꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

Oleh Axnnie_Jjang

257K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... Lebih Banyak

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ៥០

3.4K 217 0
Oleh Axnnie_Jjang

_ បន្ទាប់ពីនាំ Jimin ទៅមើលរថយន្តហើយ Yoongi ក៏នាំគេមកខាងក្នុងពិធីវិញដែលគ្រប់គ្នាចោលភ្នែកសម្លឹងមកពួកគេទាំងពីរភ្លាមៗ ។

« បងYoon!! » សម្លេងស្រួយស្រេះរបស់នារី ស្រស់ស្អាតក្នុងឈុតពណ៌ផ្កាម៉ោងដប់ខ្លីម្នាក់បន្លឺឡើងហៅឈ្មោះនាយកម្លោះឲ្យគេបែរទៅភ្លាមព្រោះចាំបានច្បាស់ថាជាសម្លេងរបស់អតីតគូស្នេហ៍កាលរៀននៅប៉ារីសជាមួយគ្នាព្រមទាំងជាមួយ Jungkook និងមិត្តនាងម្នាក់ទៀតហើយនាងគឺជា Diana ស្រីស្អាតមានឳពុកម្ដាយដែលមានឋានៈមិនចាញ់គ្រួសារ Yoongi នោះឡើយ ។ Diana នាងញញឹមយ៉ាងស្រស់ដើរដោយស្បែកជើងកែងចោតឆ្ពោះមករកនាយសង្ហារ ក្នុងចិត្តក៏នឹកហាក់ឆ្ងល់ជាមួយក្មេងប្រុសមុខមាត់ស្អាតម្នាក់ដែលឈរក្បែរ Yoongi តែនាងមិនខ្វល់ឡើយសំខាន់គឺនាងចង់ជួបមុខអតីតគូស្នេហ៍សេដ្ឋីទៅវិញទេ ។

« Diana? » Yoongi លាន់មាត់តិចៗពេលនាងចូលមកអោបដៃគេហាក់ដូចជាស្និទ្ធស្នាលនៅមុខ ចំណោមមនុស្សទាំងអស់ ឯរាងតូច Jimin ក៏មើល មកភ្លឹះៗតាមបែបក្មេងតែគេក៏មិនល្ងង់ដល់ថ្នាក់មើល មិនដឹងថាពួកគេស្និទ្ធស្នាលស៊ីជម្រៅជាមួយប៉ុណ្ណានោះដែរ ។

« ពួកយើងខានជួបមុខគ្នាយូរហើយបងសុខសប្បាយដែរទេ? មើលចុះ បងដូចជាស្គមជាងមុនច្រើន ណាស់ណា៎ Yoon » Diana មិនត្រឹមតែនិយាយ ដៃស្រឡូនស្អាតរបស់នាងក៏លើកអង្អែលថ្ពាល់នាយបែបបារម្ភដូចចង់បង្ហាញប្រាប់គ្រប់គ្នាថាពួកគេជា សង្សារនឹងគ្នាធ្វើឲ្យ Yoongi មានអារម្មណ៍ទើស ទាល់នឹងចរិតរបស់នាងណាស់ទើបនាយប្រញាប់ងាកមុខចេញបែរទៅរក Jimin ភ្លាម ។

« Jimin ឃ្លានហើយនៅ? ពួកយើងទៅរកអីញ៊ាំ ទៅតោះ » នាយញញឹមប្រុងថាដកដៃចេញពី Diana ដើម្បីកាន់ដៃ Jimin វិញតែស្រីស្អាតតោងគេជាប់ស្អិតដូចតុកកែមិនព្រលែងឡើយ បំណងរបស់នាងគិតថាចង់មកផ្សះផ្សារគ្នាជាមួយ Yoongi វិញដូច្នេះនាងមិនដោះលែងគេទៅងាយៗនោះទេ ។

« បងចង់ទៅណា? អូនមិនទាន់និយាយជាមួយបង ចប់ទេ » Diana

« Diana...ឈប់មករំខានខ្ញុំទៅបានទេ? » Yoongi ស្នើសុំដោយធុញទ្រាន់ ទង្វើរបស់នាងកាលពីមុនធ្វើឲ្យគេឆ្អែតណាស់ គេមិនចង់រវីរវល់ជាមួយស្នេហាភ្លឹបភ្លែបដូចនាងទៀតទេ ។

« នេះ Yoon ថាអូនរំខានចឹងហ្អេ៎? » Diana

« ខ្ញុំ... » Yoongi

« អឺ...ខ្ញុំថាខ្ញុំទៅរកអីញ៊ាំខ្លួនឯងបានហើយ ពូYoon នៅកំដរអ្នកមីងនេះតាមសម្រួលចុះ » ដោយមិនចង់នៅរំខាន រាងតូច Jimin ស្រាប់តែហារស្ដីឡើងមុន នឹងដើរចេញទៅធ្វើឲ្យ Yoongi មិនសូវស្រួលក្នុងចិត្តខ្លាចគេខឹងតែ Diana វិញបែរជាលួចសម្លក់ Jimin ទាំងក្ដីច្រណែនព្រោះមុននេះ Yoongi បែរជាចង់ដើរចេញពីនាងព្រោះតែគេ ក្មេងនេះច្បាស់ជា មិនធម្មតាសម្រាប់ Yoongi ឡើយ ។

« ពួកមនុស្សធំពិបាកយល់មែនន៎? » Jimin ដើរចាប់របស់ញ៊ាំក្នុងពិធីបណ្ដើររអ៊ូបណ្ដើរទាំងមិនដឹងថា មានអ្នកឈរពីក្រោយនោះឡើយ ។

« បើពិបាកយល់ ម៉េចមិនរៀនស្វែងយល់ទៅ? » សម្លេងមនុស្សប្រុសបន្លឺឡើងធ្វើឲ្យរាងល្អិតងាក មកភ្លាម ។

« សិស្សច្បង Sooho? » Jimin ហៅឈ្មោះនាយ សង្ហារដែលឈរញញឹមមកកាន់គេជាមួយស្នាមខួច លើថ្ពាល់សងខាង គេជាសិស្សច្បងដែលធ្លាប់រៀន នៅសាលាជាមួយគ្នាហើយនាយម្នាក់នេះហើយជា ដើមហេតុដែលធ្វើឲ្យ Tae និង Karen មានរឿងជាមួយគ្នាមិនចេះឈប់ឈរនោះ ។

« ត្រូវហើយគឺខ្ញុំ » Sooho

« ក្រែងលឺថាសិស្សច្បងទៅរៀននៅអូស្ត្រាលីត្រូវទេ? » Jimin

« អ្ហឹម ពេលនេះរៀនចប់មហាវិទ្យាល័យហើយក៏ ត្រឡប់មកជួយលោកប៉ាគ្រប់គ្រងជំនួញនៅកូរ៉េវិញ » Sooho

« អ៎... » Jimin ងក់ក្បាល ។

« ចុះ Jimin មកកម្មវិធីនេះដែរហ្អេ៎? » Sooho

« បាទ ខ្ញុំមកជាមួយគេដែរទេ? » Jimin

« គេណា៎? កុំប្រាប់ឲ្យសោះណា៎ថាជា Tae!! ពេលនេះគេនៅឯណាទៅ? » Sooho សួរហើយងាក មើលឆ្វេងស្ដាំក្រែងលោបានឃើញ Tae ដែលគេ ធ្លាប់ស្រឡាញ់ ។

« អឺគឺ...Tae អត់មានមកទេ តាមពិតទៅគេមាន... » Jimin វិះនឹងប្រាប់ថា Tae មានស្វាមីហើយស្រាប់តែ Yoongi មកពីណាមិនដឹងចូលមកកាត់ចង្វាក់ភ្លាម ។

« Jimin!! នៅឈរធ្វើអីយូរម្ល៉េះ? » នាយសង្ហារ ចូលមកឈរកៀកស្និទ្ធស្នាលក្បែររាងល្អិតព្រោះតែទ្រាំឃើញ Jimin ឈរនិយាយជាមួយប្រុសផ្សេងដោយសើចញញឹមដាក់គ្នាមិនបានទើបនាយរហ័សគេចពី Diana ចូលមកតែម្ដង ។

« អ៎...ខ្ញុំជួបជាមួយសិស្សច្បងធ្លាប់រៀនសាលាជាមួយគ្នា គាត់ឈ្មោះ Sooho » Jimin

« សួស្ដីខ្ញុំឈ្មោះ Kang Sooho រីករាយណាស់ដែលបានជួបលោកអគ្គនាយកជាម្ចាស់កម្មវិធីផ្ទាល់ » នាយបោះដៃឲ្យជាការរាក់ទាក់ឯ Yoongi សម្លឹងមើលដៃនោះបន្តិចមុននឹងហុចដៃចាប់វិញ ។

« លោកស្គាល់ខ្ញុំដែរ? » Yoongi

« មកដល់កម្មវិធីធំបែបនេះទាំងមូល បើមិនស្គាល់លោកទេពិតជាមិនសមពេកហើយ » Sooho

« អ្ហឹម...អ៊ីចឹងអញ្ជើញលោកតាមសប្បាយចុះ ខ្ញុំសុំនាំ Jimin ទៅសិនហើយ » និយាយហើយ Yoongi ក៏ចាប់ដៃរាងតូចទៅភ្លាមតែម្ដងរកតែគេលាគ្នាមិនបាន ធ្វើខ្លួនដូចជាម្ចាស់រាងកាយរបស់ក្មេងម្នាក់ នេះពេញទំហឹង ។

_ កន្លងទៅមួយសន្ទុះធំ ពិធីក៏ចប់សព្វគ្រប់ឯរាងសង្ហារក៏បើកឡានជូន Jimin មកផ្ទះវិញដូចគ្នាទាំងទឹកមុខ ស្ងៀមស្ងាត់មិននិយាយស្ដីអ្វីសោះឡើយ ។

< ង៉ឺត!! > ឡានមកឈប់នៅខាងមុខផ្ទះខណៈ មនុស្សនៅក្នុងឡាននៅតែស្ងាត់មិនមាត់មិនក ដដែល ។

« ពូYoon...ថ្ងៃនេះខ្ញុំអរគុណពូខ្លាំងណាស់ដែល បានជូនទៅមើលរថយន្តថ្លៃទាំងអស់នោះ ខ្ញុំសប្បាយចិត្តធំៗពិតមែន អរគុណពូហើយ » Jimin និយាយអរគុណទើប Yoongi ដាច់ចិត្តបែរមុខមករកគេមុន នឹងលូកទៅទាញដៃរាងល្អិតមកកាន់យ៉ាងណែនទៀតផង ។

« ឃើញ Jimin សប្បាយចិត្ត ខ្ញុំក៏សប្បាយចិត្តដែរ ចាំថ្ងៃក្រោយខ្ញុំជូនទៅលេងដល់ក្រុមហ៊ុនតែម្ដងល្អទេ? » Yoongi

« មិនល្អទេដឹង? ខ្លាចតែរំខានពូទៅវិញទេ » Jimin

« រំខានអីទៅ? Jimin ជាមនុស្សសំខាន់របស់ខ្ញុំ មិនថាជាអ្វីក៏ខ្ញុំអាចធ្វើឲ្យ Jimin បានដែរ កុំបដិសេធអី » ប្រយោគរបស់នាយធ្វើឲ្យ Jimin លឺហើយស្ទើរគាំង នេះគេពិតជាសំខាន់ចំពោះនាយដល់ម្លឹងឬ?

« បា...បាទ ខ្ញុំដឹងហើយ » Jimin

« បែបនេះទើបគួរឲ្យស្រឡាញ់ » Yoongi ញញឹមដៃម្ខាងក៏លើកអង្អែលថ្ពាល់រលោងរបស់រាងតូចស្រាលៗស្របពេល Jimin សម្ងំឲ្យប៉ះ នាយសង្ហារ បានចិត្តក៏លោរសន្សឹមៗទៅកៀកនឹងមុខរបស់គេ បបូរមាត់ស្ទើរតែប៉ះនឹងថ្ពាល់ Jimin ទៅហើយ ស្រាប់តែទូរស័ព្ទចង្រៃរោទិ៍សម្លេងឡើងភ្លាមកាត់ ចង្វាក់អស់រលីងដាស់ឲ្យ Yoongi ដកគម្លាតឯរាងល្អិតក៏ភ្ញាក់ខ្លួនដែរ មុននេះវិះនឹងឲ្យនាយថើបទៅ ហើយ ។

« អឺ...បើចឹងខ្ញុំចូលផ្ទះហើយរាត្រីសួស្ដី » Jimin

« រាត្រីសួស្ដី » Yoongi ញញឹមតបទើបរាងល្អិតស្ទុះបើកទ្វាររត់ចូលផ្ទះយ៉ាងលឿនឯរាងសង្ហារក៏លើកទូរស័ព្ទមកមើល ជាលេខរបស់ Jungkook ដែលខលពីអាមេរិក ។

« យ៉ាងម៉េចហើយអាសម្លាញ់? » Yoongi សួរឡើងក្រោយចេញឡានធ្វើដំណើរទៅផ្ទះ ។

" មានយ៉ាងម៉េច ឥឡូវនេះយើងកំពុងផ្អែមល្ហែមជាមួយប្រពន្ធយើងណាវ៉ើយ " Jungkook និយាយអួតអាងស្របពេលកំពុងដើរលេងជាមួយ Tae នៅ ក្នុងទីប្រជុំជនរបស់ញូវយ៉ក ។

« អ៎...តាមពិតដែលខលមកនេះព្រោះតែចង់អួត ប៉ុណ្ណឹងទេហ្អេ៎? បើចឹងយើងបិទហើយ » Yoongi

" អេ៎ឈប់ៗ យើងមានរឿងចង់សួរឯង " Jungkook

« សួរមក » Yoongi

" ឯងកំពុងតាមចែចង់ Jimin មែនឬអត់ ប្រាប់ការពិត មក " Jungkook សួរឡើងព្រោះ Tae បានឃើញ រូបថតដែល Yoongi បណ្ដើរ Jimin ក្នុងកម្មវិធីចុះផ្សាយតាមព័ត៌មានបណ្ដាញសង្គមទើបត្រូវគេបង្ខំឲ្យ Jungkook ខលទៅសួរដូច្នេះ ។

« ចុះបើយើងថាមែន? » Yoongi ឆ្លើយមិនស្ទាក់ ស្ទើរទើប Tae បានលឺបែបនេះកញ្ឆក់ទូរស័ព្ទទៅថា ឲ្យគេភ្លាម ។

" ពូYoon ស្រឡាញ់ Jimin មែនហ្អេ៎? ពូចង់ធ្វើជាគោចាស់ស៊ីស្មៅខ្ចីផងហ្អេ៎? " Tae

« តែក្រែង Jungkook ប្ដីរបស់ Tae ក៏អាយុស្មើពូ ដែរតើសមិនចឹង? » លឺដូច្នេះ រាងតូចក៏ងាកទៅមើល មុខ Jungkook ដែលសម្លក់មកគេ ថាឲ្យ Yoongi ដូចថាឲ្យប្ដីម្នាក់នេះយ៉ាងចឹង ។

" អ៊ូសភ្លេចឲ្យឈឹងទៅថាប្ដីខ្លួនឯងក៏ចាស់ដែរ " Tae លាន់មាត់ទើប Jungkook ទាញគេមកថើបក្រញិចថ្ពាល់ភ្លាម ។

« ហ៊ឹស!! ពូនិយាយពិតមែន ពូស្រឡាញ់ Jimin ណាស់ Tae គាំទ្រពូដែរទេ? » Yoongi

" ខ្ញុំថាអីម៉េចនឹងបានបើ Jimin ស្រឡាញ់ពូដែរក៏តាមហ្នឹងចុះ ឲ្យតែពូស្រឡាញ់ស្មោះមិនលេងសើចទៅបានហើយ " Tae

« ប្រាកដហើយ » Yoongi

" Jung!! ការ៉េម!! អូនចង់ញ៊ាំការ៉េម ទៅទិញហើយណា៎ " Tae ពេលឃើញទូការ៉េមនៅខាងមុខក៏សុំប្ដីដូចក្មេងទើបរាងក្រាសងក់ក្បាលឲ្យគេរត់ទៅទិញភ្លាម ។

« អាJung!! យើងមានរឿងចង់ប្រាប់ឯង » Yoongi និយាយឡើងក្រោយមិនលឺសម្លេង Tae ។

" រឿងអី? " Jungkook

« គឺថ្ងៃនេះយើងបានជួប Diana នៅកម្មវិធីរបស់យើង មើលទៅនាងដូចជាចង់ត្រឡប់មកវិញហើយ » Yoongi

" បើចឹងយ៉ាងម៉េច? " រាងក្រាសសួរបញ្ជាក់ស្របពេលទឹកមុខក៏ប្រែភ្លាមមួយរំពេចក្រោយលឺឈ្មោះស្រីម្នាក់នោះ ជាអ្នករំលឹកឲ្យគេនឹកឃើញអតីតកាលខ្លះឡើងមក ។

« យើងថាបើនាងមកវិញហើយ ម្នាក់ទៀតក៏អាចនឹង មកដូចគ្នាដែរ » Yoongi

" តែយើងមិនត្រឡប់ទៅរកអតីតកាលទេ យើងមានអ្នកដែលយើងស្រឡាញ់ច្បាស់លាស់រួចហើយ " Jungkook

« អ្ហឹម...យើងដឹង តែយើងថាឯងគួរតែកុំទាន់អាល មកកូរ៉េវិញពេលនេះអី ចាំយើងមើលស្ថានការណ៍ឲ្យសិន » Yoongi

" ដឹងហើយ អរគុណឯងណាស់ " Jungkook និយាយត្រឹមនេះក៏បិទទូរស័ព្ទដកដង្ហើមធំមុននឹង សម្លឹងមើលទៅប្រពន្ធតូចកំពុងឈរទិញការ៉េម ជាប្រពន្ធដែលធ្វើឲ្យបេះដូងគេរីកបានគ្រប់ពេល មានតែប្រពន្ធម្នាក់នេះប៉ុណ្ណោះដែលនាយស្រឡាញ់លើសអ្វីគ្រប់យ៉ាង ។ រាងសង្ហារបោសវាសរាល់ភាព ស្មុគស្មាញចេញពីខួរក្បាលមុននឹងដើរទៅអោបចង្កេះប្រពន្ធជាទីស្រឡាញ់ពីក្រោយដែលក្នុងដៃមានចានការ៉េមយ៉ាងធំចម្រុះពណ៌តែម្ដង ។

« ទិញរសជាតិអីខ្លះហ្នឹង? » Jungkook

« មានស្ត្រប៊េរី មានសូកូឡា មានវ៉ានីឡា មានត្រសក់ ស្រូវ និងគ្រីមទៀតផង » Tae តបហើយក៏ស្ញេញមុននឹងបង្វែរខ្លួនមករកលោកប្ដីវិញ ។

« អ្ហា៎...ច្រើនណាស់ អូនញ៊ាំម្នាក់ឯងអស់ដែរហ្អេ៎? ប្រយ័ត្នធាត់ណា៎ » Jungkook

« អ្នកណាថាអូនញ៊ាំម្នាក់ឯង? អូនទិញមកឲ្យបងជួយញ៊ាំគ្នាហ្នឹងហើយ » Tae

« តែអ៊ុប... » មិនឲ្យនាយសង្ហារប្រកែកទាន់រាងតូចក៏ញុកការ៉េមមួយដុំធំចូលទៅក្នុងមាត់នាយ ដឹងហើយថាគេស្អប់របស់ត្រជាក់ខ្លាំងទើបចង់ធ្វើបាបនោះអី ។

« យ៉ាងម៉េចដែរហិហិ? » Tae សើចកខឹកពេលឃើញទឹកមុខប្ដី ។

« ត្រជាក់ណាស់ » Jungkook ធ្វើមុខស្អុយទ្រាំលេបការ៉េមទាំងពិបាកតែពេលឃើញរាងតូចសើចសប្បាយចិត្ត នាយក៏មិនថាអ្វីដែរ សំខាន់ឲ្យតែប្រពន្ធរីករាយ នាយពេញចិត្តនឹងធ្វើគ្រប់យ៉ាងជានិច្ច ។

To be continued.....🍨❄️💕

Lanjutkan Membaca

Kamu Akan Menyukai Ini

148K 12.3K 58
ស្នេហាកើតចេញពីការបោកប្រាស់...
350K 23.7K 69
ការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin ...
389K 24.1K 48
Jungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញ...
4.8K 437 6
តើខុសខ្លាំងណាស់មែនទេគ្រាន់តែយើងស្រលាញ់គ្នាហេតុអ្វីព្រហ្មលិខិតកំរិតអោយស្នេហាពួកយើងទៅជាបែបនេះ): short novel/ Jeon jugkook X Kim taehyung jugkook Top T...