Part 46

3.5K 138 4
                                    

" hyung ខ្ញុំទៅរកប្រពន្ធខ្ញុំហើយ " ជុងហ្គុកនិយាយទៅកាន់បងប្រុសរបស់គេពេលដែលលឺថានាងតូចបានរត់ចេញទៅទាំងយំសស្រាក់បែបនេះ
" អេ៎ឈប់ !! នេះយកទៅនេះគឺជារបស់ដែលដាហ្វីកាន់មកបម្រុងនិងអោយឯង " ថេយ៉ុងហ៊ុចប្រអប់កាដូដែលដាហ្វីកាន់មកទៅអោយជុងហ្គុកនៅពេលដែលគេឃើញកាដូនោះហើយគេក៏លូកដៃទទួលយកទាំងមានអារម្មណ៏ដឹងខុសនេះនាងមករកគេទាំងមានកាដូមកធ្វើអោយគេភ្ញាក់ផ្អើលតែអ្វីដែលគេអោយទៅនាងវិញមិនផុតពីការឈឺចាប់នោះទេ ។ នៅពេលទទួលយកហើយជុងហ្គុកក៏ដើរចេញពីក្រុមហ៊ុនទៅយកឡានដើម្បីដើររកប្រពន្ធរបស់គេ

      ~~ភូមិគ្រឹះJeon~~

      ជុងហ្គុកបានបើកឡានមកដល់ភូមិគ្រឹះរបស់គេរួចក៏រត់ចូលទៅក្នុងដោយដៃរបស់គេកាន់ប្រអប់កាដូរបស់នាងជាប់មិនព្រមលែង
" ហ្វី " នៅពេលមកដល់ខាងក្នុងភ្លាមជុងហ្គុកបានស្រែករកនាងឡើងផ្អើលភូមិគ្រឹះធ្វើអោយនាក់បម្រើទាំងអស់ចេញមកមើល
" ហ្វី !! អូននៅឯណា៎ " ជុងហ្គុកនៅតែបន្តស្រែកហៅសព្វនាមរបស់ភរិយាម្ដងហើយម្ដងទៀតរួចក៏មានអ្នកបម្រើម្នាក់រត់មកប្រាប់
" លោកប្រុស !! អ្នកស្រីមិនទាន់មកវិញទេចាស៎ " អ្នកបម្រើស្រីនោះនិយាយហើយជុងហ្គុកក៏សម្លឹងទៅកាំជណ្ដើររួចក៏រត់ឡើងទៅជាន់ខាងលើចូលបន្ទប់គេងរបស់ពួកគេ ។ ជុងហ្គុកដើរមើលគ្រប់ចន្លោះតែមិនឃើញសូម្បីតែស្រមោលរបស់នាង
" ហ្វី !! អូនកុំលេងបិទពួនជាមួយបងណា៎ "ជុងហ្គុកដាក់គូទអង្គុយលើពូកទាំងបបូរមាត់ស្រែកដង្ហើយហៅនាង
" ហ្វី !! ឆាប់ចេញមកឈប់លេងទៀតទៅនេះយប់ហើយណា៎!!អូនមិនគិតគេងទេហេស៎ " ជុងហ្គុកនៅតែបន្តស្រែករកនាងម្ដងហើយម្ដងទៀតតែមិនលឺរសូម្បីសម្លេងសើចសម្លេងយំរបស់នាងទឹកភ្នែកកូនប្រុសមួយតំណក់ក៏ស្រក់ចុះមកទាំងមិនដឹងខ្លួនជុងហ្គុកញញឹមខ្សាវៗរួចនិយាយតិចៗ
" អូននៅឯណាទៅហ្វី " គេនៅតែនិយាយដដែលៗបន្ទាប់មកក្រសែភ្នែកក្រសម្លឹងទៅតាមបង្អួចផ្ទៃមេឃកំពុងតែងងឹតទៅងងឹតទៅហើយតែមិនឃើញស្រមោលរបស់នារីជាទីស្រឡាញ់មកដល់ទៀតឃើញបែបនេះជុងហ្គុកក៏ចុះទៅខាងក្រោមវិញរួចក៏រត់សំដៅទៅរកឡានរបស់គេពេលនោះផ្ទៃមេឃក៏ស្រាប់តែបង្អុលទឹកភ្លៀងចុះមកយ៉ាងខ្លាំងដូចជាកំពុងខឹងមិនសុខចិត្តនិងអ្វីមួយអីច្ចឹង
     ឌាំង~~ឌាំង~~

Mafia husband 😈💔(complete✔️✔️)Where stories live. Discover now