Part45

3.3K 130 1
                                    

        គ្រាន់តែឃើញគ្រូពេទ្យចេញមកភ្លាមជីមីនថេយ៉ុងនិងអ៊ុនឈីក៏បានរត់ទៅរកគ្រូពេទ្យយ៉ាងលឿនដើម្បីសួរពីស្ថានភាពអ្នកជំងឺ
" លោកគ្រូពេទ្យប្អូនខ្ញុំ "ថេយ៉ុងសួរទៅកាន់ដុកទ័រព្រោះគេចង់ដឹងពីស្ថានភាពរបស់ប្អូនថ្លៃយ៉ាងខ្លាំង
" គឺ..សំណាងណាស់សំណាងហើយដែលយកមកដល់មន្ទីរពេទ្យទាន់ពេលបើមិនអីច្ចឹងទេប្រាកដជាមានរឿងអាក្រក់ជាមិនខាន " ដុកទ័រនិយាយទាំងញញឹមទៅកាន់ពួកគេរួចក៏អោយក្រុមគ្រូពេទ្យផ្សេងទៀតរុញដាហ្វីទៅបន្ទប់សម្រាក់ព្យាបាល
" អីច្ចឹងមានន័យថា...."
" ទាំងម្ដាយទាំងកូនបានរួចផុតពីគ្រោះថ្នាក់ហើយ " ដុកទ័រនិយាយព្រមទាំងបញ្ចេញស្នាមញញឹមគ្រាន់តែលឺរបែបនេះភ្លាមពួកគេទាំងបីនាក់សប្បាយចិត្តយ៉ាងខ្លាំង
" តែ...."លោកដុកទ័រក៏និយាយបន្តធ្វើអោយពួកគេត្រូវសម្លឹងមុខលោកដុកទ័រភ្លឹះៗ
" តែអីទៅបាទ " ថេយ៉ុងលើកសំណួរសួរទៅកាន់ដុកទ័រទាំងឆ្ងល់យ៉ាងខ្លាំង
" ដោយសារតែការរបួសក្បាលនោះមានសភាពធ្ងន់ធ្ងរពេកទើបធ្វើអោយអ្នកជំងឺបាត់ការចងចាំមួយរយៈ " ដុកទ័រនិយាយទាំងមើលមុខពួកគេហើយពួកគេក៏មើលមុខដុកទ័រវិញដូចគ្នា
" អីច្ចឹង !! តើពួកយើងគួរធ្វើយ៉ាងម៉េចទៅលោកគ្រូពេទ្យ " អ៊ុនឈីសួរទៅកាន់ដុកទ័រ
" គឺតែមួយរយៈទេអោយតែអ្នកទាំងអស់គ្នាឧស្សាហ៏រលឹកតែកុំរលឹកញឹកញាប់ពេកវាអាចធ្វើអោយអ្នកជំងឺខំប្រឹងគិតរហូតឈឺក្បាល " ដុកទ័រ
" ចាស៎ /បាទ "
" អ៎ !! មួយទៀតអ្នកជំងឺរឹងមាំណាស់ប្រហែលជាអាចចាំបាននៅអ្វីដែលពិសេសសម្រាប់ខ្លួនបានខ្លះ " ដុកទ័រនិយាយហើយក៏ដើរចេញទៅរីឯពួកគេក៏បានតែសម្លឹងមុខគ្នារួចក៏ចូលទៅមើលដាហ្វីទៅ ។ មួយសន្ទុះក្រោយមកថេយ៉ុងក៏និយាយឡើង
" អ្នកទាំងពីរនៅមើលហ្វីសិនទៅយើងសុំទៅក្រុមហ៊ុនអាហ្គុកបន្តិច " ថេយ៉ុង
" ឯងទៅធ្វើអី " ជីមីន
" គឺតាមពិតទៅយើងដឹងថាអាហ្គុកកើតអី " ថេយ៉ុង
" មានរឿងអី " គ្រាន់តែលឺរចម្លើយពីមាត់របស់ថេយ៉ុងភ្លាមធ្វើអោយជីមីនជ្រួញចិញ្ចើមឆ្ងល់តែម្ដង
" គឺ........" គេនិយាយប្រាប់រឿងរ៉ាវទាំងអស់ដល់ជីមីនរួចក៏ដើរចេញទៅរកឡានរបស់ខ្លួនរួចក៏ជិះសំដៅទៅក្រុមហ៊ុនរបស់ជុងហ្គុក

Mafia husband 😈💔(complete✔️✔️)Opowieści tętniące życiem. Odkryj je teraz