ភាគ១៦៖អ្នកស្រីត្រូវគេចាប់ខ្លួន!!

728 18 0
                                        

3 Day ago

សម្លេងទូរសព្ទរោទ៍នៅលើតុដៃស្រវារាវរកទូរសព្ទបន្ទាប់មកចុចទទួលមិនទាន់បើកភ្នែកស្រួលប្រួលផងនរណាតេអីទាំងព្រឹកពិតជាគួរឲ្យរំខានពិតមែន

« Hello អ្នកណាគេមានការអីតេមកទាំងព្រឹកមិនដឹងម៉ោងមនុស្សដេកលួនទេអី » សេអាស្រែកស្ដីឲ្យប្រាវៗមួម៉ៅក្ដៅក្រហាយដូចខ្វល់ម៉ោងតេមកមិនដឹងឯងធ្វើការជិតភ្លឺទ្រាំបានដេក ដោយសារ
ដេញតាមសម្លាប់អាតាកញ្ចាស់លោភកាម ជំពាក់បំណុលមិនព្រម
សងទើបម្ចាស់បំណុលជួលឲ្យសម្លាប់បំបិទមាត់ដូចរាល់ដកាត់សាកសពជាបំណែកចង់ជាថង់បោះចោលសាកសពតាម
ទឹកទន្លេជាការស្រេច

« គឺយើងសុីម៉ូ » សុីម៉ូនាងខាំមាត់ក្ដៅចិត្ដខំតេទៅប្រាប់ការងារសំខាន់ប៉ុន្ដែត្រូវគេជេរដូចឆ្កែឆ្មាទាំងព្រឹកតើវាសមដែរទេ គង់នាងធ្វើតាមបញ្ជារថ្នាក់លើខ្លាចបែកការកុំអីនាងមិនទុកមុខឲ្យដែរសម្លាប់ចោលឲ្យបាត់ពីមុខពីមាត់យូរហើយ គ្មានទុកឲ្យសម្ដីឈ្លើយ
ក្រអឺតក្រទមចឹងទេមីនាង ប្រដៅឲ្យស្គាល់ស្នាដៃខ្លួនមួយដង គំមុខ
វាយូរហើយ

« អូគ្នាសុំទោសផង អំបាញ់មិញមិនបានមើលលេខទើបស្ដីឲ្យដូច្នេះ ឯងតេមកមានរឿងអីសំខាន់ឬបានជាតេកាត់ព្រឹកចឹង » សេអា
និយាយសម្ដីផ្អែមពុតត្បុតរលួយអែបអបយកផលប្រយោជន៍ ពេលទទួលបានផលរុញច្រាស់សុីម៉ូទម្លាក់ទឹកទាំងរស់ នាងចាប់ផ្ដើម
មានអំនួតចំពោះខ្លួនកើនជាលំដាប់

« រឿងពួកយើងនិយាយគ្នាកាលបីថ្ងៃមុននោះយ៉ាងម៉េចហើយឯង
ស្ងាត់ឈឹងទើបយើងតេទៅសួរព្រោះមិនចង់ពន្យាពេលអូសបន្លាយយូរ ខ្លាចក្រែងប៉ូលីសរកឃើញកន្លែងយើងលាក់ខ្លួន ទើបប្រញាប់រហ័សបានយកឈាមវាស្រោចផ្នូរបងស្រីរបស់យើង » សុីម៉ូ
ព្យាយាមនិយាយបញ្ចុះបញ្ចូលនាងឲ្យធ្វើតាមផែនការដែល
ចៅហ្វាយដាក់ឲ្យ នាងនិយាយដៀមដាមបញ្ឈឺអ្នកខ្លះស្ដាប់មើលទៅដូចការពិតយ៉ាងអញ្ចឹង

« ឯងកុំតក់ក្រហល់ខ្លាំងពេកយើងធ្វើវាតាមសម្រួលនៃផែនការដែលពួកយើងពិភាក្សាគ្នាថ្ងៃនោះហើយ យើងកំពុងឆ្លៀតពេលដែលពួកវាប្រហែសចាប់ការតែមួយដង » សេអានិយាយទាំងជឿជាក់មុតមាំថាខួរក្បាលខ្លួនឆ្លាតជាងអ្នកដទៃ តែតាមពិតនាងរងចាំថ្ងៃ
ស្លាប់មកដល់តែប៉ុណ្ណោះ នរណាមិនស្គាល់មេក្រុមឃាតករល្បីថាគេជាមនុស្សសាហាវឃោឃៅ ចូលចិត្ដទារុណកម្មបែបឈាមត្រជាក់
មិនថាមនុស្សប្រុសរឺស្រីក៏ដោយឲ្យតែរនាំងផ្លូវ គេមិនទុកឲ្យរស់ស្រួលដែរមិនយូរមិនឆាប់គេបង្ហាញខ្លួនដើម្បីធ្វើទារុណកម្មផ្ទាល់ដៃទាំងគូ ( អេតមីនបង្ហាញខ្លះៗចឹងអ្នកអានប្រហែលអាចវិភាគដឹងហើយថាមនុស្សម្នាក់នេះគឺជានរណា )

ថ្នមស្នេហ៍ប្រពន្ធសម្លាញ់ ( ចប់ )Onde histórias criam vida. Descubra agora