Part19

3.8K 164 4
                                    



គ្រាន់តែពួកគេដើរចូលទៅដល់ខាង
ក្នុងភ្លាមក៏លេចរូបរាងនារីម្នាក់ចេញមកហើយនារីម្នាក់នោះគ្មានអ្នកណាក្រៅពី លី អ៊ុនត្រា នោះទេ
«ជុង!!បងទើបតែមកពីណា អូនមកចាំបងយូរហើយតែមិនឃើញបងមកផ្ទះសោះ»អ៊ុនត្រារត់សំដៅទៅរកជុងហ្គុករួចក៏សរសៀរចូលទៅអោបជុងហ្គុកចំពោះមុខរាងតូចច្រឡឹងដែលមាននាមជាប្រពន្ធរបស់មនុស្សដែលនាងអោប
«ខ្ញុំមានបានប្រាប់អោយនាងចាំដែរទេ?»
ជុងហ្គុកសួរទៅកាន់ស្រីដែលកំពុងតែអោបគេទាំងមុខស្មើធេងធ្វើអោយនាក់ដែលត្រូវគេថាអោយស្ទើរតែក្អួតឈាមក្ដុកធ្លាក់ដល់ដីទៅហើយ ពីមុនគេស្រឡាញ់អ៊ុនត្រាខ្លាំងណាស់តែឥឡូវគេដូចជាធុញទ្រាន់មិនចង់ឃើញវត្តមានរបស់នាងទៅវិញ
«ជុង បង..បងលែងស្រឡាញ់អូនហើយហេស៎»អ៊ុនត្រាសួរទៅកាន់ជុងហ្គុកតែរាងក្រាស់បែរជាមិនឆ្លើយតបរួចក៏ដើរចូលទៅក្នុងភូមិគ្រឹះបាត់ទៅវារឹតតែធ្វើអោយអារម្មណ៏ក្រោធខឹងរបស់ស្រីពិសពល់ម្នាក់នេះកាន់ក្ដៅឡើងនាងបានសម្លក់មុខដាហ្វីដែលឈរនៅចំពោះមុខស្ទើរតែជ្រុះគ្រាប់ភ្នែករួចក៏ដើរចូលទៅជិតរាងតូច
«ហឹស ក្ដីសុខណាស់ហេស??
កុំភ្លេចណា៎ថាបងជុងគ្រាន់តែយកនាងលេងសើចទេ»អ៊ុនត្រានិយាយទាំងញញឹមចុងមាត់ទៅកាន់ស្រីតូចរួចក៏ដើរចូលទៅក្នុងតែនាងក៏ទុចដំណើរងក់រួចក៏ដើរមករកនាងតូចម្ដងទៀត
«អ៎មែនហើយ!!នាងប្រហែលជា
ស្គាល់ក្ដីសុខតែមួយថ្ងៃនេះទេមើលទៅ!!ព្រោះថាមនុស្សដូចជា លី អ៊ុនត្រា គ្មានថ្ងៃអោយបង ជុងទៅនរណាម្នាក់ឡើយ»អ៊ុនត្រានិយាយទាំងមានអំណួតរួចក៏ដើរចូលទៅក្នុងភូមិគ្រឹះទៅ
«បង ជុង ហា៎»អ៊ុនត្រាស្រែករកជុងហ្គុក
ភ្លាមៗពេលដែលចូលមកដល់ក្នុងភ្លាមរីឯនាងតូចដាហ្វីវិញក៏បានដើរហួសអ៊ុនត្រទៅចង្ក្រានបាយដើម្បីយកបន្លែសាច់ដែលនាងបានទៅទិញជាមួយជុងហ្គុកនោះទៅអោយអ្នកបម្រើធ្វើរួចក៏ដើរមកមុខវិញតែក៏ឃើញក្រសែភ្នែករបស់ស្រីពិសពុលម្នាក់នោះសម្លក់នាងឥតឈប់ដោយស្រែកហៅជុងហ្គុកបណ្ដើរសម្លក់នាងបន្ដើរ
«បានហើយថ្លង់ណាស់»ដោយអត់ទ្រាំ
និងភាពគ្មានសុជីវធម៌របស់ស្រីម្នាក់នោះលែងបាននាងក៏ស្ដីអោយស្រីម្នាក់នោះតែម្ដង
«នាង...នាងកុំគិតអោយសោះថាបង
ជុងស្រឡាញ់នាង»អ៊ុនត្រា
«ខ្ញុំមិនដែលគិតទេថាគេស្រឡាញ់ខ្ញុំ
នាងគិតតែម្នាក់ឯង»ដាហ្វីឆ្លើយទាំងទឹកមុខរៀបស្មើរមែនហើយទោះជាជុងហ្គុកធ្វើល្អដាក់នាងកាលពីព្រឹកមិញមែនពិតតែនាងមិនបានគិតនោះទេថាគេមានចិត្តលើនាង
«គិតថាខ្ញុំជឿពាក្យសម្ដីរបស់នាងមែនទេ??»អ៊ុនត្រា
«នាងជឿឬមិនជឿស្ថិតនៅលើខ្លួន
របស់នាង»ដាហ្វីនិយាយហើយក៏ដើរហួសអ៊ុនត្រារួចក៏បោះជំហ៊ានឡើងទៅខាងលើដើម្បីទៅសំអាតកាយនិងផ្លាស់ប្ដូរសម្លៀកបំពាក់ចេញព្រោះថាពេលនេះស្បៃរាត្រីក៏ជិតចូលមកដល់ដែរ ។ នៅពេលដែលស្រីតូចឡើងទៅខាងលើបាត់អ៊ុនត្រាបានត្រឹមតែឈរក្ដៅក្រហាយចិត្តម្នាក់ឯង
«ហឹស!!នាងគិតថាយើងចុះចាញ់
នាងត្រឹមនេះហេស៎គ្មានផ្លូវទេ»អ៊ុនត្រានិយាយហើយក៏ដើរទៅអង្គុយនៅលើសាឡុងរងចាំរហូតដល់ដាហ្វីនិងជុងហ្គុកចុះមកប្រហែលកន្លះម៉ោងពួកគេទាំងពីរនាក់ក៏បានចុះមកដំណាល់គ្នាតែរឿងដែលធ្វើអោយពួកគេទាំងពីរហួសចិត្តនោះគឺអ៊ុនត្រានៅអង្គុយលើសាឡុងមិនព្រមទៅណា៎
«មិនទៅផ្ទះទេហេស៎!!»ជុងហ្គុក
បន្លឺឡើងទៅកាន់ស្រីដែលអង្គុយលើសាឡុងនោះគ្រាន់តែនាងលឺសម្លេងជុងហ្គុកភ្លាមនាងក៏ស្ទុះងើបវឹងដើរសំដៅទៅរករាងក្រាស់ភ្លាម
«គឺខ្ញុំចង់ញ៊ាំបាយនៅទីនេះជាមួយបង»អ៊ុនត្រា
«អ៎!!»ជុងហ្គុកនិយាយហើយក៏ដើរទៅរកតុអារហាររួចអ្នកបម្រើក៏លើកម្ហូបមកដាក់នៅលើតុបន្ទាប់មកពួកគេទាំងបីក៏ចាប់ផ្ដើមញ៊ាំអារហារពេល្ងាចជាមួយគ្នាដែលបញ្ចប់ទៅយ៉ាងដោះកក្រោះ។

Mafia husband 😈💔(complete✔️✔️)Where stories live. Discover now