ភាគ ២៧ (ភាគបញ្ចប់)

1.9K 105 3
                                    

ពេលរសៀលគ្រូពេទ្យក៏បញ្ចូលឈាមឱ្យជុងគុក ព្រោះពេលនេះគេស្លេកស្លាំងខ្លាំងណាស់ បើមិនបញ្ចូលឈាមក្រហមឱ្យទេអាចហ្នឹងបាត់បង់ជីវិតជាមិនខានទេ។

....................

ពេលវាលាចេះតែដើរទៅមុខរហូតដល់ល្ងាចជុងគុកក៏ដឹងខ្លួនឡើងមកវិញគេមានអារម្មណ៍ថាបើកភ្នែកឡើងមកក៏ខុសកន្លែងហើយវិលមុខជាខ្លាំង

«ជុងគុក??» សំឡេងដែលជុងគុកចំណាំទុកក្នុងខួរក្បាលរបស់គេបើចាំមិនខុសទេគឺជាជីមីនតែម្ដង។

ជីមីនបានមកអង្គុយមើលជុងគុកជិត 2ម៉ោងទៅហើយ គេមានរវល់ទើបឆ្លៀតពេលមិនបាននាំតែបានមកជិតល្ងាច ចំណែកឯប៉ាម៉ាក់របស់ជុងគុកវិញគឺទៅផ្ទះសម្រាកតាំងពីរសៀល នៅសល់តែជីនថេយ៉ុងនោះទេដែលកំពុងអង្គុយនៅខាងក្រៅ ចំណែកឯប៊េកក៏មានការរវល់បន្ទាន់នៅឯផ្ទះទើបមិនបាននៅកំដរ។

«ជី...ជីមីន» ជុងគុកបង្ហើបមាត់ហៅឈ្មោះរបស់ជីមីនដោយសំឡេងខ្សោយៗគ្មានកម្លាំងក្នុងខ្លួន

«ហ្នឹងហើយគឺយើង!» ជីមីនញញឹមចាប់ដៃរបស់ជុងគុកជាប់ «ចាំយើងទៅហៅគ្រូពេទ្យ» ជីមីននិយាយហើយក៏ដើរទៅប្រាប់គ្រូពេទ្យថាអ្នកជំងឺដឹងខ្លួន ហើយគ្រូពេទ្យដែលតែងតែមើលការខុសត្រូវជុងគុកនោះគឺជាជេហូប។

ជេហូបចូលមកពិនិត្យអការៈរបស់ជុងគុកនៅក្នុងបន្ទប់សម្រាករួចរាល់ហើយគេក៏ចេញទៅវិញ....

«ជុងគុកយ៉ាងម៉េចហើយ?» ជីនងើបឈរឡើងសួរទៅជេហូបព្រោះពេលនេះពួកគេនៅអង្គុយខាងក្រៅរួមទាំងជីមីនផងដែរ ដើម្បីឱ្យជុងគុកបានសម្រាក។ ជីមីនក៏មិនទាន់បានដឹងដូចគ្នាថាជុងគុកមានជំងឺអ្វី។

«ជីន ឯងតាមយើងទៅការិយាល័យ» ជេហូបសម្លឹងមុខជីមីន គេមិនចង់និយាយនៅទីនេះទេ ព្រោះគេក៏ដឹងដូចគ្នាថាជីមីនត្រូវជាអីជាមួយជុងគុកហើយក៏ដឹងថាជីមីនអាចហ្នឹងកើតឆ្គួតបើសិនជាដឹងថាជំងឺជុងគុកកំពុងតែធ្ងន់ធ្ងរខ្លាំង ព្រោះគ្រាន់តែជុងគុកសន្លប់សោះគេអន្ទះសារស្ទើរឆ្គួតហើយ ចុះនាំតែ....

ការិយាល័យ

«ជំងឺរបស់ជុងគុកចាប់ផ្ដើមកាន់តែធ្ងន់ធ្ងរមែនទែនហើយ គេអាចមានសង្ឃឹមថារស់នៅត្រឹមតែ 7ថ្ងៃទៀតនោះទេ ឯងមើលសភាពគេពេលនេះទៅរស់ដូចស្លាប់ ឈាមក៏ត្រូវបញ្ចូលរហូត បើមិនមានអ្នកបរិច្ចាគខួរឆ្អឹងខ្នងនោះទេ គេហ្នឹងបាត់បង់ជីវិត» ជេហូប

អ្នកជិតខាងកំពូលស្នេហ៍💋Where stories live. Discover now