ភ័យខ្លាច❤︎シភាគទី០៧

Comenzar desde el principio
                                    

« អ្ហក៎!!អ្ហក៎» សម្លេងក្អកទឹកចេញមាត់ខ្លាំងៗមុននឹងរាងកាយតូចចាប់ផ្ដើមកម្រើកភ្នែកប្រឹងព្រិចៗចូលគ្នាពីតិចទៅខ្លាំងព្រោះក្រហាយពេកប្រឹងបើកសម្លឹងពីស្រវាំងទៅច្បាស់ទើបបំពុងករតូចបន្លឺសម្លេងខ្សាវៗចេញមក

« យើងមិនទាន់ស្លាប់ទេមែនទេ» ម៉ាឡារាលពោលតិចៗក្រោយបើកភ្នែកសម្លឹងមើលមេឃខៀវស្រងាត់មុននឹងលើកដៃខ្លួនឡើងមើលអោយច្បាស់នាងមិនបានស្លាប់ទេមែនទេនាងនៅដកដង្ហើមបានហើយចុះ
យ៉ូនហ្គីវិញ?

« យ៉ូនហ្គី?» គិតដល់ត្រឹមឈ្មោះអ្នកកម្លោះរាងស្ដើងឧទានឈ្មោះគេភ្លាមៗមុននឹងស្ទុះក្រោកអង្គុយក្រឡែកមើលឆ្វេងស្ដាំមើលយ៉ូនហ្គីភ្លាមសង្ឃឹមពួកគេមិនបែកគ្នាពេកធ្លាក់ទឹកទៅចុះនាងសំណាំងនៅរស់សង្ឃឹមគេអាចសំណាំងនៅរស់ដូចគ្នា

« យ៉ូនហ្គី!!ដឹងខ្លួនឡើង!!ផាច់ៗ» កែវភ្នែកពណ៌ខៀវខ្ចីក្រឡែកឃើញរាងកាយអ្នកកម្លោះដែលនៅឆ្ងាយនាងគួរសមទើបរហ័សព្យាយាមក្រោកទាំងលំបាកស្ទុះមក
រកគេប្រឹងបង្វែរាងកាយដែលដេកផ្កាប់មុខនឹងខ្សោចស្រែកដាស់គេនឹងទះមុខគេតិចៗ

« នាយមិនអាចស្លាប់បានទេនេះជាបញ្ជាលឺទេ» រាងស្ដើងធ្វើអីមិនត្រូវពេលគេមិនដឹងខ្លួនបែបនេះស្ដីអោយគេទាំងសម្លេងចាប់ផ្ដើមញ័រខ្លាំងទៅៗទីនេះជាកន្លែងណានឹងសុទ្ធតែព្រៃនឹងទឹកសមុទ្រគេមិនអាចស្លាប់ចោលនាងទេនេះជាបញ្ជាបើគេខុសបញ្ជានាង
នឹងទៅយកគេពីនរកមកដាក់ទោសហើយ

« ហុឹក...នាយដឹងឡើងទៅ» នាងអង្រួនកាយគេមុននឹងទឹកភ្នែកមួយដំណក់ស្រក់ចុះមកនាងមិនបានខ្លាចថាត្រឹមជួបនឹងស្អីទៀតទេប៉ុន្តែនាងខ្លាចគេមិនដឹងខ្លួនខ្លាចគេត្រឹមមកស្លាប់ដោយសារនាងពួកវាចង់បានជីវិតនាងទេហើយហេតុអីបានគេត្រូវមករងគ្រោះជាមួយនាងដែលព្រោះមានៈចង់ឈ្នះគេពេកទើបមានរឿហបែបនេះកើតឡើងបន្ទោសនាងអាក្រក់ទើបគេធ្លាក់មកក្នុងសភាពបែបនេះបាន

« ហុឹក..ហុឹក» អស់ជម្រើសរាងស្ដើងជ្របមុខនឹងទ្រូង
យ៉ូនហ្គីយំចេញមកតែម្ដងនាងខ្លាចពិតមែនខ្លាចគេមិនដឹងខ្លួនឡើយមករឹតតែបន្ទោសខ្លួនឯងខ្លាំងឡើងៗហើយមិនយូរប៉ុន្មាននាងក៏សន្លប់ទៅម្នាក់ទៀត។

༺ភារកិច្ចបេះដូង༻Donde viven las historias. Descúbrelo ahora