ភាគបញ្ចប់

2.3K 229 4
                                    

       ព្រះរាជបុត្រាទីបីយាងមកដល់ប្រាសាទ របស់រាជបុត្រពៅ ហាក់ទទួលបានអារម្មណ៍ស្រណោះស្រណោក យ៉ាងចម្លែក មិនមែនព្រោះទ្រង់គិតដោយខ្លួនឯងឡើយ តែវាជាការពិត ដែលនៅក្នុងប្រាសាទ ប្រែជាមានបរិយាកាសអាប់អួរខុសធម្មតា សួរនាំខ្ញុំបម្រើក្នុងប្រាសាទហើយ ទើប Jimin បានដឹងថាវាទាក់ទងនឹងការចាកចេញរបស់ក្មេងម្នាក់នោះ ដូច្នេះប្អូនប្រុសពៅរបស់ទ្រង់បញ្ចេញប្រតិកម្មហើយឬ? រាងក្រាស់សើចតិចៗយាងសម្ដៅ Jungkook ដែលដេកលំហែតែម្នាក់ឯង ក្រោមដើមឈើធំមួយក្នុងសួន  ឃើញទិដ្ឋភាពគេបែបនេះ គួរឱ្យអាណិតណាស់ ព្រោះត្រូវប្រពន្ធរត់ចោល។
       “មិនគិតទៅតាមទេអ្ហេស៎?”
       “ទៅតាមធ្វើអី? គេក៏ចង់ចេញពីខ្ញុំឡើងញ័រខ្លួនទៅហើយ”
       ម្ចាស់ប្រាសាទតបហាក់ចម្អកឲ្យខ្លួនឯង គេនិយាយថាចង់ចាកចេញ ទ្រង់ក៏បំពេញបំណងគេ តែថ្ងៃដែលទ្រង់ត្រឡប់មកប្រាសាទដំបូង ទ្រង់មានកូនចិត្តលួចកុហកខ្លួនឯងថា ពេលបើកទ្វារឡើងនឹងអាចឃើញគេអង្គុយចាំទ្រង់ដូចមុន តែការពិតវាផ្ទុយគ្នា គេចាកចេញទៅបាត់តាំងពីពេលណា គ្មាននរណាហ៊ានរំឭកវាប្រាប់ទ្រង់ឡើយ។
       “ក៏ដឹងថាគេនិយាយមិនពិត គេមិនចាស់ទុំនោះទេ ប្រហែលជាគេ ងរ ចង់ឲ្យលួងបន្តិចប៉ុណ្ណោះ” Jimin ច្បិចដៃបង្ហាញប្អូនប្រុស។
       “ក្រែងបងស្អប់គេណាស់អ្ហេស៎? មកជួយនិយាយឱ្យគេធ្វើអី?”
       “ព្រោះគេមិនមែនម្ចាស់រាងកាយមួយនោះ កែវភ្នែករបស់គេស្មោះត្រង់ខុសពីមុនដាច់ស្រឡះ គេល្ងង់ខ្លាំងណាស់គ្មានល្បិចកលឡើយ ឯងដឹងច្បាស់ត្រូវទេ? ថាគេមិនមែន Kim Taehyung ធ្វើជាមនុស្សជំនួស គេដូចជាមកទទួលរងថ្មបាក់ ពួកខ្ញុំបម្រើច្បាស់ជាមិនពេញចិត្តនឹងវត្តមានរបស់គេប៉ុន្មានទេ”
       ចចករោមមាសនៅស្ងៀម បន្ទាប់ពីស្តាប់សម្ដីម្ចាស់បង ទ្រង់ដឹងច្បាស់ណាស់ថាគេមិនមែន Taehyung តាំងពីលើកដំបូងដែលគេឱបទ្រង់ អារម្មណ៍ខុសប្លែករវាងគេនិង Taehyung ពីមុន ទ្រង់អាចប្រាប់បានយ៉ាងច្បាស់ រង្វង់ដៃរបស់គេកក់ក្តៅណាស់ ពេលគេបរិភោគអាហារគេហាក់រីករាយណាស់ ពេលបានឃើញវត្ថុចម្លែក កែវភ្នែករបស់គេបញ្ចេញពន្លឺព្រៀកៗ ដោយក្តីចង់ដឹងចង់ឃើញ Tae ពីមុននិយាយថាស្អប់ខ្ពើមពេលទ្រង់ប៉ះពាល់ខ្លួនប្រាណរបស់គេ តែពេលនេះគេញញឹមយ៉ាងរីករាយ ពេលទ្រង់កាន់ដៃគេ មានចំណុចខុសគ្នាច្រើនណាស់ តែទ្រង់ស្រឡាញ់ Tae ពេលនេះជាង ដូច្នេះទើបព្យាយាមធ្វើគ្រប់បែបយ៉ាងតាមសម្ដីអ្នកបម្រើដើម្បីផ្គាប់ចិត្តគេ តែការតាមផ្គាប់ចិត្តរបស់ទ្រង់ហាក់មិនផ្ដល់ផ្លែផ្កាទាល់តែសោះ ទីបំផុតទ្រង់បែរជាធ្វើបាបផ្លូវចិត្តរបស់គេទៅវិញ។
       “តើបងសង្ឃឹមអ្វីពីមនុស្សគ្មានបេះដូងដូចខ្ញុំទៅ? គ្មានបេះដូងគឺមិនអាចស្រឡាញ់នរណាដោយពិតប្រាកដបានទេ ការចងចាំមិនមែនជាស្នេហាឡើយ” Taehyung បាននិយាយបែបនេះ ទង្វើរបស់ទ្រង់មិនមែនស្នេហាឡើយ។
       “បងម៉េចនឹងដឹងទៅ? បងមិនធ្លាប់មានស្នេហាផង តែមាតាធ្លាប់មានបន្ទូលថា ក្តីស្រលាញ់គឺចេញពីវិញ្ញាណមិនមែនបេះដូងទេ ស្រឡាញ់គឺស្រឡាញ់ហើយមិនបែងចែកថាប្រើអ្វីមកស្រឡាញ់ទេ”
       Jimin និយាយចប់លើកដៃរា បម្រុងនឹងចាកចេញ ព្រោះបរិយាកាសទីនេះអាប់អួរពេក មិនមានរសនិយមទាល់តែសោះ តែជំហានវែងៗត្រូវបានបង្អាក់ដោយសំណួររបស់អ្នកម្ខាងទៀត។
       “បងបានជួបគេត្រូវទេ?”
       “ត្រូវហើយ! គេល្ងង់ដល់ថ្នាក់នេះ ពេលនេះប្រហែលលង់ទឹកស្លាប់បាត់ក៏មិនដឹង”
       និយាយហើយសើច Jimin ដើរចេញប្រុយ ខណៈ Jungkook គាំងនឹងអ្វីដែលទ្រង់និយាយ តែវាអាចជាការពិត Taehyung មិនធ្លាប់ដឹងពីពិភពលោកខាងក្រៅឡើយ គ្រោះថ្នាក់ច្បាស់ជានៅជុំវិញខ្លួនគេមិនខាន។
       “ព្រះរាជបុត្រាស្រាក្រហមយកមកថែមហើយព្រះពរ” ខ្ញុំបម្រើស្រីម្នាក់លើកដបស្រាមកថែម មុននឹងឱនក្បាលលា។
       “ឈប់សិន! នាងមែនទេដែលនៅបម្រើ Taehyung?”
       “ព្រះពរ”
       “នាងមែនទេដែលនិយាយថា គេមិនចង់ដេកជាមួយយើងទល់ភ្លឺ មិនចង់ចេញទៅខាងក្រៅ មិនចូលចិត្តសម្លៀកបំពាក់ក្រាស់ៗ ចង់បានបន្ទប់ពណ៌ក្រហមហើយក៏មិនចូលចិត្តហូបសាច់?”
       Jungkook រៀបរាប់មួយៗដោយអារម្មណ៍ស្ងប់បំផុត ទ្រង់បានធ្វើតាមគ្រប់យ៉ាងដែលនាងនិយាយថា Tae ពេញចិត្ត តែចុងបញ្ចប់អ្វីដែលទ្រង់ធ្វើ ក្លាយជាមូលហេតុដែលនាំ Tae ចេញពីទ្រង់ និយាយមកទ្រង់ខុសអ្វីទៅ?
       “រឿ-រឿងនេះខ្ញុំបម្រើក្នុងប្រាសាទសុទ្ធតែបានដឹង”
       ស្រីស្រស់ប្រែជារដាក់រដុបនាងមិនបាននិយាយខុសពីការពិតឡើយ។
       “Tae ប្រាប់នាងពីពេលណា?”
       “គឺ...គឺ...ខ្ញុំម្ចាស់ឮតាមអ្នកបម្រើដទៃនិយាយតៗគ្នា..”
       “សូម្បីតែពាក្យចចាមអារ៉ាមក៏នាងហ៊ានយកមកប្រាប់យើងដែរឬ?”
       Jungkook សម្លឹងនាងដោយកែវភ្នែកទម្លាក់កំហុសកែវភ្នែកពណ៌មាសប្រែជាបញ្ចេញពន្លឺចម្លែក ញ៉ាំងឱ្យអ្នកម្ខាងទៀតភិតភ័យដល់លុតជង្គង់ចុះ ទាំងញ័រខ្លួនដោយភាពភ័យខ្លាច។
       “ខ្ញុំម្ចាស់-ខ្ញុំម្ចាស់ដឹងខុសហើយព្រះពរ គ្រប់គ្នានិយាយថា Taehyung ចូលចិត្តបែបនេះ ទើបខ្ញុំម្ចាស់យល់ថាទ្រង់អាចផ្គាប់ចិត្តគេដោយវិធីនេះ ខ្ញុំម្ចាស់គ្មានបំណងអ្វីផ្សេងទេ”
       រៀបរាប់ទាំងទឹកភ្នែកទឹកសំបោរ នាងមិនចង់ត្រូវទទួលទោសរបស់ប្រាសាទនេះដូចអ្នកបម្រើមុនៗដែលពាក្យកុហកឡើយ។
       “នាងបានឃើញទេ ថាគេរីករាយនឹងវាឬអត់?” រាងក្រាស់បន្ថយសម្លេង ទោះពេលនេះវាយនាងដល់ស្លាប់ក៏មិនបានអ្វីមកវិញដែរ។
       “គេមិនសូវហ៊ាននិយាយច្រើនឡើយ គ្រប់ពេលភ្ញាក់ឡើងពាក់កណ្ដាលអាធ្រាត គេនឹងក្រោកពីគ្រែដើររកទ្រង់ ពេលដឹងថាទ្រង់ត្រឡប់ទៅវិញ ក៏មិននិយាយអ្វីបន្ត ខ្ញុំម្ចាស់មិនដឹងពិតមែនថាគេខ្លាចនឹងនៅម្នាក់ឯង”
       “ចេញទៅ!”
       “ថ្វា-ថ្វាយបង្គំលាព្រះពរម្ចាស់”
       រាងក្រាស់យកដៃខ្ទប់មុខដោយភាពស្មុគស្មាញ Taehyung ខ្លាចភាពងងឹត បីសាចនៅឋានក្រោមសុទ្ធតែរស់នៅក្នុងភាពងងឹត វាជាភាពរីករាយប្រសិនបើគេមានកម្លាំងងងឹតខ្លាំងក្លា តែចំពោះ Tae ដែលមានតែវិញ្ញាណគ្មានសូម្បីរូបរាងពិតប្រាកដ ច្បាស់ជាត្រូវគេធ្វើបាបវេទនាខ្លាំងណាស់ តើទ្រង់គួរធ្វើបែបណាទៅ?
      
       ថ្ងៃបាក់រសៀល Taehyung ភ្ញាក់ឡើងទាំងធ្ងន់ក្បាល ឈឺរួបរឹតពេញខ្លួន តែមានអារម្មណ៍ថាធូរស្បើយបន្តិច ខ្លួនក៏ត្រជាក់មកវិញច្រើនដែរ តែពេលនេះឃ្លានខ្លាំងណាស់។ រាងតូចងាកមើលក្បែរខ្លួនភ្នែកក៏ប្រែជារលីងរលោងទឹកភ្នែកមួយរំពេច គឺមានមាន់ព្រៃដែលអាំងហើយស្រេចយ៉ាងក្រហមឈ្ងុយមួយនៅលើថ្មក្បែរនោះ ព្រះអើយ! គេនឹកក្លិនឈ្ងុយរបស់សាច់ខ្លាំងណាស់ តើយូរប៉ុណ្ណាហើយដែលគេហូបតែដំឡូងឆៅ?
       “របស់នរណា? ខ្ញុំហូបបន្តិចបានទេ?”
       រាងតូចសួរខ្លាំងៗ យកម្រាមដៃទៅចុចលើសាច់មាន់អាំងហើយយកមកលិឍតិចៗ ម្ដងហើយម្ដងទៀតព្រោះមិនហ៊ានហូប ម្ចាស់របស់វាច្បាស់ជាវាយគេស្លាប់មិនខានបើត្រឡប់មកវិញមិនឃើញមាន់។ Taehyung ថយក្រោយវិញហើយយកដំឡូងដែលគេកាយបានយកមកហូប វាឆៅរសជាតិមិនល្អសោះ តែវាប្រសើរជាងឃ្លានស្លាប់ដែរ ពេលគេដុះក្រញាំ គេនឹងចេញប្រមាញ់មាន់ព្រៃ ឬក៏ទន្សាយ ឬក៏ត្រី អ្វីក៏បានដែរ តែគេក៏មិនប្រាកដថាខ្លួនឯងមានក្រញាំឬអត់ដែរ វាពិតជាពិបាកណាស់ដែលកើតមកទន់ខ្សោយបែបនេះ។
       “ភ្លើង?”
       Tae ស្រែកនិងស្ទុះក្រោកសម្ដៅភ្នក់ភ្លើងហុយៗដែលនៅមានរងើក តែបាត់អណ្ដាតភ្លើងអស់ក្បែរនោះព្រមទាំងស្រវាឈើងាប់ៗដុំធំៗ ដែលគេបានរកទុក ទៅទម្លាក់ក្នុងភ្នក់ភ្លើងនោះបណ្ដាលឲ្យខ្ទាតហុយផេះទ្រលោម គេមិនអាចឲ្យភ្លើងនេះរលត់បានឡើយ គេមិនចង់ដេកក្នុងភាពងងឹតនៅពេលយប់តែម្នាក់ឯងទៀតទេ យ៉ាងហោចណាស់ភ្នក់ភ្លើងមួយនេះ នឹងជួយកាត់បន្ថយភាពភ័យខ្លាចរបស់គេបានខ្លះ តែពេលទម្លាក់ឈើងាប់ចូលទៅ ភ្លើងក៏រលត់អស់តែម្ដង រងើកភ្លើងក៏កប់ក្រោមផេះអស់។
       “អេ! ឆេះឡើង!” រាងតូចនិយាយហាក់ចង់យំ ហើយអង្គុយចុះយកដៃកាយដុំឈើធំៗ ដែលគេទម្លាក់ចូលមុននេះចេញ “អ្ហាយ៎!” Tae រលាស់ដៃរកយំព្រោះចាប់ចំរងើកភ្លើង ហើយស្រែកឡើងម្ដងទៀតពេលក្រឡេកឃើញជាយអាវរបស់ខ្លួនត្រូវភ្លើងឆេះតាំងពីពេលណាក៏មិនដឹង “អ្ហា៎! ឆេះ...ឈប់ឆេះទៅ!”
       Taehyung រត់ចុះទឹកអូរក្បែរនោះដោយមិនគិតច្រើន  តែអាវពណ៌សរបស់គេ ឆេះត្រង់ជាយអស់មួយដុំទៅហើយ ខ្លួនប្រាណក៏ប្រឡាក់ប្រឡូស មិនចាំបាច់និយាយដល់មុខឡើយ ផេះមុននេះហុយឡើងពេញក្បាលគេទៅហើយ សក់ក៏ឡើងរឹងអស់។
       “ផ្សាខ្លាំងណាស់”
       ម្ចាស់រាងកាយតូច អង្គុយចុះលើថ្ម បញ្ឈរជង្គង់ឱនមើលបាតជើងរបស់ខ្លួនដែលមុតដោយបន្លា កន្លែងខ្លះក៏ហើម ខ្លះក្រហមមានខ្ទុះផង គេព្យាយាមដកបន្លាចេញម្ដងៗតែវាឈឺខ្លាំងណាស់ ចេញពីប្រាសាទគេគ្មានស្បែកជើងពាក់ឡើយ ពេលគិតដល់ប្រាសាទ ទឹកភ្នែកក៏ស្រក់ចុះ Tae ឱនក្បាលផ្ទប់មុខនឹងជង្គង់យំ។
       “លោកម្ចាស់....”
       Taehyung យំរហូតដល់សសឹក តែមិនយូរប៉ុន្មានរង្វង់រឹងមាំមួយគូ ក៏ចូលមកឱបគេពីក្រោយយ៉ាងណែន។
       “ឱ្យបងសុំទោស... ពួកយើងត្រឡប់ទៅផ្ទះវិញទៅ...”
       Tae រហ័សកម្រើកខ្លួនងាកក្រោយ សម្លេងនេះពិតមែន គឺជាលោកម្ចាស់របស់គេពិតមែន។
       “លោកម្ចាស់...”
       រាងតូចយំកាន់តែខ្លាំង និងឱបតបទៅ Jungkook វិញ គេអាចមើលឃើញទឹកភ្នែកដែលដក់ក្នុងកែវភ្នែកទ្រង់ ខ្លួនប្រាណរបស់ទ្រង់កក់ក្តៅណាស់ គេមានអារម្មណ៍ថាមានសុវត្ថិភាពណាស់។
       “យកទូលបង្គំធ្វើជាទាសករម្ដងទៀតទៅ ទូលបង្គំសន្យាថាលែងទារហូបសាច់ទៀតហើយ លែងរំអុកចង់ជួបទ្រង់ទៀតហើយ ក៏លេងស្អប់ពណ៌ក្រហមដូចគ្នា”
       “អត់ទេ! អូនមិនបានធ្វើអ្វីខុសទេ បងនឹងនាំអូនចេញទៅបរបាញ់ហើយហូបសាច់ច្រើនបំផុតតាមដែលអូនចង់ ប្ដូរដេគ័រក្នុងប្រាសាទមកពណ៌ដែលអូនចូលចិត្ត ពួកយើងនឹងប្ដូរមកនៅបន្ទប់ជាមួយគ្នា ពេលចេញទៅក្រៅបងនឹងយកអូនទៅតាមគ្រប់ទីកន្លែង អូននឹងមិនចាំបាច់ធ្វើជាទាសករទៀតនោះទេ”
       ដៃរឹងមាំអង្អែលក្បាលមនុស្សជាទីស្រឡាញ់ដោយក្តីថ្នាក់ថ្នម ព្រមទាំងថើបថ្ងាសគេជាច្រើនដងផង ទ្រង់ឈរនៅពីក្រោយដើមឈើធំនោះយូរខ្លាំងណាស់ តាំងពីពេល Tae នៅមិនទាន់ភ្ញាក់ ឃើញសកម្មភាពរបស់គេ ទ្រូងរបស់ទ្រង់ហាក់ធ្ងន់និងឈឺឆៀបៗ ទ្រង់មិនយល់ថាវាជាអ្វីឡើយខណៈទ្រង់គ្មានបេះដូងតែនៅអាចទទួលបានអារម្មណ៍ទាំងនេះ ទ្រង់មិនអាចសុំទោសពីគេគ្រប់គ្រាន់តាមដែលទ្រង់ចង់ ស្នាមរលាកភ្លើងលើដៃ របួសលើបាតជើងនិងស្នាមជាំលើខ្លួនពេលគេដើរបុកឈើ ទ្រង់ចង់លុបវាចេញឲ្យអស់ វាគ្មានសិទ្ធិបង្ហាញខ្លួនលើរាងកាយមនុស្សដែលទ្រង់ថ្នាក់ថ្នមឡើយ។
       “ទូលបង្គំលែងរឹងរូសទៀតហើយ”
       “តែអូនត្រូវប្រាប់បងពីគ្រប់យ៉ាងដែលអូនចង់បាន  បងនឹងប្ដូរឈ្មោះអូនចេញ ហើយរករាងកាយថ្មីមួយឲ្យអូនអូនមិនចាំបាច់មានអារម្មណ៍ខុស លើអ្វីដែលអូនមិនបានប្រព្រឹត្តទៀតទេ... អូនសម្លាញ់...” Jungkook ស្រក់ទឹកភ្នែកតក់ ពេលនឹកដល់ការលំបាកដែល Tae ឆ្លងកាត់កន្លងមកតែម្នាក់ឯង ពេលទ្រង់ល្ងីលើ្ងមិនយល់ពីអារម្មណ៍ខ្លួនឯង “...បងលែងចងចាំទៅហើយថា Taehyung ពីមុនមានចរិតបែបណា ហើយចូលចិត្តអ្វី...បងចងចាំតែអូន... បងស្រឡាញ់អូន”
       “អូន-ទូលបង្ខំនិយាយថាអូនបានទេ?” Tae ខាំមាត់សួរពេលលាដៃពីការអោបមកសម្លឹងភ្នែក Jungkook ឲ្យកាន់តែច្បាស់ទើបទ្រង់ងក់ក្បាល វាជាសព្វនាមដែលទ្រង់តែងតែចង់ឲ្យគេប្រើកន្លងមក
       “អូនពេញចិត្តរាងកាយមួយនេះ Taehyung ជាឈ្មោះដែលបងដាក់ឱ្យអូន អូនស្រឡាញ់វាណាស់ អូនមិនអាចបរិយាយឲ្យអស់ឡើយថាអូនរីករាយប៉ុណ្ណា នៅថ្ងៃដំបូងដែលអូនទទួលបានរាងកាយមួយនេះ បងក៏ស្រឡាញ់អូនក្នុងរាងកាយមួយនេះ ត្រូវទេ?”
       “ត្រូវ...ត្រូវណាស់...”
       “អូនស្រឡាញ់បងតាំងពីពេលបើកភ្នែកឡើងឃើញពន្លឺមកម្ល៉េះ ពេលចាកចេញពីប្រាសាទ អូនយល់ថាខ្លួនឯងល្ងង់និងយល់តែចិត្តខ្លួនឯង-”
       “អត់ទេបងជាអ្នកខុសដែលកំសាកមិនហ៊ានប្រឈមមុខនឹងអូន... ពួកយើងត្រឡប់ទៅផ្ទះវិញណា៎ Taehyung!”
       “អឹមម!!”
       Tae ងក់ក្បាលតិចៗ រាងក្រាស់ផ្ដិតបបូរមាត់ទៅលើបបូរមាត់ស្ដើងរបស់អ្នកម្ខាងទៀតថ្នមៗ ទ្រង់នឹកគេណាស់គូស្នេហ៍របស់ទ្រង់ គេជាវិញ្ញាណរបស់ទ្រង់ ជាមនុស្សតែម្នាក់គត់ដែលទ្រង់ខ្វាយខ្វល់និងថ្នាក់ថ្នម។
      
       Jimin ឈរស្ងៀមលើដើមឈើឈរសម្លឹងមើលគូស្នេហ៍សាសងគ្នា ហើយក៏រហ័សលោតចេញពីត្រង់នោះ មាន់ដែលទ្រង់ខំដុតឱ្យ Tae គេមិនហ៊ានហូប ទ្រង់គួរតែយកវាមកសោយខ្លួនឯង តែណ្ហើយចុះឃើញពួកគេបែបនេះទ្រង់នឹងមិនចាំបាច់រអៀសចិត្ត ពេលសុខៗទទួលដំណឹងថាមានមនុស្សល្ងង់ខ្លះត្រូវស្លាប់ក្នុងព្រៃម្នាក់ឯង។

ចប់បរិបូណ៌

មនុស្សចចក [Completed]Where stories live. Discover now