🖤🍂 Now I'm change🍁🖤(Compl...

By BarryNaEmily

201K 15K 182

ខ្ញុំមិនមែនជាគីម ឆេវី ទៀតនោះទេ តែពេលនេះខ្ញុំជា គីម ថេយ៉ុង🙂 Jeon jungkook x Kim Taehyung 💜🙆🏻‍♀️ Write by J... More

Part 1 : អាក្មេងសម្រាម !!
Part 2 : ខ្ញុំមិនចេះហែលទឹកទេ !!!
Part 3 : ប្រយ័ត្នសម្តីរបស់លោកខ្លះទៅ !!!
Part 4 : ជម្រះបញ្ជី
Part 5 : លាងសម្អាតខ្លួន !!!
Part 6 : ឯងជាកូនគណៈរដ្ឋមន្ត្រីហេស៎?
Part 7: ស្នាមថើបដំបូង
Part 8 : ហ្គេមចាប់ផ្តើមហើយ !!
Part 9 : យើងសាកទាក់ទងគ្នាទេ?
Part 10 : សម្រេចមួយជំហាន
Part 11 : រីករាយថ្ងៃកំណើត
Part 13 : ឯងជារបស់យើងហើយ 🔞
Part 14 : បោកប្រាស់?????
Part 15 : មនុស្សរុក្ខជាតិ!!
Part 16 : នឹកនា
Part 17 : ហេតុអីឯងមិនវិលត្រឡប់?
Part 18 : ការបើកភ្នែកឡើងម្តងទៀត
Part 19 :ចាំជួបគ្នាណា ចន ជុងហ្គុក !!
Part 20 :ការវិលត្រឡប់ !!
Part 21 : ភ្ជាប់ពាក្យ!!
Part 22 : ប្រច័ណ្ឌ !!
Part 23 : ខ្ញុំនឹងអោយលោកស្គាល់រសជាតិម្តងនូវអ្វីដែលលោកធ្លាប់ធ្វើមកលើខ្ញុំ !!!!
Part 24 : ទីបំផុតបងក៍រកអូនឃើញ
Part 25 : បញ្ឈឺឬខ្ញុំជាចំណែកលើស?
Part 26 : បងស្រលាញ់អូន !!
Part 27 : ឃើញត្រឹមស្នាមញញឹមអូនក៍បងអស់ចិត្ត
Part 28 : បងស្រលាញ់អូនទេ?🔞
Part 29 : ឈាម !!!!
Part 30 : ការចាកចេញរបស់បងសង្ឃឹមថាអូននឹងមានក្តីសុខ !!!
Part 31 : តើបងទៅណា?
Part 32 : ឯងជាអ្នកណា ?
Part 33 : អូននឹងធ្វើអោយបងចាំអូន !!!
Part 34 : ហេតុអីបងចាំបាច់លាក់អូន ?
Part 35 : មនុស្សពូកែរបស់អូន !!!
Part 36: រៀបការ
Part 37 : បងហត់ហើយ!!!
Part 38: រោគចិត្ត
Part 39 : ខ្ញុំជាប្រពន្ធចន ជុងហ្គុក!
Part 40 : ប្តីប្រពន្ធស្របច្បាប់!!!
Part 41 : ឆ្ងាញ់ណាស់!! 🔞
Part 42 : កូនស្វា!!
Part 43: លេខាថ្មី!!
Part 44 : ប្រពន្ធ VS លេខា
Part 45 : ស្អាតណាស់!!!
Part 46 : សូមទោស!!
Part 47 : អូនសូមទោស!!
Part 48: គ្រប់យ៉ាងក៍ព្រោះតែអូន
Part 49 : លោកនឹងមិនរួចខ្លួននោះទេ!!
Part 50 : ចង់បានណាស់ឬរបស់មានម្ចាស់នឹង?
យោបល់💕🙆🏻‍♀️
Part 51 : ស្អុយណាស់!!
Part 52: គម្រោងការ!!
Part 53 :នៅចាំក្មេងម្នាក់នេះទេ??
Part 54 : មេជ្រូក
Part 55 : សមាជិកថ្មី
__ ភាគបញ្ចប់__

Part 12 : រាត្រីចុងក្រោយនៃសេចក្តីសុខ!!

3K 257 2
By BarryNaEmily

   ក្រោយពីរាងតូច Surprise ខួបកំណើតនាយកម្លោះហើយពួកគេក៍មកវិញ ដោយដើរកាន់ដៃគ្នាផ្អែមល្ហែមខ្លាំងណាស់

" គេមានស្នេហាភ្លេចមិត្តភក្តិអស់ហើយ ទៅតាស២នាកគ្មានឃើញហៅក្បាលពួកយើងផងទេ " យ៉ុនគីធ្វើមុខក្រញូវនិយាយទៅកាន់មួយគូដែលកំពុងដើរមកនោះ

" ទៅរំខានយើងស្វីតនឹងហី? " ជុងហ្គុកឆ្លើយជាមួយមិត្តយ៉ាងហំ ទាំងខ្លួនឯងមិនបានស្វីតអីសោះ

" យើងខ្ពើមទៅក៍បាន " យ៉ុនគីងាកមុខចេញ មិនបានចង់ទៅអីទេ តែមកពីមិត្តទុកចោលគ្រប់គ្នាតែម្តង

" សិស្សច្បង ចុះសិស្សច្បងហូសុកនឹងជីមីនទៅណាបាត់ហើយ " ឆេវីញញឹមសួរទៅកម្លោះសង្ហាយ៉ុនគី

" គេទៅជាមួយគ្នាបាត់ហើយ " យ៉ុនគីទម្លាក់ទឹកមុខចុះ ក៍ដឹងហើយថាជីមីនពេលនេះតែងតែទៅតាមហូសុកជានិច្ច

" មិនអីទេ តោះសិស្សច្បងញុាំបាយជាមួយពួកខ្ញុំទេ ?" ឆេវីញញឹមបន្តិចទើបសួរទៅកាន់គេ

" មិនទៅទេ ទៅតែ២នាក់ឯងចុះ " យ៉ុនគីនិយាយហើយក៍ដើរទៅថ្នាកវិញ ចំណែកមួយគូនេះក៍ដើរទៅកន្លែងញុាំបាយ

Skip _______
# ហាងអាហារ🍽️

" ឆេវី អូនអង្គុយទីនេះសិនហើយ បងទៅយកបាយមកអោយ " ជុងហ្គុកអង្អែលក្បាលគេបន្តិច ទើបដើរមកកុម្មងអាហារ ។

    ចំណែកឆេវីក៍អង្គុយចាំតាមសម្តីអ្នកជាសង្សារ។ តែអង្គុយសុខក៍មានសិស្សសាលាប្រុសៗប៉ុន្មានអ្នកដើរចូលមក

" នែ អ្នកណាអោយឯងមកអង្គុយទីនេះ? កន្លែងនេះជាកន្លែងប្រចាំរបស់ពួកយើង " សិស្សប្រុសម្នាក់ក្នុងចំណោមនោះក៍ស្រែកសម្លុតទៅកាន់រាងតូចឆេវី

" តែកន្លែងនេះ ជាហាងអាហារតាសបងប្រុស ចឹងខ្ញុំក៍អាចអង្គុយទីនេះបានដែរ " ឆេវីនិយាយសម្តីយ៉ាងត្រឹមត្រូវទៅពួកគេវិញ ព្រោះគេមិនចេះបង្ករឿងទេ

" យី អាក្មេងរហាមនេះ សម្តីបានណាស់ អង្គុយកន្លែងពួកអាញហើយនៅឡូយទៀត " ពួកសិស្សប្រុសប៉ុន្មាននោះក៍ស្តែកឡើងខ្លាំងៗ ធ្វើអោយរាងតូចឆេវីភ័យនឹងការសម្លុតរបស់ពួកគេ

" ខ្ញុំសូមទោស ខ្ញុំចេញពីនេះក៍បាន " ឆេវីអោនមុខសូមទោសហើយប្រុងនឹងងើបចេញ តែពួកសិស្សប្រុសទាំងនោះមិនបញ្ចប់ត្រឹមនោះ បានរុញរាងតូចមួយទំហឹងអោយដួល តែមានអ្នកជួយទប់ទាន់

" ជុងហ្គុក!! " រាងតូចញញឹមឡើងដោយក្តីត្រេកអរនៅពេលឃើញអ្នកជាសង្សារមកដល់

" មិនអីទេ មែនទេ ? " ជុងហ្គុកជួយទប់ខ្លួនគេអោយស្រួលបួលបន្តិច ទើបសួរទៅគេដោយក្តីបារម្ភក្លែងក្លាយ ចំណែកឆេវីក៍ងក់ក្បាលបញ្ជាក់

" ពួកឯងប្រហើនណាស់ដែលហ៊ានប៉ះគេ " ជុងហ្គុកងាកមកស្រែកដាក់សិស្សប្រុសៗទាំងនោះ

" អីយ៉ា ប្រុសស្អាតប្រចាំសាលាយើងឥលូវ មកការពារក្មេងរហាមម្នាក់នេះហេស៎? គួរអោយចង់សើចណាស់វុើយ ហាសហា " សំឡេងសើចក្អាកក្អាយឌឺដងទៅរាងក្រាស់ជុងហ្គុក ធ្វើអ្នកកម្លោះក្តៅស្លឹកត្រចៀកតែម្តង

" ពួកអាចង្រៃ ឌឹកៗៗៗ " ជុងហ្គុកស្ទុះទៅហក់វ៉ៃម្នាក់ក្នុងចំណោមពួកគេ តែស្មានតែនាយវ៉ៃគេបានស្រួលៗមែនទេ គ្នារបស់ពួកគេក៍ចាប់ដៃនាយកម្លោះជាប់

" ឯងហ៊ានវ៉ៃយើងហេស៎? ចាំមើលយើងវ៉ៃអោយបែកមុខប្រុសស្អាតរបស់ឯងហើយ ឯងនៅឡូយទៀតទេ ក្រឹង " អាម្នាក់ដែលត្រូវគេវ៉ៃនោះក៍ក្រោកមក កាច់ដៃឮក្រឹងៗ ដើរសំដៅមកនាយកម្លោះ

" ឌឹកៗ " ពីរកណ្តាប់ដៃរបស់សិស្សម្នាក់នោះ ដាល់ទៅលើមុខរបស់នាយកម្លោះជុងហ្គុក ធ្វើអោយគេមមាត់របស់គេចេញឈាមរឹមៗមក ។

    សិស្សម្នាក់នោះប្រុងដាល់គេបន្ថែមទៀត តែរាងតូចដែលឈរមើលមិនអាចឈរមើលអោយគេវ៉ៃមនុស្សខ្លួនស្រលាញ់ទៀតទេ ក៍រត់ទៅទាញសមហើយចូលមកច្រានសិស្សម្នាក់នោះចេញហើយ
ទើបគាកករសិស្សម្នាក់នោះ ព្រមទាំងកាន់សមដាក់លើកររបស់គេ បែបគម្រាម( ចរឹកកូនអ្នកមានអំណាចចាប់ផ្តើមចេញមកហើយxd😂)

" កុំប៉ះគេអោយសោះ បើមិនចឹងខ្ញុំនឹងយកសមចាក់ករអ្នកម្នាក់នេះអោយស្លាប់ " រាងតូចឆេវីនិយាយឡើងមកដោយមុខស្មើធេង ធ្វើអោយអ្នកនៅទីនោះភ្ញាក់ផ្អើលជាខ្លាំង សម្បីតែជុងហ្គុក នេះក្មេងម្នាក់នេះក្លាហានបែបនេះតាំងពីពេលណាមក? ព្រះហើយគម្រាមសម្លាប់គេទៀត

" ឆាប់លែងដៃគេភ្លាម  " ឆេវីស្រែកឡើងព្រមទាំងកាន់សមមិនទម្លាក់ទាស់តែសោះ មើលទៅគេពេលនេះក៍គួរអោយខ្លាចដែរ

" លែងឬមិនលែង " នៅពេលឃើញសិស្ស២នាក់នោះនៅអេះអុញមិនព្រមលែង ឆេវីក៍ស្រែកសួរម្តងទៀតដោយកែវភ្នែកប្រាកដប្រាជា

" ពួកឯងលែងវាទៅ ចង់អោយអាក្មេងនេះសម្លាប់យើងហេស៎? " ម្នាក់ដែលត្រូវឆេវីកំពុងគាកករកាន់សមគម្រាមនោះ ស្រែកប្រាប់គ្នាអោយប្រលែងជុងហ្គុកវិញ ពួកនោះក៍លែងជុងហ្គុកវិញ ។

   ឆេវីឃើញបែបនេះក៍បង្វែខ្លួននាយម្នាក់នោះបែរមកខាងជុងហ្គុកម្តងទើបរុញប្រលែងគេទៅរកគ្នារបស់គេវិញ

" ចេញអោយឆ្ងាយទៅ កុំចង់ចូលមកធ្វើអីទៀតឲសោះ បើហ៊ានខ្ញុំនឹងយកសមនេះចាក់អោយធ្លាយពោះតែម្តង " ឆេវីលើកសមមកគម្រាមចង្អុលទៅពួកនោះ ទើបពួកគេដើរទៅវិញខ្លាចរាងតូចធ្វើអីមែន

" បងយ៉ាងមិចហើយជុង? " នៅពេលឃើញពួកគេចេញទៅបាន រាងតូចឆេវីប្រញាប់ងាកមកមើលសង្សារសួរទៅនាយដោយក្តីបារម្ភ

" បងមិនអីទេ " ជុងហ្គុកញញឹម តែនៅក្នុងចិត្តកំពុងគិតថាឆេវីមិនអន់ទេ ចុះបើគេដឹងថានាយយកគេមកលេងសើច គេនឹងសម្លាប់ខ្លួនដែលទេ? ( ចេះខ្លាចស្លាប់ទៀតប្រូ😂)

" មោះអូនជូនទៅលាងរបួស" ឆេវីនិយាយហើយក៍គ្រានាយឡើង ហើយនាំគេទៅលាងរបួស

" ឈឺទេ? " ឆេវីលាងរបួសលើមាត់របស់នាយកម្លោះដោយសួរដោយសម្លេចស្រទន់

" មិនឈឺទេ " ជុងហ្គុកក្រវីលក្បាល

"អូនសូមទោស " ឆេវីអោនមុខចុះសូមទោស ធ្វើនា យខាងនេះមិនយល់ដែរ សូមទោសរឿងអី ?

" អូនសូមទោសរឿងអី? " ជុងហ្គុកសួរទៅគេដោយចម្ងល់

" សូមទោសដែលអោយបងឈឺខ្លួនព្រោះតែអូន " ឆេវីគិតថាមកពីគេមានរឿងជាមួយពួកនោះមិញ ទើបសង្សារគេត្រូវឈឺបែបនេះ ។

__________

Skip
__ Night 🌃___
# Dream club

   រាងតូចឆេវីដើរចូលទៅខាងក្នុងជាមួយអ្នកជាសង្សារទាំងមានអារម្មណ៍ភ័យខ្លាចយ៉ាងមិចមិនដឹង ព្រោះគេមិនដែលចូលក្លឹបសម្បីម្តង ។ថ្ងៃនេះជាថ្ងៃកំណើតជុងហ្គុកទើបពួកគេនាំគ្នាមកជប់លៀងនៅក្លឹប ចំណែករាងតូចទម្រាំសុំប៉ាម៉ាក់គេមកបាន ។

" ជុងហា៎ អូនថាប្រាប់ពួកគេទៅយើងទៅជប់លៀងកន្លែងផ្សេងអ្វីហី ? " ឆេវីអោបដៃអ្នកជាសង្សារនិយាយប្រាប់គេតិចៗ នៅពេលចូលមកដល់ឃើញភ្លើងពណ៌ចាំងឡើងវិលមុខ មានស្រីៗស្លៀកពាក់សុិចសុីឈររាំមានទាំងមនុស្សប្រុសអមជាប់ទៀត ឆេវីគេមិនចូលចិត្តកន្លែងចឹងទេ

"មិនអីទេណា បងនៅទីនេះតាស " ជុងហ្គុកញញឹមកាន់ដៃរាងតូចដើរបណ្តើរទៅខាងក្នុង

" អីយ៉ា គូស្នេហ៍ផ្អែមល្ហែមមកដល់ហើយ " ជីមីនសើចទើបនិយាយបង្អាប់នៅពេលឃើញពួកគេកាន់ដៃគ្នាឡើងស្អិត តែក៍ចង់និយាយបញ្ឈឺរហូសុកអោយដឹងថាគេស្រលាញ់គ្នា គួរតែមើលអ្នកក្បែរខ្លួនខ្លះ

" ជីមីន !! " ឆេវីហៅឈ្មោះតិចៗ មកមិនទាន់ដឹងអីផងបង្អាប់អោយគេចង់ក្រហមមុខហើយ

" អង្គុយសិនមក "

" នេះ សុទ្ធតែស្រាទាំងអស់ហេស៎? " ឆេវីសម្លឹងមើលទៅដបស្រានៅលើតុ ទើបនិយាយឡើង ស្លាប់ហើយសុទ្ធតែស្រា គេមិនចេះផឹកផង ធ្វើមិចទៅ

" កុំភ័យបងបានកុម្មងទឹកក្រូចសម្រាប់ឯងដែរ " ហូសុកញញឹមបន្តិចទើបហុចទឹកក្រូចមកអោយរាងតូច គេដឹងថាឆេវីមិនចេះផឹកស្រា ទើបកុម្មងទឹកក្រូចអោយគេអោយហើយ

" អរគុណសិស្សច្បងណាស់ យល់ចិត្តខ្ញុំដល់ហើយ " ឆេវីញញឹមកាន់ទឹកក្រូចដែលហូសុកហុចអោយ សកម្មភាពពួកគេធ្វើអោយជីមីនរៀងតូចចិត្តតិចដែរ ព្រោះហូសុកមិនបានកុម្មងទឹកក្រូចអោយគេចឹងទេ

"ឆេ បងថាកុំផឹកទឹកក្រូចអីវាប៉ះពាល់ក្រពះ អោយមកបងមកណា ចាំបងទៅកុម្មងទឹកផ្លែឈើអោយអូនវិញណា " ជុងហ្គុកលូកដៃទៅយកទឹកក្រូចពីរាងតូច ចំណែកឆេវីមិនដឹងធ្វើយ៉ាងមិចមានតែព្រមអោយគេនឹងឯង គេងាកមើលមុខហូសុកញឹមៗតិច បែបខ្លាចគេអន់ចិត្ត

" សុឺត បងទៅកុម្មងអោយណា " ជុងហ្គុកអោនទៅថើបថ្ងាស់គេបន្តិច តែលួចញាក់ចិញ្ចើមឌឺដល់ហូសុក ទើបដើរកាន់ទឹកក្រូចនោះបោះចូលធុងសម្រាម នេះគេចង់ប្រកាសសត្រូវជាមួយមិត្តខ្លួនឯងមែនទេ ?

" ប្អូនទឹកផ្លែឈើមួយកែវមក " ជុងហ្គុកនិយាយទៅកាន់អ្នកធ្វើភេសជ្ជះ

" បាទលោក ចាំបន្តិច "

" ឈប់សិន "

" ត្រូវការកុម្មងអីបន្ថែមទៀតហេស៎លោក? " បុគ្គលិកម្នាក់នោះក៍ងាកមកសួរទៅកាន់នាយ

" នេះយកវាទៅដាក់ក្នុងទឹកផ្លែឈើនឹងផង ចាំយើងអោយឯង ×៥នៃប្រាក់ខែរបស់ឯង " ជុងហ្គុកហុចកញ្ចប់ថ្នាំសម្រើបអោយទៅបុគ្គលិកម្នាក់នោះ ចំណែកបុគ្គលិកម្នាក់នោះដោយសារចង់បានលុយដែរក៍ព្រមទទួល

" ដល់ពេលហើយ គីម ឆេវី ញញឹមអោយហើយទៅ ព្រោះថាយប់នេះជាយប់ចុងក្រោយដែលឯងមានក្តីសុខ ហឹក " ជុងហ្គុកសើចបន្តិច សម្លឹងមើលទៅរាងតូចដែលអង្គុយសើចជាមួយមិត្តមិនដាក់ភ្នែក ។

☞︎︎︎𝚃𝚘 𝚋𝚎 𝚌𝚘𝚗𝚝𝚒𝚗𝚞𝚎𝚍 
[ 𝚎𝚗𝚢𝚘𝚢 𝚛𝚎𝚊𝚍𝚒𝚗𝚐 ♡︎✌︎]    
❀✍︎𝑤𝑟𝑖𝑡𝑒 𝑏𝑦 𝐽𝑒𝑜𝑛 𝑀𝑜𝑟𝑖𝑛 ☃︎❣︎

Continue Reading

You'll Also Like

285K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
75.1K 2.2K 5
កូនជាបេះដូង ជាកែវភ្នែក ជីវិតរបស់dadayទាំងពីរ
332K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
8.8K 712 9
ក្មេងអាយុ18ឆ្នាំតែត្រូវរងការមើលងាយការបំពានពីសំណាក់អ្នកជុំវិញខ្លួន ការមិនអោយតម្លៃវាយដំធ្វើបាបរហូតគេបានជួបនិងបុរសម្នាក់បុរសដែលជួយគេពីនរកមួយនោះនិងចាត់ទុ...