♡︎ភារកិច្ចបេះដូង♡︎ភាគ១៩🚫

1.9K 54 0
                                    

         ក្រោយពីផឹកទឹកដែរទឹកនៅលើតុហើយអស់ហើយរាងស្ដើងMaLaReal នាងក៏មានអារម្មណ៍រាងស្អុះស្អាប់ក្ដៅៗក្នុងរួចក៏ចូលទៅត្រាំទឹកបាត់។

« ហុឹស កញ្ជ្រោងតូចអើយ យើងនឹងឲនាងស្គាល់រសជាតិអាម៉ាសម្ដងនេះជាទោសដែរនាងដាក់ទោសយើង~ហុឹសសូមឲមានក្ដីសុខណា» សម្លេងស្រួយលឺចេញពីបបូរមាត់ស្ដើងរបស់នារីម្នាក់។ដែរមើលរាងស្ដើងពីខាងក្រៅ ក៏ឃើញថារាងស្ដើងផឹកទឹកថ្នាំនោះរួចហើយ នាងក៏ដើរចេញទៅនិយាយជាមួយមនុស្សប្រុសម្នាក់ទៀត។

« នាងផឹករួចអស់ហើយ លើកនេះជាឪកាសតែមួយគត់របស់ឯង» នារីម្នាក់និយាយទៅកាន់បុរសម្នាក់ទៀត។

« ខ្ញុំមិនចង់ធ្វើចឹងទេ ខ្ញុំមិនចង់ធ្វើបាបព្រះនាងទេ» គេរាររែកចិត្ត។

« អាភ្លឺ បើឯងមិនធ្វើឲYoongiយកនាងមែនទេ» នាងនិយាយទាំងខឹងមកកាន់គេនាងគឺ
« JunB អ្នកជំនិតរបស់MaLaReal» ហើយពេលនេះនាងកំពុងតែរៀបគម្រោងធ្វើបាបMaLaReal ដូចគ្នា។
{ចាក់ពីក្រោយខ្នង}

«ខ្ញុំគ្រាន់តែចង់ឲព្រះនាងស្រលាញ់ខ្ញុំដោយចិត្តទ្រង់ មិនមែនធ្វើបាបទ្រង់ទេ» បុរសម្នាក់ទៀតក៏តបមកនាងវិញ។
« បុរសម្នាក់នោះគឺJosinមនុស្សជំនិតរបស់អង្គម្ចាស់Maikher។ហើយពេលនេះពួកគេកំពុងរៀបគម្រោងជាមួយគ្នា។

« បើឯងនៅតែភ្លឺបែបនេះ ព្រះនាងនឹងបានទៅគេទាំងចិត្ត បេះដូង នឹង កាយ ឯងក៏ឃើញទ្រង់ពេញចិត្តគេ» នាងក៏ស្រែកគំហគទាំងខឹងមកកាន់គេ។ « បើឯងចាត់ការទ្រង់ពេលនេះ ទ្រង់នឹងជារបស់ឯងរហូតទៅមិនថាអ្នកណាក៏មិនអាចយកទ្រង់ចេញពីឯងបាន» នាងនិយាយពន្យល់គេ។

« អឺគឺខ្ញុំ» គេរាងរអាក់រអួល។

« បើឯងចូលទៅចាត់ការទ្រង់ពេលនេះ  ព្រឹកឡើងរឿងឯងនឹងដឹងដល់Kings ពេលនោះទ្រង់នឹងប្រះទានមង្គលការឲឯងហើយ ហុឹសៗ» នាងនិយាយទាំងស្នាមញញឹមពឹសពុលមកកាន់គេ។ហើយគេក៏មើលមុខនាងដូចគ្នា។

_______ ស្របពេលដូចគ្នាដែរនាក់ម្ខាងទៀត______

« យើងកើតស្អីនឹង » រាងស្ដើងនិយាយទាំងរសាប់រសល់ក្នុងខ្លួននៅមិនសុខត្រាំទឹកយូរហើយនៅតែក្ដៅដដែរក្ដៅកាន់តែខ្លាំងឡើងៗ ញើសហូរតាមជើងសក់ ទាំងនាងកំពុងត្រាំទឹកនូវឡើង។នាងក៏ស្ទុះឡើងយករូបធម្មតាពណ៍ខ្មៅមកពាក់សិន។

༺ភារកិច្ចបេះដូង༻Where stories live. Discover now