(29) End Part [Jimin&Lyma]

2.5K 110 17
                                    

+Kang Villa
រាងក្រាស់ដែរគេងនៅលើគ្រែបើកភ្នែកឡើងម្តងបន្តិចៗដោយនៅឈឺក្បាលធីងធោងនៅឡើយ។ ដៃក្រាស់ចាប់ផ្តើមវាសរករាងតូចនៅលើពូកហើយក៏ស្ទុះក្រោកឡើងភ្លាមបន្ទាប់ពីដឹងថាមិនឃើញរាងតូចនៅទីនេះ!។
«Roza!!!!!!» គេក៏ប្រញាប់ក្រោកឡើងហើយដើរទៅបន្ទប់ទឹកដើម្បីរករាងតូច «Roza!!!!» គេក៏ដើរទៅមើលនៅទូសម្លៀកបំពាក់ក៏ឃើញថាមានតែសម្លៀកបំពាក់គេប៉ុន្នោះ៕
«នេះនាងទៅចោលយើងមែនហ្អេ៎? ពុទ្ធោអើយ!!!»
រាងក្រាស់ក៏យកទៅជ្រោងសក់ទាំងមួម៉ៅហើយដើរទៅអង្គុយនៅលើពូករួចក៏ប្រទះឃើញនៅក្រដាសម្យ៉ាងដែរធ្លាក់នៅគៀនគ្រែ រួចគេក៏លើកវាយកមកមើល។ បន្ទាប់ពីប្រណឹតមើលក្រដាស់នោះអស់គេក៏បើកភ្នែកធំៗដូចជាភ្ញាក់ផ្អើលនឹងរឿងអ្វីម្យ៉ាង «នាងមានកូនមួយ
សប្តាហ៍ហើយ?»
«កាលពីយប់មិញខ្ញុំបានធ្វើស្អីខ្លះទៅ? នេះ...»
Skip
#Roza
រាងស្តើងគ្រងឈុតសាមញ្ញមួយឈុតអង្គុយនៅលើកៅអីជាប់មាត់សមុទ្យហើយសម្លឹងមើលទៅផ្ទៃទឹកខៀវ
ស្រងាត់ទាំងទឹកមុខសោកសៅ...ដៃតូចៗចាប់ផ្តើមស្ទាបពោះរៀបស្មើដែមានដុំសាច់តូចមួយនៅក្នុងនោះ...
«កូនសម្លាញ់! កូនចង់ដឹងទេថាកាលពីមុនម៉ាក់មកពីណាហើយម៉ាក់ជួបអ្វីខ្លះ?»
«កាលពីមុនម៉ាក់គ្រាន់តែជាក្មេងកំព្រាម្នាក់ដែគ្មានឪពុកម្តាយគ្មានសាចញាតិបងប្អូន តែពេលដែម៉ាក់ធំបន្តិចម៉ាក់ក៏សំណាងមានគ្រួសារមួយយកទៅចិញ្ចឹមបីបាច់យ៉ាងល្អតែអ្វីដែសំខានម៉ាក់ស្រលាញ់បងប្រុសចិញ្ចឹមម៉ាក់ណាស់ វាអាចស្តាប់មើលទៅគួឱ្យអស់សំណើចបន្តិច តែ
ម៉ាក់ស្រលាញ់គេណាស់ រហូតដល់ថ្ងៃមួយគេ...បំពានលើម៉ាក់ទាំងកំហឹងក្នុងខ្លួនរបស់គេ ពេលនោះម៉ាក់ខឹងនឹងគេណាស់ តែម៉ាក់នៅតែមិនអាចឈប់ស្រលាញ់គេ!!
ហឹកហឹក» ពាក្យសម្តីគ្រប់ម៉ាតនិយាយដាបដោយទឹកភ្នែកជាប់ថ្ពាល់ វាឈឺណាស់ ឈឺរហូតនាងទប់ទឹកភ្នែកមិនបានក៏យំចេញមកទាំងមិនចង់។ ខ្លួនជាមនុស្សស្រីហើយថែមទាំងមានកូននៅវ័យសិក្សាបែបនេះទៀត តើនាងត្រូវដោសស្រាយបែបណាជាមួយរឿងអស់នេះ អាយុទើបតែ១៧ឆ្នាំហើយក៏មានកូនថែមទាំងពេលនេះមានខ្លួនតែមួយទៀត។

#Paris
+ Jung Villa
រាងតូចច្រលឹងលីម៉ាជាមួយនឹងរូបដៃតូចអង្គុយនៅលើសាឡុងមើលសៀវភៅសម្រាប់អ្នកម្តាយដែមានផ្ទៃពោះជាមួយស្នាមញញឹម។ «Ma!!!» រាងក្រាស់ដែចុះមកពីខាងលើក៏សួរទៅកាន់នាង។ តែរាងតូចមិនតបនឹងសម្តីរបស់គេហើយក៏បង្វែអារម្មណ៍មកមើលសៀវភៅរបស់នាងវិញ។
«......»
«ពេលណាអូនឈប់ខឹងនឹងបងទៅ?»
«ខ្ញុំមិនបានខឹងទេ! លោកជាអ្នកអាកាត់ដោយខ្លួនឯង»
«ចឹងមានន័យថាអូនឈប់ខឹងនឹងបងហើយមែនទេ??»
«មិនដឹង!!»
«ហីយ៉ា!! ប្រពន្ធសម្លាញ់ហ្អា! អូនឈប់ស្រលាញ់បង
ហើយមែនទេ?» ជីមីនក៏រហ័សចូលទៅអង្គុយជិតនាងដោយប្រើទឹកមុខម្ញិកម្ញក់អង្វកដាក់នាង។
«ចុះលោកដែស្រលាញ់ខ្ញុំទេ?»
«ប្រាកដជាស្រលាញ់ហើយ!!»
«មានអីមកបញ្ចាក់?»
«បេះដូងបងនេះហើយ!! ស្ទាបមើលទៅ» គេក៏ទាញដៃនាងមកដាក់លើទ្រូងខាងឆ្វេងរបស់គេ។
«ហុឺយ...បានហើយ!! រអើមណាស់...កុំនិយាយផ្អែមល្ហែមពេកអី! មិនទម្លាប់»
«បន្តិចទៀតអូនក៏ទម្លាប់ហើយ!!» គេក៏និយាយដោយស្នាមញញឹមដាក់នាង ចំណែករាងតូចក៏ធ្លោយស្នាមញញឹមបន្តិចដូចគ្នាដោយសាចរឹករបស់គេទើបធ្វើឱ្យនាងខឹងនឹងគេមិនបានយូ។
«បងចង់នាំអូនទៅដើរលេង!!»
«មិនទៅទេ!!»
«ហេតុអី? បងមិនចង់ឱ្យអូននៅតែផ្ទះ មើលទៅស្មុកណាស់គួតែចេញទៅដើរលេងខាងក្រៅខ្លះ!!»
«គិតមើលសិន!!»
«មិនបាច់គិតទេ!! ទៅឥឡូវតែម្តងទៅ! មោះ»
«អេ!!!!» និយាយចប់គេក៏អូសដៃនាងចេញទៅហើយបើកឡានទៅបាត់។
ឡានសារីទំនើបចេះតែបើកទៅរើយៗដោយរាងតូចមិនដឹងថាគេនាំនាងទៅណា។ មួយស្របកក្រោយគេក៏នាំនាងមកសមុទ្យម្តងទៀត វាជាសមុទ្យដែគេនឹងនាងមកពីម្សិលមិញ។ «ហេតុអីក៏មកទីនេះ?»
«Ma!!! ជីវិតបងតាំងពីដើមមកមិនដែទទួលបានក្តីស្រលាញ់នោះទេ បងក៏មិនដែយល់ពីស្នេហានឹងភាពកក់ក្តៅដូចគ្នា »
«លោក...លោកកើតអី?»
«តែពេលនេះបងបានជួបអូន បងក៏ស្គាល់នៅកាស្រលាញ់នឹងភាពកក់ក្តៅដែបងទទួលបានពីអូន ទោះបងតែងតែធ្វើបាបអូនយ៉ាងណាក៏ដោយ ក៏អូនមិនដែស្អប់បងនឹងឈប់ស្រលាញ់បងដូចគ្មា នេះជាមូលហេតុដែរបងជ្រើសរើសអូនជាមនុស្សដែបងអាចកាន់ដៃដើរទៅមុខជាមួយគ្នា»
«ហឹកហឹក...លោកនិយាយអី? លោកធ្វើឱ្យខ្ញុំយំហើយឃើញទេ? ក្រែងប្រាប់ថាមិនធ្វើឱ្យខ្ញុំនោះអី?»
«ហឹស...កុំយំអីក្មេងឆ្កួត!!»
«ហឹកហឹក...»
«សន្យាបានទេ? ថានឹងនៅស្រលាញ់បង នៅទទួល
យកបុរសអាក្រក់ម្នាក់នេះ បុរសដែតែងតែធ្វើបាបអូនគ្រប់ពេល...សន្យាបានទេ?»
«ហឹក...អឹម!! អូនសន្យា»
«បងក៏សន្យាដូចគ្នាថានឹងធ្វើជាប្តីដល់ល្អហើយជាប៉ាដល់ល្អសម្រាប់អូននឹងកូន!! អរគុណាស់ អរគុណគ្រប់យ៉ាង អរគុណដែជាចូលមកក្នុងជីវិតបង»
«ហឹកហឹក...អូនក៏អរគុណដូចគ្នា អរគុណដែស្រលាញ់ស្រីឡប់ដូចជាអូន»
«ហឹស...បានហើយ! ឈប់យំទៅ» រាងក្រាស់ក៏ក្រសោបឱបរាងតូចជាប់ទ្រូង....
(ស្នេហារបស់ពួកគេល្មមមកដល់ពេលនេះគឺវាវេតនាណាស់ វាមិនងាយស្រួលនោះទេ ទម្រាំតែបង្កើតបានគ្រួសារដែពោពេញដោយក្តីស្រឡាញ់មួយនេះវាគឺពីបាកណាស់) End
Next DongWon&Roza💔

To be continued

Lovely Brother (គុំនុំចាស់🔥 )season2 ✔️CompletedWhere stories live. Discover now