꧁ ភារកិច្ចបេះដូង꧂𝚙𝚊𝚛𝚝𝟺𝟶

780 43 2
                                    


លើកនេះMaLaReal មើលទៅមិនអាចជួយគេបានទេព្រោះពេលនេះនាងមិនអាចជួយខ្លួនឯងបានផងចុះទម្រាំតែជួយគេទៀតរិតតែមិនអាចហើយនាងបានត្រឹមតែអង្គុយខ្ទប់មុខរបួសមុខប្រែជាស្លេកព្រោះហូរឈាមច្រើនពេក នាងខ្ទប់មុខរបួសសម្លឹងមើលរាងក្រាស់ដែរកំពុងមើលមកនាងដែរហើយពេលនេះកំពុងចាំមើលgame របស់Maikher ជាអ្វី។បានបន្តិចកូនចៅរបស់គេក៏ចូលមកជាមួយមួយដុំរងើកភ្លើងដែរដាក់ដែកឲក្ដៅនៅក្នុងនោះ។
MaLaRealគ្រាន់ តែឃើញស្លន់ស្លោរតែម្ដងនេះគេចង់ធ្វើស្អីហេតុអីចាំបាច់មានរបស់អស់នេះដែរនោះ។

« ម្ចាស់បងចង់ធ្វើអី» នាងស្រែកសួរគេ។

« កុំស្លន់ស្លោរអី ចាំតែមើលសិនទៅ » គេបែរមកញញឹម
កំណាចមកកាន់នាង។

« កុំធ្វើអីគេណាម្ចាស់បងគេគ្មានកំហុសទេ»

« មិចក៏ថាអត់កំហុស កំហុសគេគឺគេជាមនុស្សដែរ
អែងស្រឡាញ់នឹងហើយចឹងគេមានកំហុសព្រោះអែងស្រឡាញ់គេ ហើយយើងនឹងជាន់ឈ្លឺបេះដូងអែងដោយគេនេះផ្ទាល់» គេដើរមកច្របាច់មាត់នាងមួយទំហឹងដៃរួចក្រវាសចេញវិញនៅចុងប្រយោគ។

« ទ្រង់ស្អប់ខ្ញុំគួរតែតទល់នឹងខ្ញុំមិនមែនទៅធ្វើបាបមនុស្សគ្មានកំហុសបែបនេះទេ» នាងស្រែកតវ៉ា។

« ក៏កំពុងធ្វើនេះអីបើវាឈឺអែងក៏ឈឺដូចគ្នា» Maikherញញឹមចុងមាត់

« ខ្វាច់!!!អ៊ូុយ!!!ខ្វាច់ៗៗៗៗៗៗៗៗៗៗៗ» កូនចៅរបស់គេវាត់ខ្សែរមកលើរាងក្រាស់ទៀតហើយខ្សែរតីជាច្រើនខ្សែរវាត់មកលើរាងកាយគេម្ដងទៀត។

« ឈប់ទៅឈប់ទៅ!!កុំវៃប្រាប់ថាកុំវៃគេឈប់» រាងស្ដើងកញ្ជ្រោឡើងJosinចាប់នាងស្ទើរមិនជាប់។Maikherឃើញនាងបែរនេះក៏សើចទាំងសមចិត្ត ។

« វាត់ឲខ្លាំងៗទៅ»

« ហុឹកហុឹក~~~សុំអង្វរម្ចាស់បងឈប់វៃគេទៅ~ហុឹកឈប់វៃគេទៅ»

« កុំអីកុំធ្វើបាបគេអីកុំ~~~ហុឹកម្ចាស់បងកុំអី» រាងស្ដើងស្រែកសុំក្ដីអាណិតពីអ្នកជាបង។ដែរកំពុងតែបញ្ជាមនុស្សឲវៃរាងក្រាស់។

« អាយ៎ៗៗៗៗៗ»Sugaស្រែកយ៉ាងខ្លាំងនៅពេលដែរទឹកអំបិលស្រោចនៅលើដែរមានសុទ្ធតែរបួសរបស់គេយ៉ាងវេទនា។

༺ភារកិច្ចបេះដូង༻Where stories live. Discover now