ភាគ០១៖គម្រាមខុសមនុស្ស!!

2.5K 53 0
                                        

" អេនាងនាងជាអ្នកដើរបុកខ្ងុំមុន មិនសុំទោសឯងហើយសំដី
ញ៉ែតៗ ដូចកញ្ចែមាន់ស្រែករកពង"រាងក្រាស់ក៏សំដីចាញ់នាងប៉ុន្មានដែរ មកលេងជាមួយគេគឺខុសមនុស្សហើយពៅមាស
"​ អាយ អាយ អាចង្រៃឯងថាឲ្យអ្នកណា កញ្ចែមាន់ស្រែករកពង ឆ្លើយនិងយើងភ្លាមបើកមិនចង់បែកមាត់"សូជូនក្ដោបដៃទាំងមិនសុខចិត្ដនេះ វាជានរណាគេសំអាងអីនិយាយសំដីចឹងដាក់នាងប្រហែលធុញទ្រាន់និងរស់នៅលើផែនដីហើយ
" ខ្ងុំថាឲ្យនាងនិងហើយមានណាទៀត ចង់វៃគេមានមើល
មាឌខ្លួនឯងអត់យាយកញ្ចែ​ "រាងក្រាស់ឈរអោបដៃ ពេបមាត់ពេក ក ដាក់
"អាយ អាយ ឈប់ហៅយើង កញ្ចែភ្លាមបើមិនចង់ត្រូវ"នាងតូចខាំមាត់ភ្នែកសម្លក់មុខនាយចង់ជ្រុះគ្រាប់ភ្នែក
"នាងគ្មានសិទ្ធិបញ្ជារក្បាលយើងទេស្រីកញ្ចែប្រឹងសម្លក់តិចទៅ ជ្រុះភ្នែកធ្លាក់ដល់ដីទៅ"រាងក្រាស់ញ៉ោះនាងឲ្យខឹងថែម ព្រោះពេលនាងខឹងគួរអោយស្រលាញ់ម្យ៉ាងដែល ថ្ពាស់ក្រហមមុខប៉ោងៗ cute សាហាវដែរតើ
"ខ្ងុំសម្លក់មុខលោកមិនបានទេអី មុខលោកដាំពេទ្យមែន ឬ លោកជាព្រះរាជបុត្រខ្ងុំរាស្រ្តសាមញ្ញមិនអាចទតព្រះភ័ក្ត្រទ្រង់មិនបានទេឬព្រះពរម្ចាស់ ព្រះរាជបុត្រកាតឿ"រាងតូចនិ
យាយបញ្ឃឺគេលាន់អណ្ដាតឌឺថែមមិនចាំយូរ
"បើនាងដឹងថាយើងជាព្រះរាជបុត្រហើយមិចមិនឆាប់លុងជង្គង់គោរពយើងទៅនៅឈរដល់ណាទៀតរាស្រ្តសាមញ្ញ"
រាងក្រាស់ចាក់បណ្ដោយតាមសម្ដីរាងតូចរៀងរឹកធ្វើជារាជបុត្រទាំងក្រមិចក្រមើមក្រអឺតក្រទមសម្ដែងរឹកយ៉ាងឡូយចេញមកគ្មានជំពាក់នរណាមួយរយ
"ហេតុអ្វីខ្ងុំត្រូវគោរពលោកនោះ"
"អីយ៉ារាស្រ្តសាមញ្ញហេតុអ្វីអ្នកឆាប់ភ្លេចម្ល៉េះអ្នកថាយើងជានរណាឋានះអ្វីប្រហែលជាអ្នកចង់ដាច់ក្បាលជ្រុះពីស្មាខ្លាំងណាស់មើលទៅ បានជាអ្នកហ៊ាននិយាយវៃស្មើជាមួយយើង"
"លោកឯងឆ្គួតទេអី កុំបញ្ចេញរឹងពារបែបនេះខ្ងុំវារអើមខ្លាំងណាស់ ព្រះរាជបុត្រកាតឿអើយអាសូវព្រះហឫទ័យខ្ងុំម្ចាស់ផង"
"​ យើងមានរឿងអ្វីត្រូវអាសូវព្រះហឬទ័យអ្នកទៅត្រឹមជារាស្រ្ដសាមញ្ញាយើងមិនអោនលំទនដាក់អ្នកដែរឬ"
" អាយអាយ អាឆ្គួត អាជេរបាញ់មិនងាប់អាងាប់មិនទាន់រស់អាឡប់ អាកាតឿគ្មានថ្ងៃស្គាល់រសជាតិខ្ពស់និងគេ អា-"
នាងគាំងអណ្ដាតរកនឹកអ្វីជេរពុំបានព្រោះឃើញគេឈាន
ជើងបោះជំហានសន្សឹមៗមកក្បែរខ្លួន នាងថយក្រោយពីបីជំហាន ដៃនរណាមិនដឹងអោបក្រសោបចង្កេះជាប់ណែល ខ្លួនបុកប៉ះនិងដើមទ្រូងក្លឹនសាយភាយចេញពីទឹកអប់តម្លៃរាប់លានចូលក្នុងច្រមុះធ្វើឲ្យនាងស្ទើរតែឈ្លក់វង្វេងគ្មានសតិក្នុងខ្លួនដៃលូកទៅអង្អែសាច់ដុំកង់ៗលាក់លួនក្នុងអាវ មិនក្រែងចិត្ដម្ចាស់រាងកាយ
"​ អឹម កញ្ញាជួយដកដៃចេញបន្ដិចដូចទ្រង់លូកលាន់ខ្លួន
ប្រាណយើងសម្បើមដៃណាស់ ឃើញយើងនៅស្ងៀមៗមិនមាត់កុំបានដៃពេកអីកញ្ញា"រាងក្រាស់ក្រហឹមបន្លឺឡើង រាងតូចភ្ងាក់រហ័សដកដៃចេញនេះនាងខួរក្បាលនាងគិតអីមិចហ៊ានប៉ះពាល់គេខ្លាំងម្ល៉េះ នាងអោនមុខចុះខ្មាសអៀន
" មីនអើយមីកាមីនមិចនាងឯងហ៊ានសម្បើមម្ល៉េះខ្លួនជាស្រីហេតុអីហ៊ានខ្លួនគេច្រើនម្ល៉េះសំខាន់ហ៊ាទឹកមាត់ទៀត អញមិនដឹងយកមុខទៅទុកនៅឋានះណាទេ បើអញចរឹកឃើញប្រុសស្អាតសាច់ដុំមិនបានចឹងខូចកេរ្ដិ៍ឈ្មោះអស់ហេី យយ៉ាប់មែនមីមីន"រាងតូចទះក្បាលខ្លួនឯងតិចៗស្ដីបន្ទោស
វាមិនសមទេដោយនាងប៉ះពាល់គេប្រហែលជាការស្រមើ
សស្រមៃវាមិនមែនជាការពិតឡើយ
"មិននិយាយអីបន្ដិចទេកញ្ញា ប៉ះវាទៀតចុះយើងមិនចិត្ដអាក្រក់ទៅកំណាញ់ធ្វើអ្វីទេប៉ះពាល់ម៉ាស្រលាញ់តាមចិត្ដនាងចង់លូកស្ទាបត្រូវណាក៏បានដែរយើងមិនប្រកាន់ទោសអីទេ "រាងក្រាស់និយាយសម្លឹងមើលឃើញនាងនៅស្ងៀមមិនកំរើទើបនិយាយញ៉ោះបន្ដ
"មើលចុះអៀនហើយទេដឹងបានជា គនិយាយមិនកើតអ្វីសោះ កញ្ញាមិនមាត់ខ្លាំងដូចអំបាញ់មិញទៅកញ្ញា ជុប"រាងក្រាស់អោនថើបថ្ពាស់មួយខ្សឺតបន្ធូរដៃបន្ដិចនរណាទៅដឹងថានាងរហ័សដូចកណ្ដុរ ចេញពីរង្វង់ដៃយ៉ាងលឿនទះកំផ្លៀតមួយដៃ
ផាច់
" មួយដៃនេះលោកថើបខ្ងុំ គ្មាននរណាហ៊ានប៉ះពាល់ខ្លួនខ្ងុំដូចលោកឯងទេ ទោះបីបងប្អូនជីដូនមួយក៏មិនដែរចឹង លោកឯងត្រូវអ្វីជាមួយខ្ងុំមិចក៏ហ៊ានម្ល៉េះ"នាងខាំមាត់ទេបើកំហឹងក្នុងទ្រូងក្ដៅចង់តែលោតហក់មកចាប់គេបោះចូលអាងក្រពើទេ
"នាងច្រម៉ក់អូហូកុំខាំមាត់ខ្លួនឯងប្រយ័ត្នដាច់ចេញឈាមខ្ងុំមិនទទួលខុសត្រូវទេណាបាទ"រាងក្រាស់មិនតបសម្ដី ញ៉ោះនាងបន្ថែមមិនខ្វល់អ្វីទាំងអស់
"អាយអាយកុំចេះរឿងខ្ងុំលោកឯងចេញអោយឆ្ងាយទៅ"
"កុំធ្វើខ្លួនស្រីត្រឹមត្រូវពេកកញ្ញាមិនចាំបាច់សម្ដែងកាច់រឹកកាច់រាងទេ មួយយប់តម្លៃប៉ុន្មានស្រួលខ្ងុំសុីញ៉េសែកឲ្យ"
រាងក្រាស់និយាយមិនទាន់ចប់ផងឌឹប មួយដៃបែកមាត់ឈាមហូរតាមគែមបបូរមាត់ដោយសារតែអត់ទ្រាំនិងសំដីរាងក្រាស់មិនបាននាងតូចដាល់មួយរត់ចេញយ៉ាងលឿនតែវាមិនរហ័សដូចរាងក្រាស់ឡើយនាយចាប់ចង្កេះជាប់រួចអង្អែលមាត់រាងផ្សារតិចៗ
"យ៉ាងមិចដាល់ខ្ងុំហើយស្មានតែនាងរួចខ្លួនចឹងស្រួលៗអ្នកនាងកញ្ចែ"នាយអោនខ្សឺបដាក់ត្រចៀកទឹកមុខសុិចសុីរាងតូចលឺចឹងព្រឺឆ្អឹងខ្នង អាម្នាក់វាចង់ធ្វើអីឲ្យប្រាកដ
"លែងខ្ងុំ"រាងតូចរើចេញពីរង្វង់ដៃរាងក្រាស់ប៉ុន្ដែនាយមានកម្លាំងខ្លាំងជាងបានត្រឹមនៅស្ងៀមខាំមាត់ទប់កំហឹង
"អស់ខ្យល់ហើយ មិចមិនរើបម្រាស់ទៀតទៅ"រាងក្រាស់សូសៀងលេបខៃសំដីដាក់រាងតូច
"មិនបាច់ដៀមដាមខ្ងុំទេលោកឯងចាំតែមើលទេខ្ងុំរួចខ្លួន
ពេលណាលោកឯងមិនរស់ឡើយ"
"អឺ ខ្លាចឡើងញ័រហើយ ឆើសនាងល្អិតកុំសំដីថ្លោះពេក ប្រយ័ត្នខ្ងុំចាប់ប៊ឺតមាត់ស្លេក"រាងក្រាស់សម្លុតរាងតូច នាយមិនដែលឃើញនរណាក្បាលរឹងដូចនាងទេលោក
"គំរាមខុសមនុស្សហើយ babyកុំមើលមនុស្សតែសំបកក្រៅពេក ខ្ងុំសិស្សពូកែខាងតៃក្វាន់ដូបានខ្សែក្រវ៉ាត់ខ្មៅ កុំចង់មកជោរជាមួយខ្ងុំអានាង"រាងតូចញញឹមចុងមាត់ចាប់ដើមដៃគេបន់ទន់ជង្គង់បន្ដិច ប្រមូលកម្លាំងលើកបោករាងក្រាស់សុី សុីម៉ង់នៅមុខក្លឹបដេករមួសឈឺខ្លួនព្រោះ គេប្រហែសមួយពេលនាងលេងតែមួយក្បាច់នាយដាច់ចង្កេះនៅ
កន្លែង
"ថ្ងៃក្រោយកុំចេះតែមើលងាយអ្នកដទៃពេកbaby ស្រួល
ខ្លួនទេនេះហើយលទ្ធផលដែរលោកប៉ះពាល់ខ្ងុំបាយបាយ ប្រុសហេងស៊យប្រយ័ត្នដូចមិញ"រាងតូចអោនរើសកាបូបជិតខ្លួននាយលាងអណ្ដាតដាក់ លើកដៃបាយបាយដាក់គេយ៉ាងឡូយដូចគ្មានជំពាក់លុយនរណាមួយរៀលចឹង
"អួយស្រីកញ្ចែ កម្លាំងខ្លាំងដូចដំរីចឹងចាំមើល ខ្ងុំនិងសឹកសងនាងជាមិនខាន"រាងក្រាស់ក្ដោបដៃណែលចេញឈាមជ្រាបទៅនិងបង់ក្រហមឆ្អៅ ក្ដៅក្រហារពេញទ្រូងមិនគួរណាឲ្យនាងរួចខ្លួនទេនាយងើបឈរបោសខ្លួនឲ្យស្អាតទើបដើរចូលក្នុងក្លឹបងាករកមើលមិត្ដខ្លួនដែរណាត់គ្នាទុកខំសម្លឹងមើលឃើញដៃអាថេបក់ដៃហៅខ្លួននាយបោះជំហាន
វែងៗដើរចូលក្នុងកៅអី
"មិចក៏យូរល្អម្ល៉េះអាមីនយើងចាំឯងផឹកអស់ពីដើមហើយទើបយាងមក មាត់ឯងទៅត្រង់និងអី"នាយសម្លក់មុខគេ លេងហៅខ្លួនមកក្លឹបទាំងយប់ថ្ងៃនេះសំណាងហើយដែរប៉ាម៉ាក់ខ្លួនទៅប្រទេសក្រៅកុំសង្ឈឹមថាបានមកផឹកជាមួយវានោះកុំជោរអានាងដូចមិនស្គាល់ម៉ាក់គេចឹងស្ដេចមនុស្សហើយនៅ
មិននៅនាំគេមកចាប់គូស្រករមិនដឹងមិចនៅក្នុងខ្លួនគាត់ទេ
លឺថាទៅលើកនេះនាំនរណាមកទៀតទេនាយឈឺក្បាលខ្លាំងណាស់លើស្រាអកផឹកដូចផឹកទឹកក្ដៅក្រហាយក្នុងចិត្ដមិនស្ទើរទេ
"នរណាទៅចង់នោះ អញមានបញ្ហាជាមួយក្មេងកញ្ចែតិច
តួចទើបរាងមកយឺតបន្ដិចសុំទោសតែមើលឯងផឹកចុះ មានរឿងឯងប្រាប់យើងបានណាអាថេកុំលាក់បាំងអីពួកយើងសុទ្ធតែគ្នាឯងទេសំលាញ់
"អឹម បានចាំអញប្រាប់ហែង អាមីន ម៉ាក់អញមិនដឹងកើតអីទេគាត់នាំនរណាមិនដឹងមកជាមួយទេលឺថាលើកនេះអញរត់លែងរួចហើយអាមីនអើយជីវិតនៅលីវអញបញ្ឃប់ត្រឹមនេះជាមិនខានទេ អញមិនសុខចិត្ដទេ អញមិនទាន់អស់សប្បាយផងឲ្យការយ៉ាងមិចវាមិនសម"
"អឺរឿងនិង អញពិបាកថាដែលប៉ុន្ដែហែងចាំមើលនាងសិនទៅយ៉ាងមិចយ៉ាងម៉ាចាំសារ៉េចេញតាមក្រោយ​     ហែងជួបនាងនិយាយលក្ខខណ្ឌគ្នាទៅបើនាងមិនព្រមទេរកវិធីផ្សេងគ្រប់គ្រងលើជីវិតនាងឲ្យបានកុំឲ្យនាងហក់បកមកខាំឯង ពិបាកពេកជួលមនុស្សស្រីម្នាក់មកសម្ដែងជាមួយហែងទៅចប់ពិបាកអីគិតច្រើននាំតែឈឺខួរឥតប្រយោជន៍និង"
រាងក្រាស់និយាយហីៗលើកស្រាអក់ផឹកសម្លឹងមើលស្រីស្អាតៗនៅក្នុងក្លឹបធ្វើមិនដឹងដូចគ្មានខ្វល់ក្បាលអាណាឡើយសំខាន់មិនមែនរឿងរបស់ខ្លួនគិតច្រើនធ្វេីអី (ដើររក
មើលទៅថាមាននរណាដូចអាបុិនិងទៀត គិតតែខ្លួនឯងជាធំពិតជាមិត្ដដល់ល្អមែនសុំសរសើរ)
"អឺមែនគំនិតរបស់ឯងល្អម្យ៉ាងដែលចាំមើលយើងរកមនុស្សស្រីម្នាក់ មកប្រឆាំងជាមួយម៉ាក់ឲ្យដឹងដៃគ្នាមួយដង កុំចេះតែហ៊ានគ្រប់គ្រងជីវិតយើងពេកធុញថប់ណាស់ គ្មានសើរភាពអីបន្ដិច មិនដូចឯងចង់ទៅណាក៏បានតាមចិត្ដ បើអញវាចប់ហ៊ានតែឈានជើងចេញពីផ្ទះមួយមើលសំលេ
ងស្រែកផ្អើលដល់បីបួនភូមិបែកភូមិគ្រិះអាលូវហេីយ "
នាយនិយាយទាំងគ្រវីក្បាលហួសចិត្ដនិងម៉ាក់ខ្លួនព្រោះរាល់ថ្ងៃធ្វើមើលខ្លួននេះមិនទាន់ធំចឹង ហ៊ានតែតមាត់តាំងថា យើងអាលូវថ្លើមដុះរោមមានស្លាបហោះហើយគេធំហើយលែងត្រូវការយើងប្រដៅគេឡើយគេចេះចាស់ទុំគិត និយាយរួមគាត់ពូកែសម្ដែងទឹកភ្នែកខ្លាំងណាស់ដល់ថ្នាក់ប៉ា
ស្ដីឲ្យមិនស្ទើរទេធ្វើឲ្យសំណប់ចិត្ដគាត់យំ
"អ៊ំស្រីតែងតែបែបនិងឯងទៅប្រកាន់មនុស្សចាស់ធ្វើអីគាត់ធ្វើចឹងខ្លាចឯងមិនរៀបការគ្មានអ្នកបន្ដវង្សត្រកូល"រាងក្រាស់ព្យាយាមណែនាំឲ្យគេស្ដាប់ហេតុផលរបស់ម៉ាក់ខ្លួនគាត់ធ្វើនេះមិនខុសទេគ្រាន់តែចង់ឲ្យគេមានអនាគតភ្លឺស្វាងដូចគេឯង
"ចុះបងយើងពីនាក់នោះមិនចាប់បង្ខំការដែលទៅចាំបាច់អីតែយើងម្នាក់ឯងនោះវាមិនសម"នាយនិយាយទាំងទឹកមុខស្អុយឡើងក្រយ៉ៅ
(បងប្អូនរបស់ថេពីនាក់នោះគឺសូហ្គា​ និងណាំជូន បងទីមួយគាត់ដាក់ត្រកូលតាមម៉ាក់ព្រោះប៉ាម៉ាក់គាត់គ្មានចៅបន្ដវង្សត្រកូលទើបសម្រេចចិត្ដឲ្យ Yoongi ធ្វើជាទាយាទទួលមរតកបន្ទាប់ពីពួកគាត់ «សុំលាក់ការងារនិងអត្ដចរឹករបស់ suga រង់ចាំនៅ season II 😄 » រីឯបងទីពីធ្វើការនៅគ្រប់គ្រងមួយកន្លែងដែលគាត់បង្កើតវាផ្ទាល់ដៃធ្វើឲ្យប៉ាម៉ាក់សរសើរមិនដាច់ពីមាត់ ឯខ្លួនវិញធ្វើការនៅក្រុមហ៊ុនទូរសព្ទដៃបន្ដវេនពីប៉ាម៉ាក់ក្នុងនាមជាអគ្គនាយក
ចរឹកគេមិនខុសពីជីមីនទេព្រាននារីមិនស្រលាញ់នរណាតែផ្ដាសទេ ចូលចិត្ដលេងសើចច្រើន រួសរាយមិនសូវប្រកាន់ខ្លួននាយជាមនុស្សបត់បែនតាមកាសះទេសះ ងាយស្រួលសម្រុងអ្នកដទៃ ប៉ុន្ដែរឿងការងារវិញ ម៉ត់ចត់តឹងតែងមិនចូលចិត្ដលេងសើចពេលធ្វើការនោះ
ទេ គេជាមនុស្សមិនងាយប្រហែសការងារឡើយ )
"​ ប្រហែលគាត់មិនចង់ឲ្យឯងធ្វើឲ្យស្រីទឹកភ្នែកទេដឹងបើ
ញ៉ែមិនទាន់បានពីថ្ងៃស្រួលបួលផងប្ដូរមុខស្រីផ្សេងបាត់ សូប្បីតែយើងក៏សុំខ្លាចឯងដែរ"រាងក្រាស់ប្រញ៉ែតខ្លួន ធ្វើដូចខ្លួនឯងត្រឹមត្រូវតាមពិតទៅនាយលើសគេមួយរយដងឯណោះ
" ទៅអាត្រឹមត្រូវអញជឿហើយ មិនដឹងអាងាប់ណាទេ នាំស្រីពីបីចូលសណ្ឋាគារថ្ងៃមុន "នាយដៀមដាមមិនភ្លេចលួចសម្លឹងមើលតាមចុងកន្ទុយភ្នែកលួចអស់សំណើចក្នុងចិត្ដឃើញគេបង្ហាញអាកប្បកិរិយាភ្ងាក់ផ្អើលតិចតួច នាយរក្សាទឹករស្មើមិនញញឹម
" hey កុំពេកអាថេ អញមិនដែលធ្វើចឹងទេហែងមើលច្រលំទេដឹង"រាងក្រាស់រហ័សប្រកែកភ្លាមៗកុំឲ្យមិត្ដភក្ដិសង្ស័យតែតាមពិតគេដឹងយូរហើយតែខ្ជិលនិយាយចេញមកតែប៉ុណ្ណោះ
"យីអញនិយាយចោលតើហែងក៏ប្រញាប់ស្រូបម្ល៉េះអញមាន​ បានថាឲ្យឯងណាអាមីន"គេនិយាយហីៗមិនខ្វល់ខ្វាយច្រើន លើស្រាអក់ផឹកយ៉ាងប្រងើយមិនឈឺក្បាលជាមួយឡើយ
"អឺអញចាញ់ហែងចុះ "
"Good រឿងយើងដោះស្រាយបានហើយព្រោះមានមនុស្សស្រីម្នាក់អាចជួយបាន"ភ្លាមៗនាយស្រាប់តែនឹកឃើញមនុស្សស្រីម្នាក់ដែលខ្លួនបានសុំលេខទូរសព្ទប្រហែលនាងអាចជួយគេផុតមួយគ្រាដែរ
"មួយណាយើងស្គាល់ឬអត់អាថេ"រាងក្រាស់និយាយចម្ងល់ តាំងពីរាប់អានវាមកមិនដែរដឹងទេថាវាមានមិត្ដភក្ដិជាមនុស្សស្រីបែបនេះ បើវាមានហេតុអ្វីមិនណែនាំប្រាប់គេ សញ្ញាសួរផុសពេញខួរក្បាល 😭
"ហែងមិនស្គាល់ទេ យើងទើបជួបគ្នាអ្វីដែលសំខាន់នោះយើងក៏បានសុំលេខនាងទុកដែរ"នាយលើបង្ហាញទូរសព្ទឲ្យគេឃើញសំខាន់ Saveឈ្មោះសុទ្ធតែសំណប់ចិត្ដបេះដូងរបស់បង គេគ្រាន់តែចង់អួតរាងក្រាស់លេងតាមពិតខ្លួន single ចាំតែសារមន្ទីរតេហៅទេ
( ណ៎នរណា single ធ្វើខ្លួនបន្លំៗដូចខ្លួនមានសង្សារចេញមកឲ្យអស់មក រួមទាំងអេតមីនដែល T~T )
"wow កុំប្រាប់ថាឯងធ្វើតាមសំដីយើងណាអាថេ"
"ម៉ង់អត់ទៀតពួកម៉ាកលឺឯងនិយាយថាក្មេងកញ្ចែណាមាន
បញ្ហាជាមួយឯងនោះ"នាយរហ័សងាកសម្លឹងមុខរាងក្រាស់ទាំងជឿជាក់លើខ្លួនឯងប្រញាប់ប្ដូរប្រធានបទ បើមិនចឹង
ទេវានៅចាក់ឬសចាក់គល់អាលូវហើយមិនបាច់ទៅណាទេ
"អឺវាមានចេះតែវាមានហើយ ហែងដឹងអត់អញចូលមកមិញនិងនាងដើរបុកអញដួលអុកគូទសុីដីមិនសុំទោសឯងមួយ
ម៉ាត់ថែមទាំងស្រែកជេរអញហ៊ុយផ្សែង ពេញនិងគ្រាន់តែអញញ៉ោះតិចមកដាល់ឯងបែកមាត់ឡើងសាំ "
"ហាសហាស្រីណាខ្លាំងម្ល៉េះ អញសុំសរសើរហើយហ៊ាន
ដាល់ហែងបែបនេះ លើកទីមួយដែលឃើញបែបនេះ សុំសើចឲ្យអាយះមាត់មួយសិន"
"អឺប្រឹងទៅហែង បើមិនអាយះអញជួយហែកថែមល្អទេពួកម៉ាក"រាងក្រាសម្លក់មុខនាយស្ទើរតែលានចេញមកក្រៅអាគ្នាកំពុងតែក្ដៅក្រហាយនិងរាងតូចផង មកសើចចំអកថែម ចង់តែហក់ដាល់វាប៉ុន្មានដៃទុកជាការហាត់ប្រាណកម្ដៅសាច់ដុំលេង
"អាៗបានអញឈប់ហើយ តោះផឹកលើកដាច់សាច់ស្អាត
ពួកម៉ាក "
"ok friend ជល់កែវមួយ"
~~~
រាងតូចបើកឡានដូចហោះចូលក្នុងបរិវេណភូមគ្រិះជាន់ប្រាំងឡានលឺសូរស្ទើរបែកក្រដាសត្រចៀកអ្នកនៅខាងក្នុងនាងបើកទ្វាឡានដៃគ្រវីសោចូលផ្ទះធ្វើមិនដឹងដូចគ្មានជំពាក់នរណាមួយរៀលចឹង រាងតូចបោះជំហានស្រាលៗ មិនទាន់បានប៉ុន្មានផងសំលេងក្រហឹមបន្លឺឡើង នាងទាយដឹងបាត់ទៅហើយថាអ្នកនរណានោះ
"អួយ ប៉ាធ្វើឲ្យកូនលួសប្រលឹងទៅហើយចេះមកស្ងាត់ៗទៅកើត ប្រលឹងកូនមិនដឹងហើរសុីប្រលិតគេអស់ប៉ុន្មានទេដឹង បើម្ចាស់គេមករករឿងប៉ាជាអ្នកទទួលខុសត្រូវណា"រាងតូច
រត់អោបគាត់និយាយផ្អែមដាក់កុំឲ្យគាត់សួរនាំរឿងនាង
ចេញទៅក្រៅ
"​ បានលែងដៃប៉ា ល្បិចឯងប៉ាដឹងអស់ហើយប្រាប់មកថាឯងទើបមកពីណា"
"ប៉ាហ៎ កូនគ្រាន់តែទៅក្លឹបជាមួយ Ni កូនគ្មានទៅណាជាកូនហ៊ានស្បត់"រាងតូចលើដៃធ្វើដូចមែនទែន ថែមពេកមាត់ងរងក់ដូចកូនក្មេងដាក់គាត់ ទើបមិនចឹងទេសួរទៀតអាលូវហើយមានតែល្បិចមួយនេះទេទើបឈ្នះកុំឲ្យគាត់រករឿង
"បានៗប៉ាឈប់សួរហើយរាល់លើកឯងតែងតែចឹងទើបយើងនេះវាមិនដាច់ចិត្ដស្ដីឲ្យ"គាត់ទាញថ្ពាស់រាងតូចតិចៗ ទាំងខ្នាញ់នាងមិនស្ទើរទេរាល់ពេលគាត់តែងតែថ្នាក់ថ្នមតាមចិត្ដនាងគ្រប់យ៉ាងមិនថានាងចង់បានអ្វីឬធ្វើអ្វីទេគាត់តែងតែពេញចិត្ដនិងទង្វើរបស់នាង គាត់ដឹងថាកូនខ្លួនឈ្លើយ
សំដីក្រអឺតក្រទមនិងឆ្នាស់គាត់មិនប្រកាន់ឡើសេចក្ដីសុខ
របស់រាងតូចគាត់សប្បាយរីករាយណាស់ទៅហើយគាត់គ្មានចង់បានអ្វីក្រៅពីនេះទៀតទេគាត់មើលថែនាងតាមសំដីប្រពន្ធដែលចែកឋានកាលពី 4​ ឆ្នាំតាមការសន្យា មិនឲ្យកូនមានអារម្មណ៍ថាឯកានោះទេទោះបីគាត់រវល់ខ្លាំងយ៉ាងឆ្លៀត
ពេលសម្រាប់នាងជានិច្ច
"​ ឃើញទេប៉ាចិត្ដល្អជាងគេគ្មាននរណាដូចប៉ាខ្ងុំឡើយ កូនស្រលាញ់ប៉ាខ្លាំងណាស់ ជុប"រាងតូចថើបថ្ពាស់មួយខ្សឺត អោបយ៉ាងណែលកក់ក្ដៅខ្លាំងណាស់ដែលមានគាត់នៅក្បែរយល់ចិត្ដនាងជាងគេ
"ប៉ាស្រលាញ់កូនដូចគ្នាឆាប់ចូលគេងកុំនៅយូរពេកវាមិនល្អសម្រាប់សុខភាពកូនទេ"គាត់អង្អែលសក់ក្បាលនាងថ្នមៗ
"ចា៎ប៉ាដូចគ្នាgood nightប៉ាៗ ជុប"រាងតូចថើបគាត់មួយដង
ទៀតរត់ឡើងទៅលើបាត់គាត់គ្រវីក្បាលហួសចិត្ដនិងចរឹកមិនចេះធំរបស់នាងមិនដឹងថ្ងៃណាកែបានទេ បើអត់ពីគាត់
ទៅនាងទៅជាយ៉ាងណាថ្ងៃដែលគាត់ភ័យខ្លាចចាកចេញពីកូនជាទីស្រលាញ់ មិនចង់ឃ្លាតឆ្ងាយឡើយ
Morining 🌞
ពន្លឺព្រះអាទិត្យរះចែងចាំងចូលតាមបង្អួចចូលទៅខាងក្នុងបង្ហាញឲ្យឃើញមនុស្សស្រីម្នាក់ដេកផ្គាប់មុខនិងពូកសក់
ក្បាលរញ៉ែរញ៉ៃធាក់ភួយទម្លាក់ចុះក្រោមលឺសំឡេងម៉ោងរោទ៍បន្លឺបទចម្រៀង kpop
Look at my feet , look down The shadow resembles me . Is it the shadow That's Skaking Or is it my​ feet
that are trembling Of course I'm not unafraid Of course it's not all okey​ But I know awkwardly i flow I fly together with that black wind Hey Na Na Na Na Gotta go insane to stay sane​ Hey Na Na Na ~~~
សូវតែបែកក្រដាសត្រចៀកហើយ នាងមិនងាយភ្ងាក់ពីគេងទៀតស្រវ៉ារកទូរសព្ទបិទចោលគ្រវាសទៅមួយម្ខាងរាងតូចរកគេងបន្ដប៉ុន្ដែលឺសំលេងគោះទ្វាបន្ទប់ទាយដឹងថានរណាបាត់ទៅហើយរាងតូចទម្លាក់ជើងចុះពីគ្រែដើរទៅបើកទ្វា មិនទាន់ស្វាងងងុយដេកនៅឡើយ
ក្រាក
សំលេងបើកទ្វាបន្លឺឡើងលិចរូបរាងមនុស្សចាស់មួយម្នាក់កាន់ខោអាវដើរចូលក្នុងបន្ទាប់នាង
"អ្នកនាងមិនគួរគាត់យូរពេកទេ ប្រញាប់ទៅងូតទឹកផ្លាស់ខោអាវទៅខ្ងុំទុកវានៅទីនេះ"គាត់ដាក់ស្លៀកបំពាក់នៅ
លើពូកទាញដៃរាងតូចឲ្យចូលក្នុងបន្ទប់​ ទឹកទាញទ្វាបិទមុនបន្លឺសំលេងមួយដងទៀត « អ្នកនាងគួរតែប្រញាប់ លោក
ម្ចាស់ចាំនៅតូអាហារមុន ងូតទឹកតាមសប្បាយអ្នកនាងខ្ងុំលាហើយ»គាត់តែងតែធ្វើបែបនេះជាប្រចាំព្រោះរាងតូចគេងត្រម៉ក់រាល់លើកគ្មានថ្ងៃនាងងើបលឿននោះឡើយ
សូប្បីតែថ្ងៃទទួលសញ្ញាបត្រនាងទៅយឺតកន្លះម៉ោងដើរចូ​លទទួលសិស្សនៅទីនេះសម្លឹងមើលមុខនាងគ្រប់គ្នានរណាមិនស្គាល់រាងតូចចប់សព្វគ្រប់តាំងពីនាងរៀនចប់មក គ្រូនាយកលែងសូវឈឺក្បាលជាមុនព្រោះនាងកំពូលមនុស្សរករឿងអ្នកដទៃមិនលួសមួយថ្ងៃឡើយ ចូលទីចាប់ការផឹកទឹកតែស្ទើរតែរាល់ពេលដល់ថ្នាក់នាងបញ្ជារថាលើកក្រោយគ្រូគួរប្ដូរជាទឹកដោះគោ ឬ ស្រាទំពារបាយជូរវិញ សម្រាប់ទទួលអ្នកធ្វើខុសពិន័យទឹកតែវាហួសសម័យហើយគ្រូ ឃើញទេនេះហើយសំដីចាក់ទឹកមិនលិចរបស់នាង នរណាមិនខ្លាចចប់
រាងតូចសម្អាតខ្លួនមួយស្របក់ក្រោយដើរចេញមកទាំងចងពង់ដៃជូតសក់នាងទាញសម្រាប់ផ្លុំសក់ឲ្យស្ងួតទើបប្ដូរស្លៀកបំពាក់បោះជំហានវែងៗដើរទៅតុអាហារឃើញប៉ានាងគាត់សម្លឹងមុខ
"សុំទោសលោកប៉ាថ្ងៃនេះកូនគេងខកទើបឲ្យប៉ាចាំបាយកូនចឹង កូនសុំទោស"នាងអោបកគាត់ពីក្រោយទាំងសំដីញិកញក់យកចិត្ដ
"បាទប៉ាដឹងលោកកូនឆាប់ចូលមកញុំាទៅត្រជាក់អស់
ហើយ"
"ចា៎ ប៉ា កូនរៀនចប់យូរហើយ ថ្ងៃណាប៉ារកការងារឲ្យកូនមិនបាច់ធ្វើទេនាំតែហត់នឿយ ដេកសុីលុយប៉ាទៅណាមិនអស់កូនចង់លំបាកធ្វើអី"គាត់និយាយបែបនេះគួរតែមិនចង់ឲ្យកូនស្រីតែមួយគ្រាប់ហត់នឿយបាក់សម្រល់ ទ្រព្យសម្បត្ដិគាត់ច្រើនណាស់ចាយមិនអស់ចង់បានអ្វីទៀត
"កូនចង់បានបទពិសោធន៍ការងារណាប៉ាកូនចង់ធ្វើវាណាប៉ាណា ជួយរកឲ្យកូនបន្ដិចមកកុំភ័យថាកូនហត់អី កូនសន្យាមិនរអ៊ូដាក់ប៉ាឡើយ ណាណា"
រង់ចាំភាគបន្ដ​
សរសេរដោយ​:ម៉ូ

ថ្នមស្នេហ៍ប្រពន្ធសម្លាញ់ ( ចប់ )Where stories live. Discover now