꧁ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟼

975 48 4
                                    

Maikherបើកភ្នែកឡើងវិញព្រោះគេគ្មានអារម្មណ៍ថាឈឺសោះប៉ុន្តែពេលបើកគេស្រាប់តែភ្ញាក់ផ្អើលព្រោះគ្រាប់មិនបានត្រូវគេទេត្រូវ...

« MaLaReal » គេស្រែកក៏ត្រកងនាងតែម្ដង។
« មិចក៏ធ្វើបែបនេះហា៎ប្អូនឆ្គួតមិនខឹងបងទេហេ៎» អ្នកជាបងស្ដីឲនាងមិចក៏នាងធ្វើរឿងល្ងង់បែបនេះគេធ្វើបាបនាងច្រើនណាស់មិចនាងមករងចំពោះគេKing ស្ទុះមកមិនបានព្រោះពួកវាចាប់គាត់ជាប់ហើយ។

« ម្ចាស់.....បង..ខ្ញុំមិនអីទេ» នាងងើបមើលមុខអ្នកដែរត្រកងនាងហើយព្យាយាមញញឹម។
« ហុឹក..ប្អូនឆ្គួតមិចក៏ធ្វើចឹងហា៎..មិចក៏ធ្វើចឹង» Maikherស្រកទឹកភ្នែកចេញមករិតតែសោកស្ដាយនឹងទង្វើដែរធ្វើដាក់នាង។ នាងសុខចិត្តមករងជំនួសគេមិចក៏ល្ងង់ម្ល៉េះ។

« ឯងហ៊ានបាញ់ព្រះនាង» Josinទាញកាំភ្លើងភ្ជុងក្បាលChen។

« ធ្វើឆ្គួតស្អីឯង» JunBគំហកដាក់គេហើយទាញដៃដែរគេភ្ជុងកាំភ្លើងចុះ។

« ពួកឯងចាប់គេ» Chenប្រាប់ពួកមាឌធំនោះឲចូលមកចាប់Josinគេមិនខឹងទេព្រោះគេដឹងJosinស្រឡាញ់នាងខ្លាំង។

« គ្រប់យ៉ាងចប់ហើយឯងជាមនុស្សបន្ទាប់» គេលើកកាំភ្លើងភ្ជុងឡើងម្ដងទៀតទៅបងប្អូនដែរកំពុងយំមើលមុខគ្នាMaikherគេអាណិតនាងណាស់ដែរត្រូវមកទទួលរងបែបនេះដែរនាងកាន់ដៃគេជាប់ប្រឹងញញឹមទាំងទឹកភ្នែកទៅកាន់គេ។

« វាមិនចប់ទេ!!វើយ!!!!!Boom » សម្លេងគ្រលរមួយស្រែកបន្លឺឡើងពីខាងក្រៅមុននឹងទម្លុះទ្វារចូលមកខាងក្នុងដំណាក់បោកគ្រាប់បែកផ្សេងជ្រួលច្របល់ម្ដងទៀត។

« មានរឿងស្អីនឹង» JunBលើកដៃវៃផ្សេងពេញនឹងព្រោះផ្សេងគ្រាប់បែក។

« ឯងនឹងហើយចប់» ស្នាមញញឹមKingបង្ហាញឡើងហើយគ្រប់គ្នាក៏បែរទៅតាមសម្លេងនោះស្របរាងកាយកម្លោះសង្ហារទាំងប្រាំពីរនាក់ដើរចូលមកជាមួយកាំភ្លើងគ្រប់ដៃរឹកពារអង់អាចដើរចូលមកព្រមនឹងគ្នីគ្នាប៉ុន្មាននាក់ទៀតហុំពទ្ធ័គ្នារបស់Chenអស់។

« ពួកឯងមកវិញបានយ៉ាងមិចក្រែងអែងចេញទៅហើយតា៎» Chenនិយាយទាំងមិនចង់ជឿពួកគេឡើងយន្តហោះទៅហើយគេឃើញច្បាស់ណាស់មិចក៏អាចមកវិញបានទៅ ថ្វីដៃពួកគេថ្ងៃនោះម្នាក់ៗខ្លាំងណាស់យកឈ្នះបុរសអុឺរ៉ុបមាឌធំបានយ៉ាងងាយ។

༺ភារកិច្ចបេះដូង༻Where stories live. Discover now