♡︎ភារកិច្ចបេះដូង♡︎𝚙𝚊𝚛𝚝𝟸𝟿🚫

1.6K 57 6
                                    

សម្លេងធ្លាក់បែងរបស់លឺដល់មនុស្សម្នាក់ដែរកំពុង
សោកសៅហើយក៏ដកខ្លួនចេញពីភាពសោកសៅនោះរត់មករកសម្លេងនោះភ្លាមៗចូលមកដល់បន្ទាប់ភ្លាមMaLaReal ឃើញរបស់ដែរដាក់នៅលើតុក្បែរក្បាលគ្រែនោះធ្លាក់ខ្ចាយ់មកពេញឥដ្ឋហើយនោះគឺរូបថតនាងនឹងបិតារបស់នាង។

« Yoon~នាយកើតអី» រាងស្ដើងមើលរបស់ដែរធ្លាក់នៅលើឥដ្ឋហើយក៏មើលអ្នកដែរសន្លប់ទើបនឹងដឹងខ្លួនក្រោកអង្គុយនាងក៏ចូលទៅជួយលើកឲអង្គុយផ្អែកខ្នងនឹងគ្រែ។

« យ៉ាងមិចហើយ ~ មានឈឺត្រង់ណាឬអត់» នាងសម្លឹងមុខគេ។គេក៏មើលមកនាងដោយឆ្ងល់។

« អត់ឈឺទេក្រាបទូល តែនោះ~សុំអភ័យទោសផងព្រះនាង» រាងក្រាស់បន្លឺខ្សោយសឹងតែស្ដាប់មិនលឺហើយក៏ចង្អុលទៅរូបថតដែរធ្លាក់នោះ ។

« ហុឹម ~ហើយនាយយ៉ាងមិចហើយ» រាងស្ដើងមិនទាន់ខ្វល់នឹងរបស់ដែរធ្លាក់នោះទេនាងកំពុងខ្វល់ពីអ្នកដែរកំពុងអង្គុយទល់មុខនេះទៅវិញទេ។

« ទូលបង្គំមិនអីទេ តែឈឺមាត់បន្តិច» គេលើកដៃមកប៉ះមាត់

« មាត់មានមេរោគវាឈឺចឹងហើយនេះញុំាទៅ» រាងស្ដើងចោលប្រយោគដាក់គេហើយក៏ឈោងដៃទៅយក
ចានបបរនោះមកឲគេ។

« អី នឹង~~ទ្រង់បាត់ខឹងនឹងខ្ញុំហើយមែនទេ»រាងក្រាស់មិនអស់ចិត្តក៏សួរនាងព្រោះកាយវិការនាងប្លែក។

«ចេះសួរចឹងទៅកើតនាយមើលឃើញស្អី» នាងធ្វើជាមិនចាប់អារម្មណ៍នឹងសំនួរគេ។

« បបរ»

« អុឹម~គឺបបរនឹងហើយនេះហូបទៅ»

« ទ្រង់ធ្វើឲខ្ញុំមែនទេ» Sugaញញឹមមើលមុខនាង។ព្រោះដឹងនាងលេងខឹងហើយងាយស្រួលនិយាយលួងនាងនោះទេប៉ុន្តែខ្លួនគេក៏គ្រាំអស់ដែរទម្រាំនាងបាត់ខឹង

« អ្នកបម្រើធ្វើឲ» ចម្លើយនាងដាច់ចង្កេះផឹង។
« ហូបទៅកុំមើលមុខយើងមិនឆ្អែតទេ» រាងស្ដើងថាពេលដែរគេមិនព្រមញុំាគិតតែមើលមុខនាង។

« ឆ្អែតអ្នកណាថាមិនឆ្អែតនោះ»

« មិនបាច់ហូបទេ» រាងស្ដើងខ្នាញ់នឹងសម្ដីរបស់គេពេកក៏ទាញចានបបរមកវិញ។

༺ភារកិច្ចបេះដូង༻Where stories live. Discover now