ភាគទី១ : សុំទោសដែលយើងមិនល្អគ្រប់គ្រាន់សម្រាប់ឯង

Start from the beginning
                                    

Jungkook ដាក់រាងកាយទន់ខ្សោយដោយសារបណ្តាសារបស់ Taehyung ទៅក្នុងរង្វង់គំនូសពិធីដែលមនុស្សរបស់ទ្រង់បានរៀបចំ ដៃរឹងមាំចាប់ស្មាតូចទាំងសងខាងនោះឱ្យអង្គុយត្រង់ខ្លួនខណៈភ្លើងទៀនជុំវិញខ្លួនឆេះឡើងដូចដែលបានគ្រោងទុក។
វឹបប៎!!!
Taehyung អង្គុយស្ងៀមស្របពេលមានអារម្មណ៍ថាខ្លួនចាប់ផ្តើមស្រាលដូចជាកំពុងអណ្តែតលើអាកាស របស់របរជុំវិញខ្លួនហោះអណ្តែតឡើងដូចត្រូវចាប់លើក សូម្បីតែសក់របស់គេនិងរបស់ Jungkook ក៏ហោះឡើងដូចគ្នា។
« Taehyung ត្រៀមខ្លួនណា៎!!! » Jungkook ផ្តល់សញ្ញាមុននឹងចាប់ផ្តើមពិធី។
« ថ្ងៃនេះយើង Jeon Jungkook បុត្រាទីបួនរបស់ពូជពង្សចចកសូមយកមេឃដីជាសាក្សីធ្វើពិធីលាងបណ្តាសាឱ្យ Kim Taehyung ក្រោមហេតុផលគេជាមនុស្សរបស់យើង យើងហ៊ានធានាថាគេគ្មានថ្ងៃជាហេតុផលធ្វើឱ្យពូជពង្សចចកវិនាសជាដាច់ខាត តែបើគេធ្វើវា យើងនឹងយកក្បាលចចករោមមាសរបស់យើងមកទទួលទោសកំហុសគ្រប់យ៉ាង សូមមេត្តាដោះបណ្តាសារបស់ស្តេចចចកចេញពីខ្លួនគេ »
« អាក៎..... អាកកក៎..... លែង-លែងខ្ញុំទៅ... ខ្ញុំឈឺ.. លែង »
Taehyung ងើយមុខឡើងស្រែកខ្លាំងៗខណៈដៃមនុស្សចចកដែលដាក់លើខ្នងរបស់គេចាប់ផ្តើមញ័រឥតឈប់ឈរ គេមានអារម្មណ៍ថាគ្រប់យ៉ាងក្នុងខ្លួនកំពុងត្រូវស្រូបចេញទៅខាងក្រៅតាមរយៈដៃរឹងមាំរបស់ Jungkook គ្រប់ផ្នែកនៃរាងកាយឈឺប្រៀបដូចត្រូវអារសាច់ជាដុំៗ។
« ទ្រាំបន្តិច Taehyung តែបន្តិចប៉ុណ្ណោះ »
« លែង.. លែងខ្ញុំទៅ.... អាកកកកក៎.... »
ការឈឺចាប់នៅតែបន្តកើតមានខ្លាំងឡើងៗ តែមិនយូរប៉ុន្មានគ្រប់យ៉ាងក៏ប្រែមកធម្មតាវិញ ស្ថានភាពរបស់ Tae ស្រាប់តែល្អប្រសើរឡើងភ្លាមៗ ការឈឺចាប់និងភាពទន់ខ្សោយទាំងប៉ុន្មានរលាយបាត់ត្រឹមពេលមួយពព្រិចភ្នែក ម្តងនេះទើបគេអាចស្តាប់លឺសម្លេងដង្ហក់ដង្ហើមរបស់អ្នកខាងក្រោយបានយ៉ាងច្បាស់។
« Ju-Jungkook!!! » Taehyung ងាកក្រោយស្រវ៉ាចាប់ដៃម្ចាស់ឈ្មោះដែលដួលទ្រេតទៅខាងក្រោយ តែចាប់ផុតទើបធ្វើឱ្យទ្រង់ដួលទៅលើកម្រាល។
« លោកម្ចាស់ » Yukine រត់ពីចម្ងាយមកជួយលើកម្ចាស់ប្រុសបន្ទាប់ពីធុំក្លិនឈាមទៅដល់ខាងក្រៅបន្ទប់តែត្រូវទ្រង់ច្រានចេញហើយក្រោកអង្គុយដោយខ្លួនឯង។
« នាំ Taehyung ទៅសម្រាកទៅ » Jungkook ខ្ទប់ទ្រូងប្រឹងក្រោកអង្គុយខណៈឈាមហូរចេញពីមាត់តក់ទៅលើកម្រាល ភ្នែកខាងឆ្វេងរបស់ទ្រង់ឡើងពណ៌ក្រហមយ៉ាងចម្លែក តែម្ចាស់ខ្លួនព្យាយាមយកដៃបាំងដើម្បីកុំឱ្យអ្នកម្ខាងទៀតឃើញ។
« លោកកើតអី Jungkook? » រាងតូចនៅតែមិនព្រមថយចេញពីមនុស្សចចកទាំងដែលទ្រង់ព្យាយាមច្រានចេញមិនឱ្យចូលជិត។
« Yukine នាំគេចេញទៅ »
« ឆាប់ទៅ! » ស្រីស្អាតរហ័សចាប់អូសដៃមនុស្សធម្មតាម្នាក់ចេញពីម្ចាស់របស់ខ្លួនឱ្យបានកាន់តែលឿនកាន់តែល្អ ទឹកមុខរបស់នាងស្ទើរស្រក់ឈាមពេលឃើញសភាពរបស់ម្ចាស់។
« Jungkook..... Jungkook កើតអី? គេកើតអី? »
« សម្រាកឱ្យបានល្អទៅ »
Yukine អូសដៃ Taehyung ទៅដាក់លើគ្រែនិងប្រាប់គេឱ្យសម្រាកទាំងមិនរវីរវល់ជាមួយសំណួរទាំងអស់នោះព្រោះនាងត្រូវប្រញាប់ទៅមើល Jungkook វិញ។
« កុំទៅ ឆ្លើយនិងខ្ញុំសិនមក ឆ្លើយនិងខ្ញុំ!!! » រាងតូចស្រែកគំហកខ្លាំងៗធ្វើឱ្យអ្នកម្ខាងទៀតងាកមុខមករកម្ចាស់សម្លេងជាមួយកែវភ្នែកចង់ហែកគេស៊ីទាំងរស់។
« បិទមាត់ទៅ ទ្រង់ក្លាយជាបែបនេះក៏ព្រោះតែជួយជីវិតឯង បើទ្រង់មានរឿងអ្វីកើតឡើង ខ្ញុំនឹងសម្លាប់ឯងមិនខាន »
ផាំង!!!
សម្លេងបិទទ្វារលាន់ដូចផ្គររន្ទះដោយស្នាដៃរបស់ Yukine មិនរង់ចាំឱ្យសំណួរផ្សេងទៀតលាន់ចេញពីមាត់អ្នកម្ខាងទៀតទាន់។ Taehyung ទម្លាក់ខ្លួនទៅលើគ្រែយឺតៗមុននឹងស្នាមញញឹមលេចឡើងលើផ្ទៃមុខស្រស់ស្អាតរបស់គេ។

មនុស្សចចក [Completed]Where stories live. Discover now