងទៀតទៅ តើអូនចង់ធ្វើយ៉ាងមិច?? »

« ក៏....  រំលោភបងទេដឹង??  » ក្រោយលឺឃ្លាដែលរាងតូច និយាយមិញនេះ Tae ផ្ទុះសំណើចដោយបញ្ចេញសម្លេងជ្រៅចេញមក ដែលវាជាសម្លេងដែល Jimin ស្ទើរគាំងបេះដូងម្ដងៗ ព្រោះតែវាសម្លាប់ចិត្តខ្លាំងពេក

« រំលោភ តើគួរធ្វើអ្វីមុនទៅន៎៎....ថើបល្អដែរទេ?? » មាឌល្អិតបន្តដោយមុខខិល ទាញ ក Tae មកជិត ប្រុងនឹងថើប តែ Tae ក៏អោនមកថើបថ្ងាស់ Jimin បានមុន

កម្លោះតូចអស់សំណើចតិចៗ ទើបនិយាយពាក្យបែបញោះចេញមក

« Hmm.... Tae ឆក់ឱកាសរហ័សយ៉ាងនេះ មាត់ Ji គ្មាននិស្ស័យបានថើបមាត់បេះដូងមួយនោះពិតមែន  !! »

« ច្រឡឺម.... » Tae

«Hashaaa តោះ hunii លើកម្ហូបទៅអូនឃ្លានហើយ »

គូរស្នេហ៍ទាំងពីរ រៀបចំតុត្រៀមនឹងញ៊ាំអាហារពេលល្ងាច តែភ្លាមៗ Jimin ស្រាប់តែនឹកឃើញគំនិតមួយ

« Tae ahh ម្ហូបគ្រឿងសមុទ្រអីបែបនេះ ទាល់តែមាន Jinro ដែរទើបល្អ អូនទៅទិញសិនណា »

« No....  !! ទិញ Coca វិញមក ព្រោះក្នុងទូរទឹកកកអស់ហើយ ហើយអូនក៏មិនត្រូវញ៊ាំស្រានោះដែរ »

« ទទួលបញ្ជាទាន !! »

មួយស្របក់កន្លងផុតទៅ Jimin ត្រឡប់មកវិញជាមួយ Coca មួយកេះ ដោយធ្វើមុខញឹមៗ ដូចជាមនុស្សដែលគេចកំហុស

Tae ចាប់អារម្មណ៍នឹងដៃមាឌតូចដែលដាក់ក្រោយខ្នងមិនឈប់

« បងសុំមើលដៃបន្តិច Ji » Tae

« haa... Hahhh  ?? មើលធ្វើអី Tae ឆាប់ញ៊ាំទៀតទៅ »

« Ji....... » Tae សង្គត់សម្លេងសម្លឹងមុខតូចអត់ព្រិច ចង់ប្រាប់អោយ Jimin ដឹងថាគេមិនលេងសើច

Jimin ញេញធ្មេញបែបក្រែងចិត្ត បន្ទាប់មកក៏ហុចដៃដែលដាច់រលាត់នៅឈាមរឹមៗមកបង្ហាញសង្សារ

Tae ភ្ញាក់មិនតិច អារម្មណ៍ដែលល្អមុននេះត្រូវរលាយបាត់អស់ ប្ដូរមកជាអារម្មណ៍ដែលញ័របេះដូង

« Ji....  នេះអូនទៅត្រូវនឹងអី មិចក៏ដល់ថ្នាក់ចេញឈាមចឹងហាស៎៎ » Tae និយាយគំហក់តែមាត់ ចំណែកកាយវិការវិញគឺកំពុងកាន់ដៃអ្នកខាងនោះមើលយ៉ាងផ្ចង់អារម្មណ៍

« អត់អីទេ អត់មានត្រូវអីផង »

« ឆ្លើយអោយត្រង់ រួចខ្លួន » Tae

« ហិហិ ដួលម៉ូតូ » Jimin

« អូននេះ....  !! » Tae បម្រុងនឹងប្រដៅទៅហើយ តែខួរក្បាលវាមិនឈ្នះបេះដូងដែល ទទូចអោយគេឡើងទៅយកទឹកអាកុល និង បង់បិទជំនួសទៅវិញ

រាងតូចដកដង្ហើមធូរចិត្ត ដែលមិនត្រូវគេស្ដីអោយ ហើយក៏ប្រើដៃម្ខាងទៀតដែលមិនត្រូវរបួសដួសម្ហូបមកញ៊ាំធ្វើមិនដឹង 😒

Tae ចុះមកវិញ យកទឹកអាល់កុលមកជូតរបួសដែលមានឈាមរឹមៗនោះចេញ ប្រើដៃស្រាលបំផុត លាងរបួសហើយមនុស្សមាឌធំបិទបង់លើរបួស ងើយឡើងលើមើលមុខកូនក្មេងចង់ដឹងថាបាត់ឈឺហើយរឺនៅ

Jimin ញញឹមបញ្ជាក់ថាមិនបានឈឺ Tae ក៏ញញឹមតបទើបលើកបី Jimin ទៅលើសាឡុងមុខទូរទស្សន៍ ហើយទម្លាក់ខ្លួនអង្គុយចុះដោយអោយរាងតូចអង្គុយលើភ្លៅមាំ

« ចង់មើលរឿងដែរទេ » Tae

« ចង់មើល Tae វិញ » Jimin ពោលឡើងធ្វើភ្នែក Pippiii ដាក់មិត្តប្រុស

« ...... »

« សុំទោសធ្វើអោយបងបារម្ភទៀតហើយ Tae » Jimin ដាក់ក្បាលលើទ្រូងទូលាយ ដៃអោបចង្កេះក្រាស់ណែនដូចខ្លាចគេយកទៅបាត់

« អោយតែអូនមិនអី បងក៏ធូរចិត្តតាមហ្នឹង JI » TAE ក្រសោបកាយតូចអោយមកកាន់តែណែនដូចគ្នា ហើយក៏និយាយឡើងទាំងសម្លេងស្រទន់

« Ji ស្រឡាញ់ Tae so so so so much » រាងតូចថើបទ្រូងមិត្តប្រុសពីមួយកន្លែងទៅមួយកន្លែង Jub Jub Jub

« Ji ជារបស់អ្នកណា » Tae
« របស់ Tae »

« Ji នឹងថើបតែអ្នកណា » Tae
« Ji នឹងថើបតែ Tae »

« ហើយថ្ពាល់ Ji ទុកសម្រាប់អ្នកណា »
« សម្រាប់ Tae »

« ហ៉ឹសហ៉ឹស!! ... »  Tae សើចពេញដោយបេះដូងរីករាយ ពេល Jimin ចម្លើយត្រូវចិត្តគេ ក្រោយមកក៏ប្រាប់អោយ Jimin សម្ងំគេង ដោយមានខ្លួនជាអ្នកអង្អែលខ្នង ហើយក៏លង់លក់ទៅដែរទៅ....~♥~

_________

#Let

Continue Reading

You'll Also Like

121K 7.1K 89
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...
361K 31.6K 90
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
1.4M 31.8K 87
It all began in China, In Qing Qing City. There was news that a baby that gave off light was born. Ever since then, superpowers were discovered in va...
168K 8.8K 57
Abandoned and ignored by her father, Princess Vaella remained at her mother's side. Forced to watch as life went on for those around her, while her...