1អាទិត្យក្រោយពីការរៀបការមកជីមីនឈប់សម្រាកការងារមួយ
រយះដេីម្បីនាំនាងតូចដេីរកំសាន្ដលេងតាមបណ្ដាប្រទេសនានាតាម
ការសន្យារបស់ខ្លួនលេីមុនបុន្ដែចាប់តាំងពីថ្ងៃមកពីភូមិគ្រិះកណ្ដាល
ព្រៃមកជារៀងរាល់ព្រឹកនាងតូចតែងតែក្អួតជានិច្ចរាងក្រាស់ព្យាយាម
លួងលោមនាងអោយទៅមន្ទីរពេទ្យពិនិត្យដេីម្បីដឹងច្បាស់ថាខ្លួននឹងកេីតអ្វីប៉ុន្ដែនាងដូចបធិសេធថាខ្លួនប្រហែលជំងឺក្រពះរេីឡេីងទេីប
វាក្អួតបែបនេះ
+ Room
« ជីមីនបងងូតទឹករួចឬនៅអូនចង់ក្អួត អួក ជីមីន »នាងតូចព្យាយាម ទប់ក្អួតចង្អោរយ៉ាងលំបាក នាងមិនដឹងទេថានាងកេីតអ្វីអោយពិតប្រាកដនាងតូចសម្រេចចិត្ដថាស្អែកនាងទៅពិគ្រោះជាមួយគ្រូពេទ្យអំពេីរឿងមួយនេះ ក្រាកសម្លេងបេីកទ្វាបន្ទប់ទ្វាភ្លាមនាងឆាប់បញ្ឈប់គំនិតមួយនេះភ្លែតរត់ចូលក្អួតភ្លាម អួក អួក ~~~~~
« ធូរខ្លះទេបេីមិនស្រួលអីប្រាប់បងបានណាមីនកុំលាក់វាអី នេះទឹកខ្ពុលមាត់សិនទៅ មេីលមុខអូនចុះស្លេកស្លាំងខ្លាំងណាស់ បងមិនស្រួលចិត្ដសោះមិនដាច់ចិត្ដទុកអោយអូននៅផ្ទះម្នាក់ឯងទេបងបារម្ភណាស់មីន » ជីមីននិយាយទាំងអាណិតប្រពន្ធខ្លោចចិត្ដបារម្ភពីនាងមិនស្ទេីរគេមិនដែលឃេីញអាការះក្អួតចង្អោរអាក្រក់អាក្រីអញ្ចឹងទេវាជាលេីកទីមួយហេីយ នាយកំពុងសង្ស័យថារាងស្ដេីងអាចមានផ្ទៃ
ពោះក៏ថាបានដែរចាំមេីលគេឆ្លៀតពេលទំនេរពីការងារពេលណាគេនឹងអូសកនាងទៅពិនិត្យមេីលពុំខាន ប៉ុន្ដែចាប់ពីស្អែកទៅគេត្រូវមានការប្រជុំធំនៅពេលព្រឹកម៉ោង7គត់ឯពេលផ្សេងៗទៀតជាប់អស់ត្រូវណាត់ជួបជាមួយអតិថិជននឹងដៃគូសហការដោយផ្ទាល់ពីព្រោះតាំងពីគេបេីកបង្ហាញខ្លួនមកមមាញឹកខ្លាំងណាស់រកពេលដកឃ្លាពុំគ្មានឡេីយនៅរឿងឪក្មេកអោយជួយសេីបទៀត គេអាចក្រញញ់ខួរឥឡូវហេីយ ចំណែកឯងក្លឹបនឹងកាសុីណូប្រគល់អោយកូនចៅត្រួត
ពិនិត្យបណ្ដោះអាសន្នសិន
« អូនមិនអីទេ » មីនក្រសោបអោបចង្កេះគេមិនដឹងខ្លួនអោយតែបានហិតក្លិនខ្លួនរបស់គេនាងធូរលែងចង់ក្អួតហេីយវាចម្លែកខ្លាំងណាស់តេីត្រូវទេដែរ?
YOU ARE READING
ថ្នមស្នេហ៍ប្រពន្ធសម្លាញ់ ( ចប់ )
Romanceដោយសារមនុស្សស្រីម្នាក់គេក្លាយជាមនុស្សទន់ភ្លន់សំដីផ្អែមខុសឆ្ងាយពីមុនជួបគ្នាមុនដំបូងជាមនុស្សក្រមិចក្រមើមក្រអឺតក្រទមវៃតម្លៃមនុស្សតែសំបកក្រៅចូលចិត្ដពេបជ្រាយនិងមើលងាយអ្នកដទៃជានិច្ច ជីមីន ហ្សៀភីឈី x សូជូន អុីឈ្វៀម៉ាត្រា សរសេរដោយ៖ម៉ូ
