ភាគទី ៥៥

3K 198 1
                                    

- ព្រឹកថ្ងៃថ្មី

_ ថ្ងៃនេះជាថ្ងៃដែល Tae និង Donghae ត្រូវចូលរៀនវិញដោយមាន Jungkook ជាអ្នកបើកឡានជូនមកផ្ទាល់តែម្ដង ។

< ង៉ឺត!! >

« Donghae!! ចូលសាលាមុនសិនទៅ ពួកបងមាន រឿងនិយាយគ្នាណា៎ » រាងក្រាសពោលឡើង ក្រោយមកឈប់នៅពីមុខសាលាធ្វើឲ្យអាល្អិតនឹកឆ្ងល់ខ្លះៗតែក៏យល់ព្រមដូចគ្នា ។

« អ៊ីចឹងខ្ញុំចូលសាលាហើយបាទ » ថារួចទើប Donghae បើកទ្វារចុះទៅមុន ភ្លាមនោះ Jungkook ក៏ចុច lock សោរទ្វារឡានតែម្ដង ។

« បងមានអីចង់និយាយ? » Tae សួរដោយងឿងឆ្ងល់តែរាងក្រាសបែរជាស្ទុះលោរមុខមកកៀកនឹងមុខគេកៀកគ្នាតែម្ដង ។

« យប់មិញនេះអូនធាក់បងហើយដេញបងចេញពី បន្ទប់ទៀត មិនគិតនិយាយអីខ្លះទេហ្អេ៎? » Jungkook

« មកពីបងធ្វើឲ្យអូនខឹងធ្វើអី? » Tae បួញមាត់ឆ្លើយដាក់រាងក្រាសដែលសម្លឹងមើលមកគេដូចជាចង់ដាក់ ទោសលើខ្លួនយ៉ាងចឹង ។

« បងគ្រាន់តែចង់ថើបអូនសោះ ខឹងដែរ? » Jungkook

« ចុះក្បាលអូនបុកគ្រែឡើងពកនេះ សមថាគួរឲ្យខឹងទេ? ហ៊ឹស!! » យប់មិញក្បាលគេបុកឡើងឈឺដល់ថ្នាក់យំហើយនៅមិនទាន់បានតវ៉ាផងបែរជារាងក្រាសហ៊ានមករកខុសត្រូវមុនទៀត គួរឲ្យស្អប់!
គួរឲ្យខឹងមែនទែន! ។ Tae ងាកមុខចេញធ្វើជាអន់ចិត្តធ្វើឲ្យ Jungkook ដែលដំបូងចង់ឲ្យគេលួងសោះ ពេលនេះក៏បែរជាខ្លួនឯងជាអ្នកលួងទៅវិញ គិតៗទៅ នាយនេះជាអ្នកខាតរហូតតែម្ដង ។

« សុំទោស ថ្ងៃក្រោយបងឈប់ធ្វើចឹងទៀតហើយ កុំខឹងប្ដីទៀតអីណា៎ ចាំបងនាំអូនទៅញ៊ាំការ៉េមឆ្ងាញ់ៗ អូខេណា៎? » គេលួងដោយប្រើវិធីសាស្ត្រល្អណាស់ ចាប់ដៃរាងតូចមកប៉ះស្ទាបលើកូនការ៉េមក្នុងខោរបស់គេពេញៗធ្វើឲ្យថ្ពាល់រាងតូចសងខាងឡើងក្រហម ក៏បានន័យថាគេលួងបានសម្រេចហើយដែរ ។

« ឆើស!! មិនខឹងក៏បានដែរ » Tae ញញឹមខ្ជឹបនាំឲ្យ Jungkook បញ្ចេញស្នាមសើចត្រេកអរមកតាម ក្រោយ ។

« អូនចូលសាលាហើយ » Tae និយាយហើយក៏ បើកទ្វារចេញទៅរីឯអ្នកជាស្វាមីក៏ស្ទុះកាន់កាតាបមក ឲ្យប្រពន្ធនៅខាងក្រៅឡាន ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now