ភាគ ២២

755 53 0
                                    

នៅក្នុងឡានគ្មានអ្នកណានិយាយស្ដីអ្វីទាំងអស់ស្ងាត់រហូតឮតែសំឡេងដកដង្ហើម ស្ងាត់រហូតមកដល់កន្លែងមួយដែលវាជាសួនផ្កា ដាំដោយផ្កាគ្រប់ប្រភេទ វាមានភាពស្ងប់ស្ងាត់ បរិយាកាសក៏បរិសុទ្ធល្អ។ ជីមីននិងជុងគុកក៏ចុះពីលើឡានមកស្រូបយកខ្យល់អាកាសបរិសុទ្ធ។

«ឯងគិតយ៉ាងម៉េចនាំយើងមកទីនេះ?» ជីមីនញញឹមហើយងាកទៅមើលទេសភាពដែលស្រស់ស្អាតនៅចំពោះមុខរបស់គេ

«គឺចង់នាំឯងមកលំហែខួរក្បាល ឃើញឯងមិនដែលបានទៅណាឆ្ងាយក្រៅពីទៅសាលាទៅហាងកាហ្វេហើយក៏មកផ្ទះ» ជុងគុក

«មែនហើយ យើងក៏ចង់លំហែខួរដែលតែគ្មានអ្នកណាជូនមក ព្រោះយើងមិនដែលប្រាប់ថាចង់ទៅណា ហិហិហិ» ជីមីននិយាយហើយក៏សើចខ្លួនឯង យ៉ាងអស់សំណើច

«ថ្ងៃក្រោយបើឯងចង់ទៅណាក៏ចេះប្រាប់គេឯងផងទៅ បើយើងមិននៅគ្មានអ្នកណាគេនឹកឃើញនាំឯងមកទេមើលទៅ» ជុងគុក

«ឯងកុំនិយាយបែបនេះអី ឯងហ្នឹងហើយត្រូវតែជូនយើងទៅកន្លែងដែលយើងចង់ កុំមកនិយាយថាគ្មានឯងឱ្យសោះ» ជីមីននិយាយទាំងអារម្មណ៍មិនល្អនៅពេលជុងគុកនិយាយបែបនេះចេញមក

«យើងចេះតែនិយាយទៅ» ជុងគុកនិយាយហើយចាប់ទាញថ្ពាល់ជីមីនតិចៗឱ្យជីមីនញញឹមចេញមក

«ថ្ងៃក្រោយបើនិយាយទៀតយើងឈប់និយាយរកឯងរហូត» ជីមីនគំរាមធ្វើឱ្យជុងគុកសើចដោយនៅពីក្រោយការសើចរបស់គេគឺឈឺចាប់បំផុត ថ្ងៃក្រោយ? ប្រហែលជាគ្មានថ្ងៃក្រោយទៀតទេ ព្រោះពេលវេលាកាន់តែខ្លីហើយ ពេលវេលាមិនបានចាំជុងគុកនោះទេ!

«ចុះឯងថាមានរឿងអីប្រាប់យើង ឥលូវនិយាយមកយើងចាំស្ដាប់?» ជីមីន

«ក៏យើងប្រាប់ឯងហើយតើ ថាយើងចង់នាំឯងមកទីនេះលាងខួរឯង» ជុងគុកចង់ប្រាប់ជីមីនពីរឿងគ្រប់យ៉ាងដែលកើតឡើងចំពោះគេក្នុងពេលបច្ចុប្បន្ននេះ តែពេលឃើញជីមីនសប្បាយចិត្តក៏លែងហ៊ាននិយាយ ខ្លាចថាធ្វើឱ្យជីមីនយំ។

«សាុំណាស់!» ជីមីនសម្លក់ហើយសើច «យើងចង់ញាុំមាន់បំពងណាស់ជុងគុក» ជីមីនស្ទុះទៅឱបដើមដៃជុងគុកអង្រួនតិចៗ

អ្នកជិតខាងកំពូលស្នេហ៍💋Where stories live. Discover now