Part22

3.8K 158 0
                                    


           ——————————————

       នៅពេលព្រឹកព្រលឹមស្រាងៗនាងតូចដាហ្វីបានឈានជើងចុះពីលើពូករួចក៏ដើរចូលបន្ទប់ទឹកដើម្បីសម្អាតកាយ ។ ប្រហែលជាប៉ុន្មាននាទីក្រោយមកនាងតូចក៏បានចេញមកវិញដោយមានអាវឃ្លុំៗជិតខ្លួននាងបានដើរតិចៗទៅជិតទូខោអាវរួចក៏បើកយកខោអាវដើម្បីផ្លាស់
«គួរតែពាក់អានេះល្អទេ»ដាហ្វី
និយាយទាំងដែលនៅក្នុងដៃរបស់នាងពេលនេះកំពុងតែកាន់អៀមពណ៌ខ្មៅមួយ
«ហឹម!!ពាក់អាហ្នឹងតែម្ដងទៅ»ដាហ្វី
បន្ទាប់ពីបានសម្រាច់ចិត្តរួចហើយដាហ្វីក៏ចាប់ផ្ដើមរៀបចំស្លៀកពាក់ទៅព្រោះថាថ្ងៃនេះនាងត្រូវទៅទទួលជេកពីប្រលានយន្តហោះជាមួយអ៊ុនឈី
បន្ទាប់ពីនិយាយរួចហើយប៉ុន្មាននាទីក្រោយមកនាងតូចក៏បានរៀបចំហើយរួចរាល់ ។
«ប៉ុណ្នឹងបានហើយ»ដាហ្វី
និយាយទាំងដាក់ក្រែមចុះរួចក៏ទាញកាបូបដើរចុះទៅខាងក្រោម។
នៅពេលដែលចុះមកដល់ក្រោមដាហ្វីក៏ប្រទាក់ភ្នែកនិងជុងហ្គុកដែលបានគេងលើសាឡុងព្រោះកាលពីយប់មិញគេផឹកស្រាច្រើនពេកដើរសឹងតែមិនត្រង់ផ្លូវទើបសម្រេចចិត្តមកគេងលើសាឡុងនេះ។
នៅពេលដែលឃើញបែបនេះហើយដាហ្វីក៏ដើរទៅមើលគេបន្តិចរួចក៏ដើរទៅចង្ក្រានបាយយកចានដែកមួយដោយដាក់ទឹកក្នុងនោះរួចនាងក៏ដើរទៅយកកន្សែងជូតមុខ
តូចមួយមកជូតខ្លួនអោយជុងហ្គុកដែលបានគេងលក់លើ
សាឡុងនោះ។
បន្ទាប់ពីបានជូតខ្លួនហើយអស់ហើយនាងក៏បានដើរចេញទៅដោយមិនភ្លេចខលទៅរកអ៊ុនឈីអោយមកយក
[In Call ]
«អាឡូអ៊ុន!!ដល់ណាហើយ»ដាហ្វី
«ជិតដល់ហើយ!!5នាទីទៀតដល់ហើយចាំបន្តិចទៅមិត្តសម្លាញ់»អ៊ុនឈី
«អូខេ»
និយាយហើយដាហ្វីក៏ដើរទៅឈរចាំអ៊ុនឈីនៅខាងមុខផ្ទះប្រហែបាន5នាទីកន្លងផុតទៅអ៊ុនឈីក៏បានមកដល់ដូចជាពាក្យសម្ដីពិតមែន
«ឡើងឡានម៉ោ»
គ្រាន់តែចតឈប់ភ្លាមអ៊ុនឈីក៏ហៅដាហ្វីអោយចូលមកក្នុងឡានតែម្ដង
«គាត់ចុះម៉ោងប៉ុន្មាន»ដាហ្វី
«ចុះម៉ោង11ឥឡូវទើបតែម៉ោង9ទេនៅសល់2ម៉ោងទៀតទៅញ៊ាំអីទេ»អ៊ុនឈី
«អូខេ!!ទៅញ៊ាំអីសិនទៅចឹង»ដាហ្វី
បន្ទាប់ពីនិយាយគ្នារួចហើយអ៊ុនឈីក៏បានបញ្ជាចង្កូតឡានទៅមុខ។ប្រហែលជាបាន៣០នាទីពួកគេក៏មកដល់កន្លែងញ៊ាំអីល្មម ។ អ៊ុនឈីបានបើកឡានមកកាន់ហាងដ៏ធំល្មមមួយរួចក៏យកទៅហើយក៏ចុះទៅជាមួយដាហ្វីដើរចូលទៅក្នុងហាង ។ ពេលចូលទៅដល់រកកន្លែងអង្គុយបានហើយមានបុគ្គលិកមួយដើរមកស្វាគមន៏ពួកនាងទាំងពីរ
នាក់យ៉ាងគួរសម
«អ្នកនាងត្រូវការកម្មងអីដែរចាស៎»
បុគ្គលិកនោះនិយាយហើយពួកនាងក៏ចាប់ផ្ដើមកម្មងម្ហូបពីរបីមុខបន្ទាប់ពីរកម្មងរួចហើយបុគ្គលិកនោះក៏ដើរចេញទៅបាត់
«រឿងឯងនិងជីមីនយ៉ាងម៉េចហើយ??»
នៅពេលដែលបុគ្គលិកនោះចេញទៅភ្លាមដាហ្វីក៏បានសួរទៅកាន់អ៊ុនឈីពីរឿងជីមីនតែម្ដង
«ក៏ដូចដែលយើងប្រាប់ឯងតាមទូរស័ព្ទ»អ៊ុនឈី
«យើងគិតថាជីមីនផ្លាស់ប្ដូរច្រើនណាស់ដើម្បីឯង!!»
ដាហ្វីនិយាយទាំងសម្លឹងមើលមុខនាងចំៗទោះនាងមិនដែលបានជួបជីមីនក៏ពិតនេះគេក៏លែងជាម៉ាហ្វៀរលេងស្រីដូចមុនហើយសំខាន់គេតែងតែតាមអង្វរអ៊ុនឈី
រហូតទៀត
«យើងមិន..មិនដឹងទេ»
អ៊ុនឈីនិយាយទាំងរដាក់រដុបហើយក៏បង្វែរភ្នែកចេញមិនហ៊ានសូម្បីតែសម្លឹងមុខដាហ្វី
«រៀនបើកចិត្តខ្លះទៅនាង!!ជឿតែយើងទៅ»ដាហ្វី
«តែយើងមិនចង់ត្រូវគ្នាវិញទេ»អ៊ុនឈី
«អឺ!!ប្រយត្នតែមានអ្នកផ្សេងមកញ៉ែបាត់យើងមិនដឹងទេវ៉ើយ»ដាហ្វីនិយាយបែបលេងសើចទៅកាន់មិត្តសម្លាញ់
«ទាន់គេលួងចឹងយើងគួរតែលេងរឹកខ្លះទៅ»អ៊ុនឈី
«ស្លាប់ហើយកញ្ញា ហ្វាង អ៊ុនឈី»ដាហ្វីនិយាយទៅកាន់មិត្តទាំងហួសចិត្តជាខ្លាំងនេះកន្លងមកដែរគេមកលួង
ហើយមិនព្រមត្រូវដោយសារតែចង់អោយគេលួងបែបនេះមែនទេស្លាប់ហើយ !!
«នែ!!ស្លាប់អីយើងនៅរស់ទេ»អ៊ុនឈី
«យើងមិននឹកស្មានថាមិត្តរបស់យើងប្រសប់
បែបនេះសោះ!!ប្រយ័ត្នតែអ្នកដែលជាអ្នកតាមលួងគឺជាឯងវិញម្ដងទៅទាន់គេលួងក៏ព្រមទៅ»ដាហ្វី
«គ្មានផ្លូវដែលយើងត្រូវលួងគេទេ»អ៊ុនឈី
«អឺ!!អោយតែវាពិត»ដាហ្វីនិយាយទាំងអស់សំណើចនិងមិត្តនាងម្នាក់នេះខ្លាំងណាស់
«អឺ!!នាងហ្វី»អ៊ុនឈីហៅដាហ្វីតិចៗ
«ស្អីឯង»ដាហ្វី
«វាគ្មានអីទេឯងសួររឿងយើងច្រើនហើយក៏ដល់ពេលដែលយើងត្រូវសួរឯងម្ដង»អ៊ុនឈីនិយាយទាំងញញឹម
ញាក់ចិញ្ចើមទៅកាន់ដាហ្វី
«សួរតែ១សំណួរសោះវាថាច្រើន!! អ៊ូយ ចង់ខ្ចល់ចាប់»ដាហ្វី
«នាងនេះ»អ៊ុនឈី
«ហើយឯងចង់សួររឿងស្អីឯង»ដាហ្វី
«គឺយើងចង់សួររឿងឯងនិងហើយ!!ឯងមើលទៅស្គមជាងមុនខ្លាំងណាស់ហ្វី»អ៊ុនឈី
«ស្គមអី!!យើងថាធម្មតាតើ!!ឯងនេះចេះតែមានហើយជួបវាលើកណា៎ក៏និយាយរឿងនិងដែរ»ដាហ្វី
«យើងសួរឯងមែនណា៎ហ្វី!!គេធ្វើបាបឯងត្រូវទេប្រាប់យើងតាមត្រង់ម៉ោគេធ្វើបាបឯងត្រូវទេ»អ៊ុនឈីនៅតែទទូចសួរដាហ្វីដដែលព្រោះនាងមើលទៅកាន់ទឹកមុខដាហ្វីក៏ដឹងថានាងកំពុងកុហក
«អ៉ើយឯងនេះស្លន់ស្លោជាងយើងម្ចាស់សាមីខ្លួនទៀត!!យើងមិនអីពិតមែនណា៎!!ហើយដែលឯងថាយើងស្គមនេះអាចម៉ោពីពួកយើងខានជួបគ្នាយូរក៏ថាបាន
«យូរស្អី2អាទិត្យហ្នឹង»អ៊ុនឈី
«ហ៊ើយ!!តែយើងថាគ្មានអីគឺគ្មានអីហើយ»ដាហ្វី
«តែ...»អ៊ុនឈីនាងរកនិយាយហើយស្រាប់តែ
«មកដល់ហើយចាស៎!!អ្នកនាង»បុគ្គលិកនោះបាននិយាយកាត់សម្ដីអ៊ុនឈីដោយយកម្ហូបមកដាក់អោយពួកគេទាំងពីរអ្នក ។
«អរគុណ!!ចាស៎»ពួកនាងនិយាយស្របគ្នាហើយបុគ្គលិកនោះក៏ដើរចេញទៅបាត់ទៅ
«ឆាប់ញ៊ាំទៅ»ដាហ្វីនិយាយហើយពួកនាងក៏ចាប់ផ្ដើមញ៊ាំអារហារជាមួយគ្នារហូតដល់អស់រួចពួកនាងក៏អង្គុយនិយាយគ្នាលេងមួយសន្ទុះទើបចាប់ផ្ដើមហៅគេគិតលុយ ។
បន្ទាប់ពីពួកនាងគិតលុយរួចហើយពួកនាងក៏រៀបចំដើរចូលក្នុងឡានវិញរួចអ៊ុនឈីក៏បានបញ្ជាចង្កូតឡានបើកទៅប្រលានយន្តហោះ

#ប្រលានយន្តហោះ

នៅពេលទៅដល់ប្រលានយន្តហោះហើយពួកនាងទាំងពីរនាក់ក៏បានចុះពីលើឡានរួចក៏ឃើញរួចក៏ឈរចាំបងប្រុសរបស់នាងមួយសន្ទុះក្រោយមកនាងក៏ក្រលែកទៅឃើញកម្លោះសង្ហារទាំងពីរអ្នកដែលម្នាក់ជាបងប្រុសរីឯម្នាក់ទៀតជាមិត្តភក្តិរបស់បងប្រុសពួកគេទាំងពីរបានបោះជំហ៊ានដើរចេញពីកន្លែងCheak In រួចក៏ដើរសំដៅមករកពួកនាងទាំងពីរ ។
«បងប្រុស»ដាហ្វី
និយាយទាំងរត់ទៅអោបជេកជាប់យ៉ាងណែននាងចង់ប្រាប់គេចានាងពិតជានឹកគេខ្លាំងណាស់
«បងនឹកឯងណាស់ហ្វី»ជេក
និយាយទាំងអោបតបទៅកាន់ប្អូនស្រីជាទីស្រឡាញ់យ៉ាងណែនដៃតែម្ដងព្រោះខានជួបគ្នាយំហើយគេនឹកនាងសឹងតែស្លាប់ទៅហើយ
«ខ្ញុំក៏នឹកបងដែរ»ដាហ្វី
«អ្ហេះ អ្ហែម!!គ្មានអ្នកណានឹកខ្ញុំទេហេស៎!!បើគ្មានទេគេខឹងហើយ»អ៊ុនឈីនិយាយទាំងពេបមាត់ដាក់ពួកគេ
«បងក៏នឹកឯងដែរឈីឈី»ជេក
«អ៊ូយ!!ខ្ញុំក៏នឹកបងជេកដូចគ្នាណា៎»អ៊ុនឈី
«អា៎!!បង Felix»ពេលដែលប្រលែងចេញពីការអោបរបស់ជេកហើយដាហ្វីក៏ក្រលែកឃើញFelix ដែលនៅឈរជិតនោះទើបហៅ
«សួស្ដី!!បង Felix »អ៊ុនឈី
«បងស្មានតែពួកឯងមិនឃើញបងទៅហើយ»Felix
និយាយបែបលក្ខណៈលេងសើចទៅកាន់អ៊ុនឈីនិងដាហ្វី
«អ៊ូយ!!កុំនិយាយបែបនេះមើស៎»អ៊ុនឈី
«មែនហើយ»ដាហ្វី
«បងនិយាយលេងទេ»Felix
និយាយទាំងញញឹមស្រស់ទៅកាន់ពួកនាងហើយពួកគេក៏បានដើរចូលទៅក្នុងឡានរួចក៏នាំJakeនិងFelix ទៅខនដូរបស់ពួកគេពេលដែលទៅដល់ពួកគេក៏បានចុះហើយនិយាយទៅកាន់ពួកនាង
«យប់នេះ!!ទៅដើរលេងជាមួយគ្នាណា៎»Jake
«ខ្ញុំដឹងហើយចាស៎»ពួកនាងនិយាយតំណាលគ្នាហើយក៏បើកឡានចេញទៅ
«ជូនយើងទៅផ្ទះសិនទៅឈី»ដាហ្វី
«អូខេ»
និយាយហើយអ៊ុនឈីក៏បញ្ជាចង្កូតជូនដាហ្វីទៅផ្ទះវិញទៅ។ ប្រហែលជា30នាទីពួកនាងក៏បានមកដល់ភូមិគ្រឹះរបស់ជុងហ្គុកវិញ
«ចូលលេងសិនទេ»ដាហ្វី
សួរទៅកាន់អ្នកជាមិត្តមុននិងចុះពីលើឡាន
«អត់ទេ!!ថ្ងៃនេះយើងប្រញ៉ាប់!!ចាំលើកក្រោយចាំមកលេងឯងណា៎»អ៊ុនឈិ
«អូខេ bye bye »ពួកនាងនិយាយគ្នាហើយដាហ្វីក៏ដើរទៅឈរមុខរបងផ្ទះហើយអ៊ុនឈីក៏បើកចេញទៅនៅពេលដែលអ៊ុនឈីចេញទៅហើយនាងក៏
បានដើរចូលតែនាងដូចជាលឺសម្លេងអ្វីម្យ៉ាងចេញពីខាងក្នុង
ភូមិគ្រឹះរួចនាងក៏បានដើរចូលទៅខាងក្នុងពេលនោះរឿងដែលនាងមិនចង់ឃើញវាក៏បានឃើញពេញភ្នែកទាំងគូរបស់នាង

[តើមានរឿងអ្វីនាងបានឃើញអី??]

            -------------------------------------
Tᴏ ʙᴇ ᴄᴏɴᴛɪɴᴜsᴇ( ˘ ³˘)♥
ខមិនសាច់រឿងម្នាក់មួយផងណា៎បើអាចជួយចូលlike albumរឿងម្នាក់មួយផងណា៎
40shares សម្រាប់ភាគបន្ទាប់
#ស្រឡាញ់អ្នកអានខ្លាំងៗ🌸❤️

សរសេរដោយ:  ❥𝙹𝙴𝙶 ♥︎

Mafia husband 😈💔(complete✔️✔️)On viuen les histories. Descobreix ara