🔞🔥មហិច្ឆិតាស្នេហ៍ម៉ាហ្វៀល🔞...

By GygGgg7

66.8K 4.1K 124

ចនជុងគុក ជាបុរសដែលមានសម្ថភាពសបគ្រប់សប់បែបយ៉ាងមិនថាការងារខុសច្បាប់រឺស្របច្បាប់ នាយជាមនុស្សមានមហិច្ឆតាខ្ពស់មិនថ... More

1🔞🔥ដាក់ទោស...
2_យេីងគួរអោយស្អប់ណាស់រឺ?
3_តែក្មេងនោះជាខ្ញុំ..💕
4_ថេយ៍ស្រឡាញ់លោកពូរ💕
5🌺បងបារម្ភពីអូនសោះក៏ខុសដែល
6💘ឈឺអោយស្លាប់ទៅ..
7💔ធុញអញ្ចឹងរឺ?!..
8.🌻ប្រយ័ត្នងាប់គ្មានសាកសព្វ
9_យ៉ាងមិចចនជុងគុក!☀️
10💞ឃាតករ..
11🥀លោកប៉ា...
12_សុំត្រឹមបានអូននៅក្បែរក៏បងព្រម
13_បងអូនអោរលួយ👻
14🌻សមាជិកថ្មី!!.
15📍គេមិនបានខុសទេ!!.🍃
17🍃ពូគុកហា៎!!!.
18🥀ពន្លកស្នេហ៍ដុះលូតលាស់
19💘រកអ្នកផ្សេងមកជំនួស
20💓អូនខ្លាច...
21💞គេមានប្តីហេីយ..
22💘អាចម៍ឆ្កែ..😑
23💕ឈប់ភ្លាម!!
24💔សិទ្ធិជាម្តាយ
25💔ចាកចេញ
26🥀អូនសន្យា
27💔ពួកយេីងនឹងរៀបការជាមួយគ្នា
28🥀រៀបការទាំងបង្ខំ
29_ជាតិក្រោយអូនសូមផ្សងជួបបងគ្រប់ៗជាតិណាចនជុងគុក
30អូននៅតែដ៏ដែល
31💘

16💘រឿងគ្រប់យ៉ាងគេដឹងអស់ហេីយ

1.6K 132 5
By GygGgg7

ភាគ:16_រឿងគ្រប់យ៉ាងត្រូវបានបកស្រាយ!!

នៅក្នុងបន្ទប់ធំទូលាយមួយលឺសូរតែសម្លេងដកដង្ហេីមមួយៗរាងៗខ្លួនខណៈអ្នកទាំងពីរមួយឈរមួយអង្គុយសម្លឹងមេីលមុខគ្នាភ្លឹសៗ!!.មេីលក៏ដឹងថាកំពុងតែតានតឹងខ្លាំងយ៉ាងណាដែល!..

<<និយាយទៅចឹង!.>>ថេយ៉ុង ស្រដីរួចក៏អោបដៃចូលគ្នារោងចាំផ្ទៀងត្រចៀកស្តាប់យ៉ាងយកចិត្តទុកដាក់!.

<<មីងនិយាយហេីយ!.ហឹុម កាលដេីមឡេីយបងគីមដុងសុងនឹងបងជុងគុកមិនមែនជាបងប្អូនបង្កេីតនឹងគ្នាទេ បងគីមគាត់គឺជាក្មេងកំព្រាម្នាក់ដែលរស់នៅគ្មានទឹសដៅច្បាស់លាស់។ថ្ងៃមួយលោកប៉ារបស់មីងគាត់បានឃេីញបងគីមដេកនៅចិញ្ចេីមថ្នល់មេីលទៅគួរអោយអាណិតខ្លាំងណាស់ទេីបគាត់សម្រេចចិត្តយកបងគីមមករស់នៅជាមួយធ្វេីជាកូនរបស់គាត់ដោយមិនបានប្តូរនាមត្រកូលនោះទេ។ គាត់ស្រឡាញ់បងគីមខ្លាំងណាស់ព្រោះគាត់ជាក្មេងល្អ ចំណែកជុងគុកក៏ចូលចិត្តបងគីមដូចគ្នានិយាយរួមគឺជុងគោរពស្រឡាញ់បងគីមដោយមិនគិតថាគាត់ជាក្មេងកំព្រាឡេីយ។.ប៉ុន្តែថ្ងៃមួយលោកប៉ាបានប្រគល់ដំណែងជាអគ្គនាយកទៅកាន់បងជុងគុកកាន់កាប់ដោយអោយបងគីមធ្វេីជាអគ្គនាយករងបន្ទាប់ពីជុងគុក។បងគីមគាត់មិនសប្បាយចិត្តនឹងរឿងទេ ស្របគ្នានេះដែលគាត់ក៏បានស្អប់ជុងគុកមករហូតតាមដណ្តេីមរបស់ដែលជុងគុកស្រឡាញ់មករហូតដូចគ្នា ។  ដោយសារតែគាត់ចង់គ្រប់គ្រងអំណាចក្រុមហ៊ុននឹងមរតកទាំងអស់បងគីមក៏ប្រេីវិធីស្មោគក្រោកមួយដេីម្បីគម្រាមដល់លោកប៉ានោះគឺ ទីមួយគាត់នឹងសម្លាប់ជុងគុកបេីសិនលោកប៉ាមិនព្រមផ្ទេឈ្មោះអគ្គនាយកក្រុមហ៊ុនអោយគាត់វិញ ដោយសារលោកប៉ាបារម្ភ៍ពីសុវត្តិភាពបងជុងគាត់ក៏យល់ព្រម ប៉ុន្តែពេលអ្វីៗត្រូវផ្ទេរួចអស់ហេីយ បងគីមបែជាបាញ់សម្លាប់លោកប៉ាបំបិទមាត់ទៅវិញ !!.>>ប៊ែលឡា នាងនិយាយមួយៗច្បាស់ៗប្រាប់ពីហេតុផលទីមួយអោយនាយតូចស្តាប់សិនបេីសិនប្រាប់ក្បាលបាត់កន្ទុយនោះថេយ៉ុងច្បាស់ជាមិនយល់ហេីយកាន់តែស្អប់នាងនឹងជុងគុកថែមមិនខាន..

<<មិនពិត លោកប៉ាខ្ញុំមិនមែនមនុស្សអាក្រក់អញ្ចឹងទេ!.នាងកុហក!.>>ថេយ៉ុង រាងភ្ញាក់ផ្អេីលបន្តិចពេលដែលដឹងថាលោកប៉ារបស់គេហ៊ានលេីកដៃបាញ់សម្លាប់អ្នកមានគុណ ប៉ុន្តែគេមិនជឿលេីការនិយាយរបស់នាងទាំងស្រុងនោះទេ ប៉ាគេល្អណាស់គាត់ជាវីរៈបុរសដ៏ក្លាហាននឹងស្មោះត្រង់ម្តេចនឹងអាចប្រព្រតិត្តរឿងទាំងនេះកេីតទៅ!.ប្រាប់គេមកថាកុហកត្រូវទេ!..

<<ស្តាប់មីង!.នៅមានទៀតមីងនិយាយអត់ទាន់អស់ទេ..បន្ទាប់ពីលោកប៉ាស្លាប់បងគីមក៏បង្កេីតរឿងប្រឌិតប្រាប់ទៅអ្នកគ្រប់គ្នានឹងជុងគុកថាលោកប៉ាធ្វេីអឃាតដោយខ្លួនឯងនៅកុហកទៀតថាលោកប៉ាគាត់ធុញទ្រាន់នឹងជីវិតទេីបសម្រេចចិត្តសម្លាប់ខ្លួនចោលពួកគេ ថ្ងៃនោះគាត់សម្តែងសមណាស់គ្មានអ្នកណាគេសង្ស័យលេីគាត់ទេ ប៉ុន្តែមានតែបងជុងម្នាក់ប៉ុណ្ណោះដែលសង្ស័យហេីយមិនជឿគាត់តែគាត់មិនមាត់បងជុងគុកក៏រៀបចំពិធីបុណ្យសព្វលោកប៉ាយ៉ាងស្ងៀមស្ងាត់ ថ្ងៃបន្ទាប់បងជុងក៏ឡេីងទៅមេីលគ្រប់កាំមេរ៉ាសុវត្តិភាពយ៉ាងស្ងៀមស្ងាត់ ពិតណាស់រូបភាសម្លេងច្បាស់ៗគឺនៅក្នុងនោះទាំងអស់ បងជុងគុកគាត់យំខ្លាំងហេីយក៏ខឹងនឹងបងគីមដូចគ្នាដែលហ៊ានលេីកដៃបាញ់សម្លាប់ប៉ាគាត់សឹងតែអាសចសម្លាប់បងគីមនៅថ្ងៃនោះបាត់ទៅហេីយប៉ុន្តែគាត់នៅរាងក្មេងដែលចឹងធ្វេីអីគាត់ក៏មិនកេីតណាមួយបងគីមគាត់មានអំណាចទៀតអញ្ចឹងគាត់ក៏មិនអាចចាប់បងគីមអោយចូលគុកបានដែលត្រឹមតែភុស្តតាងតិចតួចនឹង បែបនេះដូចជាក្រពេីរមិលគុណចំពោះម្ចាស់យ៉ាងចឹង។..មួយទៀតគឺម៉ាក់របស់ថេយ៍ បងដេសុីនពីមុនធ្លាប់ជាសង្សាររបស់បងជុងគុក ពួកគាត់ស្រឡាញ់គ្នាជាងពីឆ្នាំមកហេីយ បងប្រុសគាត់ស្រឡាញ់នាងខ្លាំងណាស់មានគម្រោងថានឹងរៀបការជាមួយគ្នាទៀតផង ប៉ុន្តែអ្វីៗត្រូវផ្លាស់ប្តូរអស់ព្រោះបងដេសុីនបានជ្រេីសយកបងគីមហេីយពួកគាត់ក៏រៀបការជាមួយគ្នាធ្វេីអោុបងជុងឈឺចាប់រកអ្វីមកថ្លែងមិនបាន គាត់ឈឺចាប់ម្តងជាពីម្តងដោយសារតែបងគីមម្នាក់គត់ គាត់ខូចចិត្តដល់ថ្នាក់មួយអាតិទ្យទេីបញាំុបាយម្តងក៏មានមួយថ្ងៃៗគិតតែពីញាំុស្រានឹងជក់បាររី ហេីយអ្វីដែលគាត់ឈឺចាប់បំផុតគឺត្រូវហៅមនុស្សជាទីស្រឡាញ់ថាបងថ្លៃហេីយនៅរស់ក្រោមដំបូលផ្ទះជាមួយគ្នារាល់ថ្ងៃទៀត បងជុងទ្រាំមិនបានក៏ចេញទៅរស់នៅខន់ដូររហូតដល់ប្រាំឆ្នាំមិនមកផ្ទះវិញទេ ពេលគាត់ដឹងថាថេយ៍មានអាយុបាន5ឆ្នាំគាត់ក៏ត្រឡប់មករស់នៅផ្ទះមួយនោះវិញ!!..>>និយាយដល់ត្រឹមនេះប៊ែលឡាក៏ឈប់សិនសឹមនាងលេីកដៃជូទទឹកភ្នែកអោយថេយ៉ុងថ្នមៗដែលសម្រក់ទឹកភ្នែកមកស្ងាត់ៗតែម្នាក់អែងនោះ!.គេដឹងរឺនៅថាអ្នកណាខុសអ្នកណាត្រូវ

<<ហឹុក!!. ហេតុអីលេងសេីចនឹងជីវិតខ្ញុំម្លេះ គ្រប់គ្នាកុហកខ្ញុំមករហូតសូម្បីគេ!.>>ថេយ៉ុង យំនិយាយទាំងអួលដេីមករ ពេលនេះគេមិនដឹងថាជឿអ្នកណាស្អប់អ្នកណានោះទេ ខួក្បាលគេពេលនេះដូចជាក្រឡាប់ចក្រដល់ហេីយ!..

<<អា៎!.មីងយល់ពីក្មួយ!.ដែលឆ្ងល់ទេថាហេតុអីបងជុងស្រឡាញ់ថេយ៍ខ្លាំងមិនស្អប់ថេយ៍ដូចអ្នកដ៏ទៃទាំងដែលដឹងហេីយថាថេយ៍ជាកូន
សត្រូវ!.>>

<<ខ្ញុំមិនដឹងទេ!.ហឹុក.>>ថេយ៉ុង ទប់លែងជាប់ក៏យំខ្ទប់មុខលេីស្មាររបស់ប៊ែលឡា ប៊ែលឡាក៏លេីកដៃអង្អែលខ្នងថេយ៉ុងថ្នមៗទុកជាការលួងលោម!.

<<ព្រោះមកពីថេយ៍ជាពន្លឺដែលមកបំភ្លឺជីវិតរបស់គាត់ដែលធ្លាប់តែស្រអាប់ហេីយប្រែទៅជាមានពន្លឺស្រស់ថ្លាវិញ  គាត់ស្រឡាញ់ថេយ៍ខ្លាំងណាស់ដឹងទេ នៅថ្ងៃដែលថេយ៍ត្រូវជាប់ឃុំនៅក្នុងផ្ទះតូចក្រោយភូមិគ្រឹះស្របគ្នានោះដែលភ្លេីងក៏ឆេះផ្ទះតូចនោះដូចគ្នា គាត់ក្លាហានណាស់ដែលហ៊ានចូលទៅជួយថេយ៍ដោយមិនខ្លាចរអារទាំងដែលមនុស្សគ្រប់គ្នាខ្លាចភ្លេីងសឹងស្លាប់ បងគីមនឹងអ្នកម៉ាក់ថេយ៍មិននៅផ្ទះគាត់បានជាប់រវល់នៅក្រុមហ៊ុនក្នុងថ្ងៃនោះ មានតែបងជុងម្នាក់ដែលនៅផ្ទះ
បងជុងគាត់ប្រថុយជីវិតខ្លាំងណាស់ដេីម្បីជួយថេយ៍ សាកគិតទៅមេីលថាគាត់ស្រឡាញ់ថេយ៍ខ្លាំងប៉ុណ្ណានោះ!!.បេីអញ្ចឹងសូមក្មួយកុំស្អប់បងជុងទៀតអី រយះពេល10ឆ្នាំដែលថេយ៍ចាកចេញពីគាត់ បងប្រុសគាត់រស់នៅឯការខ្លាំងណាស់ គាត់នៅតែរោងចាំថេយ៍មករហូតទោះបីដឹងថាថេយ៍កំពុងតែស្អប់គាត់ក៏ដោយ គាត់សុខចិត្តមិនប្រាប់ហេតុផលទុកអោយថេយ៍ចាកចេញពីមនុស្សអាក្រក់ដូចជាគាត់ទាំងដែលក្នុងចិត្តមិនចង់អោយថេយ៍ចាកចេញពីគាត់នោះទេ!.ថេយ៍គួរតែរៀនយល់ពីចិត្តរបស់គាត់ មីងប្រាប់ក្មួយអស់ហេីយ!.បេីនៅមិនជឿមីងទៀតក៏យកអានេះទៅមេីលទៅ >>ប៊ែលឡា ទាញថង់ខ្មៅតូចមួយអោយថេយ៉ុងកាន់នឹងដៃ ថេយ៉ុងក៏ទទួលយកទាំងញ័ដៃទទ្រឺត!.

<<យប់ហេីយ ក្មួយទៅសម្រាកវិញចុះ តែថ្ងៃស្អែកត្រូវហៅមីងថាមីងមិនមែននាងដាច់សាច់អញ្ចឹងទេ ស្តាប់ហេីយគួរអោយខ្លាច!>>ប៊ែលឡា

<<បាទ អ្នកមីង..>>ថេយ៉ុង ញញឹមមិនសូវសមដាក់នាងរួចសឹមប្រញាប់ចេញពីបន្ទប់របស់នាងព្រោះខ្លាចជុងគុកឡេីងមកទាន់ មកដល់មុខបន្ទប់ហេីយក៏ត្រូវឈប់ងក់ព្រោះអីម្ចាស់ឈ្មោះដែលគេនឹកដេីមកំពុងតែរឈរជ្រែងមេីលមកគេ!.

<<ទៅធ្វេីអីក្នុងបន្ទប់របស់ប៊ែលឡា?.>>ជុងគុក សម្លឹងមេីលទៅក្មេងដែលគិតតែពីអោនមុខចុះមិនដូចរាល់ដងឃេីញនាយហេីយក៏សម្លក់បន្តិចដែលនៅធ្វេីខ្លួនលឹបលរៗទៀត.

<<ខ្ញុំ..គឺខ្ញុំមិនដឹងទេ ជៀសចេញខ្ញុំត្រូវការចូលបន្ទប់សម្រាក!.>>ថេយ៉ុង ក៏ដេីរបំបុកស្មារជុងគុកអោយងាកចេញសឹមប្រញាប់បេីកទ្វាចូលបន្ទប់បិទទ្វាចាក់សោជិតឆឹងតែម្តងធ្វេីអោយជុងគុកឆ្ងល់នឹងកាយវិការនេះជាខ្លាំង!.

<<កេីតអីចេះ?.ប្លែកៗ!.>>ជុងគុក លេីកដៃអេះក្បាលខ្វោកៗរអ៊ូតិចៗសឹមដេីរទៅបន្ទប់ប៊ែលឡាដែលត្រូវជាប្អូនជេីងល្អរបស់នាយ.

<<ប៊ែល បេីកទ្វាអោយបង!.>>ជុងគុក គោះទ្វាបណ្តេីរស្រែកហៅប្អូនបណ្តេីរ

<<ដេកហេីយ!.>>ប៊ែលឡាក៏ស្រែកចេញពីក្នុងបន្ទប់មួយអស់សម្លេងប្រាប់ថាដេកហេីយតែក៏ឆ្លេីយបានអញ្ចឹងរឺ?

<<វាមិនដែលមនុស្សណាដេកហេីយនៅឆ្លេីយបានទៀតទេ បេីកទ្វាអោយបងអោយឆាប់!>>ជុងគុក...ក្រាក~~

<<បងមករកអី?.ខ្ញុំត្រូវការគេងគ្មានពេលនិយាយជាមួយបងទេ!>>ប៊ែលឡាធ្វេីជាស្ងាបហាមាត់ធំៗបញ្ជាក់ថានាងងងុយគេងពិតមែន.

<<មិញនេះថេយ៍មកបន្ទប់របស់អូនធ្វេីអី?!>>

<<ហឹុម សង្ស័យក្មួយថេយ៍ពេញចិត្តខ្ញុំទេដឹងទេីបជួបភ្លាមក៏មករកភ្លែត!.>>ផូសៗ ប៊ែលឡានិយាយមិនទាន់ចប់ផងក៏ត្រូវអ្នកជាបងខោកក្បាលលឺសូផូសៗ!.

<<អូយ៎ ខ្ញុំឈឺណាអាបងឆ្កួត!>>

<<ថេត៍មិនស្រឡាញ់អែងទេកុំស្រមេីលស្រមៃហួសព្រំដែនពេក បងប្រាប់អែងអោយហេីយលេីកក្រោយកុំទៅស្និទស្នាលជាមួយថេយ៉ុងទៀតអោយសោះ បេីមិនស្តាប់ទេបងបញ្ជូនអែងទៅនៅអង់គ្លេសវិញហេីយ!>>

<<ខ្ញុំដឹងហេីយ!.ប្រច័ណ្ឌក៏ថាទៅ ឆឹស!.បាយបិទជំទិតលាណាបងប្រុស!>>គ្រាំង!.ប៊ែឡាលេីកដៃបាយៗឌឺនាយហេីយថែមទាំងទាញទ្វាបិទមួយទំហឹងទៀតផងបិះនឹងត្រូវច្រមុះរបស់នាយទៅហេីយមិញនេះ

<<ប្អូននេះចំមែន!!.តែថាថេយ៍មករកអី?>>ជុងគុក សេីចហួសចិត្តនឹងចរិតប្អូនបន្តិចសឹមដេីរបកក្រោយទៅបន្ទប់របស់នាយវិញទាំងចម្ងល់ពេញខ្លួន ថាហេតុអីថេយ៉ុងធ្វេីកាយវិការប្លែកៗម្លេះពេលចេញពីបន្ទប់របស់
ប៊ែលឡា!

____សូមរោងចាំភាគបន្ទាប់...🍛🍱
សុំអធ្យាស្រ័យរាល់ការសរសេរខុសឆ្គង..🙏
ស្រឡាញ់អ្នកអាន...💘
@ចន ម៉ាយ៉ា..(jeøn MæYää 🍁)

Continue Reading

You'll Also Like

302K 22.8K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...
1.6M 196K 53
Title ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Co...
223K 30.5K 62
If clouds hearing me ?