****
       _At jeon company_

        នៅពេលដែលបើកឡានមកដល់ក្រុមហ៊ុនរបស់ជុងហ្គុកភ្លាមថេយ៉ុងក៏ដើរចូលរួចចុចជណ្ដើរយន្តឡើងទៅជាន់ដែលជុងហ្គុកធ្វើការពេលទៅដល់គេក៏សំដៅទៅofficeរបស់ជុងហ្គុក
"hyung អាហ្គុកមិនទាន់ដឹងខ្លួនទៀតហេស៎ " ថេយ៉ុងសួរទៅកាន់បងៗរបស់ខ្លួនរួចក៏ដាក់បង្គុយលើសាឡុងជិតយ៉ុនហ្គី
" អឹម!! មិនទាន់ក្រោកទេ !!ចុះដាហ្វី " ណាមជូន
" មិនអីទេគ្រាន់តែបាត់ការចងចាំមួយរយៈ " ថេយ៉ុង
"អឹម" កំពុងតែនិយាយគ្នាសុខៗជុងហ្គុកក៏បើកភ្នែកសន្សឹមៗរួចក៏ងើបមុខឡើងមើលបងប្អូនរបស់គេទាំងចម្លែកចិត្ត
" hyung " ជុងហ្គុកងើបឡើងទាំងមានអារម្មណ៏ឈឺក្បាលខ្ទោកៗដូចជាត្រូវវថ្នាំគេហើបមាត់ហៅអ្នកជាបងតិចៗទាំងជ្រួញចិញ្ចើមចូលគ្នាក្នុងចិត្តនឹកសែនឆ្ងល់យ៉ាងខ្លាំងថាហេតុអីបានជាបងប្អូនពួកគេមកប្ដុំក្បាលទីនេះទាំងអស់គ្នាមិនទៅធ្វើការធ្វើងារអីទេឬយ៉ាងម៉េច
" ភ្ញាក់ហើយហេស៎ " ហូសុក
" បាទ !! តែម៉េចបានជាhyungមកទីនេះ " ជុងហ្គុកសួរសំណួរដែលគេឆ្ងល់ទៅកាន់បងៗធ្វើអោយពួកគេទាំងអស់គ្នាជ្រួញចិញ្ចើមហួសចិត្តនិងគេជាខ្លាំង
" ឯងមិនចាំអីខ្លះទេ !! ហេស៎ " ណាមជូនស្រែកសួរគេខ្លាំងទាំងលើកដីទៅទាញកអាវគេជាប់ ។ កាយវិការប្លែកៗរបស់បងប្រុសធ្វើអោយជុងហ្គុកឆ្ងល់មិនស្ទើរថាមានរឿងអីហេតុអីក៏ចាំបាច់ក្ដៅក្រហាយដល់ថ្នាក់នេះ
" hyung ស្ងប់អារម្មណ៏សិនទៅ " ដោយឃើញស្ថានការណ៏បែបនេះថេយ៉ុងក៏ចូលទៅឃាត់រួចក៏សម្រួលអោយណាមជូនទៅអង្គុយមួយជំហៀងសិន
" ឥឡូវយើងសួរឯង អាជុង !! តើឯងចាំអ្វីខ្លះ " ថេយ៉ុងសួរទៅកាន់ជុងហ្គុកមួយៗធ្វើអោយជុងហ្គុកព្យាយាមគិតទាំងឈឺក្បាល
" ឈូរ៉ាលេខាស្រីរបស់ខ្ញុំបានចូលមករួចក៏និយាយថាមានក្លិនទឹកអប់ថ្មីដែលបងស្រីនាងទើបនិងចេញលក់នាងថាអោយខ្ញុំមួយពេលនោះខ្ញុំបដិសេធមិនយកទេតែនាងក៏បាញវាពីលើមុខខ្ញុំរួច..... " ជុងហ្គុកនិយាយបានត្រឹមនេះក៏ព្យាយាមបិទភ្នែកគិតពីរឿបន្តតែគិតមិនចេញសោះ
" យ៉ាងម៉េចទៀត " ពួកគេអោនទៅសួរជុងហ្គុកគ្រប់គ្នារីឯជុងហ្គុកក៏ព្យាយាមគិតសកម្មភាពបន្តតែ....
" ខ្ញុំចាំតែប៉ុណ្ណឹងទេ ពេលបើកភ្នែកមកឃើញគេងលឺរសាឡុងនេះហើយក៏ឃើញពួកhyung " ជុងហ្គុកតបទៅកាន់ពួកគេហើយថេយ៉ុងក៏ងក់ក្បាលវាពិតជាដូចអ្វីដែលគេគិតពិតមែន
"អីច្ចឹងឯងប្រហែលជាត្រូវថ្នាំហើយ !! ហើយ ឈូរ៉ាឆ្កួតស្អីនោះយើងដេញចេញហើយ " ថេយ៉ុង
" ហេតុអីទៅ " ជុងហ្គុកសួរពួកគេទាំងមិនអស់ចម្ងល់ហើយពួកគេក៏មើលមុខ
" គឺ ..........
" ហាស៎ !! មានរឿងដល់ថ្នាក់ហេស៎ " ជុងហ្គុកស្រាប់តែភ្ញាក់ផ្អើលពេលដែលស្ដាប់រឿងទាំងអស់នេះហើយគេពិតជាមិននឹកស្មានពិតមែន
" អឺ !! ហើយមានរឿងមួយទៀតដែលឯងមិនដឹងតែថាឯងកុំទាន់អាលដឹងអីល្អជាង " ថេយ៉ុងនិយាយទៅកាន់ជុងហ្គុកវារឹតតែធ្វើអោយគេឆ្ងល់កាន់តែខ្លាំងព្រោះគេមិនទាន់បានប្រាប់ពីរឿងដាហ្វីគ្រោះថ្នាក់ទេគេប្រាប់បានត្រឹមតែដាហ្វីចូលមកឃើញតែប៉ុណ្ណឹង
" រឿងអីទៅ hyung " ជុងហ្គុក
" ពេលនេះប្រាប់មិនទាន់បានទេ " ថេយ៉ុង
" បាទ៎ " ជុងហ្គុក

Mafia husband 😈💔(complete✔️✔️)Unde poveștirile trăiesc. Descoperă acum